jump to navigation

លាវ​សាង​អនុស្សាវរីយ៍​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​មួយ​ទៀត​នៅ​ភាគ​ខាង​ត្បូង​ជាប់​កម្ពុជ​ប្រទេស ថ្ងៃសុក្រ 21 ខែ​មីនា 2014

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

អាជ្ញាធរ​លាវ បាន​អនុម័ត​ការ​កសាង​ស្ថាន​រាជា​នុស្សាវរីយ៍​នៃ​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​​អត្តពើ (ល. ອັດຕະປື) ឬ​ខេត្ត​អាចម៍ក្រពើ តាម​តំណាល​របស់​ខ្មែរ ដើម្បី​រំឭក​ព្រះ​មហា​ករុណា​ធិគុណ និង​ព្រះ​រាជ​កិច្ច​របស់​ទ្រង់​ដែល​គ្រប់​គ្រង​អាណាចក្រ និង​ព្រះ​ពុទ្ធ​សាសនា មក​ដល់​ដែន​ដី​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​លាវ សព្វ​ថ្ងៃ​នេះ​។

ខេត្ត​អត្តពើ គឺ​ជា​ដែន​ដី​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ការ​ចល័យ​ទាហាន ក៏​ដូច​ជា​ការ​ផ្សព្ធ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា និង​វប្បធម៌​អាណាចក្រ​លាន​ជាង រួម​ជាមួយ​នឹង​ភាព​រីក​ចម្រើន​រុង​រឿង ទាំង​ជីវភាព​ ចិត្ត​គំនិត​របស់​ប្រជា​រាស្ត្រ​ខេត្ត​នេះ​ជាមួយ​បរម​ក្សត្រិយ៍​រៀង​រហូត​មក​។

នៅ​ថ្ងៃ​ពេញ​បូរមី ខែ​កត្ដិក​​ជា​រៀង​រាល់​ឆ្នាំ ប្រជាជន​ខេត្ត​អត្តពើ បាន​នាំ​គ្នា​ចាត់​បុណ្យ​សម្ពោធ និង​ធ្វើ​បុណ្យ​ព្រះ​បរម​ធាតុ​ព្រះ​ចៅ​ជេដ្ឋាធិរាជ នៅ​ឯ​វត្ត​ជ័យ​ជេដ្ឋា ត​ៗ​គ្នា​អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ​មក​ហើយ​។ ក្រៅ​ពី​នេះ​រដ្ឋាភិបាល​កុម្មុយនីស្ត​លាវ បាន​តាំង​ឈ្មោះ​ទីរួម​ស្រុក​មួយ​ជា​ «ទីរួម​ស្រុក​ជ័យ​ជេដ្ឋា​» ផង​ដែរ និង​ព្រះ​បរម​រូប​របស់​ព្រះ​អង្គ​នឹង​ត្រូវ​កសាង​នៅ​ទី​នេះ ប្រើ​រយៈ​វេលា​ប្រមាណ​៣​ឆ្នាំ​។

ការ​កសាង​ព្រះ​បរម​រាជានុស្សាវរីយ៍​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​ថ្មី​មួយ​ទៀត​នេះ គឺ​ជា​ចលនា​ចុង​ក្រោយ​បង្អស់​នៃ​ការបំផុស​បំផុល​ការ​ស្រឡាញ់​ជាតិ ស្រឡាញ់​ផែន​ដី​របស់​ប្រជាជន​ពី​សំណាក់​រដ្ឋការ​កុម្មុយនីស្ត​លាវ​។

ព្រះ​មហា​ក្សត្រិយ៍​ព្រះ​អង្គ​នេះ​គឺ​ជា​អ្នក​កសាង​ក្រុង​ច័ន្ទបុរី​សិរី​សត្តនាគនហុត កាល​ពី​ប្រមាណ​ជាង​៤៥០​ឆ្នាំ​មុន​ ដែល​ជា​ទីក្រុង​ថ្មី​របស់​អាណាចក្រ​លាន​ជាង និង​ត​មក​ព្រះ​អង្គ​បាន​ត្រាស់​ឲ្យ​កសាង​ព្រះ​ចេតិយ៍​ធាតុ​ហ្លួង​ដែល​ពេល​នេះ​បាន​ក្លាយ​ជា​វត្ថុ​ស័ក្តិសិទ្ធិ​មួយ​របស់​ប្រទេស​លាវ ហើយ​ព្រះ​បរម​រូប​ទី​១​របស់​ព្រះ​អង្គ​ក៏​បាន​ស្ថិត​នៅ​ខាង​មុខ​នៃ​ព្រះ​ធាតុ​នេះ​ផង​ដែរ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​៕

ប្រជាជន​លាវ​កំពុង​បូជា​ព្រះ​បរម​រូប​ព្រះ​ចៅ​ជ័យ​ជេដ្ឋាធិរាជ​ដែល​សាង​ឡើង​នៅ​ក្រុង​វៀងច័ន្ទន៍ ទល់​ខាង​មុខ​ព្រះ​ធាតុ​ហ្លួង

________________________________________________
អាន​ផង​ដែរ​៖
១. សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: