jump to navigation

Repost: «ប្រពៃណី» អាន​ថា ប្រពៃនី ថ្ងៃអង្គារ 22 ខែ​មេសា 2014

Posted by សុភ័ក្ត្រ in អំពីភាសា.
add a comment

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែល​ទើប​កន្លង​ផុត​ទៅ​ប៉ុន្មាន​ថ្ងៃ​នេះ ពាក្យ «ប្រពៃណី» ត្រូវ​បាន​បណ្ដា​ក្រុម​ពិធីករ សិល្បករ​​អត់​សាលា​នៅ​តាម​ទូរទស្សន៍​នានា នាំ​គ្នា​និយាយ​​ច្រើន​ខ្លាំង​ណាស់​ពី​ពាក្យ​នេះ​។ តែ​គួរ​ឲ្យ​សោក​ស្ដាយ​ខ្លាំង​ណាស់ ពាក្យ​នេះ ត្រូវ​បាន​បណ្ដា​អ្នក​អស់​នាំ​នោះ​នាំ​គ្នា​និយាយ​មិន​ត្រូវ ពោល​គឺ​អាន​ខុស​គួរ​ឲ្យ​អាម៉ាស​ជា​ពេក​ពន់​។

«ប្រពៃណី» បើ​ទោះ​បី​ជា​សរសេរ​នឹង​តួ «ណ» ក៏​មែន​ពិត តែ​ត្រូវ​អាន​ថា «នី» គឺ​ត្រូវ​អាន​ថា «ប្រ-ពៃ-នី» មិន​អាន​ថា «ប្រ-ពៃ-ណី» ដូច​អស់​លោក​អ្នក​ទាំង​នោះ​អាន​ទេ​។ ពាក្យ​នេះ​ដូច​គ្នា​នឹង​ពាក្យ «បវេណី» ដែល​ត្រូវ​អាន​ថា ប៉ៈ-វេ-នី ដូច្នោះ​ដែរ។

នៅ​ក្នុង​វចនា​នុក្រម​ខ្មែរ​ពាក្យ​ទាំង​ពីរ​នេះ ត្រូវ​បាន​ផ្ដល់​អត្ថន័យ និង​ការ​អាន​ដូច​ខាង​ក្រោម​នេះ​៖

បវេណី ប៉ៈវេនី ឬ​ប្រពៃនី   បា.  ( ន. )  (បវេណិ ឬ បវេណី; ប្រវេណិ ឬ ប្រវៃណី) ទំនៀម; ពូជពង្ស, តំណ​វង្ស​ត្រកូល : រក្សា​បវេណី, ធ្វើ​បុណ្យ​ទាន​តាម​ប្រពៃណី ។ បវេណី​ទេវតា ទេវតា​ដែល​គេ​រាប់អាន​តាម​តំណ​វង្ស​ត្រកូល​ត​ៗ​មក ។ រួម​បវេណី រួម​សុខ​ទុក្ខ​របស់​ស្វាមី​ភរិយា ។   ប្រពៃណី

ឱ​អ្នក​ទាំង​ឡាយ​អឺយ ជា​ពិសេស​បណ្ដា​ពិធីករ​ សិល្បករ​តាម​ទូរទស្សន៍​ទាំង​អស់ សូម​អ្នក​មេត្តា​អាន និង​និយាយ​ពាក្យ​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ផង​៕

Advertisements
%d bloggers like this: