jump to navigation

ចម្លើយ​របស់​វៀតណាម​គឺ​ជា​ការ​ដាស់​សតិ​អ្នក​ដឹក​នាំ​ខ្មែរ​គ្រប់​រូប ថ្ងៃ​ព្រហស្បតិ៍ 26 ខែមិថុនា 2014

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ, Tiếng Việt.
trackback

រឿង​រ៉ាវ​ដែល​តំណាង​ប្រទេស​វៀតណាម​នៅ​កម្ពុជា​និយាយ​ពី​អតីត​ដែន​ដី​កម្ពុជា​ក្រោម​នៅ​មិន​ទាន់​ស្ងប់​នៅ​ឡើយ​ទេ​ខណៈ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ប្រកាស​នឹង​ធ្វើ​បាតុកម្ម ឯ​រដ្ឋាភិបាល​ខ្មែរ​ស្ងាត់​បាត់​ដូច​គេ​ចុក​។ ចំពោះ​រឿង​រ៉ាវ​ប្រវត្តិសាស្ត្រ​នេះ​កើត​ចេញ​ពី​ការ​និយាយ​បំផ្លើស​ប្រវត្តិសាស្ត្រ​ ពី​សំណាក់​តំណាង​ប្រទេស​វៀតណាម​នៅ​កម្ពុជា​ថា​ទឹក​ដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំង​ពី​​យូរ​មក​ហើយ​នោះ​។

ទឹកដី​វៀតណាម ភាគខាងត្បូង ដែលជា​តំបន់​មាន​បងប្អូន​ខ្មែរ​រស់នៅ គឺ​មុន​ពេលដែល​បារាំង​ចូលមក ជា​ទឹកដី​របស់​វៀតណាម​ទៅហើយ​។ ដូច្នេះ តំបន់​ទឹកដី​ណា​ម​បូ វៀតណាម​ខាងត្បូង គឺជា​របស់​វៀតណាម តាំងពី​យូរ ណាស់​មកហើយ​…។ លោក ត្រឹង វ៉ាន់​ថុង អ្នកនាំពាក្យ ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា

អ្វី​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អ្នក​ដឹក​នាំ​ខ្មែរ​ទាំង​បច្ចុប្បន្ន និង​ទាំង​អនាគត​នោះ​គឺ​ថា សម្ដី​របស់​អ្នក​តំណាង​ប្រទេស​វៀតណាម​នេះ គួរ​ត្រូវ​បាន​ពិចារណា ហើយ​គួរ​ប្រែ​ក្លាយ​ជា​ការ​ដាស់​តឿន​សតិ​អារម្មណ៍​ពី​មនោគមន៍​វិជ្ជា​ដ៏​ពិស​ពុល​នៃ​ជន​ជាតិ​វៀតណាម​ដែល​មាន​មក​លើ​ប្រទេស​ជិត​ខាង​។

ទស្សន​ដែល​ថា​មាន​ជន​ជាតិ​ខ្លួន​រស់​នៅ​ច្រើន​យូរ​ឆ្នាំ ហើយ​ចុង​ក្រោយ​បំផុត​ក៏​គិត​ថា​ទឹក​ដី​នោះ​ជា​របស់​ខ្លួន គឺ​ជា​ល្បិច និង​មហិច្ឆតា ដែល​ជន​ជាតិ​វៀតណាម​ប្រើ​ប្រាស់​ដដែល​ជា​ដដែល​មក​លើ​អាណាចក្រ​ចម្ប៉ា និង​កម្ពុជា​ក្រោម​នៅ​ទី​បំផុត​។ ប្រការ​នេះ ការ​បន្ត​ជន​អន្តោ​ប្រវេសន៍​វៀតណាម​មក​ពាស​ពេញ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​ដោយ​ខុស​ច្បាប់​គឺ​ជា​អាសន្ន​មួយ​ដែល​គួរ​ត្រូវ​បាន​ប្រកាស​ឲ្យ​បាន​ឆាប់​រហ័ស ដ្បិត​នៅ​ទី​បំផុត​ទៅ​វៀតណាម​ប្រាកដ​ជា​មិន​បាន​ទទួល​ស្គាល់​ទេ ជាក់​ស្ដែង​ដូច​ក្នុង​ករណី​កម្ពុជា​ក្រោម​ដ៏​កម្សត់​របស់​យើង​មួយ​នេះ​​។ រឿង​រ៉ាវ​កម្ពុជា​ក្រោម​មិន​មែន​ជា​ល្បែង​ដែល​អ្នក​នយោបាយ​ខ្មែរ​យក​មក​ប្រកួត​ប្រជែង​គ្នា​ឡើយ តែ​វា​ជា​រឿង​អនាគត​នៃ​ខ្មែរ​គ្រប់​រូប​៕

_________________________________________________
អាន​ផង​ដែរ​៖
១. ខ្មែរកម្ពុជាក្រោម គ្រោងនឹងធ្វើបាតុកម្ម មុខស្ថានទូតវៀតណាម ក្នុងខែកក្កដា
២. សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ថ្លែងការណ៍​តប​នឹង​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម អំពី​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម
៣. បំភ្លៃ​ប្រវត្តិសាស្ត្រ
៤. វៀតណាម​ក្នុង​នយោបាយ​បន្ថយ​មិត្រ​បង្កើន​សត្រូវ
៥. សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​បាតុ​កម្ម​តាម​ការ​គ្រោង​ទុក​ជា​លើក​ទី​បី​
៦. ដំណាក់​កាល​នេះ​ពហិការ​ទំនិញ​វៀតណាម​គឺ​ជា​ជម្រើស​ប្រសើរ​បំផុត
៧. ហួស​ចិត្ត​ពី​រឿង​យួន​សុំ​ឲ្យ​ខ្មែរ​ចាត់​វិធានការ​ក្រុម​ដុត​ទង់​ជាតិ​វា
៨. រឿង​រ៉ាវ​មន្ត្រី​យួន និង​កម្ពុជា​ក្រោម

Advertisements

មតិ»

1. បំភ្លៃ​ប្រវត្តិសាស្ត្រ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែមិថុនា 2014

[…] […]

2. សហគមន៍​​​ខ្មែរ​កម្ពុជា​ក្រោម ថ្លែង​ការណ៍​​តប​នឹង​អ្នក​នាំ​ពាក្យ​ស្ថា​ន​ទូត​​វៀតណាម អំព - ថ្ងៃ​ព្រហស្បតិ៍ 26 ខែមិថុនា 2014

[…] […]

3. វៀតណាម​ក្នុង​នយោបាយ​បន្ថយ​មិត្រ​បង្កើន​សត្រូវ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 22 ខែកក្កដា 2014

[…] […]

4. សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​បាតុ​កម្ម​តាម​ការ​គ្រោង​ទុក​ជា​លើក​ទី​បី​ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 12 ខែសីហា 2014

[…] […]

5. ដំណាក់​កាល​នេះ​ពហិការ​ទំនិញ​វៀតណាម​គឺ​ជា​ជម្រើស​ប្រសើរ​បំផុត | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 14 ខែសីហា 2014

[…] […]

6. ហួស​ចិត្ត​ពី​រឿង​យួន​សុំ​ឲ្យ​ខ្មែរ​ចាត់​វិធានការ​ក្រុម​ដុត​ទង់​ជាតិ​វា | ស្រែ​ខ្មុក - ថ្ងៃសុក្រ 15 ខែសីហា 2014

[…] […]

7. រឿង​រ៉ាវ​មន្ត្រី​យួន និង​កម្ពុជា​ក្រោម | ស្រែ​ខ្មុក - ថ្ងៃសុក្រ 22 ខែសីហា 2014

[…] […]

8. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​កុម្ភៈ 2015

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: