jump to navigation

របាយការណ៍៖ ចូល​ឆ្នាំ​មមី​នៅ​ស្រុក​ខ្មែរ ថ្ងៃ​ចន្ទ 21 ខែ​មេសា 2014

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

បុណ្យចូលឆ្នាំថ្មី បានកន្លងផុតទៅច្រើនថ្ងៃហើយដែរ បងប្អូនយើងក៏ចាប់ផ្ដើមចេញធ្វើការតាមប្រក្រតី បើមិនច្នេះទេ ច្បាស់ជាដាច់ពោះស្លាប់មិនខានឡើយ។ ឆ្នាំថ្មីនេះសង្ឃឹមថាបងប្អូនមានសេចក្ដីសុខ រីករាយជួបជុំគ្រួសារបងប្អូនញាតិមិត្រដូចសព្វមួយដង ធ្វើបុណ្យដាក់ទាន និងសង្ឃឹមថាស្រុកយើងរួចផុតរួចកម្មផងដែរ។

ខ្ញុំឯណេះវិញក៏មិនខុសពីឆ្នាំមុនៗដែរ មើលទៅបុណ្យចូលឆ្នាំ ឆ្នាំណាក៏ដូចជាឆ្នាំណាដែរ គឺព្រឹត្តិកម្មដូចៗគ្នាតែទាំងអស់។ ណាស់ហើយ ជីវិតមានតែប៉ុណ្ណឹងឯង ជាបន្តទៅទៀតនេះ ខ្ញុំសូមធ្វើការសង្ខេបបែបលេងៗរបាយការណ៍បុណ្យចូលឆ្នាំថ្មីព.ស.២៥៥៨ នៅស្រុកយើងដូចតទៅនេះ៖

  • ចូលឆ្នាំតាមប្រពៃណី

បន្តពីទំនៀមដូនតា គឺអ្នកស្រុកខ្មែរយើងនាំគ្នាធ្វើបុណ្យ ទៅវត្តជាប្រក្រតី តែអ្វីដែលសង្កេតឃើញនោះ គឺប្រហែលជានៅតាមវត្តមានសភាពស្ងាត់ទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះខ្ញុំក៏មិនដឹងពីសារហេតុអ្វីឲ្យប្រាកដពិតនោះទេ។

ក្រុងភ្នំពេញស្ងាត់គ្មានអ្វីចំឡែក ដូចតែទេសកាលបុណ្យទាននានានៅស្រុកខ្មែរ ដ្បិតគេនាំគ្នាចេញក្រៅក្រុងអស់ ឯការតំឡើងថ្លៃឈ្នួលឡាន អីក៏ឃើញតែប្រព្រឹត្តតាមទំនៀមដែរ ដ្បិតគ្មានគ្រូបាអាចារ្យណាប្រដៅទ្រង់បានឡើយ។

  • សៀមរាបគគ្រឹកគគ្រេង

ចាប់តាំងពីឆ្នាំទៅមកម្ល៉េះ នៅខេត្តសៀមរាបមានរៀបចំកម្មវិធីដែលគេឲ្យឈ្មោះថាអង្គរសង្ក្រាន្ត គឺបានទាក់ទាញមនុស្សខ្មែរ ទាំងស្រីទាំងប្រុស ទាំងចាស់ ទាំងក្មេងបានច្រើនគួរសម ឲ្យទៅលេងខេត្តមួយនេះ ដែលជាហេតុអ្វីឲ្យមណ្ឌលកម្សាន្តមួយចំនួនទៀត ត្រូវថមថយអ្នកមកកម្សាន្ត ជាក់ស្ដែងរបាយការណ៍ពីខេត្តព្រះសីហនុជាដើម ពីការធ្លាក់ចុះភ្ញៀវមកលេងកម្សាន្តបើប្រៀបធៀបនឹងបុណ្យចូលឆ្នាំកន្លងទៅ។

  • ទូរទស្សន៍នានាស្ងាត់ឈឹង

ក្រៅពីកម្មវិធីដែលថតទុក នៅតាមកញ្ចក់ទូរទស្សន៍ស្រុកខ្មែរ គ្មានកម្មវិធីធំដុំអ្វីជាទីកត់សម្គាល់ទេ។ ល្បែងល្បុកកម្សាន្តនានា ដែលបន្សល់ទុកមកគឺថាបាត់អស់តែម្ដង មិនឃើញមានលេងឡើយ ហើយជំនួសមកវិញ គឺរាំតែប៉ុណ្ណោះ នៅតាមទូរទស្សន៍។ អនាគតស្រុកខ្មែរ នឹងសម្បូរណ៍ទៅដោយអ្នករាំច្រើនណាស់។

  • បញ្ចប់សេចក្ដី

មើលទៅបុណ្យចូលឆ្នាំខ្មែរពីមួយឆ្នាំទៅមួយឆ្នាំ ហាក់ដូចជាគ្មានន័យអ្វីទៀតទេ គឺមិនខុសពីថ្ងៃបុណ្យឈប់សម្រាកសៅរ៍អាទិត្យប៉ុន្មានទេ ក្រៅពីការឈប់យូរថ្ងៃនោះ។ ចប់ជាសង្ខេបបុណ្យចូលឆ្នាំខ្មែរព.ស.២៥៥៨៕

____________________________________________________
អានផងដែរ៖
១. របាយការណ៍៖ ចូលឆ្នាំថោះនៅស្រុកខ្មែរ
២. របាយការណ៍៖ ចូលឆ្នាំវកនៅស្រុកខ្មែរ

Advertisements

មតិ»

1. របាយការណ៍៖ ចូល​ឆ្នាំ​ថោះ​នៅ​ស្រុក​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មេសា 2014

[…] ________________________________________________________ អាន​ផង​ដែរ៖ ១. ចូល​ឆ្នាំ​ឬ​មិន​មែន? ២. ការ​ឆ្លង​ចូល​នៃ​ក្បាច់​រាំ​បែប​ជន​ជាតិ​លាវ “ បាត់សាឡូប​” នៅ​ក្នុង​សង្គម​ខ្មែរ ៣. របាយការណ៍៖ ចូល​ឆ្នាំ​មមី​នៅ​ស្រុក​… […]

2. តា ម៉ាប់ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មេសា 2014

គេថា អីណោះ បាងកករលំ ភ្នំពេញរលាយ ហូជីមីញខ្ចាត់ខ្ចាយ​ សប្បាយអង្គរវត្តនោះអី ។ 😀

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មេសា 2014
3. របាយ​ការណ៍​៖ ចូល​ឆ្នាំ​វក​នៅ​ស្រុក​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 23 ខែ​មេសា 2016

[…] ____________________________________________________ អានផងដែរ៖ ១. របាយការណ៍៖ ចូលឆ្នាំថោះនៅស្រុកខ្មែរ ២. របាយការណ៍៖ ចូលឆ្នាំមមីនៅស្រុកខ្មែរ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: