jump to navigation

ខួប​ទី​៥៤​ឆ្នាំ សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា​ព្រះ​មហាកាញ្ចនកោដ្ឋ ថ្ងៃ​ព្រហស្បតិ៍ 3 ខែ​មេសា 2014

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, វីដេអូ.
add a comment

នា​ថ្ងៃ​នេះ​កាល​ពី​៥៤​ឆ្នាំ​មុន ព្រះ​មហាក្សត្រិយ៍​កម្ពុជា​ក្រោយ​ឯករាជ្យ​មួយ​ព្រះ​អង្គ បាន​ទ្រង់​សុវណ្ណគត។ វេលា​ម៉ោង​១២ និង​៤៥​នាទី​ ប្រជា​ពលរដ្ឋ​គ្រប់​ជាន់​ថ្នាក់​មាន​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ការ​សោយ​ព្រះ​ទិវង្គត​របស់​ព្រះ​ករុណា​ព្រះ​បាទ​​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត ព្រះ​មហាក្សត្រិយ៍​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា។

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ​ត្រូវ​បាន​ប្រារព្ធ​យ៉ាង​អធិក​អធម​តាម​បូរាណ​រាជ​បវេណី​នៃ​ព្រះ​មហាក្សត្រិយ៍​ខ្មែរ ដោយ​ប្រារព្ធ​ចាប់​ពី​ថ្ងៃ​សៅរ៍ ១៣​រោច ខែ​ស្រាពណ៍ ដល់​ថ្ងៃ​សៅរ៍ ៦​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព.ស.​២៥០៣ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ដល់​២៧ ខែ​សីហា គ.ស.​១៩៦០។

ស្ថិត​ក្នុង​ឱកាស​នៃ​ខួប​ទី​៥៤​ឆ្នាំ​នៃ​ការ​សោយ​ព្រះ​ទិវង្គត​នេះ ស្រែ​ខ្មុក​សូម​ជូន​លោក​អ្នក​នាង​នូវ​ឯកសារ​ប្រវត្តិសាស្ត្រ​ស្ដី​ពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​មហា​កាញ្ចន​កោដ្ឋ ដូច​ត​ទៅ៖

_________________________________________________
អាន​ផង​ដែរ
១. ព្រះ​ករុណា​ម្ចាស់​ជីវិត នរោត្ដម សុរាម្រឹត នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា
២. គោរព​វិញ្ញាណក្ខ័ន្ធ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត (ព្រះ​​មហា​កាញ្ចន​កោដ្ឋ) ព.ស.​២៥៥៧

Advertisements
%d bloggers like this: