jump to navigation

ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​អដ្ឋិ ព្រះ​បរម​រតន​កោដ្ឋ ថ្ងៃ​ទី​២ ថ្ងៃ​សុក្រ 11 ខែ​កក្កដា 2014

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ.
trackback

  • ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ

ព្រះរាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែអាសាឍ ឆ្នាំមមី ឆស័ក ព.ស.២៥៥៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា គ.ស.២០១៤ នេះ ព្រះរាជពិធីបុណ្យព្រះបរមអដ្ឋិ នៃព្រះករុណា ព្រះបរមរតនកោដ្ឋ បានបន្តសម្រាប់ព្រះរាជពិធីថ្ងៃទី២ ដែលជាថ្ងៃដង្ហែព្រះបរមអដ្ឋិព្រះអង្គចេញមកតម្កល់ឯព្រះវិហារព្រះកែវមក៌តរតនារាម មុននឹងដង្ហែទៅតម្កល់ឯព្រះចេតិយព្រះគន្ធបុប្ផានាវេលាថ្ងៃស្អែក។

ចាប់តាំងពីម៉ោង៤ទាបភ្លឺអ្វីៗទាំងអស់ត្រូវបានរៀបចំជាស្រេច។ បណ្ដាខ្ញុំរាជការតូចធំ អាណាប្រជានុរាស្ត្រខ្មែរដែលមានស្វាមីភ័ក្ដិចំពោះអង្គព្រះមហាវីរក្សត្រិយ៍ខ្លួន បាននាំគ្នាប្រុងប្រៀបអង្គុយ និងឈរជាជួរៗតាមដងវិថីនានាដែលក្បួនដង្ហែឆ្លងកាត់។

ម៉ោង៧ និង២០នាទីព្រឹក អង្គក្បួនដង្ហែក៏បានចាប់ផ្ដើមឡើងតាមការកំណត់ ដោយមានការបាញ់កាំភ្លើងធំ១០១ណាត់ផងដែរ។

នៅម៉ោង១០ព្រឹកក្បួនព្រះរាជពិធីដង្ហែក៏បានមកដល់ខ្លោងទ្វារចូលព្រះវិហារព្រះកែវមក៌ត។ ចំណែកឯព្រះបរមអដ្ឋិក៏ត្រូវបានអញ្ជើញយកទៅតម្កល់ក្នុងព្រះវិហារ ដើម្បីធ្វើបុណ្យរហូតដល់ថ្ងៃស្អែកទើបដង្ហែយកទៅតម្កល់ឯព្រះចេតិយគន្ធបុប្ផា។

សម្រាប់រូបភាពជាច្រើនទៀត សូមចូលទៅកាន់គេហទំព័រ៖www.facebook.com/RoyalKhmerCremationCeremony












នៅវេលាល្ងាចថ្ងៃដដែលនេះដែរ ព្រះករុណា ព្រះមហាក្សត្រិយ៍ និងសម្ដេចព្រះមហាក្សត្រីយ៍ ព្រមទាំងមន្ត្រីសេនាបតី ខ្ញុំរាជការ និងព្រះញាតិវង្សានុវង្ស បានយាងនិងអញ្ជើញព្រះសណ្ដាប់ និងស្ដាប់ព្រះសង្ឃចម្រើនព្រះបរិត្ត និងព្រះធម្មទេសនា នៅក្នុងព្រះវិហារព្រះកែវមក៌តរតនារាម។




__________________________________________________
អានផងដែរ
១. ព្រះរាជធានីភ្នំពេញ ១ថ្ងៃមុនព្រះរាជពិធីបុណ្យព្រះបរមអដ្ឋិ
២. ព្រះរាជពិធីបុណ្យ និងដង្ហែព្រះបរមអដ្ឋិ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ
៣. ព្រះរាជពិធីបុណ្យព្រះបរមអដ្ឋិ បានចាប់ផ្ដើម
៤. ប្លង់ផែនទីនៃក្បួនព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ
៥. ព្រះរាជពិធីបុណ្យព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ថ្ងៃទី៣

Advertisements

មតិ»

1. ប្លង់​ផែន​ទី​នៃ​ក្បួន​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ - ថ្ងៃ​សុក្រ 11 ខែ​កក្កដា 2014
2. ព្រះ​រាជ​ធានី​ភ្នំពេញ​ ១​ថ្ងៃ​មុន​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​អដ្ឋិ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 11 ខែ​កក្កដា 2014
3. ព្រះ​រាជ​ពិធី​បុណ្យ​ និង​ដង្ហែ​ព្រះ​បរម​អដ្ឋិ នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣​ថ្ងៃ | ស្រែ​ខ្ - ថ្ងៃ​សុក្រ 11 ខែ​កក្កដា 2014
4. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​អដ្ឋិ បាន​ចាប់​ផ្ដើម | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 11 ខែ​កក្កដា 2014
5. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​អដ្ឋិ ព្រះ​បរម​រតន​កោដ្ឋ ថ្ងៃ​ទី​៣ | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 12 ខែ​កក្កដា 2014

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: