jump to navigation

ប៉ា្សស្ព័រត​ទី​៥ ថ្ងៃអាទិត្យ 22 ខែមិថុនា 2014

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

ទើបតែបានលិខិតឆ្លងដែនថ្មី ដែលបានធ្វើកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅ នៅឯទីតាំងថ្មី ជាយក្រុងភ្នំពេញ។ ខ្ញុំសម្រេចធ្វើអាប្រភេទលឿន (២៥ថ្ងៃ) ដ្បិតត្រូវការដើម្បីទៅស្រុកខ្មែរខែក្រោយនេះ បើមិនអញ្ចឹងទេទៅខ្មែរអត់បាន។ តម្លៃលិខិតឆ្លងដែនរយៈពេល២៥ថ្ងៃនេះ ខ្ញុំត្រូវចំណាយប្រាក់ប្រមាណ១៨០ដុល្លារអាមេរិក។

លិខិតឆ្លងដែនថ្មីរបស់ខ្ញុំ ទី៥ហើយ ចាប់ពីឆ្នាំ២០០១ មក

នេះជាលិខិតឆ្លងដែនទី៥ របស់ខ្ញុំហើយ ដែលលិខិតឆ្លងដែនទី១ របស់ខ្ញុំ ខ្ញុំផ្ដើមធ្វើកាលពីឆ្នាំ២០០១ បើដូចនេះរយៈពេល១៣ឆ្នាំ ខ្ញុំប្រើ៥លិខិតឆ្លងដែន មានន័យថា ខ្ញុំប្រើចុះសម្បើមណាស់។ ថាធ្វើដំណើរច្រើនក៏ថាបាន តាមពិតទៅមកពីលិខិតឆ្លងដែនខ្មែរយើង មានទំព័រតិចពេក។ ទំព័រសរុបនៃលិខិតឆ្លងដែនខ្មែរមានតែ៣២ទេ តែដកចេញទំព័រដែលមិនប្រើប្រាស់បានសម្រាប់ទិដ្ឋាការ ប្រមាណជា៥ទៅ៦ទំព័រទៅហើយ។ ជាក់ស្ដែងលិខិតឆ្លងដែនទី៤របស់ខ្ញុំទើបតែធ្វើកាលពីខែមិថុនា ឆ្នាំ២០១១ ទេ ពោលគឺប្រើប្រាស់បាន៣ឆ្នាំគត់ ចំណែកឯសុពលភាពមានរហូតដល់ទៅឆ្នាំ២០១៨ ឯណុះ តែវាអស់ទំព័រ ហេតុដូចនេះត្រូវធ្វើថ្មីតែប៉ុណ្ណោះ។

តាមពិតត្រូវធ្វើយូរហើយ តែចេះតែចាំៗ ដ្បិតឮថា ខែនេះខែនោះ នឹងមានការធ្វើលិខិតឆ្លងដែនប្រភេទថ្មី ដែលមានទំព័រក្រាស់ និងមានសុពលភាព១០ឆ្នាំ។ ចាំចុះចាំឡើងមិនឃើញចេញសោះ ក៏ត្រូវធ្វើតែម្ដង ដ្បិតចាំបាច់។ ព័ត៌មានចុងក្រោយឮថា លិខិតឆ្លងដែនប្រភេទថ្មីនេះ នឹងអាចចេញខែកក្កដា ខែក្រោយនេះហើយ😀  ដឹងមែនអត់?!

__________________________________________
អានផងដែរ៖
១. ទៅធ្វើលិខិតឆ្លងដែននៅការិយាល័យថ្មី
២. ម៉ាយញូវប៉ា្សស្ព័រត
៣. ហេតុម្ដេចប៉ាស្សផរ៍ត ខ្មែរថ្លៃខ្លាំងម្ល៉េះ?
៤. ប៉ា្សស្ព័រតទី៦

មតិ»

1. ម៉ាយ​ញូវ​ប៉ា្សស្ព័រត | ស្រែ​ខ្មុក - ថ្ងៃចន្ទ 23 ខែមិថុនា 2014

[…] ២. ប៉ា្សស្ព័រត​ទី​៥ […]

2. ទៅ​ធ្វើ​លិខិត​ឆ្លង​ដែន​នៅ​ការិយាល័យ​ថ្មី | ស្រែ​ខ្មុក - ថ្ងៃចន្ទ 23 ខែមិថុនា 2014

[…] ________________________________________________________ អាន​ផង​ដែរ​៖ ១. បើក​កន្លែង​ធ្វើ​លិខិត​ឆ្លង​ដែន​ថ្មី នៅ​បាត់ដំបង ២. ហេតុ​ម្ដេច​ប៉ាស្សផរ៍ត ខ្មែរ​ថ្លៃ​ខ្លាំង​ម្ល៉េះ? ៣. ប៉ា្សស្ព័រត​ទី​៥ […]

3. ប៉ា្សស្ព័រត​ទី​៦ | ស្រែ​ខ្មុក - ថ្ងៃពុធ 5 ខែតុលា 2016

[…] ដ្បិតលិខិតឆ្លងដែនទី៥នោះ ទើបធ្វើកាលពីខែមិថុនា ឆ្នាំ២០១៤ […]

4. ម៉ាយ​ញូវ​ប៉ា្សស្ព័រត | ស្រែ​ខ្មុក - ថ្ងៃពុធ 5 ខែតុលា 2016

[…] ២. ប៉ា្សស្ព័រតទី៥ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: