jump to navigation

ញត្តិ​រដ្ឋ ថ្ងៃចន្ទ 7 ខែ​មេសា 2014

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

ញត្តិ​រដ្ឋ អាន​ថា ញ័ត តិ រ័ត មាន​ថ្នាក់​ពាក្យ​ជា​នាម ប្រែ​អត្ថន័យ​ជា​ភាសា​ខ្មែរ​សម្រាយ​ថា គឺ​ជា​រដ្ឋ​ទាំង​ហ្លាយ​ណា​ដែល​ដឹក​នាំ​ដោយ​ញត្តិ​។ ស្អី​ៗ​ក៏​ញត្តិ​។ គឺ​ញត្តិ​ ទាំង​អស់​។ រដ្ឋ​ប្រភេទ​នេះ​ច្រើន​ដឹក​នាំ​ដោយ​ប្រភេទ​​នៃ​មនុស្ស​មួយ​ក្រុម ដែល​ឲ្យ​ឈ្មោះ​ថា «​មុខ​ញត្តិ​» គឺ​គ្មាន​ចេះ​​អ្វី​ទាំង​អស់ ក្រៅ​ពី​ញត្តិ​។

ញត្តិ​នេះ​គេ​តែង​តែ​ឲ្យ​​ក្រុម​គូ​កន​របស់​គេ​មួយ​ចំនួន​ធ្វើ​ឡើង ហើយ​បែរ​ជា​​ដាក់​ឈ្មោះ ឬ​ថា​តំណាង​ឲ្យ​អ្នក​ដទៃ​ទៀត ដែល​គេ​មិន​ដឹង​ខ្យល់​អ្វី​ទាំង​អស់​នោះ​សោះ​ឡើយ​។ មាន​ករណី​មួយ​ចំនួន​ទៀត​គេ បង្ខំ​ឲ្យ​អ្នក​មិន​យល់​ស្រប​នឹង​ខ្លួន​ផ្ដិត​មេ​ជើង ដើម្បី​ឲ្យ​គាំទ្រ​ញត្តិ ទាំង​នោះ​ផង

ញត្តិ​រដ្ឋ​នេះ​ច្រើន​កើត​នៅ​ក្នុង​នគរ​មួយ​ចំនួន​មុន​សម័យ​ពុទ្ធ​កាល បច្ចុប្បន្ន​មិន​មាន​សេស​សល់​ទៀត​ទេ​៕

Advertisements
%d bloggers like this: