jump to navigation

មិន​ធ្វើ​ក៏​ខុស ធ្វើ​ក៏​ខុស ថ្ងៃអាទិត្យ 16 ខែ​មីនា 2014

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
1 comment so far

និយាយ​ទៅ​ហាក់​ដូច​ជា​អាណិត​ដល់​ក្រុម​រាជ​វង្ស​ខ្មែរ​ដែរ ដែល​ខុស​ពី​បណ្ដា​រាជ​វង្ស​​ឯ​ទៀត​ក្នុង​លោក ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន ក្រៅ​ពី​អង្គ​សម្ដេច​តា ដែល​ទើប​បាន​ចូល​ព្រះ​ទិវង្គត​នា​ពេល​ថ្មី​ៗ មិន​មាន​អង្គ​ណា​មួយ​មាន​ប្រជា​ប្រិយភាព​ស្មើ​ទ្រង់​ឡើយ ហើយ​ព្រះ​រាជ​វង្សានុវង្ស​ខ្មែរ​ក្រៅ​ពី​មិន​មាន​ប្រជា​ប្រិយ​ភាព​ហើយ សង្គម​ខ្មែរ​ហាក់​ផ្ដល់​តម្លៃ​តិច​តួច​ណាស់ (​ឬ​មិន​ផ្ដល់​សោះ) ​ចំពោះ​រាជ​វង្ស បើ​ប្រៀប​ធៀប​នឹង​ប្រទេស​រាជានិយម​ផ្សេង​ទៀត​លើ​លោក​។

ក្រៅ​ពី​មិន​បាន​​ផ្ដល់​តម្លៃ​ហើយ​ប្រជាជន​ខ្មែរ​មិន​តិច​ទេ​ដែល​បាន​ធ្វើ​ការ​បន្ទោស​​ក្រុម​រាជវង្ស​ខ្មែរ តាម​រយៈ​ការ​មិន​បោះ​ឆ្នោត​ឲ្យ​សូម្បី​មួយ​កៅអី កាល​ពី​ខែ​កក្កដា ឆ្នាំ​កន្លង​ទៅ​នេះ និង​តាម​រយៈ​ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត ក្រុម​រាជវង្ស រហូត​រីក​ទៅ​ដល់​ព្រះ​មហា​ក្សត្រិយ៍​ផង បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​ស្ដី​បន្ទោស​ពី​សំណាក់​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ពី​ការ​មិន​អើ​ពើ​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​។

ថ្ងៃ​នេះ​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​ជា​ព្រះ​រាជ​បុត្រា​នៃ​អង្គ​ព្រះ​មហា​វីរក្សត្រិយ៍​បាន​សម្រេច​ព្រះ​ទ័យ​ចូល​រួម​ឆាក​នយោបាយ​ជា​ថ្មី​ម្ដង​ទៀត​ហើយ គឺ​ទៅ​ហើយ​ម៉ោ​វិញ ទៅ​ហើយ​ម៉ោ​វិញ បន្ទាប់​ពី​បរាជ័យ​ម្ដង​ជា​ពីរ​ម្ដង​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា​។ ការ​ចូល​រួម​ឆាក​នយោបាយ​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​រូបភាព​គណៈ​បក្ស​រាជានិយម​​របស់​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ នេះ ត្រូវ​បាន​ប្រជាជន​ខ្មែរ​មួយ​ផ្នែក​ទៀត​បន្ទោស​ព្រះ​អង្គ​ថា​ចូល​រួម​ដើម្បី​ជា​កូន​ចឹង​របស់​​នាយករដ្ឋមន្ត្រី​ចាញ់​ឆ្នោត​លោក ហ៊ុន សែន តែ​ប៉ុណ្ណោះ​។

និយាយ​រួម​សម្រាប់​ក្រុម​រាជ​វង្ស​កម្ពុជា​នា​បច្ចុប្បន្ន​​ហាក់​បី​ដូច​ជា​ទទួល​រង​​នូវ​ភាព​ដក និង​ដក តែ​ប៉ុណ្ណោះ​។ នៅ​ស្ងៀម​ក៏​ខុស មិន​ធ្វើ​ក៏​ខុស ធ្វើ​ក៏​ខុស​​៕

_______________________________________________
អាន​ព័ត៌មាន​៖
១. សម្តេចក្រុមព្រះ​ប្រកាស​ខ្លួន​ធ្វើជា​កីឡាករ​ចូលរួម​ប្រកួតប្រជែង​នៅ​ឆ្នាំ​២០១៨
២. គណបក្ស​ថ្មី​របស់​សម្តេច​ក្រុម​ព្រះ​ប្រកាស​ជា​ផ្លូវ​ការ

Advertisements
%d bloggers like this: