jump to navigation

ចាំ​មើល​បាន​ប៉ុន្មាន​មាស​មេ​? ថ្ងៃពុធ 5 ខែ​មីនា 2014

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
3 comments

និយាយ​ពី​រឿង​ស្រុក​អាណា​ធិបតេយ្យ ច្បាប់​នៅ​តែ​លើ​មាត់ តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម​ធំ ។ល។ និង​។ល។ នោះ គ្មាន​ប្រទេស​ណា​ប្រៀប​ដូច​កម្ពុជា​អច្ឆរិយ​នោះ​ទេ​។ គ្រាន់​តែ​រឿង​ភាស៊ី​ផ្ញើ​កង់​នៅ​តាម​ផ្សារ​ទូទាំង​ប្រទេស​ហ្នឹង តាម​ពិត​ទៅ​មិន​មែន​ទើប​តែ​កើត​ឡើង​ថ្មី​ៗ​នេះ​ទេ ដុះ​ស្លែ​រាប់​ស៊ិប​ឆ្នាំ​មក​ហើយ តម្លៃ​នៅ​នឹង​សំបុត្រ​ដាក់​ប៉ុណ្ណេះ តែ​អ្នក​យក​លើស​តម្លៃ​បី​ទៅ​៤​ដង​ឯណុះ​? នេះ​មក​ពី​អ្វី? អ្នក​ធំ​ស្រុក​ខ្មែរ​មិន​ដឹង​? ឬ​ដឹង តែ​កឹប​កេង​កួច​កង កុំ​កាំ​កេះ​កះ​? Sic

ព្រឹក​មិញ​នេះ​ឮ​ល្ហៀង​ៗ​ថា ថៅកែ​ក្រុង​ភ្នំពេញ​របស់​យើង​បើក​ប្រជុំ​រឿង​ថ្លៃ​ភាស៊ី​ផ្សារ​ហ្នឹង​ផង​ ទំនង​អន់​ចង់​រឿង​ពល​រដ្ឋ​អត់​បោះ​ឆ្នោត​ឲ្យ​បក្ស​ខ្លួន​ដឹង​? ដោយ​ឮ​ថា​លោក​ចៅហ្វាយ​ក្រុង​ដាក់​កំហិត​រឿង​ទារ​ថ្លៃ​ផ្ញើ​ម៉ូតូ​រថយន្ត​តាម​ផ្សារ​នេះ ឲ្យ​យក​តាម​តម្លៃ​រដ្ឋ​ដាក់​ បើ​ក្រុម​ហ៊ុន ឬ​ផ្សារ​ណា​ទារ​លើស​តម្លៃ​រដ្ឋ គឺ​លុប​ឈ្មោះ​លែង​ឲ្យ​ស៊ី​ជា​មួយ​ផង​ទៀត​។ អូ​ហូ! ខ្លាំង​អស់​ទាស់​។

តែ​អ្វី​ដែល​ពល​រដ្ឋ​សូម​ជម្រាប​លោក​អភិបាល​ចុះ​ថា ប្រសិន​បើ​លោក ព្រម​ទាំង​គូ​កន​មិន​បាន​ដឹង​។ តាម​ពិត​ទៅ​ប្រជា​ពលរដ្ឋ​មិន​កំណាញ់​សព្វ​ម៉ា​យក​តម្លៃ​ផ្ញើ​ម៉ូតូ ១.០០០​រៀល​ហ្នឹង​ទេ​ តែ​បើ​រដ្ឋ​ពិត​ជា​ដាក់​ក្នុង​សំបុត្រ​ថា​១.០០០​មែន​នោះ មិន​មែន​ដាក់​៣០០ ទារ​ដល់​ទៅ​១.០០០ កន្លែង​ខ្លះ​១.៥០០​ក៏​មាន​ដែរ សូម​ជ្រាប​។ គឺ​វា​ហួស​ហេតុ​ពេក ដែល​រដ្ឋ​ឲ្យ​ឈ្មួញ​ស៊ី​លើ​ក្បាល​រាស្ត្រ​ឯង​យ៉ាង​ស្រស់​ៗ​បែប​នេះ​នោះ​។

ប្រសិន​បើ​ចំណាត់​ការ​លោក​អភិបាល​ក្រុង​គ្រា​នេះ​បាន​ទទួល​ផល​មែន​​នោះ ស្រែ​ខ្មុក​សូម​ជូន​មេដាយ​មួយ​ទុក​ជា​រង្វាន់ ហេហេ… តែ​សូម​កុំ​ភ្លេច​ថា ប្រជា​ពលរដ្ឋ ជា​ពិសេស​អ្នក​ក្រុង​ភ្នំពេញ ក៏​កំពុង​តែ​រង់​ចាំ​មើល និង​ថា តើ​​បាន​ប៉ុន្មាន​មាស​មេ​ផង​ដែរ ស្នាដៃ​លោក​អភិបាល​?

ស្លាក​ដាក់​តម្លៃ​ផ្ញើ​កង់​ម៉ូតូ​រថយន្ត​នៅ​ក្នុង​ទី​ផ្សារ​មួយ​ក្នុង​ក្រុង​ភ្នំពេញ តែ​ធាតុ​ពិត​អ្នក​យក​មិន​មែន​យក​តាម​តម្លៃ​ហ្នឹង​ទេ

______________________________________________
អាន​ព័ត៌មាន​៖
១. ចាំមើលអភិបាលរាជធានីធ្វើបានឬអត់ករណីយកភាស៊ី លើសសៀវភៅបន្ទុក ?
២. អភិបាល រាជធានីភ្នំពេញ ព្រមានលុបចោល កិច្ចសន្យាភាស៊ី ផ្ញើកង់-ម៉ូតូ តាមផ្សារ បើយកលើសសៀវភៅបន្ទុក
៣. ការ​ចត​យាន​ជំនិះ​នៅ​ស្រុក​ថៃ

Advertisements
%d bloggers like this: