jump to navigation

Breaking News: A Coup in Thailand ថ្ងៃ​ព្រហស្បតិ៍ 22 ខែ​ឧសភា 2014

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ภาษาไทย.
trackback

  • ប្រមុខ​កង​ទ័ព​ថៃ ដឹក​នាំ​ដោយ​ឧត្ដម​សេនីយ ប្រយុទ្ធ ចន្ទ្រ​អូជា (ថៃ៖ ประยุทธ์ จันทร์โอชา) ប្រកាស​កាន់​កាប់​អំណាច​រដ្ឋ ឬ​រដ្ឋ​ប្រហារ នា​វេលា​ម៉ោង​១៦.៣០​នាទី
  • មេ​ដឹក​នាំ​បាតុករ​ទាំង​អស់​ត្រូវ​បាន​កង​ទ័ព​ចាប់​ខ្លួន
  • ប្រមុខ​កងទ័ព​ថៃ​ បង្កើត​ក្រុម​ប្រឹក្សា​រក្សា​សន្តិសុខ​ជាតិ
  • ក្រុម​ប្រឹក្សា​រក្សា​សន្តិសុខ​ជាតិ ប្រកាស​បំរាម​គោចរ ចាប់​ពី​ម៉ោង​២២​.០០ ដល់​ម៉ោង​៥​.០០
  • គ្រប់​ទូរទស្សន៍​ទាំង​អស់​របស់​ថៃ​ត្រូវ​បាន​បិទ
  • កង​ទ័ព​បញ្ជា​ឲ្យ​ក្រុម​បាតុករ​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន
  • មេ​ដឹក​នាំ​រដ្ឋ​ប្រហារ​ប្រកាស​ព្យួរ​រដ្ឋធម្មនុញ្ញ
  • សមាជិក​គណៈ​រដ្ឋមន្ត្រី​ចាំ​ផ្ទះ ចំនួន​១៨​រូប រួម​ទាំង​នាយក​រដ្ឋមន្ត្រី​ស្ដី​ទី ត្រូវ​បាន​មេ​ដឹក​នាំ​ទាហាន​កោះ​ហៅ​មក​រាយការណ៍​
  • ហាង​ទំនិញ​នានា, រថ​ភ្លើង​អាកាស​, រថ​ភ្លើង​ក្រោម​ដី​ រួម​ទាំង​ស្ថានីយ​ប្រេង​ឥន្ធនៈ​ប្រកាស​បិទ​ទ្វារ​តាម​ប្រកាស​បំរាម​គោចរ
  • មេ​ដឹក​នាំ​រដ្ឋ​ប្រហារ​ប្រកាស​បិទ​សាលា​រៀន​ទាំង​អស់​ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​២៥ ឧសភា ២០១៤
  • ក្រុម​ប្រឹក្សា​រក្សា​សន្តិសុខ​ជាតិ ប្រកាស​មិន​មាន​ការ​បិទ​ប្រព័ន្ធ​អ៊ីនធ័រណេត និង​បណ្ដាញ​សង្គម​ទេ
  • ក្រុម​ប្រឹក្សា​រក្សា​សន្តិសុខ​ជាតិ ប្រកាស​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​ថៃ​ច្រើន​នាក់​បន្ថែម​ទៀត រួម​អតីត​លោក​ស្រី​នាយករដ្ឋ​មន្ត្រី យិងលក្សណ៍ ជិនវ័ត្រ អតីត​នាយករដ្ឋមន្ត្រី ស៊ុមឆាយ​ វង្សសុវត្ថិ​ និង​ភរិយា លោក នពតុល ប៉័ទមៈ ទីប្រឹក្សា​អតីត​នាយក​រដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ​​​ រួម​និង​អ្នក​ស្មោះ​ស្ម័គ្រ​ជា​ច្រើន​នាក់ ឲ្យ​មក​រាយការណ៍​

_________________________________________________
អាន​ផង​ដែរ​៖
១. មេ​រដ្ឋ​ប្រហារ​ថៃ​ប្រកាស​តែង​តាំង​ខ្លួន​ជា​នាយករដ្ឋមន្ត្រី​ថ្មី
២. មហា​ក្សត្រិយ៍​ថៃ​តែង​តាំង​ប្រយុទ្ធ ជា​នាយក​រដ្ឋមន្ត្រី​ផ្លូវ​ការ
៣. ថៃ​ដក​បំរាម​គោចរ​ទាំង​អស់​ទូទាំង​ប្រទេស

Advertisements

មតិ»

1. កូនផ្សោត - ថ្ងៃសុក្រ 23 ខែ​ឧសភា 2014

គេ​ហៅ​តែ​ខាង​ក្រហម ឫ​ក៏​ហៅ​ទាំង​ខាង​លឿង​ដែរ​?

សុភ័ក្ត្រ - ថ្ងៃសៅរ៍ 24 ខែ​ឧសភា 2014

ទាំង​អស់

2. មេ​រដ្ឋ​ប្រហារ​ថៃ​ប្រកាស​តែង​តាំង​ខ្លួន​ជា​នាយករដ្ឋមន្ត្រី​ថ្មី | ស្រែ​ខ្មុក - ថ្ងៃចន្ទ 26 ខែ​ឧសភា 2014

[…] នាយ​ឧត្ដម​សេនីយ​ឯក ប្រយុទ្ធ ចន្ទ្រអូជា (ថៃ​៖ ประยุทธ์ จันทร์โอชา អាន​ថា ប្រៈ យុត ចាន់ អូ ឆា​) កើត​នៃ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​១៩៥៤ ជា​មេ​បញ្ជាការ​កងទ័ព​ជើង​គោក និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​រក្សា​សន្តិសុខ​ជាតិ ដែល​បាន​បង្កើត​ឡើង​ក្រោយ​ពេល​លោក​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧ… ទម្លាក់​នាយក​រដ្ឋមន្ត្រី​ស្ដី​ទី​លោក និវឌ្ឍន៍ធាំរុង បុណ្យទ្រង់ពៃឝាល​។ […]

3. មហា​ក្សត្រិយ៍​ថៃ​តែង​តាំង​ប្រយុទ្ធ ជា​នាយក​រដ្ឋមន្ត្រី​ផ្លូវ​ការ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 27 ខែ​ឧសភា 2014

[…] នាយ​ឧត្ដម​សេនីយ​ឯក ប្រយុទ្ធ ចន្ទ្រអូជា (ថៃ​៖ ประยุทธ์ จันทร์โอชา អាន​ថា ប្រៈ យុត ចាន់ អូ ឆា​) កើត​នៃ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​១៩៥៤ ជា​មេ​បញ្ជាការ​កងទ័ព​ជើង​គោក និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​រក្សា​សន្តិសុខ​ជាតិ ដែល​បាន​បង្កើត​ឡើង​ក្រោយ​ពេល​លោក​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧ… ទម្លាក់​នាយក​រដ្ឋមន្ត្រី​ស្ដី​ទី​លោក និវឌ្ឍន៍ធាំរុង បុណ្យទ្រង់ពៃឝាល​។ […]

4. យិងលក្សណ៍ ជិនវ័ត្រ នាយករដ្ឋមន្ត្រី​ស្ត្រី​ទី​១​របស់​ថៃ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 27 ខែ​ឧសភា 2014

[…] ក្រោយ​មក​ក្រុម​យោធា​ថៃ​ដឹក​នាំ​ដោយ នាយ​ឧត្ដម​សេនីយ​ឯក ប្រយុទ្ធ ចន្ទ្រអូជា បាន​ធ្វើ​រដ្ឋ​ប្រហារ​​ទម្លាក់​គណៈ​រដ្ឋមន្ត្រី​ដែល​ស្និទ្ធ​និង​លោក​ស្រី ព្រម​ទាំង​បាន​ចាប់​ខ្លួន​លោក​ស្រី រួម​សមាជិក​គ្រួសារ និង​អ្នក​ស្មោះ​ស្ម័គ្រ​លោក​ស្រី​ជា​ច្រើន​រយ​នាក់​ទៀត​។ […]

5. ថៃ​ដក​បំរាម​គោចរ​ទាំង​អស់​ទូទាំង​ប្រទេស | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 15 ខែមិថុនា 2014

[…] រដ្ឋការ​ទាហាន​ថៃ​ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​ដណ្ដើម​អំណាច​កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ នា​យប់​ថ្ងៃ​សុក្រ នេះ​បាន​សម្រេច​ចេញ​ប្រកាស​ដកបំរាម​គោចរ​ទាំង​អស់​ពី​ទូទាំង​ប្រទេស​ថៃ​ហើយ​​។ ការ​សម្រេច​ដក​ប្រកាស​បំរាម​គោចរ​ហាម​មិន​ឲ្យ​ប្រជាជន​ចេញ​ពី​គេ​ហដ្ឋាន​ចាប់​ពី​ម៉ោង​១២​យប់​ដល់​ម៉ោង​៤​ភ្លឺ​នេះ គឺ​ជា​វិធី​សាស្ត្រ​មួយ​ដែល​បណ្ដា​ទាហាន​ថៃ​គិត​ថា​ជួយ​សម្រួល​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ថៃ ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ជា​ខ្លាំង​ ជា​ពិសេស​វិស័យ​ទេសចរណ៍ ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​នេះ​។ […]

6. កំណើត​ជា​ថ្មី​ចលនា «ថៃ​សេរី​» | ស្រែ​ខ្មុក - ថ្ងៃពុធ 25 ខែមិថុនា 2014

[…] ព្រលឹម​ស្រាង​ៗ ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៤ នេះ​អតីត​មេ​បក្ស​ភឿថៃ និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ របស់​ថៃ​លោក ចារុងពង្ស រឿងសុវណ្ណ (ថៃ៖ จารุพงศ์ เรืองสุวรรณ) បាន​ប្រកាស​តាម​បណ្ដាញ​សង្គម​អំពី​ការ​បង្កើត​ចលនា​ថៃ​សេរី ឬ​ភាសា​ថៃ​ហៅ​ថា เสรีไทย ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​ទាហាន​ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ និង​កំពុង​គ្រប់​គ្រង​ប្រទេស​ថៃ​បច្ចុប្បន្ន​នេះ​។ […]

7. គុណ​តម្លៃ​១២​ប្រការ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 21 ខែវិច្ឆិកា 2014

[…] បន្ទាប់​ពី​រដ្ឋាភិបាល​យោធា​ថៃ​ឡើង​កាន់​អំណាច​ក្រោយ​រដ្ឋប្រហារ កាល​ពី​ពេល​ថ្មី​ៗ​នេះ​មក​។ រដ្ឋាភិបាល​យោធា​របស់​លោក ប្រយុទ្ធ ចន្ទ្រអូជា បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិ​និយម​ជា​ច្រើន​ដើម្បី​ផ្សះ​ផ្សារ​ប្រទេស​ជា​តិ​ថៃ​ដែល​បែក​បាក់​ជា​ច្រើន​បំណែក​។ គោល​នយោបាយ​មួយ​ក្នុង​ចំណោម​គោល​នយោបាយ​ទាំង​នោះ គឺ​គុណ​តម្លៃ​ជាតិ​១២​ប្រការ​សម្រាប់​ជន​ជាតិ​ថៃ ដែល​រដ្ឋាភិបាល​ដាក់​ចេញ និង​ឲ្យ​ជន​ជាតិ​ថៃ​ទាំង​អស់​គោរព​តាម​។ គុណ​តម្លៃ​ទាំង​១២​ប្រការ​ទាំង​នោះ​រួម​មាន​៖ […]

8. យិងលក្សណ៍ ចេញ​សេចក្ដី​ថ្លែង​ការណ៍​បន្ទាប់​ពី​ត្រូវ​បាន​កាត់​ទោស​ហាម​ធ្វើ​នយោបាយ​៥​ឆ្ន - ថ្ងៃសុក្រ 23 ខែមករា 2015

[…] កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៤ កន្លង​មក លោក​ស្រី​ក៏​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​សម្រេច​​ដក​ចេញ​ពី​មុខ​តំណែង​នាយករដ្ឋមន្ត្រី រួម​ជាមួយ​សមាជិក​គណៈ​រដ្ឋមន្ត្រី​របស់​លោក​ស្រី​ចំនួន​៩​នាក់​ទៀត​។ ហើយ​នៅ​​ថ្ងៃ​ទី​២២ ខែ​ឆ្នាំ​ដដែល​នោះ រូប​លោក​ស្រី​ក៏​ត្រូវ​បាន​រដ្ឋ​ប្រហារ​យោធា​មួយ​ទម្លាក់​ពី​អំណាច​ទៀត​។ […]

9. ជន​ជាតិ​ថៃ​ចេញ​មក​បោះ​ប្រជា​មតិ ទទួល​រដ្ឋ​ធម្មនុញ្ញ​ថ្មី | ស្រែ​ខ្មុក - ថ្ងៃចន្ទ 8 ខែសីហា 2016

[…] ដែលបានគូសវាសដោយរបបយោធា ក្រោយរដ្ឋប្រហារ ឆ្នាំ២០១៤ មក។ […]

10. មេ​រៀន​ពី​វិបាក​នៃ​នយោបាយ​ប្រទេស​ថៃ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 6 ខែ​កុម្ភៈ 2017

[…] […]

11. ព្រះ​មហា​ក្សត្រិយ៍​ថៃ​​ឡាយ​​ព្រះ​ហត្តលេខា​លើ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 8 ខែ​មេសា 2017

[…] នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – ប្រទេសថៃមានរដ្ឋធម្មនុញ្ញថ្មីជាផ្លូវការហើយបន្ទាប់ពីក្រុមយោធាបានធ្វើរដ្ឋប្រហារកាលពីខែឧសភា ឆ្នាំ២០១៤មក និងបានធ្វើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីរួចមក។ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០១៧ នេះ ព្រះមហាក្សត្រិយ៍ថ្មីព្រះអង្គឡាយព្រះហត្តលេខាក្នុងព្រះរាជពិធីដ៏ធំមួយនៅក្នុងព្រះបរមមហារាជវាំងក្រុងបាងកក។ […]

12. របត់​ប្រវត្តិ​សាស្ត្រ​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 9 ខែ​កុម្ភៈ 2019

[…] ព្រះ​​អង្គ​ម្ចាស់​ក្សត្រីយ៍​ឧបលរ័តន​រាជ​កញ្ញា សិរិវឌ្ឍនា​ពណ្ណវតី (​ថ. อุบลรัตนราชกัญญา สิริวัฒนาพรรณวดี) ដែល​ជា​បុត្រី​ច្បង​នៃ​​ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ (រាមា​ទី​៩​) និង​ជា​ព្រះ​រៀម​នៃ សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ (​រាមា​ទី​១០​) ដែល​ជា​ព្រះ​មហា​ក្សត្រិយ៍​ថ្មី​នៃ​ប្រទេស​ថៃ​នោះ ព្រះ​អង្គ​បាន​សម្រេច​ព្រះ​ទ័យ​យល់​ព្រម​ឲ្យ​គណៈ​បក្សថៃ​រក្សា​ជាតិ (​ថ. ไทยรักษาชาติ) ដែល​គេ​ជឿ​ថា​ស្និទ្ធ​និង​​អតីត​លោក​នាយក​​រដ្ឋ​មន្ត្រី ទក្សិណ ជិនវ័ត្រ​​​​ ដាក់​ព្រះ​នាម​ព្រះ​អង្គ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គណៈ​បក្ស​នេះ​សម្រាប់​ការ​បោះ​ឆ្នោត​ជា​សាកល​លើក​ទី​១​បន្ទាប់​ពី​រដ្ឋ​ប្រហារ ដែល​គេ​រំពឹង​ថា​នឹង​មាន​នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។ […]

13. ថៃ​ចាត់​បោះ​ឆ្នោត​សាកល​លើក​ដំបូង​ក្រោយ​រដ្ឋ​ប្រហារ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 26 ខែ​មីនា 2019

[…] នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – នា​ថ្ងៃ​នេះ (​២៤ មីនា ២០១៩​) ប្រជា​ជន​ថៃ​​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​ហើយ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​បន្ទាប់​ពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​ ត្រូវ​បាន​ពន្យា​ពេល​ម្ដង​ជា​ពីរ​ដង​មក​។ ការ​បោះ​ឆ្នោត​គ្រា​នេះ គ្រប់​ស្ថានីយ​បោះ​ឆ្នោត​ត្រូវ​បាន​បើក​ចាប់​ពី​ម៉ោង​៨​ព្រឹក រហូត​ដល់​ម៉ោង​៥​ល្ងាច​។ […]

14. លទ្ធផល​ការ​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​នៅ​ថៃ បង្ហាញ​ពី​ភាព​ភ្ញាក់​ផ្អើល | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មីនា 2019

[…] បើ​ទោះ​បី​ជា​លទ្ធផល​ចេញ​មក​យ៉ាង​នេះ​ក្ដី​ការ​បែក​បាក់​នៅ​ក្នុង​សង្គម​ថៃ​មិន​ងាយ​នឹង​បញ្ចប់​ដោយ​ឆាប់​ៗ​នេះ​ទេ​។ លទ្ធផល​បែប​នេះ​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ ហើយ​ដែល​មាន​ការ​វិភាគ​ថា រដ្ឋាភិបាល​ថ្មី​នឹង​មិន​មាន​អាយុ​វែង​តាម​អាណត្តិ​នោះ​ឡើយ ហើយ​ថា​ការ​បោះ​ឆ្នោត​ថ្មី​មួយ​ទៀត ទំនង​ជា​នឹង​ត្រូវ​ធ្វើ​ឡើង​ផង​ នេះ​មិន​និយាយ​ដល់​រដ្ឋប្រហារ​ថ្មី​ណា​មួយ​ដែល​អាច​នឹង​កើត​ឡើង​ផង​។ […]

15. គណបក្ស​៦​របស់​ថៃ​ចុះ​សន្យាប័ន រួម​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មីនា 2019

[…] ចន្ទ្រអូជា ដែល​បាន​ធ្វើរដ្ឋប្រហារ​​ឡើង​កាន់​អំណាច […]

16. មហា​ក្សត្រិយ៍​ថៃ​យាង​បើក​កិច្ច​ប្រជុំ​សភា លើក​ដំបូង | ស្រែ​ខ្មុក - ថ្ងៃសុក្រ 24 ខែ​ឧសភា 2019

[…] ​រដ្ឋប្រហារ​ឆ្នាំ​២០១​៤ […]

17. ថៃ​រើស​បាន​នាយក​រដ្ឋមន្ត្រី​ថ្មី (​ចាស់​) | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 6 ខែមិថុនា 2019

[…] ​ការ​បោះ​ឆ្នោត​បន្ទាប់​ពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤ របស់​ប្រទេស​ថៃ​នា​ពេល​នេះ រាប់​ថា​ជា​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស់​មួយ​នៅ​ក្នុង​សង្គម​ថៃ ដែល​អ្វី​ៗ​គ្រប់​យ៉ាង​បាន​កើត​ចេញ​ពី​សមិទ្ធផល​នៃ​​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ដែល​បាន​ជួយ​ឲ្យ​គណៈបក្ស​គាំ​ទ្រ​លោក​នាយក​រដ្ឋ​មន្ត្រី មាន​ដូច​ជា​រដ្ឋធម្មនុញ្ញ ដែល​តាក់​តែង​ឡើង​ដោយ​របប​យោធា និង​ក្រុម​អ្នក​រៀប​ចំ​ការ​បោះ​ឆ្នោត ក៏​ដូច​ជា​រូប​មន្ត​នៃ​ការ​បែង​ចែក​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា ជា​ដើម​។ល។ ហេតុ​ដូច​នេះ​ […]

18. ម៉ូដែល​នយោបាយ​ថៃ​ជា​សញ្ញាណ​គ្រោះ​ថ្នាក់​មួយ​សម្រាប់​ប្រជាធិបតេយ្យ​តំបន់ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 11 ខែមិថុនា 2019

[…] ចាប់​តាំង​ពី​ឆ្នាំ​១៩៣២​មក ប្រទេស​ថៃ​បាន​ឆ្លង​កាត់​ការ​ធ្វើ​រដ្ឋ​ប្រហារ​ពី​សំណាក់​មេ​ដឹក​នាំ​យោធា​ប្រមាណ​២០​ដង រាប់​ថា​ជា​ប្រទេស​ដែល​មាន​រដ្ឋ​ប្រហារ​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​។ រដ្ឋប្រហារ​​ចុង​ក្រោយ​បំផុត​ដែល​ប្រទេស​នេះ​មាន​គឺ​ កាល​ពី​ឆ្នាំ​២០១៤ ដែល​បាន​ធ្វើ​ឲ្យ​លោក ប្រយុទ្ធ ចន្ទ្រអូជា បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី និង​បន្ត​​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​កាន់​តំណែង​សម្រាប់​អណត្តិ​៤​ឆ្នាំ​បន្ត​ទៀត បើ​ទោះ​បី​លោក​មិន​បាន​ចូល​ខ្លួន​ប្រឡូក​ក្នុង​ការ​បោះ​ឆ្នោត ដែល​គូស​វាស​ដោយ​របប​យោធា (​របស់​លោក​) កាល​ពី​ខែ​មីនា ឆ្នាំ​២០១៩ កន្លង​មក​នេះ​ក្ដី​។ […]

19. មហា​ក្សត្រិយ៍​ថៃ​តែង​តាំង​លោក ប្រយុទ្ធ ជា​នាយក​រដ្ឋមន្ត្រី​​អណត្តិ​ទី​២ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 11 ខែមិថុនា 2019

[…] ចន្ទ្រអូជា បាន​ធ្វើ​រដ្ឋប្រហារ​ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: