jump to navigation

ពស់​ក្បាល​ពីរ​៖ ប៉ុក ផល្គុន ឬ ព្រះ​ពិសេស ពានិជ ថ្ងៃចន្ទ 31 ខែ​មីនា 2014

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

កកន​៖ ខ្ញុំ​បាន​ដាក់​ប្រកាស​ជា​ច្រើន​ទាក់​ទង​នឹង​ខេត្ត​បាត់ដំបង ដូច​ជា​ប្រកាស​, ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរសាវតារ​ត្រកូល «អភ័យវង្ស»រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម… ជា​ដើម​។ល។ ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​ជូន​បុគ្គល​ម្នាក់​ទៀត ក្នុង​ត្រកូល​អភ័យ​វង្ស អ្នក​ក​តាំង​ចលនា​ខ្មែរ​ឥស្សរៈ និង​ក្រោយ​មក​ជា​សមាជិក​សភា​តំណាង​រាស្ត្រ​ថៃ ខេត្ត​ព្រះ​ដំបង ឬ​បាត់ដំបង​។

នាយ ប៉ុក ផល្គុន ឬ​ ប៉ុក គុណ ឬ​ឈ្មោះ​ជា​ភាសា​ថៃ​ថា ព្រះ​ពិសេស ពានិជ (ថៃ​៖ พระพิเศษพานิช) ឬ​ វិបូល ប៉ុកមន្ត្រី (ថៃ​៖ วิบูล ปกมนตรี) ជា​ជន​ជាតិ​ខ្មែរ​ពី​កំណើត ដែល​មាន​តួនាទី​ឆ្នើម​ក្នុង​ការ​ចាត់​តាំង​ចលនា​ខ្មែរ​ឥស្សរៈ ដើម្បី​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​ប្រទេស​កម្ពុជា​ពី​សំណាក់​ប្រទេស​បារាំង និង​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ប្រទេស​ថៃ​ រហូត​បាន​ក្លាយ​ជា​សមាជិក​សភា​ ខេត្ត​ព្រះ​ដំបង (បាត់ដំបង) របស់​រាជការ​ថៃ​ផង​ទៀត​*។

ប៉ុក ផល្គុន (ឈ្មោះ​ដើម) ជា​កូន​របស់​ឧកញ៉ា​មហា​មន្ត្រី អតីត​សេនា​បតី​ក្រសួង​ព្រះ​បរម​រាជ​វាំង​ខ្មែរ និង​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​នាង ឆ្អន អភ័យវង្ស ប្អូន​ស្រី​របស់​នាយករដ្ឋមន្ត្រី​ថៃ គួង អភ័យវង្ស និង​ជា​អ្នក​ក​តាំង​ចលនា​ខ្មែរ​ឥស្សរៈ​ឡើង នៅ​ឯ​ក្រុង​បាងកក ប្រទេស​ថៃ​ កាល​ពី​ឆ្នាំ​១៩៤០​។

បន្ទាប់​ពី​ចលនា​ខ្មែរ​ឥស្សរៈ​បែក​បាក់ ដោយ​សារ​ទំនាស់​ផ្ទៃ​ក្នុង​នោះ នាយ ផល្គុន ត្រូវ​បាន​ជ្រើស​តាំង​ជា​តំណាង​រាស្ត្រ​ថៃ ប្រចាំ​ខេត្ត​ព្រះ​ដំបង (បាត់ដំបង) នៅ​ក្នុង​រដ្ឋការ​របស់​នាយ គួង អភ័យវង្ស​។ នៅ​ពេល​ដែល​នាយ គួង អភ័យវង្ស លា​លែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ថៃ ហើយ​ខេត្ត​បាត់ដំបង ត្រូវ​បាន​ប្រគល់​មក​ឲ្យ​បារាំង​កាន់​កាប់​វិញ​នោះ​, នាយ​ ផល្គុន រួម​ជាមួយ​អតីត​សមាជិក​ខ្មែរ​ឥស្សរៈ​មួយ​ចំនួន​ទៀត បាន​បង្កើត​គណៈ​កម្មាធិកា​​រំដោះ​ជាតិ​ខ្មែរ (KNLC) នា​ឆ្នាំ​១៩៤៨ និង​បន្ត​ប្រឆាំង​នឹង​វត្តមាន​របស់​បារាំង​នៅ​កម្ពុជា​ដដែល​ និង​នៅ​ឆ្នាំ​១៩៤៩ នាយ​ ផល្គុន ក៏​បាន​ឡើង​ធ្វើ​ជា​ប្រធាន​គណៈ​កម្មាធិការ​នេះ​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មិន​ដល់​មួយ​ឆ្នាំ​ផង នាយ ក៏​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង ក្នុង​បទ​ចោទ​ប្រកាន់​ប្រើ​ប្រាស់​ថវិកា​​មិន​ត្រឹម​ត្រូវ​ក្នុង​ការ​ទិញ​ដូវ​អាវុធ​។

* នាយ ព្រះ​ពិសេស ពានិជ (ឈ្មោះ​ថៃ) ឬ នាម​ដើម ប៉ុក ផល្គុន បាន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​ខេត្ត​ព្រះ​ដំបង (បាត់ដំបង​) ឈុត​ទី​៤ មណ្ឌល​២ ក្នុង​ការ​បោះ​ឆ្នោត​ទូទៅ របស់​សភា​តំណាង​រាស្ត្រ​ថៃ​ កាល​ពី​ខែ​មករា ឆ្នាំ​១៩៤៦​ ខណៈ​ដែល​ពេល​នោះ​បាត់ដំបង​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​របស់​ប្រទេស​ថៃ​។

_____________________________________________________
អានបន្ថែម
១. នាយករដ្ឋមន្ត្រីថៃ ដែលមានកំណើតខ្មែរ
២. សាវតារ​ត្រកូល «អភ័យវង្ស»
៣. គួង អភ័យវង្ស
៤. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម
៥. ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ

មតិ»

1. នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​កំណើត​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 31 ខែ​មីនា 2014

[…] _________________________________________ អាន​បន្ថែម៖ ១. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម ២. រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​​​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​ពី​ខ្មែរ​វិញ ៣. ព្រះ​អង្គ​ អេង (ចប់) ៤. อัจฉริยะข้ามคืน ឬ អច្ឆរិយ​ក្នុង​ពេល​មួយ​យប់ ៥. សាវតារ​ត្រកូល «អភ័យវង្ស» ៦. រាជ​បុត្រី​ថៃ​ឈាម​ខ្មែរ​ចូល​ទិវង្គត ៧. ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ ៨. ពស់​ក្បាល​ពីរ​៖ ប៉ុក ផល្គុន ឬ ព្រះ​ព… […]

2. សាវតារ​ត្រកូល «អភ័យវង្ស» | ស្រែ​ខ្មុក - ថ្ងៃចន្ទ 31 ខែ​មីនា 2014

[…] _____________________________________________________ អានបន្ថែម៖ ១. នាយករដ្ឋមន្ត្រីថៃ ដែលមានកំណើតខ្មែរ ២. រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម ៣. ព្រះអង្គ អេង ៤. ព្រះអង្គ អេង (ចប់) ៥. រាជបុត្រីថៃឈាមខ្មែរចូលទិវង្គត ៦. History of Battambang ៧. ក្រុងស្យាមចាត់ព្រះរាជពិធីបុណ្យរំលាយព្រះសពអតីតបុត្រីស្ដេចថៃដែលមានឈាមខ្មែរ ៨. ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ ៩. ពស់​ក្បាល​ពីរ​៖ ប៉ុក ផល្គុន ឬ ព្រះ​ព… […]

3. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម | ស្រែ​ខ្មុក - ថ្ងៃចន្ទ 31 ខែ​មីនា 2014

[…] ពស់​ក្បាល​ពីរ​៖ ប៉ុក ផល្គុន ឬ ព្រះ​ព… […]

4. ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 31 ខែ​មីនា 2014

[…] ____________________________________________________ អាន​អត្ថបទ​ទាក់ទង៖ ១. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម ២. សាវតារ​ត្រកូល «អភ័យវង្ស» ៣. ខែត្រ​វិបុលសង្គ្រាម ៤. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ ៥. នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​កំណើត​ខ្មែរ ៦. History of Battambang ៧. ពស់​ក្បាល​ពីរ​៖ ប៉ុក ផល្គុន ឬ ព្រះ​ព… […]

5. តា ម៉ាប់ - ថ្ងៃអង្គារ 1 ខែ​មេសា 2014

ចុះងាប់បាត់ហើយឬនៅ ?

សុភ័ក្ត្រ - ថ្ងៃអង្គារ 1 ខែ​មេសា 2014

ចាហាវ​ម៉េះ? 😀

តា ម៉ាប់ - ថ្ងៃអង្គារ 1 ខែ​មេសា 2014

មិនចាំបាច់គួរសមជាមួយទេ

6. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​កុម្ភៈ 2015

[…] នៅ​ខែ​មីនា និង​មេសា មាន​ ពស់​ក្បាល​ពីរ​៖ ប៉ុក ផល្គុន ឬ ព្រះ​ព…​, ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ​, សង្គម​មួយ​ដែល​រស់​ក្រោម​បទ​បញ្ជា និង​បទ​គំរាម​, នយោបាយ​ដើរ​ថយ​ក្រោយ​របស់​ប្រទេស​កម្ពុជា ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​, ទស្សនៈ​ស្រែ​ខ្មុក​អំពី​មេ​ដឹក​នាំ​, ព្រះ​មាតា​នៃ​សិល្បៈ​ខ្មែរ​, សេណារីយ៉ូ សម្រាប់ ហ៊ុន សែន ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: