jump to navigation

ឥស្សរិយាភរណ៍​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត ថ្ងៃសុក្រ 4 ខែ​មេសា 2014

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

ឥស្សរិយាភរណ៍​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត ព្រះ​មហាក្សត្រិយ៍​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា

ឥស្សរិយាភរណ៍ ឬ​មេដាយ ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត ព្រះ​មហាក្សត្រិយ៍​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា (Médaille de Norodom Suramarit) ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​១៩៥៥ ដើម្បី​ផ្ដល់​ដល់​អ្នក​ទាំង​ហ្លាយ​ណា​ដែល​ស្មោះ​ត្រង់​បម្រើ​ប្រទេស​ជាតិ និង​ព្រះ​រាជ​បល្ល័ង្ក​។

ឥស្សរិយាភរណ៍នេះ​មាន​៣​ប្រភេទ គឺ​៖ មាស ប្រាក់ និង​សំរឹទ្ធ​។

ការ​រចនា​៖

ប្រភេទ​រៀង​មូល អង្កត់​ផ្ចឹត​៣៤​ម​.​ម. ដោយ​មាន​បូ​ភ្ជាប់​ពី​លើ
ផ្នែក​ខាង​មុខ​ នៅ​ចំ​កណ្ដាល មាន​ឆ្លាក់​រូប​ព្រះ​រាជ​សង្ហារ និង​នៅ​ជុំ​វិញ​មាន​ដាក់​អក្សរ​ជា​ខេមរ​ភាសា​ថា «​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សុរាម្រឹត ព្រះ​ចៅ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា​»។
ផ្នែក​ខាង​ក្រោយ មាន​ដាក់​អក្សរ​ជា​បារាំង​ភាសា​ថា «NORODOM SURAMARIT ROI DU CAMBODGE» នៅ​ក្នុង​រង្វង់ ជាមួយ​នឹង​ព្រះ​អាទិត្យ​សណ្ឋាន​ពាក់​កណ្ដាល​កំពុង​បញ្ចេញ​កម្ម​រស្មី ទាំង​ផ្នែក​ខាង​លើ និង​ខាង​ក្រោម​។ នៅ​ជុំ​វិញ​រង្វង់​មាន​រចនា​ស្លឹក​ឈើ​អម​ផ្ទៃ​ទាំង​មូល​។
ភ្ជាប់​ទៅ​នឹង​បូ​ខាង​លើ​របស់​មេដាយ មាន​រចនា​ជា​សញ្ញា «ឱម​» ព្រម​ទាំង​មកុដ​រាជ្យ​។ ចំណែក​ឯ​ខ្សែ​បូ​មាន​វិមាត្រ​៣៦​ម.ម. និង​រចនា​ខុស​គ្នា​ទៅ​តាម​ប្រភេទ​របស់​ឥស្សរិយាភរណ៍​។

ក. ប្រភេទ​មេដាយ​មាស (Médaille de Vermeil)

ខ្សែ​បូ​៖ ៣៦​ម.ម., ក្រហម​៥​ម.ម.​, ខៀវ​៨ម.ម.​, ក្រហម​១០​ម.ម.​, ខៀវ​៨​ម.ម.​, ក្រហម​ម.ម.​

ខ. ប្រភេទ​មេដាយ​ប្រាក់ (Médaille d’Argent)

ខ្សែ​បូ​៖ ៣៦​ម.ម.,​ ខៀវ​១២​ម.ម., ក្រហម​១២​ម.ម., ខៀវ​១២​ម.ម.

គ. ប្រភេទ​មេដាយ​សំរឹទ្ធ (Médaille de Bronze)

ខ្សែ​បូ​៖ ៣៦​ម.ម.,​ ខៀវ​១៨​ម.ម., ក្រហម​១៨​ម.ម.

s

__________________________________________________
អាន​ផង​ដែរ
១. គ្រឿង​រាជ​ឥស្សរិយយស​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា
២. គ្រឿង​ឥស្សរិយយស​សម្ដេច​ព្រះ​មហា​ក្សត្រី​យានី

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: