jump to navigation

ព្រះ​ចេតិយ​គន្ធ​បុប្ផា ទី​តម្កល់​ព្រះ​បរម​អដ្ឋិ ថ្ងៃសៅរ៍ 5 ខែកក្កដា 2014

Posted by សុភ័ក្ត្រ in ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ, វីដេអូ.
trackback

នៅ​កាល​គ្រា​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​នៅ​ឡើយ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​មហា​វីរ​ក្សត្រិយ៍ ទ្រង់​តែង​ធ្វើ​ព្រះ​រាជ​បណ្ដាំ​ម្ដង​ជា​ពីរ​ដង​ថា ក្រោយ​ព្រះ​អង្គ​សុវណ្ណ​គត​ទៅ ព្រះ​អង្គ​ប្រាថ្នា​ព្រះ​អដ្ឋិ​របស់​ទ្រង់​តម្កល់​នៅ​ក្នុង​ព្រះ​ចេតិយ​មួយ ឈ្មោះ​ព្រះ​ចេតិយ​គន្ធ​បុប្ផា ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ព្រះ​វិហារ​ព្រះ​កែវ​មក៌ត​រតនា​រាម​នៃ​ព្រះ​បរម​រាជ​វាំង​។

បន្ទាប់​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​បាន​បញ្ចប់​ទៅ​កាល​ពី​ខែ​កុម្ភៈ គ.ស.​២០១៣ មក ព្រះ​អដ្ឋិ​របស់​ព្រះ​អង្គ​មួយ​ផ្នែក​ត្រូវ​បាន​តម្កល់​នៅ​ហោ​ព្រះ​មន្ទីរ​នៃ​ព្រះ​ទីន័ង​ទេវា​វិន្ឆ័យ ដើម្បី​រង់​ចាំ​ពេល​វេលា​សម​ស្រប​នឹង​ដង្ហែ​មក​កាន់​ព្រះ​ចេតិយ​ព្រះ​គន្ធ​បុប្ផា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​។

រាជការ​ខាង​ព្រះ​បរម​រាជ​វាំង​បាន​ចាត់​រៀប​ចំ ព្រម​ធ្វើ​ការ​កែ​លម្អ​ឡើង​វិញ​នូវ​ព្រះ​ចេតិយ​គន្ធ​បុប្ផា ដើម្បី​តម្កល់​ព្រះ​បរម​អដ្ឋិ​នៃ​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ​។

ព្រះ​ចេតិយ​គន្ធបុប្ផា (ស្ដាំ) ក្នុង​ព្រះ​បរម​រាជ​វាំង ទី​តម្កល់​ព្រះ​បរម​អដ្ឋិ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​មហា​វីរ​ក្សត្រិយ៍ ព្រះ​បរម​រតន​កោដ្ឋ (រូប៖Jean-Pierre Dalbéra)

សូម​បញ្ជាក់​ថា​ព្រះ​ចេតិយ​គន្ធ​បុប្ផា ត្រូវ​បាន​សាង​សង់​ឡើង​ក្រោយ​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ នរោត្ដម គន្ធ​បុប្ផា ដែល​មាន​ព្រះ​ជន្ម​ក្មេង​នៅ​ឡើយ ព្រះ​អង្គ​បាន​សុគត​ដោយ​ជំងឺ​គ្រុន​ឈាម​​។ ព្រះ​អដ្ឋិ​របស់​ព្រះ​អង្គ​ត្រូវ​បាន​តម្កល់​នៅ​ក្នុង​ព្រះ​ចេតិយ​នេះ ប៉ុន្តែ​នៅ​សម័យ​សាធារណ​រដ្ឋ​ខ្មែរ ព្រះ​អដ្ឋិ​របស់​ព្រះ​អង្គ​ត្រូវ​បាន​យក​ទៅ​ចាក់​ចោល ដើម្បី​យក​ព្រះ​កោដ្ឋ​ដែល​ធ្វើ​អំពី​មាស ដោយ​អ្នក​មាន​អំណាច​នៅ​សម័យ​នោះ​។ បច្ចុប្បន្ន​ព្រះ​ចេតិយ​នេះ​មិន​មាន​តម្កល់​ព្រះ​បរម​អដ្ឋិ​ទេ​។

ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​ស្រឡាញ់​ព្រះ​រាជ​បុត្រី​ជា​ខ្លាំង ដោយ​ព្រះ​អង្គ​មាន​ព្រះ​រាជ​បំណង​ចុង​ក្រោយ​សម្រាប់​ព្រះ​អដ្ឋិ​របស់​ព្រះ​អង្គ ហើយ​ដែល​រាជការ​នឹង​ចាត់​ព្រះ​រាជ​ពិធី​ចុង​ក្រោយ​តាម​ព្រះរាជ​បណ្ដាំ​នា​ថ្ងៃ​ទី​១០ ដល់​១២ ខែ​កក្កដា គ.ស.​​២០១៤ ខាង​មុខ​នេះ ដើម្បី​ដង្ហែ និង​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​របស់​ព្រះ​អង្គ​នៅ​ក្នុង​ព្រះ​ចេតិយ​គន្ធ​បុប្ផា​នេះ​៕

_______________________________________________
អាន​ផង​ដែរ​៖
១. ព្រះ​រាជ​ពិធី​បុណ្យ​ និង​ដង្ហែ​ព្រះ​បរម​អដ្ឋិ នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣​ថ្ងៃ
២. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ
៣. ព្រះ​ចេតិយ​ហ្លួង​កាញ្ចន​កោដ្ឋ
៤. អំពី​ព្រះ​សក្យ​មុនី​ចេតិយ នៅ​ក្រុង​ភ្នំពេញ

Advertisements

មតិ»

1. ព្រះ​រាជ​ពិធី​បុណ្យ​ និង​ដង្ហែ​ព្រះ​បរម​អដ្ឋិ នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣​ថ្ងៃ | ស្រែ​ខ្ - ថ្ងៃអាទិត្យ 6 ខែកក្កដា 2014

[…] ___________________________________________________ អាន​ផង​ដែរ​៖ ១. ប្លង់​ផែន​ទី​នៃ​ក្បួន​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ ២. ចាត់​សម​ក្បួន​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ គ្រា​ទី​១ ៣. ព្រះ​ចេតិយ​គន្ធ​បុប្ផា ទី​តម្កល់​ព… […]

2. ចាត់​សម​ក្បួន​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ គ្រា​ទី​២ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 8 ខែកក្កដា 2014

[…] យាង​ទៅ​តម្កល់​ឯ​ព្រះ​ចេតិយ​គន្ធ​បុប្ផា […]

3. ព្រះ​ចេតិយ​ហ្លួង​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 6 ខែកញ្ញា 2015

[…] _________________________________________________ អាន​ផង​ដែរ៖ ១. ព្រះ​ករុណា​ម្ចាស់​ជីវិត នរោត្ដម សុរាម្រឹត នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ២. គោរព​វិញ្ញាណក្ខ័ន្ធ​សម្ដេច​ព្រះ នរោត្ដម សុរាម្រិត (ព្រះ​​មហា​កាញ្ចន​កោដ្ឋ) ព.ស.​២៥៥៨ ៣. ព្រះ​ករុណា​ សុរាម្រឹត ស្ដេច​ព្រះ​រាជានុញ្ញាត​ភ្ញៀវ​បរទេស​ក្រាប​បង្គំ​គាល់ ៤. ខួប​ទី​៥៥​ឆ្នាំ សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា​ព្រះ​មហាកាញ្ចនកោដ្ឋ ៥. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ ៦. ព្រះ​ចេតិយ​គន្ធ​បុប្ផា ទី​តម្កល់​ព… […]

4. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 28 ខែធ្នូ 2015

[…] ៥. ព្រះ​ចេតិយ​ហ្លួង​កាញ្ចន​កោដ្ឋ ៦. ព្រះ​ចេតិយ​គន្ធ​បុប្ផា ទី​តម្កល់​ព…៧. ឆ្នាំ​ទី​១៤០ […]

5. អំពី​ព្រះ​សក្យ​មុនី​ចេតិយ នៅ​ក្រុង​ភ្នំពេញ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​ឧសភា 2017

[…] _______________________________________________ អាន​ផង​ដែរ​៖ ១. ខួប​ឆ្នាំ​ទី​៦០ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ពុទ្ធ​សតវត្សរ៍​២៥០០ ឬ​បុណ្យ​ពាក់​កណ្ដាល​សាសនា ២. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ ៣. ព្រះ​ចេតិយ​ហ្លួង​កាញ្ចន​កោដ្ឋ ៤. ព្រះ​ចេតិយ​គន្ធ​បុប្ផា ទី​តម្កល់​ព… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: