jump to navigation

មហា​ក្សត្រិយ៍​ថៃ​តែង​តាំង​ប្រយុទ្ធ ជា​នាយក​រដ្ឋមន្ត្រី​ផ្លូវ​ការ ថ្ងៃចន្ទ 26 ខែ​ឧសភា 2014

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – ព្រឹកថ្ងៃច័ន្ទ (២៦ ឧសភា ២០១៤) នេះ ព្រះមហាក្សត្រិយ៍ថៃ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមិន្ទ្រ មហា ភូមិពល អតុល្យតេជ បានឡាញព្រះហត្ថលេខាតែងតាំងជាផ្លូវការឲ្យនាយឧត្ដមសេនីយឯក ប្រយុទ្ធ ចន្ទ្រឱជា ទទួលតំណែងជានាយករដ្ឋមន្ត្រីនៃរាជអាណាចក្រថៃជាផ្លូវការហើយ បន្ទាប់ពីមេទាហានរូបនេះបានធ្វើរដ្ឋប្រហារយោធាមួយកាលពីរសៀលថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងមកនេះ។

នរណាជាប្រយុទ្ធ ចន្ទ្រឱជា?

ប្រយុទ្ធ ចន្ទ្រជា
ประยุทธ์ จันทร์โอชา

នាយឧត្ដមសេនីយឯក ប្រយុទ្ធ ចន្ទ្រជា (ថៃ៖ ประยุทธ์ จันทร์โอชา អានថា ប្រៈ យុត ចាន់ អោ ឆា) កើតនៃថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៥៤ ជាមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមប្រឹក្សារក្សាសន្តិសុខជាតិ ដែលបានបង្កើតឡើងក្រោយពេលលោកធ្វើរដ្ឋប្រហារកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ទម្លាក់នាយករដ្ឋមន្ត្រីស្ដីទីលោក និវឌ្ឍន៍ធាំរុង បុណ្យទ្រង់ពៃឝាល។

ប្រវត្តិ

នាយឧត្ដមសេនីយឯក ប្រយុទ្ធ ចន្ទ្រឱជា មានកំណើតនៅខេត្តនគររាជសីមា ជាកូនប្រុសរបស់លោក ប្រពឌ្ឍន៍ និងនាង ខេមពេជ្រ ចន្ទ្រឱជា។ លោកមានឈ្មោះលេងថា «ទូ» ឯមហោជនតែងហៅគាត់ថា «ប៊ីកទូ»។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយអតីតគ្រូបង្រៀននៅស្ថាប័នភាសាឯសាកលវិទ្យាល័យចុឡាលង្ករណ៍ ក្រុងបាងកក។

ប្រវត្តិការសិក្សា

បញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាពីសាលារៀនវត្តនួលនរតិឝ
អនុវិទ្យាល័យពីសាលារៀនពិបូលវិទ្យាល័យ ខេត្តល្វបុរី
សិស្សរៀនត្រៀមទាហានជំនាន់ទី១២ ( ตท.12)
សិស្សព្រះចុលចមក្លៅ ជំនាន់ទី២៣

ការងារ

ឧ.ឯ. ប្រយុទ្ធ ចន្ទ្រឱជា បានបម្រើរាជការទាហាននៅក្រុមទាហានជើងគោកទី២១ រក្សាព្រះអង្គ ឬ «ឆ្មាំរាជនី» ដោយដំបូងឡើយធ្វើជាមេបញ្ជាការកងពាន់ និងក្រោយមកបានផ្លាស់ទៅកងពលទាហានជើងគោកទី២ រក្សាព្រះអង្គ និងទទួលតំណែងជាមេទ័ពរងភាគទី១។

នៅក្នុងហេតុការណ៍រដ្ឋប្រហារដោយគណៈកំណែទម្រង់ការគ្រប់គ្រងក្នុងរបបប្រជាធិបតេយ្យដោយមានព្រះមហាក្សត្រិយ៍ជាប្រមុខ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ដែលខណៈនោះលោកមានតំណែងជាឧត្ដមសេនីយត្រី ក៏ជាមនុស្សម្នាក់ដែលមាននាទីសំខាន់ក្នុងការធ្វើរដ្ឋប្រហារដែរ។

ឧ.ឯ. ប្រយុទ្ធ ចន្ទ្រឱជា បានទទួលតំណែងជាមេបញ្ជាការកងទ័ពជើងគោកកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០០០។

ឧ.ឯ. ប្រយុទ្ធ ចន្ទ្រឱជា គឺជាមេរដ្ឋប្រហារកាលពីថ្ងៃ២២ ខែឧសភា ឆ្នាំ២០១៤ និងបានតែងតាំងខ្លួនជានាយករដ្ឋមន្ត្រីមួយថ្ងៃក្រោយមក។ កាលពីថ្ងៃច័ន្ទ ទី២៦ ខែឧសភា ឆ្នាំ២០១៤ ព្រះមហាក្សត្រិយ៍ថៃ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមិន្ទ្រ មហា ភូមិពល អតុល្យតេជ ក៏បានតែងតាំងលោកជាផ្លូវការ។

នាយករដ្ឋមន្ត្រីថៃថ្មី ធ្វើពិធីទទួលព្រះរាជក្រឹត្យតែងតាំងជាផ្លូវការពីព្រះមហាក្សត្រិយ៍ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ (រូបថត៖ គេហទំព័របរទេស)

________________________________________
អានផងដែរ៖
១. Breaking News: A Coup in Thailand
២. មេរដ្ឋប្រហារថៃប្រកាសតែងតាំងខ្លួនជានាយករដ្ឋមន្ត្រីថ្មី
៣. ថៃដកបំរាមគោចរទាំងអស់ទូទាំងប្រទេស

មតិ»

1. យិងលក្សណ៍ ជិនវ័ត្រ នាយករដ្ឋមន្ត្រី​ស្ត្រី​ទី​១​របស់​ថៃ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 27 ខែ​ឧសភា 2014

[…] ប្រយុទ្ធ ចន្ទ្រអូជា […]

2. មេ​រដ្ឋ​ប្រហារ​ថៃ​ប្រកាស​តែង​តាំង​ខ្លួន​ជា​នាយករដ្ឋមន្ត្រី​ថ្មី | ស្រែ​ខ្មុក - ថ្ងៃអង្គារ 27 ខែ​ឧសភា 2014

[…] […]

3. Breaking News: A Coup in Thailand | ស្រែ​ខ្មុក - ថ្ងៃអង្គារ 27 ខែ​ឧសភា 2014

[…] […]

4. ថៃ​ដក​បំរាម​គោចរ​ទាំង​អស់​ទូទាំង​ប្រទេស | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 15 ខែមិថុនា 2014

[…] បន្ទាប់​ពី​ដណ្ដើម​អំណាច​បាន​សម្រេច មេ​ដឹក​នាំ​ទាហាន​ថៃ ដែល​មាន​លោក​ឧត្ដម​សេនីយ ប្រយុទ្ធ ចន្ទ្រអូជា ជា​ប្រមុខ​បាន​ប្រកាស​ដាក់​បំរាម​គោចរ​ចាប់​ពី​ម៉ោង​១០​យប់​ដល់​ម៉ោង​៥​ភ្លឺ បន្ទាប់​មក​បន្ថយ​មក​នៅ​ម៉ោង​១២​យប់​ដល់​ម៉ោង​៥​ភ្លឺ​ នៅ​ទូទាំង​ប្រទេស​។ បន្ទាប់​មក​បំរាម​គោចរ​ទាំង​នេះ​ត្រូវ​បាន​លើក​លែង​បន្តិច​ម្ដង​ៗ​ពី​បណ្ដា​ខេត្ត​ទេសចរណ៍​សំខាន់​ៗ​របស់​ប្រទេស​នេះ និង​ជា​ចុង​ក្រោយ​លើក​លែង​ទាំង​ស្រុង​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​យប់​ថ្ងៃ​សុក្រ​នេះ​ត​ទៅ​។ បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ច្បាប់​អាជ្ញា​សឹក ដែល​ត្រូវ​បាន​ក្រុម​យោធា​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ប៉ុន្មាន​ថ្ងៃ​មុន​រដ្ឋ​ប្រហារ​នោះ ក៏​នៅ​តែ​ដាក់​ប្រើ​ប្រាស់​ធម្មតា​៕ […]

5. គណៈ​រដ្ឋមន្ត្រី ទី​៦១ របស់​ប្រទេស​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែកញ្ញា 2014

[…] ប្រយុទ្ធ ចន្ទ្រអូជា ประยุทธ์ จันทร์โอชา នាយករដ្ឋមន្ត្រី […]

6. គុណ​តម្លៃ​១២​ប្រការ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 21 ខែវិច្ឆិកា 2014

[…] បន្ទាប់​ពី​រដ្ឋាភិបាល​យោធា​ថៃ​ឡើង​កាន់​អំណាច​ក្រោយ​រដ្ឋប្រហារ កាល​ពី​ពេល​ថ្មី​ៗ​នេះ​មក​។ រដ្ឋាភិបាល​យោធា​របស់​លោក ប្រយុទ្ធ ចន្ទ្រអូជា បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិ​និយម​ជា​ច្រើន​ដើម្បី​ផ្សះ​ផ្សារ​ប្រទេស​ជា​តិ​ថៃ​ដែល​បែក​បាក់​ជា​ច្រើន​បំណែក​។ គោល​នយោបាយ​មួយ​ក្នុង​ចំណោម​គោល​នយោបាយ​ទាំង​នោះ គឺ​គុណ​តម្លៃ​ជាតិ​១២​ប្រការ​សម្រាប់​ជន​ជាតិ​ថៃ ដែល​រដ្ឋាភិបាល​ដាក់​ចេញ និង​ឲ្យ​ជន​ជាតិ​ថៃ​ទាំង​អស់​គោរព​តាម​។ គុណ​តម្លៃ​ទាំង​១២​ប្រការ​ទាំង​នោះ​រួម​មាន​៖ […]

7. សូរេច​ហើយ ថៃ​ចាត់​​ពិធី​បួង​សួង និង​មហា​មង្គលា​ភិសេក ព្រះ​បរម​រូប​បុព្វ​ក្សត្រិយ៍​ទាំង​ - ថ្ងៃអាទិត្យ 27 ខែកញ្ញា 2015

[…] ប្រយុទ្ធ ចន្ទ្រអូជា (ថ. ประยุทธ์ จันทร์โอชา) […]

8. ព្រះ​រជ្ជ​ទាយាទ​ថៃ​ទ្រង់​ទទួល​យល់​​ព្រម​ឡើង​​គ្រង​រាជ្យ​ជា​ព្រះ​មហា​ក្សត្រិយ៍​ថៃ ​រាម - ថ្ងៃ​ព្រហស្បតិ៍ 1 ខែធ្នូ 2016

[…] នាយឧត្ដមសេនីយឯកប្រយុទ្ធ ចន្ទ្រឱជា នាយករដ្ឋមន្ត្រី និងលោកវីរៈពល […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: