jump to navigation

ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ ថ្ងៃអាទិត្យ 23 ខែ​មីនា 2014

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, វីដេអូ, ภาษาไทย.
17 comments

លោកអ្នកនាងជាទីមេត្រី ស្ថានីយទូរទស្សន៍ជាតិថៃ NBT បានផលិតកម្មវិធីមួយឈ្មោះថា អាស៊ានស្តរីយ៍ (ASEAN Story) ដំណើរការដោយលោក អតិស័ក្ដិ សិរីសម (อดิศักดิ์ ศรีสม) ដែលនិយាយរឿងល្អៗជាច្រើនទាក់ទងនឹងប្រទេសអាស៊ាន ក្នុងនោះមានប្រទេសកម្ពុជាយើងផងដែរ។

មានវគ្គមួយដែលនិយាយអំពី «ស្រមោលទំនាក់ទំនងថៃ-ខ្មែរ» ដែលលោកឲ្យឈ្មោះ និយាយដល់ប្រវត្តិខេត្តភាគខាងលិចកម្ពុជា ដែលម្ដងនោះធ្លាប់ត្រូវបានគ្រប់គ្រងដោយថៃ (សៀមកាលណោះ) អស់ជាច្រើនឆ្នាំ តាមរយៈត្រកូលមួយដែលខ្មែរកំណត់ថាជនក្បត់ជាតិ ខណៈថៃឲ្យឈ្មោះថាអ្នកស្វាមីភ័ក្ដិ, ត្រកូលអភ័យវង្ស។ ខ្ញុំបានធ្លាប់ដាក់ប្រកាសជាច្រើនស្ដីអំពីរឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម និងសាវតារត្រកូល «អភ័យវង្ស» នេះផងដែរ។

ដោយគិតថាកម្មវិធីនេះមានសារប្រយោជន៍ជាប្រវត្តិសាស្ត្រដល់ជនជាតិខ្មែរនានា ខ្ញុំបានចំណាយពេលបកប្រែមកជាខេមរភាសា និងធ្វើវីដេអូឡើងវិញ ព្រមជាមួយភាសាដែលបានបកប្រែនៅពីក្រោមវីដេអូ។ សូមអញ្ជើញលោកអ្នកនាងទស្សនាយកជាចំណេះដឹងដូចតទៅ៖

____________________________________________________
អានអត្ថបទទាក់ទង
១. រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម
២. សាវតារត្រកូល «អភ័យវង្ស»
៣. ខែត្រវិបុលសង្គ្រាម
៤. គ្រាមួយនៃប្រវត្តិសាស្ត្រ
៥. នាយករដ្ឋមន្ត្រីថៃ ដែលមានកំណើតខ្មែរ
៦. History of Battambang
៧. ពស់ក្បាលពីរ៖ ប៉ុក ផល្គុន ឬ ព្រះពិសេស ពានិជ
៨. ប្រវត្តិសាស្ត្រដ៏សែនចុកចាប់៖ ព្រះរាជក្រឹត្យចាត់តាំងក្រុងព្រះដំបង ខេត្តព្រះដំបង គ.ស.១៩៤២
៩. អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត”
១០. អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត” – តចប់

Advertisements
%d bloggers like this: