jump to navigation

តាម​ស្នាម​ព្រះ​បាទា​ព្រះ​សុវណ្ណ​កោដ្ឋ​៖ វត្ត​ព្រះ​ជេតុពនវិមល​មង្គលារាម ទី​បឋម​បរម​រាជាភិសេក ថ្ងៃពុធ 23 ខែ​មេសា 2014

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, ภาษาไทย.
trackback

វត្ត​ព្រះ​ជេតុពន​វិមល​មង្គលារាម​រាជ​វរ​មហា​វិហារ (ថៃ៖ วัดพระเชตุพนวิมลมังคลารามราชวรมหาวิหาร) ឬ​វត្ត​ពោធិ៍ (ថៃ​៖ วัดโพธิ์) ជា​វត្ត​ដ៏​សំខាន់​មួយ​របស់​រាជ​អាណាចក្រ​ថៃ ដែល​ត្រូវ​បាន​ចាត់​ជា​ព្រះ​អារាម​ហ្លួង​ថ្នាក់​​ឯក ប្រភេទ​រាជ​វរ​មហា​វិហារ និង​ជា​វត្ត​ប្រចាំ​រជ្ជកាល​ទី​១ (​ព្រះ​មហាក្សត្រិយ៍​ថៃ ក្រុង​រតន​កោសិន្ទ្រ​) និង​មិន​ត្រឹម​ប៉ុណ្ណោះ​សោត វត្ត​នេះ​ប្រៀប​ដូច​ជា​សាកល​វិទ្យាល័យ​ដំបូង​បង្អស់​របស់​ប្រទេស​ថៃ​ទៀត​ផង​។ វត្ត​នេះ​ត្រូវ​បាន​អង្គការ​យូណេស្កូ​ចុះ​ជា​បេតិកភណ្ឌ​ពិភព​លោក ប្រចាំ​ភូមិ​ភាគ​អាស៊ី​ប៉ាស៊ីហ្វិក កាល​ពី​ខែ​មីនា ព.ស.​២៥៥១ ទៀត​ផង​។ ក្រៅ​ពី​វត្ថុ​មាន​តម្លៃ​ច្រើន​រាប់​មិន​អស់​នៅ​ក្នុង​ទី​អារាម​នេះ វត្ត​នេះ​ក៏​ជា​ទី​ប្រតិស្ឋាន​ព្រះ​ចេតិយ៍​ព្រះ​មហា​ក្សត្រិយ៍​ជា​ច្រើន​ព្រះ​អង្គ​ផង​ទៀត​។

ពិធី​រាជា​ភិសេក​ព្រះ​បាទ​ នរោត្ដម នៅ​ក្នុង​វត្ត​ព្រះ​ជេតុពនវិមល​មង្គលារាម នា​ក្រុង​ទេព​មហា​នគរ ក្រុង​ស្យាម

អ្វី​ដែល​ពិសេស​ទាក់​ទង​នឹង​ប្រវត្តិសាស្ត្រ​កម្ពុជា ចំពោះ​វត្ត​ព្រះ​ជេតុពន​វិមល​មង្គលារាម​រាជ​វរ​មហា​វិហារ គឺ​ថា វត្ត​នេះ គឺ​ជា​ទី​ប្រារព្ធ​បរម​រាជាភិសេក​ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម ព្រហ្មបរិរក្ស ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​ មុន​ពេល​ដែល​ព្រះ​អង្គ​យាង​ត្រឡប់​មក​សោយ​រាជ្យ​នៅ​នគរ​កម្ពុជា​ជា​ផ្លូវ​ការ​ផង​ដែរ​។

ដូច​លោក​អ្នក​បាន​ដឹង​ស្រាប់​ហើយ ប្រទេស​កម្ពុជា​យើង​ក្រោយ​សម័យ​អង្គរ​បាន​ធ្លាក់​ដុន​ដាប​រហូត​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្យាម​អស់​ជា​ច្រើន​សតវត្សរ៍​។ កម្ពុជា​បាន​ក្លាយ​ជា​ទី​ហែក​ហួរ​រវាង​ប្រទេស​អណ្ណាម និង​សៀម​។ ក្រោយ​ពេល​ព្រះ​ករុណា ព្រះ​ហរិរក្ស​រាមាធិបតី ព្រះ​អង្គ​ដួង ទ្រង់​សុវណ្ណគត​ទៅ សៀម​បាន​សម្រេច​ចិត្ត​គាំទ្រ ព្រះ​អង្គ​ម្ចាស់​រាជាវតី (ព្រះ​នាម​ព្រះ​ នរោត្ដម មុន​រាជាភិសេក) ឲ្យ​ឡើង​គ្រង​រាជ្យ​នៅ​កម្ពុជា ដោយ​ចាត់​ព្រះ​រាជ្យ​ពិធី​រាជាភិសេក​ដោយ​នីតិ​ន័យ នៅ​ក្នុង​បរិវេណខាង​ក្នុង​នៃ​វត្ត​ព្រះ​ជេតុពន​វិមល​មង្គលារាម​រាជ​វរ​មហា​វិហារ នេះ​ឯង ដោយ​មាន​ខុនណាង​ខ្មែរ​នៅ​ក្រុង​ទេព​មហា​នគរ ជួយ​ប្រកប​ពិធី​រាជាភិសេក​ផង​ទៀត​ មុន​ពេល​ដែល​ពិធី​រាជាភិសេក​ម្ដង​ទៀត នៅ​ក្រុង​ភ្នំពេញ ដោយ​ព្រឹត្តិ​ន័យ​។

បន្ទាប់​ពី​ពិធី​រាជាភិសេក​រួច ព្រះ​អង្គ​ត្រូវ​បាន​ព្រះ​មហាក្សត្រិយ៍​ថៃ​យាង​ចូល​គាល់ ដើម្បី​ជម្រាប​លា ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួរ ព្រម​ទាំង​បាន​ប្រទាន​ព្រះ​បរមាភិធេយ្យ​ជា ព្រះ​ករុណា ព្រះ​បាទសម្ដេច​ព្រះ​ នរោត្ដម ព្រហ្មបរិរក្ស ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​។ បន្ទាប់​មក​រាជការ​ស្យាម​បាន​ចាត់​ទ័ព​ជើង​ទឹកបញ្ជូន​ព្រះ​អង្គ​មក​ក្រុង​កំពត និង​បន្ត​ដំណើរ​មក​ក្រុង​ឧត្ដុង្គ​មាន​ជ័យ និង​ក្រោយ​មក​ពិធី​រាជាភិសេក​ជា​ព្រះ​មហាក្សត្រិយ៍​កម្ពុជា យ៉ាង​ពេញ​លេញ​តាម​បរម​ខត្តិយ​រាជ​ប្រពៃណី ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​តំណាង​រាជការ​បារាំង​សេស និង​រាជការ​សៀម​ចូល​រួម​ផង​ដែរ​៕

គេហ​ទំព័រ​វត្ត​៖ www.watpho.com


___________________________________________________
អាន​ផង​ដែរ​៖
១. តាម​ស្នាម​ព្រះ​បាទា​ព្រះ​រាជានុកោដ្ឋ៖ វត្ត​បវរ​និវេឝ​វិហារ
២. ខួប​ឆ្នាំ​ទី ១៨១ ថ្ងៃ​ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​សុវណ្ណ​កោដ្ឋ
៣. រូប​ភាព​ប្រវត្តិ​សាស្ត្រ​ហ្លួង​សុវណ្ណ​កោដ្ឋ​កាល​ពី​ជាង​១០០​ឆ្នាំ​មុន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: