jump to navigation

មហា​សង្ក្រាន្ត​ឆ្នាំ​មមី ឆ​ស័ក ពុទ្ធសករាជ​២៥៥៨ ថ្ងៃសុក្រ 11 ខែ​មេសា 2014

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

មហាសង្ក្រាន្តឆ្នាំមមី ឆ​ស័ក
ចុល្លសករាជ ១៣៧៦ – មហាសករាជ ១៩៣៦
ពុទ្ធសករាជ ២៥៥៨ – គ្រឹស្តសករាជ ២០១៤

សុភមស្ដុ! វរមង្គលាជយាតិរេក

ព្រះ​ពុទ្ធ​សករាជ​ព្រះ​សាសនា អតិក្កន្តា​កន្លង​ទៅ​បាន ២៥៥៧ ព្រះ​វស្សា ត្រឹម​ថ្ងៃ​១៥​កើត ខែ​ពិសាខ លុះ​ដល់​ថ្ងៃ ១ រោច ខែ​ពិសាខ ឆ្នាំ​មមី ឆ​ស័ក ត​ទៅ​​​ចូល​​​ពុទ្ធ​សករាជ ២៥៥៨​។

នឹង​គណនា​ឆ្នាំ​មមី ឥឡូវ​នេះ ​សង្ក្រាន្ត​ចូល​មក​នៅ​ថ្ងៃ​ច័ន្ទ ១៥​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​មេសា គ.ស.​​​២០១៤ វេលា​ម៉ោង ៨ និង​០៧​​នាទី ព្រឹក​។ ពេល​​នោះ​ព្រះ​អាទិត្យ​​ចេញ​ពី​មីនរាសី​ទៅ​ឋិត​​នៅ​ឯ​មេសរាសី​ ​តាម​ផ្លូវ​គោវិថី ​គឺ​ផ្លូវ​កណ្ដាល ទើប​មាន​ទេវធីតា​មួយ​ព្រះ​អង្គ​ជា​មគ្គនាយិកា​ព្រះ​នាម គោរាគៈ​ទេវី ជា​បុត្រី​ទី​២​នៃ​កបិល​មហា​ព្រហ្ម គង់​នៅ​ចាតុម្មហារាជិកា ទ្រង់​អម្ពរ​ពណ៌​លឿង លម្អ​នៅ​ព្រះ​កាណ៌​ដោយ​សៀត​ផ្កា​អង្គារ​បុស្ស អភរណៈ​ទ្រង់​ពាក់​កែវ​មុក្ដា ភក្សាហារ​ទ្រង់​សោយ​តេលំ ព្រះ​​ហស្ត​ស្ដាំ​ទ្រង់​ព្រះ​ខ័ន្ធ ព្រះ​ហស្ត​ឆ្វេង​ទ្រង់​ឈើ​ច្រត់ គង់​លើ​​ខ្នង​ព្យគ្ឃៈ (ខ្លា​)​ ​ជា​​​ពាហនៈ​។ ទើប​​នាំ​អស់​ទេវ​បុត្រ​ទេវ​ធីតា​​​ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ​កាន់ គុហា​កែវ​ធម្មមាលី នា​ទី​ភ្នំ​កៃលាស​ ខេត្ត​ហិមពាន្ត ជា​ទី​តំកល់​ទុក​នូវ​ព្រះ​សិរសា​​កបិល​មហាព្រហ្ម ​ដែល​តំកល់​​លើ​ពាន​មាស នាំ​​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​​​សុមេរុរាជ ​តាម​ផ្លូវ​ព្រះ​អាទិត្យ​ចរ​ចំនួន​៦០​​នាទី (២៤​ម៉ោង​)​។ ទើប​នាំ​យក​​​​​ទៅ​តំកល់​​ទុក​ដូច​ដើម​វិញ ទើប​​ប្រជុំ​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ ​ចូល​ទៅ​ស្រង់​ទឹក​អនោតត្តម​មហា​ស្រះ ដែល​មាន​ទឹក​ហូរ​ចេញ​ពី​បំពង់​ថ្ម​កែវ​ទាំង​៧ ​ជា​មាត់​គោ ឧសភរាជ​ ត្រជាក់​ត្រជុំ​​ក្សេមក្សាន្ត​ព្រះ​​ហ្ឬទ័យ ទើប​​នាំ​គ្នា​ចូល​ទៅ​សមាទាន​​សីល ​ដោយ​ព្រះ​ទ័យ​​សោមនស្ស​រីករាយ​គ្រប់​ៗ​​​អង្គ ក្នុង​ភគវតី​សភា​​ដែល​វិស្វកម្ម​ទេវបុត្រ​និមិត្ត​ថ្វាយ ហើយ​​បន្ទោរ​បង់​នូវ​អពមង្គល ​ឲ្យ​​ជ្រះ​ស្រឡះ ​ចម្រើន​នូវ​​សុភមង្គល សិរី​សួស្ដី​ ជន្មាយុ​យឺនយូរ​ត​រៀង​ទៅ។

  • ថ្ងៃ​ចន្ទ ១៥​​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ​មេសា ឆ្នាំ​២០១៤ ម៉ោង​០៨:០៧​នាទី​ ជា​ថ្ងៃ​ចូល​​។
  • ថ្ងៃ​អង្គារ ១​រោច ខែ​ចេត្រ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ​មេសា ឆ្នាំ​២០១៤ ជា​ថ្ងៃ​វ័នបត។
  • ថ្ងៃ​ពុធ ២​រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ​មេសា ឆ្នាំ​២០១៤ ​ជា​ថ្ងៃ​ឡើង​ស័ក។

គម្រប់​សង្ក្រាន្ត​៣​ថ្ងៃ​ស្រេច​បរិបូណ៌ ចូល​ជា​សកល​ឆ្នាំ​មមី ឆ​ស័ក ចុល្ល​សករាជ​១៣៧៦ និង​មហា​សករាជ​១៩៣៦ ត​ទៅ​។

ក្នុង​ឱកាស​សង្ក្រាន្ត​បី​ ថ្ងៃ សូម​អស់​ប្រជា​ពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ​រៀបចំ​ពលិកា​គ្រឿង​សក្ការ​បូជា អុច​ប្រទីប​ជ្វាលា ថ្វាយ​ព្រះ​រតនត្រ័យ និង​ទទួល​ស្វាគមន៍​ទេវបុត្រ ទេវធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះបង់​ចិត្ត​អាក្រក់​អន្យតិរ្ថីយ​ជា​ចិត្ត​អប្រីយ៍ ជាប់​ដោយ​គំនុំ​គុំគួន​ព្យាបាទ​ឈ្នានីស​ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ ជ្រះ​ស្រឡះ​តាំង​ចិត្ត​ប្រព្រឹត្ត​ល្អ ប្រកប​ដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើ​បុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សា​សីល​ប្រាំ​ឲ្យ​​បាន​ជាប់​ជានិច្ច នោះ​ទើប​ទេវតា​នឹង​ឲ្យ​ពរ សព្ទសាធុការ លោក​អ្នក​នឹង​មាន​សិរី​សួស្ដី សុភមង្គល វិបុលសុខ​គ្រប់​ប្រការ តាំង​ពី​ឆ្នាំ​ថ្មី​នេះ​ត​រៀង​ទៅ។

រណ្ដាប់ទទួលទេវតា

រណ្ដាប់​ទទួល​នូវ​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេង​ៗ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​​ស ឬ​ស្រគាំ ហើយ​រៀប​បាយសី ៩ ថ្នាក់​មួយ​គូ បាយសី ៧ ថ្នាក់​មួយ​គូ បាយសី ៥ ថ្នាក់​មួយ​គូ បាយសី ៣ ថ្នាក់​មួយ​គូ បាយសី​ប៉ាឆាម​មួយ​គូ ស្លាធម៌​មួយ​គូ ទឹកអប់​មួយ​គូ (ទៀន ៥ ធូប ៥) លាជ ៥ ផ្កា ៥ ដាក់​លើ​ជើងពាន ១ គូ ចេកនួន ចេក​ណាំវ៉ា ពីរ​ជើងពាន ផ្លែ​ឈើ ១១ មុខ រៀប​ដាក់​ជើងពាន ១១ គូ ដូងឡៅ​មួយ​គូ ទឹក​ស្អាត​ពីរ​កែវ។ ឆ្នាំ​នេះ​គួរ​រក ចេក​ណាំវ៉ា និង​ចេក​ទឹក ដាក់​ទទួល​ទេវតា​ផង ព្រោះ​ជា​ភក្សាហារ របស់​ទេវធីតា។ ស្រេច​ហើយ នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ ត្រូវ​ជួប​ប្រជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ នមស្សការ​ព្រះ​រតនត្រ័យ ព្រះ​ពុទ្ធ​ ព្រះ​ធម៌​ ព្រះ​សង្ឃ ជា​ទី​ពឹង​ទី​រឮក លុះ​ចប់​ពិធី​ទទួល​ទេវតា។

កំណត់សម្គាល់

ចំពោះ​បាយសី ៩ ថ្នាក់ ៧ ថ្នាក់ សម្រាប់​នៅ​ព្រះ​បរម​រាជវាំង ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ​ត្រឹម ៥ ថ្នាក់​ចុះ​មក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការៈ​បូជា​ដែល​មាន​ទៀន​ប្រាំ ធូប​ប្រាំ ស្លាធម៌ កូន​ចេក​មួយ​គូ​ក៏​ល្អ​ដែរ។ ចំពោះ​ផ្លែ​ឈើ​សម្រាប់​ប្រជារាស្ត្រ គួរ​រៀប​ឲ្យ​បាន​ត្រឹម ៣ ឬ ៥ មុខ​ជា​ការ​ប្រសើរ គឺ​រៀប​ទៅ​តាម​ធនធាន​របស់​ខ្លួន។ នៅ​គ្រប់​ដង្វាយ​ទាំងអស់​ត្រូវ​ដាក់​ផ្កា​ម្លិះ​ភួង​ពី​លើ​គ្រប់​ដង្វាយ នៅ​លើ​ជើងពាន និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ។

ទំនាយប្រចាំឆ្នាំ

  • កេណ្ឌ​ព្រះពិរុណសាស្ត្រៈ ឆ្នាំ​នេះ ភព​សៅរ៍ ​​ជាអធិបតី មាន​នាគ​៥​បង្អុរ​ភ្លៀង​៤០០​មេ។ ភ្លៀង​ធ្លាក់​នៅ​ចក្រវាឡ​១៦០​មេ ហិមពាន្ត​១២០មេ មហា​សមុទ្ទ​៨០​មេ ជម្ពូ​ទ្វីប​មនុស្ស​លោក​៤០​មេ។ ភ្លៀង​ដើម​ឆ្នាំ​​​ល្អ កណ្ដាល​ឆ្នាំ​ល្អ​ ​ចុង​​ឆ្នាំ​ភ្លៀង​តិច។
  • កេណ្ឌ​ធារាទិគុណរៈ ឆ្នាំ​​នេះ​មាន​កេណ្ឌ​​ (០) ត្រូវ​ត្រង់​អាបោធាតុ​ចុះ​ ទំនាយ​ថា​ធាតុ​អាកាស​ត្រជាក់​។

ស្រង់ចេញពី​ការ​ផ្សាយ​របស់​គណៈ​កម្មការ​ស្រាវ​ជ្រាវ​វិជ្ជា​ហោរា​សាស្ត្រ ប្រពៃណី​ទំនៀម​ទម្លាប់ និង​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ នៃ​ក្រសួង​ធម្មការ និង​សាសនា

អានផងដែរ៖
១. មហាសង្ក្រាន្តខ្មែរ ពុទ្ធសករាជ ២៥៥១
២. មហាសង្ក្រាន្ត ឆ្នាំជូត សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៥២
៣. មហាសង្ក្រាន្តឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ២៥៥៣
៤. មហាសង្ក្រាន្តឆ្នាំខាល ទោស័ក ពុទ្ធសករាជ២៥៥៤
៥. មហាសង្ក្រាន្តឆ្នាំថោះ ត្រីស័ក ពុទ្ធសករាជ២៥៥៥
៦. មហា​សង្ក្រាន្ត​ឆ្នាំ​រោង ចត្វា​ស័ក ពុទ្ធសករាជ​២៥៥៦
៧. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស័ក ពុទ្ធសករាជ​២៥៥៧
៨. មហា​សង្ក្រាន្ត​ឆ្នាំ​មមែ សប្ដ​ស័ក ពុទ្ធសករាជ​២៥៥៩
៩. មហា​សង្ក្រាន្ត​ឆ្នាំ​វក អដ្ឋ​ស័ក ពុទ្ធសករាជ​២៥៦០

មតិ»

1. មហា​សង្ក្រាន្ត​ខ្មែរ ពុទ្ធ​សករាជ ២៥៥១ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 13 ខែ​មេសា 2014

[…] […]

2. មហា​សង្ក្រាន្ត ឆ្នាំ​ជូត​ សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ​២៥៥២ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 13 ខែ​មេសា 2014

[…] […]

3. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស័ក ពុទ្ធសករាជ​២៥៥៧ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 13 ខែ​មេសា 2014

[…] […]

4. មហា​សង្ក្រាន្ត​ឆ្នាំ​ថោះ ត្រី​ស័ក ពុទ្ធសករាជ​២៥៥៥ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 13 ខែ​មេសា 2014

[…] […]

5. មហា​សង្ក្រាន្ត​ឆ្នាំ​រោង ចត្វា​ស័ក ពុទ្ធសករាជ​២៥៥៦ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 13 ខែ​មេសា 2014

[…] […]

6. មហា​សង្ក្រាន្ត​ឆ្នាំ​មមែ សប្ដ​ស័ក ពុទ្ធសករាជ​២៥៥៩ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 11 ខែ​មេសា 2015

[…] […]

7. មហា​សង្ក្រាន្ត​ឆ្នាំ​វក អដ្ឋ​ស័ក ពុទ្ធសករាជ​២៥៦០ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 11 ខែ​មេសា 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: