jump to navigation

ធនបត្រ​ប្រាំ​ម៉ឺន​រៀល​ថ្មី អប​អរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម ថ្ងៃអង្គារ 6 ខែ​ឧសភា 2014

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

ក្រដាស​ប្រាក់​គំរូ​ប្រភេទ​ថ្មី​មួយ​បែប​ទៀត ប្រភេទ​៥០.០០០​រៀល ត្រូវ​បាន​ចេញ​មក​ប្រកាស​ឲ្យ​ចរាចរ​នា​ថ្ងៃ​នេះ​ (៦ ឧសភា ២០១៤​) ទៀត​ហើយ ដោយ​សម្ដែង​ថា​ជា​ការ​ចេញ​ដើម្បី​អប​អរ​សាទរ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍ នា​សប្ដាហ៍​ខាង​មុខ​នេះ​។ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៣ កន្លង​ទៅ​នោះ ប្រភេទ​ធនបត្រ​មួយ​សែន​រៀល​ថ្មី ក៏​ត្រូវ​បាន​ចេញ​ម្ដង​រួច​មក​ហើយ​។

សម្រាប់​ប្រភេទ​ក្រដាស​ប្រាក់រៀល​៥០.០០០​រៀល​ថ្មី​នេះ មាន​​ព័ណ៌​ស្លា​ទុំ និង​ព័ណ៌​ត្នោត ព្រម​ព្រះ​បរម​ឆាយា​លក្ខណ៍ ព្រះ​ករុណា ព្រះ​បរម​រតនកោដ្ឋ នា​ខាង​មុខ ឯ​ខាង​ខ្នង​វិញ​មាន​រូប​ភាព​ប្រាសាទ​បាគង នៃ​ក្រុម​ប្រាសាទ​រលួស ក្នុង​ខេត្ត​សៀមរាប​។



ប្រភេទ​គំរូ​ធនបត្រ​៥​ម៉ឺន​​រៀល​ថ្មី ខាង​មុខ និង​ខាង​ខ្នង

ភិនភាគ​នៃ​ធនបត្រ​៥​ម៉ឺន​រៀល​ថ្មី

លក្ខណៈ​ទូទៅ​ ៖​ ទំហំ​​ធន​ប័ត្រ​ (ក្រដាស​ប្រាក់​)​ បណ្តោយ​១៥៥​មីល្លី​ម៉ែត្រ​ និង​ទទឹង​៧២​មីលី្ល​ម៉ែត្រ​ ​និង​ពណ៌​ចម្បង​ គឺ​ពណ៌​ស្លាទុំ​ និង​ពណ៌​ត្នោត​ ។​

ផ្ទៃ​ខាង​មុខ ៖​
-ផ្នែក​កណ្តាល ៖ ខាងស្តាំ​​​ត្រូវបាន​រំលេច​ឡើង​នូវ​ព្រះ​ឆាយា​ល័ក្ខណ៍​មើល​ពីមុខ​បញ្ឆិត​ចំហៀង​ខាង​ឆ្វេង​នៃ​អតីតព្រះ​មហា​ក្សត្រ​ ព្រះ​បរម​រតន​កោដ្ឋ​ ខាង​ឆ្វេង​មាន​លេខ «៥០០០០»​ នៅ​ពីលើ​គេ​ បន្ទាប់​មក​គឺ​ជា​ហត្ថ​លេខា​របស់​ទេសា​ភិបាល​ និងអគ្គ​បេឡា​ ព្រម​ទាំង​រូប​ជើង​ពាន​ទ្រព្រះ​ខ័ន​ព័ទ្ធ​ជុំវិញ​ដោយ​កម្រង​ផ្កា​ និង​ក្បាច់​ភ្ញី​ទេស និង​នៅ​ខាង​ក្រោម​មាន​លេខ​-មាលា ដែល​បោះ​ពុម្ព​ដោយ​ទឹក​ខ្មៅ​ពណ៌​ខ្មៅ រូប​ចម្លាក់​នាគ​ក្បាល​៧​ ដែល​យក​គំរូ​តាម​រូប​ចម្លាក់​ថ្ម​នៅ​ប្រាសាទ​បាលី​លេយ្យ​ជិត​អង្គរ​ធំ​ ​និង​អក្សរ​ «ប្រាំ​​ម៉ឺន​រៀល»​ ព្រម​ទាំង​អក្សរ​ «អ្នក​ក្លែង​​ក្រដាស​ប្រាក់ នឹង​ត្រូវ​ផ្តន្ទា​ទោស​តាមច្បាប់»​ នៅ​គែម​ខាង​ក្រោម​នោះ​ និង​មានខ្សែ​សុវត្ថិ​ភាព​ទំហំ​១,២​មីលី្ល​ម៉ែត្រ​កាត់​ទទឹង​ក្រដាស​ប្រាក់​ពី​លើ​ដល់​​ក្រោម ។​

-ផ្នែក​ខាង​ស្តាំ​ ៖ ជ្រុង​លើ​មានអក្សរ​ «ធនា​គារជាតិ​នៃ​កម្ពុជា»​ ព្រម​ទាំង​មាន​លេខ-​មាលា​ ដែល​ត្រូវបាន​បោះ​ពុម្ព​ដោយ​ទឹក​ខ្មៅ​ពណ៌​ក្រហម​នៅ​ពីក្រោម​នោះ​ និងជ្រុង​ខាង​ក្រោម​មាន​លេខ «៥០០០០»​ និង​ «50000» នៅ​បន្ត​បន្ទាប់​គ្នា ។​

-ផ្នែក​ខាង​ឆ្វេង​ ៖ មាន​លេខ​​ “50000” ព្រាលៗ​ ដែល​ត្រូវបាន​បោះ​ពុម្ព​តាមបន្ទាត់​បញ្ឈរ ព្រម​ទាំង​មាន​និមិត្ត​សញ្ញាពិសេស​សម្រាប់​ជន​ពិការ​ភ្នែក​នៅ​ពីក្រោម​​នោះ​ និង​នៅ​កៀន​ខាង​​​ឆ្វេង​មាន​ Hologram ទំហំ​១០​មីល្លី​ម៉ែត្រ​ ប្រកប​ដោយ​បច្ចេក​វិទ្យា​ទំនើប និង​ស្តង់​ដា​កម្រិត​ខ្ពស់​កាត់​ទទឹង​ក្រដាស​ប្រាក់​ពី​លើ​ដល់​ក្រោម ។​

ផ្ទៃ​ខាង​ខ្នង​ ៖​
-ផ្នែក​កណ្តាល ៖ ត្រូវ​បាន​រំលេច​ឡើង​នូវ​រូប​ភាព​ប្រាសាទ​បាគង នៃ​ក្រុម​ប្រាសាទ​រលួស​ក្នុង​ខេត្ត​សៀម​រាប​ និង​មាន​អក្សរ​ «ប្រាំ​ម៉ឺន​រៀល​»​ នៅពីក្រោម​​នោះ ។​

-ផ្នែក​ខាង​ស្តាំ​ ៖ មាន​រូបភាព​កូនដំរី​ឈរ​ទម្លាក់​ប្រមោយ​ចុះ​ក្រោម ដែល​យក​គំរូ​តាម​រូប​ចម្លាក់​​ថ្ម​នៅ​ប្រាសាទ​កោះ​កេរ​ ក្នុង​ឃុំស្រយ៉ង់​ ខេត្តព្រះ​វិហារ​ និង​មាន​លេខ​ «៥០០០០»​ នៅ​ពី​ក្រោម​នោះ​ ព្រម​ទាំង​លេខ​ «50000» ដែល​ត្រូវ​បាន​បោះ​ពុម្ព​តាម​បន្ទាប់​បញ្ឈរ​នៅ​កៀន​ខាង​ស្តាំ។​

-ផ្នែក​ខាង​ឆ្វេង​ ៖ ខាង​លើ​មានអក្សរ​ «ធនា​គារជាតិ​នៃ​កម្ពុជា»​ និង “NATIONAL BANK OF CABODIA” នៅ​បន្ត​បន្ទាប់​គ្នា​ ព្រម​ទាំង​លេខ​ «២០១៣»​ នៅ​ពី​ក្រោម​នោះ​ និង​នៅ​ជ្រុង​ខាង​ក្រោម​មាន​លេខ​ «៥០០០០» ។​ ចាប់​ពីថ្ងៃ​ចេញ​ប្រកាស​នេះ​តទៅ​ ធន​ប័ត្រ​ប្រភេទ​៥០០០០​រៀលគំរូ​ថ្មី​ ត្រូវបាន​ដាក់​​ឱ្យ​ធ្វើ​ចរាចរ​ទន្ទឹម​គ្នា​ជាមួយ​នឹង​ធន​ប័ត្រ​ជាតិប្រភេទ​ផ្សេងៗ​ទៀត​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កន្លង​មក។​ សាធារណជន​គ្រប់​រូប​​ត្រូវ​ពិនិត្យ​ សម្គាល់​ធន​ប័ត្រ​គំរូ​ថ្មី​នេះ​ឱ្យបាន​ច្បាស់​លាស់​ដើម្បី​ចៀស​វាង​ការភាន់​ច្រឡំ ៕​

_____________________________________________________
អាន​ផង​ដែរ
១. ធនាគារ​ជាតិ​ចេញ​ក្រដាស​ប្រាក់​គំរូ​ថ្មី​២០.០០០​រៀល
២. រាជការ​ចេញ​ធនបត្រ​ប្រភេទ​១០០០​រៀល​គំរូ​ថ្មី ឧទ្ទិស​ថ្វាយ​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង
៣. ចេញ​ធនបត្រ​២០០០​រៀល​ថ្មី អបអរ​បុណ្យ​ឯករាជ្យ​ជាតិ
៤. ធនបត្រ​មួយ​សែន​រៀល​ថ្មី អបអរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍
៥. ចេញ​ធនបត្រ​គំរូ​ថ្មី ប្រភេទ​១០០ និង​៥០០​រៀល
៦. ធនបត្រ​​មួយ​ម៉ឺន​រៀល​គំរូ​ថ្មី អប​អរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍
៧. ចេញ​ធនបត្រ​គំរូ​ថ្មី ១.០០០ និង​៥.០០០​រៀល
៨. ចេញ​ធនបត្រ​គំរូ​ថ្មី ២០.០០០​រៀល
៩. ចេញ​ធនបត្រ និង​កាស​អនុស្សាវរីយ៍​ខួប​ឆ្នាំ​ទី​១៥ បរម​រាជាភិសេក
១០. ប្រកាស​ស្ដី​ពី​លក្ខណៈ​សម្គាល់​នៃ​ធនបត្រ​អនុស្សាវរីយ៍ ប្រភេទ​១៥.០០០​រៀល

Advertisements

មតិ»

1. ធនបត្រ​មួយ​សែន​រៀល​ថ្មី អបអរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែ​ឧសភា 2014

[…] _____________________________________________________ អាន​ផង​ដែរ៖ ១. ធនាគារ​ជាតិ​ចេញ​ក្រដាស​ប្រាក់​គំរូ​ថ្មី​២០.០០០​រៀល ២. រាជការ​ចេញ​ធនបត្រ​ប្រភេទ​១០០០​រៀល​គំរូ​ថ្មី ឧទ្ទិស​ថ្វាយ​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ៣. ចេញ​ធនបត្រ​២០០០​រៀល​ថ្មី អបអរ​បុណ្យ​ឯករាជ្យ​ជាតិ ៤. ធនបត្រ​ប្រាំ​ម៉ឺន​រៀល​ថ្មី អប​អរ​ថ… […]

2. ធនាគារ​ជាតិ​ចេញ​ក្រដាស​ប្រាក់​គំរូ​ថ្មី​២០.០០០​រៀល​ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែ​ឧសភា 2014

[…] _____________________________________________________ អាន​ផង​ដែរ៖ ១. រាជការ​ចេញ​ធនបត្រ​ប្រភេទ​១០០០​រៀល​គំរូ​ថ្មី ឧទ្ទិស​ថ្វាយ​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ២. ធនបត្រ​មួយ​សែន​រៀល​ថ្មី អបអរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍ ៣. ចេញ​ធនបត្រ​២០០០​រៀល​ថ្មី អបអរ​បុណ្យ​ឯករាជ្យ​ជាតិ ៤. ធនបត្រ​ប្រាំ​ម៉ឺន​រៀល​ថ្មី អប​អរ​ថ… […]

3. រាជការ​ចេញ​ធនបត្រ​ប្រភេទ​១០០០​រៀល​គំរូ​ថ្មី ឧទ្ទិស​ថ្វាយ​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ - ថ្ងៃអង្គារ 6 ខែ​ឧសភា 2014

[…] _____________________________________________________ អាន​ផង​ដែរ៖ ១. ធនាគារ​ជាតិ​ចេញ​ក្រដាស​ប្រាក់​គំរូ​ថ្មី​២០.០០០​រៀល ២. ធនបត្រ​មួយ​សែន​រៀល​ថ្មី អបអរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍ ៣. ចេញ​ធនបត្រ​២០០០​រៀល​ថ្មី អបអរ​បុណ្យ​ឯករាជ្យ​ជាតិ ៤. ធនបត្រ​ប្រាំ​ម៉ឺន​រៀល​ថ្មី អប​អរ​ថ… […]

4. ចេញ​ធនបត្រ​២០០០​រៀល​ថ្មី អបអរ​បុណ្យ​ឯករាជ្យ​ជាតិ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែ​ឧសភា 2014

[…] _____________________________________________________ អាន​ផង​ដែរ៖ ១. ធនាគារ​ជាតិ​ចេញ​ក្រដាស​ប្រាក់​គំរូ​ថ្មី​២០.០០០​រៀល ២. ធនបត្រ​មួយ​សែន​រៀល​ថ្មី អបអរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍ ៣. រាជការ​ចេញ​ធនបត្រ​ប្រភេទ​១០០០​រៀល​គំរូ​ថ្មី ឧទ្ទិស​ថ្វាយ​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ៤ . ធនបត្រ​ប្រាំ​ម៉ឺន​រៀល​ថ្មី អប​អរ​ថ… […]

5. ចេញ​ធនបត្រ​គំរូ​ថ្មី ប្រភេទ​១០០ និង​៥០០​រៀល | ស្រែ​ខ្មុក - ថ្ងៃពុធ 14 ខែមករា 2015

[…] _____________________________________________________ អាន​ផង​ដែរ៖ ១. ធនាគារ​ជាតិ​ចេញ​ក្រដាស​ប្រាក់​គំរូ​ថ្មី​២០.០០០​រៀល ២. រាជការ​ចេញ​ធនបត្រ​ប្រភេទ​១០០០​រៀល​គំរូ​ថ្មី ឧទ្ទិស​ថ្វាយ​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ៣. ចេញ​ធនបត្រ​២០០០​រៀល​ថ្មី អបអរ​បុណ្យ​ឯករាជ្យ​ជាតិ ៤. ធនបត្រ​មួយ​សែន​រៀល​ថ្មី អបអរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍ ៥. ធនបត្រ​ប្រាំ​ម៉ឺន​រៀល​ថ្មី អប​អរ​ថ… […]

6. ធនបត្រ​​មួយ​ម៉ឺន​រៀល​គំរូ​ថ្មី អប​អរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍ | ស្រែ​ខ្ - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​ឧសភា 2015

[…] ឆ្នាំ​២០១៤ កន្លង​មក​ប្រភេទ​ធនបត្រ​​ប្រាំ​ម៉ឺន​រៀល​ថ្មី ក៏​បាន​ចេញ​មក​ផង​ដែរ […]

7. ចេញ​ធនបត្រ​គំរូ​ថ្មី ១.០០០ និង​៥.០០០​រៀល | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 2 ខែធ្នូ 2017

[…] ប្រភេទ​១០០ និង​៥០០​រៀល ៦. ធនបត្រ​ប្រាំ​ម៉ឺន​រៀល​ថ្មី អប​អរ​ថ… ៧. ធនបត្រ​​មួយ​ម៉ឺន​រៀល​គំរូ​ថ្មី […]

8. ធនបត្រ​មួយ​សែន​រៀល​ថ្មី អបអរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 2 ខែធ្នូ 2017

[…] អបអរ​បុណ្យ​ឯករាជ្យ​ជាតិ ៤. ធនបត្រ​ប្រាំ​ម៉ឺន​រៀល​ថ្មី អប​អរ​ថ…៥. ចេញ​ធនបត្រ​គំរូ​ថ្មី ប្រភេទ​១០០ […]

9. ចេញ​ធនបត្រ​គំរូ​ថ្មី ២០.០០០​រៀល | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 17 ខែ​ឧសភា 2018

[…] អបអរ​បុណ្យ​ឯករាជ្យ​ជាតិ ៤. ធនបត្រ​ប្រាំ​ម៉ឺន​រៀល​ថ្មី អប​អរ​ថ…៥. ចេញ​ធនបត្រ​គំរូ​ថ្មី ប្រភេទ​១០០ […]

10. ចេញ​ធនបត្រ និង​កាស​អនុស្សាវរីយ៍​ខួប​ឆ្នាំ​ទី​១៥ បរម​រាជាភិសេក | ស្រែ​ខ្មុក - ថ្ងៃសុក្រ 4 ខែតុលា 2019

[…] អបអរ​បុណ្យ​ឯករាជ្យ​ជាតិ ៤. ធនបត្រ​ប្រាំ​ម៉ឺន​រៀល​ថ្មី អប​អរ​ថ…៥. ចេញ​ធនបត្រ​គំរូ​ថ្មី ប្រភេទ​១០០ […]

11. ប្រកាស​ស្ដី​ពី​លក្ខណៈ​សម្គាល់​នៃ​ធនបត្រ​អនុស្សាវរីយ៍ ប្រភេទ​១៥.០០០​រៀល | ស្រែ​ខ្មុក - ថ្ងៃចន្ទ 7 ខែតុលា 2019

[…] អបអរ​បុណ្យ​ឯករាជ្យ​ជាតិ ៤. ធនបត្រ​ប្រាំ​ម៉ឺន​រៀល​ថ្មី អប​អរ​ថ…៥. ចេញ​ធនបត្រ​គំរូ​ថ្មី ប្រភេទ​១០០ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: