jump to navigation

គេ​ថា​ចេញ​ច្បាប់​ថ្មី​៣​ដើម្បី​ធានា​ឯករាជ្យ​ភាព​ម៉ែ​អា​ត្រុន ថ្ងៃអង្គារ 4 ខែ​មីនា 2014

Posted by សុភ័ក្ត្រ in ទស្សនៈ​អា​សុនត្រុន.
add a comment

នរណា​ៗ​ក៏​ដឹង​​ដែរ​ពេញ​ម៉ា​ភូមិ​នាង​ល្ង ថា​ម៉ែ​អា​ត្រុន​មាន​ភាព​ឯករាជ្យ​ខ្លាំង​ណាស់ ក្នុង​ការ​បែង​ចែក​វែក​ញែក​សេចក្ដី​ខុស​ត្រូវ​ក្នុង​ភូមិ​។ ម៉ែ​អាត្រុន គឺ​ជា​សុភា​ទន្សាយ​មួយ​ដែល​ប្រកប​ដោយ​សុភវិនិច្ឆ័យ​ចេះ​ដឹង​ ទទួល​ខុស​ទទួល​ត្រូវ​ខ្លាំង​ណាស់​សម្រាប់​វិជ្ជា​ជីវៈ​របស់​គាត់ ជា​ពិសេស​បំផុត​នោះ គឺ​ល្បី​ខាង​ឯករាជ្យ​ភាព គ្មាន​ព្រះ​ណា​អាច​ប្រៀន​ប្រដៅ​ម៉ែ​អាត្រុន​បាន​ឡើយ​។ គាត់​កាត់​ទាំង​អ្នក​ធំ គាត់​កាត់​ទាំង​អ្នក​តូច ខ្លាំង​ជាង​ប៉ាវ​ជិន​ធាន​ មុខ​ខ្មៅ​ទៀត​។

អ្នក​ភូមិ​នាង​ល្ង​បាន​សុខ បាន​ស្រាន្ត ជា​ពិសេស​អ្នក​ក្រ​ៗ នៅ​ក្នុង​ភូមិ​មាន​សេចក្ដី​ខុស​ខ្លាំង​ណាស់ ដោយ​សារ​ឯករាជ្យ​ភាព​របស់​ម៉ែ​អាត្រុន ដ្បិត​អី​គាត់​ចេះ​ជួយ​អ្នក​ក្រ​អ្នក​ទន់​ខ្សោយ​ក្នុង​ភូមិ គឺ​ឲ្យ​តែ​មាន​ក្ដី មាន​ក្ដាំ អ្នក​ក្រ​ៗ​ឈ្នះ​ឲ្យ​រហូត​។ ជា​ពិសេស​ទៅ​ទៀត​នោះ គឺ​ថា​ម៉ែ​អា​ត្រុន​កាត់​ក្ដី​មិន​លោះ​នឹង​អំណាច​នយោបាយ​ ឬ​អ្នក​មាន​អំណាច​ណា​មួយ​ឡើយ ឲ្យ​តែ​ហ៊ាន​គឺ​អ្នក​មាន​អំណាច​នោះ​ត្រូវ​បាន​ម៉ែ​អាត្រុន​ជេរ​ប្រមាថ​តែ​អញ្ចឹង​។

តែ​ថ្ងៃ​នេះ​ហាក់​បី​ដូច​ជា​ចម្លែក មិន​ដឹង​ខ្យល់​បក់​ពី​ទិស​ខាង​ណា ម៉ែ​អាត្រុន​សុភា​ទន្សាយ​ប្រចាំ​ភូមិ​នាង​ល្ង ដែល​ល្បី​ឈ្មោះ​ពី​រឿង​ឯករាជ្យ​ប៉ុណ្ណឹង​ហើយ នៅ​ឡើយ​មាន​គេ​ចង់​មក​ចេញ​ច្បាប់​បន្ថែម​រហូត​ដល់​ទៅ​៣​ទៀត នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​ធានា​ឯករាជ្យ​ម៉ែ​អា​ត្រុន​ខ្ញុំ​។ មិន​ដឹង​ជា​ឯករាជ្យ​ដល់​ភព​ផែន​ណា​ទៀត​ទេ​អេស!

Advertisements
%d bloggers like this: