jump to navigation

កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍​រំឭក​ថ្ងៃ​សោយ​ព្រះ​ទិវង្គត ហ្លួង​សុវណ្ណ​កោដ្ឋ និង​ហ្លួង​ខត្តិយកោដ្ឋ ថ្ងៃសុក្រ 25 ខែ​មេសា 2014

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

ខាង​ក្រោម​នេះ​ជា​គំរូ​កាស និង​តែមប្រិ៍​ប្រៃសណីយ៍ ដែល​ស្រែ​ខ្មុក​បាន​គូស​វាស​ឡើង ក្នុង​ថ្ងៃ​ខួប​រំឭក​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម ព្រហ្ម​បរិរក្ស ឬ​ហ្លួង​សុវណ្ណ​កោដ្ឋ និង​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ សិរីសុវត្ថិ មុនីវង្ស ឬ​ហ្លួង​ខត្តិយ​កោដ្ឋ ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៤ ម្សិល​មិញ​នេះ​

១. អំពី​កាស​អនុស្សាវរីយ៍

ផ្នែក​ខាង​មុខ​៖ មាន​ព្រះ​បរម​រម​ឆាយា​ល័ក្ខណ៍​នៃ​ព្រះ​ករុណា ព្រះ​ខត្តិយ​កោដ្ឋ នៅ​ខាង​ឆ្វេង និង​ព្រះ​ករុណា​សុវណ្ណ​កោដ្ឋ នៅ​ខាង​ស្ដាំ​ក្នុង​ផ្ទៃ​មូល​ខាង​ក្នុង​ព័ណ៌​មាស​ និង​ស្រោប​ដោយ​ផ្ទៃ​ខាង​ក្រៅ​ព័ណ៌​ទឹក​ប្រាក់ ជា​រង្វង់​មូល ព្រម​រចនា​អក្សរ​មូល​ខ្មែរ​ ផ្នែក​ខាង​លើ​ថា «​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម​» និង​ផ្នែក​ខាង​ក្រោម​ថា «​ព្រះ​បាទ​សម្ដេច​ព្រះ សិរី​សុវត្ថិ មុនីវង្ស​»​។

ផ្នែក​ខាង​ខ្នង​៖ មាន​ត្រា​ព្រះ​រាជ​សង្ហារ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នៅ​ចំ​កណ្ដាល​នៃ​រង្វង់​ព័ណ៌​មាន ស្រោប​ខាង​ក្រៅ​ដោយ​រង្វង់​ព័ណ៌​ទឹក​ប្រាក់ និង​មាន​រចនា​អក្សរ​មូល​ខ្មែរ នៅ​ពី​លើ​ថា «​ខួប​រំឭក​ថ្ងៃ​សោយ​ព្រះ​ទិវង្គត​» និង​ពី​ខាង​ក្រោម​ថា «​២៤ មេសា ព.ស.​២៥៥៨ គ.ស.​២០១៤​»​។

២. អំពី​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍

តែមប្រិ៍​ប្រៃសណីយ៍​​អនុស្សាវរីយ៍ នេះ​មាន​ព័ណ៌​ប្រផេះ​ក្រម៉ៅ និង​មាន​ប្រាកដ​ព្រះ​បរម​​ឆាយាល័ក្ខណ៍ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម នៅ​ខាង​ឆ្វេង​ព័ណ៌​បៃតង​ចាស់ និង​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ មុនីវង្ស នៅ​ខាង​ស្ដាំ​ព័ណ៌​បៃតង​ចាស់ ដូច​គ្នា​។

នៅ​ផ្នែក​ខាង​ឆ្វេង​បង្អស់​មាន​រចនា​អក្សរ​ខ្មែរ​​ផ្ដេក ថា «​ព្រះ​រាជាណាចក្រ​កម្ពុជា​» និង​អក្សរ​បារាំង​សេស​នៅ​ខាង​បន្ទាប់​ថា «​ROYAUME DU CAMBODGE» អក្សរ​ទាំង​ពីរ​ឃ្លា​នេះ​មាន​ព័ណ៌​មាស​។ នៅ​ខាង​ស្ដាំ​បង្អស់​នៃ​តែមប្រិ៍​ ផ្នែក​ខាង​លើ​មាន​ដាក់​អក្សរ​ថា «​១០០​៛» និង​នៅ​ពី​ក្រោម​ថា «​100R» និង​បន្ទាប់​មក​មាន​អក្សរ​ផ្ដេក​ថា «ប្រៃសណីយ៍ ២០១៤/POSTES 2014»។ អក្សរ​ទាំង​នោះ​មាន​ព័ណ៌​មាស​។

នៅ​ផ្នែក​ខាង​ក្រោម​បង្អស់​មាន​រចនា​អក្សរ​ព័ណ៌​ស​ចំនួន​៤​បន្ទាត់​ដែល​មាន​អត្ថន័យ​ថា «ខួប​រំឭក​ថ្ងៃ​សោយ​ព្រះ​ទិវង្គត​នៃ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម ព្រហ្មបរិរក្ស (ព្រះ​សុវណ្ណ​កោដ្ឋ​) ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ មុនីវង្ស ចម​ចក្រ​ពង្ស (ព្រះ​ខត្តិយ​កោដ្ឋ​) ២៤ មេសា ២០១៤»។

សម្គាល់​៖ ទាំង​កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍​ខាង​លើ​ជា​ការ​ច្នៃ​ប្រឌិត​ទេ មិន​មែន​របស់​ពិត​ប្រាកដ​ដែល​ចេញ​ដោយ​រាជការ​ទេ​៕

___________________________________________________
អាន​ផង​ដែរ​៖
១. ២៤ មេសា ថ្ងៃ​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​មហាក្សត្រិយ៍​ខ្មែរ​ពីរ​ព្រះ​អង្គ
២. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​រាជានុកោដ្ឋ
៣. តែមប្រិ៍​អនុស្សាវរីយ៍ឆ្លង​ខួប​ទី​១១១ ឆ្នាំ​ប្រសូតនិង​ខួប​ទី​៤០ ពិរាល័យនៃ​សម្ដេច​ព្រះ​មហា​ក្សត្រីយានី
៤. កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស
៥. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ
៦. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​​បរម​រតន​កោដ្ឋ
៧. កាស​អនុស្សាវរីយ៍​ឆ្លង​ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត និង​សម្ដេច​ព្រះ​មហា​ក្សត្រិយានី

មតិ»

1. ២៤ មេសា ថ្ងៃ​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​មហាក្សត្រិយ៍​ខ្មែរ​ពីរ​ព្រះ​អង្គ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 27 ខែ​មេសា 2014

[…] ________________________________________________________ អាន​ផង​ដែរ​៖ ១. មួយ​រយ​ហា​សិប​បី​ឆ្នាំ​មុន ២. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម ៣. កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សា… […]

2. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​រាជានុកោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 25 ខែសីហា 2014

[…] ___________________________________________________ អាន​ផង​ដែរ​៖ ១. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា២. កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សា… […]

3. តែមប្រិ៍​អនុស្សាវរីយ៍ឆ្លង​ខួប​ទី​១១១ ឆ្នាំ​ប្រសូតនិង​ខួប​ទី​៤០ ពិរាល័យនៃ​សម្ដេច​ព្រះ​ម - ថ្ងៃពុធ 29 ខែ​មេសា 2015

[…] ____________________________________________________ មើល​ផង​ដែរ​៖ ១. កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សា… […]

4. កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 23 ខែកក្កដា 2015

[…] ___________________________________________________ អាន​ផង​ដែរ​៖ ១. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​រាជានុកោដ្ឋ ២. កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សា…៣. ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស […]

5. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 28 ខែសីហា 2015

[…] ___________________________________________________ អាន​ផង​ដែរ​៖ ១. អំពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​កាញ្ចន​កោដ្ឋ ២. កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សា…៣. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​រាជានុកោដ្ឋ ៤. ព្រះ​ករុណា​ម្ចាស់​ជីវិត នរោត្ដម សុរាម្រឹត នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ៥. ខួប​ទី​៥៥​ឆ្នាំ សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា​ព្រះ​មហាកាញ្ចនកោដ្ឋ ៦. អំពី​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ ៧. ខួប​ឆ្នាំ​ទី​៥៥ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ […]

6. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​​បរម​រតន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 5 ខែ​កុម្ភៈ 2016

[…] ___________________________________________________ អាន​ផង​ដែរ​៖ ១. ២. កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សា…៣. កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស ៤. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ ៥. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​រាជានុកោដ្ឋ […]

7. កាស​អនុស្សាវរីយ៍​ឆ្លង​ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត - ថ្ងៃពុធ 9 ខែ​មីនា 2016

[…] ___________________________________________________ អាន​ផង​ដែរ​៖ ១. ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត និង​សម្ដេច​ព្រះ​មហា​ក្សត្រិយានី ២. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​រាជានុកោដ្ឋ ៣. តែមប្រិ៍​អនុស្សាវរីយ៍ឆ្លង​ខួប​ទី​១១១ ឆ្នាំ​ប្រសូតនិង​ខួប​ទី​៤០ ពិរាល័យនៃ​សម្ដេច​ព្រះ​មហា​ក្សត្រីយានី ៤. កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស ៥. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ ៦. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​​បរម​រតន​កោដ្ឋ ៧. កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សា… […]

8. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែសីហា 2016

[…] ២. កាស និងតែមប្រិ៍ប្រៃសណីយ៍អនុស្សាវរី…៣. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: