jump to navigation

មួយ​សប្ដាហ៍​កន្លង​ទៅ​ តម្រុយ​យន្តហោះ​ម៉ាឡេស៊ី អ៊ែរ​ឡាញស៍ នៅ​មិន​ច្បាស់ ថ្ងៃសៅរ៍ 15 ខែ​មីនា 2014

Posted by សុភ័ក្ត្រ in បរទេស.
3 comments

មក​ដល់​ថ្ងៃ​សៅរ៍ នេះ​អស់​រយៈ​ពេល​មួយ​សប្ដាហ៍​គត់​ដែល​យន្តហោះ​ម៉ាឡេស៊ី​ អ៊ែរឡាញស៍ ជើង​ហោះ​ហើរ​លេខ MH370 បាន​បាត់​ដំណឹង​សូន្យ​ឈឹង ដោយ​មិន​ដឹង​ពី​ជោគ​វាសនា​យ៉ាង​ណា ចំពោះ​អ្នក​ដំណើរ​ទាំង​អស់​ដែល​នៅ​ក្នុង​យន្ត​ហោះ​នោះ​។ ជើង​យន្តហោះ​ម៉ាឡេស៊ី អ៊ែរ​ឡាញស៍ MH370 ដែល​ហោះ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ នេះ​បាន​បាត់​ចេញ​ពី​រ៉ាដា កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៨ ខែ​មីនា ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ខាង​ត្បូង​កោះ​ត្រល់​ក្នុង​ដែន​សមុទ្ទ​របស់​ប្រទេស​វៀតណាម​។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ជំហាន​សន្និដ្ឋាន​ដំបូង​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា​យន្តហោះ​បាន​ធ្លាក់​នៅ​ក្នុង​សមុទ្ទ ហើយ​ដែល​បណ្ដា​ប្រទេស​ជា​មិត្រ​ជា​ច្រើន​នាំ​គ្នា​រុក​រក តែ​មិន​មាន​ឃើញ​សញ្ញាណ​ណា​មួយ​នៃ​យន្តហោះ​ទេ​។ ការ​រុក​រក​ចេះ​តែ​បន្ត​ពី​ឈូង​សមុទ្ទ​ចិន បង្វែរ​ទៅ​ច្រក​ម៉ាឡាកា ដោយ​មាន​ការ​អះ​អាង​ថា​សញ្ញាណ​យន្តហោះ​មាន​ការ​ហោះ​បែរ​ថយ​ក្រោយ​មុន​ពេល​រលត់​ចេញ​ពី​រ៉ាដា បន្ទាប់​មក​ក៏​មាន​ការ​រុក​រក​ទៅ​ក្នុង​ឈូង​សមុទ្ទ​​​អាដាម៉ាន់ ក្រោយ​មក​ទៅ​មហា​សមុទ្ទ​ឥណ្ឌា ហើយ​ជា​ចុង​ក្រោយ​នេះ​ក៏​បង្វែរ​ទៅ​រក​ប្រទេស​តួរកមេនីស្ដង់ និង​កាហ្សាកស្តង់​ឯណុះ​វិញ​ ដោយ​មូល​ហេតុ​នៃ​ការ​បាត់​យន្តហោះ​បាន​ផ្ដោត​មក​លើ​ការ​ចាប់​ជំរិត​វិញ​។

បើ​ទោះ​បី​ជា​យ៉ាង​ណា​ក្ដី​យើង​សង្ឃឹម​ថា​ពិភព​លោក​នឹង​រក​ឃើញ​យន្តហោះ​ម៉ាឡេស៊ី អ៊ែរឡាញស៍​​នេះ​ក្នុង​ពេល​ឆាប់​ៗ ហើយ​រួម​ភាវនា​ឲ្យ​អ្នក​ដំណើរ​គ្រប់​រូប​នៅ​លើ​យន្តហោះ​នេះ​មាន​សេចក្ដី​សុខ​គ្រប់​គ្នា​៕

________________________________________________
អាន​ផង​ដែរ​៖
១. ពីរ​សប្ដាហ៍​ហើយ យន្តហោះ​ម៉ាឡេ បាត់​សូន្យ​ឈឹង
២. ព័ត៌មាន​ចុង​ក្រោយ​ យន្តហោះ​ម៉ាឡេ ពិត​ជា​បាន​ធ្លាក់
៣. ម៉ាឡេស៊ី អ៊ែរឡាញស៍ ជួប​គ្រោះ​ផ្ទួន​ៗ

Advertisements
%d bloggers like this: