jump to navigation

ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក​មហា​រាជ ឬ​រាមា​ទី​១ បរម​បឋម​អង្គ​ក្សត្រិយ៍​នៃ​រាជ​វង្ស​ចក្រី​ថៃ ថ្ងៃអាទិត្យ 6 ខែ​មេសា 2014

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៦ ខែមេសា នៅរាជអាណាចក្រថៃ មានប្រារព្ធបុណ្យសំខាន់មួយឈ្មោះថា បុណ្យចក្រី (ថៃ៖ วันจักรี) ជាថ្ងៃឈប់រាជការ ដើម្បីរំឭកដល់បឋមអង្គក្សត្រិយ៍នៃរាជវង្សចក្រី គឺ ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោកមហារាជ ឬរាមាទី១ នោះឯង។

ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោកមហារាជ ទ្រង់ប្រសូតនៅថ្ងៃពុធ ៤រោចខែផល្គុន ឆ្នាំរោង អដ្ឋស័ក ព.ស.២២៧៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា គ.ស.១៧៣៧។ ហើយព្រះអង្គបានប្រាប្តាភិសេកឡើងគ្រងរាជ្យជាបឋមក្សត្រិយ៍នៃក្រុងរតនកោសិន្ទ្រ កាលពីថ្ងៃទី៦ ខែមេសា គ.ស.១៧៨២ ខណៈមានព្រះជន្មបាន៤៦វស្សា ដោយព្រះអង្គបានផ្លាស់រាជធានីពីផ្នែកធនបុរី មកផ្នែកព្រះនគរ (នៃក្រុងបាងកកបច្ចុប្បន្ន) ព្រមទ្រង់បានព្រះរាជានុញ្ញាតឲ្យសាងព្រះបរមរាជវាំងសម្រាប់ទីប្រថាប់។

ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោកមហារាជ ឬរាមាទី១

ព្រះរាជប្រវត្តិ

ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោកមហារាជ មានព្រះនាមដើមថា «ថងដួង» ជាបុត្រទី៤របស់ព្រះអក្សរសុន្ធរសាស្ត្រ (ថងឌី) ដែលក្រោយមកបានស្ថាបនាឡើងជាសម្ដេចព្រះបឋមបរមមហាជនក។

ព្រះបរមាភិធេយ្យ

នៅគ្រាព្រះអង្គប្រាប្តាភិសេកឡើងជាបឋមក្សត្រិយ៍នៃរាជវង្សចក្រីហើយ ព្រះអង្គមានព្រះនាមចារឹកក្នុងព្រះសុវណ្ណប័ដថា៖

«ព្រះបាទសម្ដេចព្រះបរមរាជាធិរាជរាមាធិបតី ស្រីសិន្ទ្របរមមហាចក្រពត្តិរាជាធិបតិន្ទ្រ ធរណិន្ទ្រាធិរាជ រតនកាឝភាឞក្រវង្ស អង្គបរមធិបេឝ ត្រីភូវនេត្រវរនាយក តិលករតនរាជជាតិអាជាវឝៃរ្យ សមុទ័យតរោមន្ត សកលចក្រវាឡាធិបេន្ទ្រ សុរិយេន្ទ្រាធិបតិន្ទ្រ ហរិហរិន្ទ្រាធាតាធិបតី ស្រីវិបូលយគុណអកនិឞដ្ឋ ឫទ្ធិរាមេឝ្វរមហន្ត បរមធម្មិករាជាធិរាជតេជោជ័យព្រហ្មទេពាតិទេពនរបតិន្ទ្រ ភូមិន្ទ្របរមាធិបេឝលោកជេដ្ឋវិសុទ្ធិ រតនមកុដប្រទេឝគតា មហាពុទ្ធាងកូរបរមបពិត្រ»

ដោយមូលហេតុព្រះបរមាភិធេយ្យដែលចារឹកក្នុងព្រះសុវណ្ណប័ដនេះដូចគ្នាទៅនឹងព្រះមហាក្សត្រិ៍៣ព្រះអង្គរបស់ក្រុងស្រីអយុធ្យា គឺសម្ដេចព្រះរាមាធិបតីទី១ (ព្រះចៅអ៊ូទង), សម្ដេចព្រះរាមាធិបតីទី២ (ព្រះជេដ្ឋា) និងសម្ដេចព្រះរាមាធិបតីទី៣ (សម្ដេចព្រះនារាយណ៍មហារាជ) ដូចនេះព្រះអង្គគឺជា «សម្ដេចព្រះរាមាធិបតីទី៤»។

ក្រោយមកព្រះបាទសម្ដេចព្រះន័ងក្លៅចៅយូហួ ទ្រង់ព្រះរាជានុញ្ញាតឲ្យចេញព្រះនាមព្រះអង្គថា ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោក តាមនាមរបស់ព្រះពុទ្ធរូបដែលទ្រង់បានសាងឧទ្ទិសថ្វាយ ហើយព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ បានបន្ថែមព្រះបរមាភិធេយ្យដល់សម្ដេចព្រះបរមអយ្យកាធិរាជថារឹកក្នុងព្រះសុវណ្ណប័ដថា៖

«ព្រះបាទសម្ដេចព្រះបរមោរុរាជមហាចក្រីបរមនាថ នរេស្វរាជវិវឌ្ឍនវង្ស បឋមពង្សាធិរាជរាមាធិបតិន្ទ្រ ស្យាមពិជិតិន្ទ្រវរោត្ដម បរមនាថបពិត្រ ព្រះពុទ្ធយ៉តហ្វាចុឡាលោក»

ក្រោយមកទៀត ព្រះបាទសម្ដេចព្រះមកុដក្លៅចៅយូហួ មានព្រះបរមរាជឱង្ការសង្ខេបព្រះបរមាភិធេយ្យថា «ព្រះបាទសម្ដេចព្រះរាមាធិបតីស្រីសិន្ទ្រមហាចក្រីបរមនាថ ព្រះពុទ្ធយ៉តហ្វាចុឡាលោក»ព្រះបាទសម្ដេចព្រះរាមាធិបតីទី១

នៅក្នុងឱកាសស្ថាបនាក្រុងរតនកោសិន្ទ្រគ្រប់២០០ឆ្នាំ រដ្ឋាភិបាលថៃនិងប្រជាជនថៃបានព្រមព្រៀងថ្វាយព្រះកិត្តិយសថ្វាយព្រះរាជសមញ្ញា «មហារាជ» បន្តព្រះបរមាភិធេយ្យព្រះនាមព្រះអង្គថា «ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោក មហារាជ»

សុវណ្ណគត

ក្រោយពីការឆ្លងសម្ពោធវត្តព្រះស្រីរតនសាស្ដារាម (វត្តព្រះកែវមក៌ត) រួចហើយ ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោក ក៏ទ្រង់ព្រះប្រឈួនដោយព្រះរោគជរា និងព្រះអាការទ្រុឌទ្រោមចុះតាមលំដាប់ រហូតដល់ព្រះអង្គចូលសុវណ្ណគតនាថ្ងៃទី៧ ខែកញ្ញា គ.ស.១៨០៩ នាព្រះទីន័ងពៃឝាលទក្សិណរួមព្រះជន្មាយុបាន៧៣ព្រះវស្សា ស្ដេចគ្រងរាជ្យបាន២៧ឆ្នាំ៕

____________________________________________________
អានផងដែរ៖
១. ថ្ងៃបុណ្យចក្រី “วันจักรี”
២. ព្រះបាទសម្ដេចព្រះពុទ្ធលើឝហ្លានភាល័យ ឬរាមាទី២ នៃរាជវង្សចក្រីថៃ
៣. ព្រះបាទសម្ដេចព្រះន័ងក្លៅចៅយូហួ ឬរាមាទី៣ នៃរាជវង្សចក្រីថៃ
៤. ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ ឬរាមាទី៤ នៃរាជវង្សចក្រីថៃ
៥. ព្រះបាទសម្ដេចព្រះចុលចមក្លៅចៅយូហួ ឬរាមាទី៥ នៃរាជវង្សចក្រីថៃ
៦. ព្រះបាទសម្ដេចព្រះមង្កុដក្លៅចៅយូហួ ឬរាមាទី៦ នៃរាជវង្សចក្រីថៃ
៧. ព្រះបាទសម្ដេចព្រះប៉ុកក្លៅចៅយូហួ ឬរាមាទី៧ នៃរាជវង្សចក្រីថៃ
៨. ព្រះបាទសម្ដេចព្រះបរមេន្ទ្រមហាអានន្ទមហិតល ព្រះអដ្ឋមរាមាធិបតិន្ទ្រ ឬរាមាទី៨ នៃរាជវង្សចក្រីថៃ

Advertisements

មតិ»

1. ថ្ងៃ​បុណ្យ​ចក្រី “วันจักรี” | ស្រែ​ខ្មុក - ថ្ងៃចន្ទ 7 ខែ​មេសា 2014

[…] […]

2. តា ម៉ាប់ - ថ្ងៃចន្ទ 7 ខែ​មេសា 2014

ចុះគេថា​ជា​ខ្មែរនោះ តើ​ពិត​ឬ​យ៉ាង​ណា ?

សុភ័ក្ត្រ - ថ្ងៃចន្ទ 7 ខែ​មេសា 2014

ដូច​ជា​ជាប់​ស្រឡាយ​មន​ទេ មិន​មែន​ខ្មែរ​ទេ

3. ទស្សនកិច្ច​សិក្សា​៖ ទៅ​វត្ត​រគាំង, ក្រុង​បាងកក | ស្រែ​ខ្មុក - ថ្ងៃសុក្រ 25 ខែ​មេសា 2014

[…] ទើប​ក្រោយ​មក​ស្ដេច​ថៃ​ (រាមា​ទី​១​) […]

4. តាម​ស្នាម​ព្រះ​បាទា​ព្រះ​សុវណ្ណ​កោដ្ឋ​៖ វត្ត​ព្រះ​ជេតុពនវិមល​មង្គលារាម ទី​បឋម​បរម​រាជា - ថ្ងៃសៅរ៍ 26 ខែ​មេសា 2014

[…] និង​ជា​វត្ត​ប្រចាំ​រជ្ជកាល​ទី​១ (​ព្រះ​មហាក្សត្រិយ៍​ថៃ […]

5. តាម​ស្នាម​ព្រះ​បាទា​ព្រះ​សុវណ្ណ​កោដ្ឋ​៖ វត្ត​ព្រះ​ជេតុពនវិមល​មង្គលារាម ទី​បឋម​បរម​រាជា - ថ្ងៃសៅរ៍ 7 ខែមិថុនា 2014

[…] និង​ជា​វត្ត​ប្រចាំ​រជ្ជកាល​ទី​១ (​ព្រះ​មហាក្សត្រិយ៍​ថៃ […]

6. តាម​ស្នាម​ព្រះ​បាទា​ព្រះ​សុវណ្ណ​កោដ្ឋ​៖ វត្ត​ព្រះ​ជេតុពនវិមល​មង្គលារាម ទី​បឋម​បរម​រាជា - ថ្ងៃសៅរ៍ 7 ខែមិថុនា 2014

[…] និង​ជា​វត្ត​ប្រចាំ​រជ្ជកាល​ទី​១ (​ព្រះ​មហាក្សត្រិយ៍​ថៃ […]

7. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​​លើឝ​ហ្លា​នភាល័យ ឬ​រាមា​ទី​២ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុ - ថ្ងៃអាទិត្យ 12 ខែតុលា 2014

[…] […]

8. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​​លើឝ​ហ្លា​នភាល័យ ឬ​រាមា​ទី​២ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុ - ថ្ងៃអាទិត្យ 12 ខែតុលា 2014

[…] […]

9. ព្រះ​បាទ​សម្ដេច​ព្រះ​ន័ងក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៣ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែធ្នូ 2014

[…] […]

10. ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៤ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 18 ខែមករា 2015

[…] […]

11. ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៥ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 15 ខែ​មីនា 2015

[…] […]

12. sophanith - ថ្ងៃអង្គារ 24 ខែ​មីនា 2015

សួស្ដី តើទ្រង់នេះដែលមានកំណើតជាខ្មែរ នៅត្រាំសសរ ខេត្តកំពត ហើយបាន ដែលត្រូវគេរទៅស្រុកសៀម ហើយក្លាយជា មេទ័ពចក្រីឌួងរឺ?

13. ថៃ​ចាត់​សាង «​ឧទ្យាន​រាជ​ភ័ក្ដិ​» រំឭក​ដល់​បុព្វ​មហា​ក្សត្រិយ៍ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​ឧសភា 2015

[…] […]

14. ព្រះ​អង្គ ​អេង | ស្រែ​ខ្មុក - ថ្ងៃពុធ 27 ខែ​ឧសភា 2015

[…] […]

15. ព្រះ​បាទ​សម្ដេច​ព្រះ​មង្កុដ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៦ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 31 ខែ​ឧសភា 2015

[…] […]

16. ព្រះ​បាទ​សម្ដេច​ព្រះ​ប៉ុក​ក្លៅ​ចៅ​យូហួ ឬ​​រាមា​ទី​៧ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 10 ខែកក្កដា 2015

[…] […]

17. ថៃ​សាង​ស្រេច​រូប​សំណាក​បុព្វ​មហា​ក្សត្រិយ៍​ទាំង​៧​អង្គ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 28 ខែកក្កដា 2015

[…] […]

18. មក​មើល​ច្បាស់​ៗ មុខ​មាត់​នៃ​រូប​សំណាក​​ក្សត្រិយ៍​ថៃ​ទាំង​៧​អង្គ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 3 ខែសីហា 2015

[…] […]

19. ព្រះ​បាទ​សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​អានន្ទ​មហិតល ព្រះ​អដ្ឋ​ម​រាមា​ធិបតិន្ទ្រ ឬ​​រាមា​ទី - ថ្ងៃសៅរ៍ 15 ខែសីហា 2015

[…] […]

20. «​ព្រះ​សែង​ខ័ឌ្ត​ជ័យ​ស្រី​» គ្រឿង​រាជ​កកុធ​ភ័ណ្ឌ​ថៃ​ដែល​មាន​កំណើត​នៅ​ស្រុក​ខ្មែរ | ស្រែ​ - ថ្ងៃពុធ 2 ខែកញ្ញា 2015

[…] […]

21. ព្រះ​មហា​ពិជ័យ​មង្កុដ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 20 ខែកញ្ញា 2015

[…] (​រាមា​ទី​១​) កាល​គ្រា​គ.ស.​១៧៨២ […]

22. Horm Sanghy Nisetpdajsankha - ថ្ងៃអាទិត្យ 27 ខែធ្នូ 2015

ស្ដេចនឹងបើផ្អែកតាមសៀវភៅបាត់ដំបងសម័យលោកម្ចាស់គាត់ជាអ្នកស្រុកចាប់ភ្លើង កម្ពុជាក្រោម ត្រូវសៀមកៀរទៅស្រុកវា ក្រោយមកក៏បានក្លាយជាចៅពញាចក្រី បន្ទាប់ស្ដេចតាកស៊ីនឡប់លីលាមកក៏ឡើងសោយរាជ្យជំនួសវិញ

23. ទំនៀម​ផ្លាស់​ប្ដូរ​គ្រឿង​ទ្រង់​ព្រះ​កែវ​មរកត​នៅ​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2016

[…] […]

24. អំពី​ព្រះ​កោដ្ឋ​មាស​ធំ គ្រឿង​ប្រកប​ព្រះ​ឥស្សរិយ​យស ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩ | ស្រែ​ខ្ម - ថ្ងៃសុក្រ 9 ខែធ្នូ 2016

[…] […]

25. ទំនៀម​ការ​វាយ​រគាំង​នៅ​ក្នុង​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 17 ខែ​កុម្ភៈ 2017

[…] […]

26. អត្ថបទ​ប្រែ​៖ នៅ​ពី​ក្រោយ​ ព្រះ​រាជ​តម្រាស់ រាមា​ទី​៤ រឿង​ការ​បាត់​បង់​ប្រទេស​ខ្មែរ “ខ្ញ - ថ្ងៃអង្គារ 21 ខែ​កុម្ភៈ 2017

[…] ព្រះពុទ្ធយ៉តហ្វាយ (រាមាទី១) […]

27. អំពី​វត្ត​ព្រះ​ស្រី​រតន​សាស្ដារាម ឬ​វត្ត​ព្រះ​កែវ​នៃ​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 28 ខែ​មីនា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: