jump to navigation

នៅ​ពេល​វណ្ណៈ​អ្នក​ក្រី​ក្រ​ងើប​ឡើង ថ្ងៃអាទិត្យ 20 ខែកក្កដា 2014

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, បោះ​ឆ្នោត​២០១៣, អំពីស្រុកខ្មែរ.
trackback

ចាប់​តាំង​ពី​មុន​ការ​បោះ​ឆ្នោត​, រួម​ទាំង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត និង​ក្រោយ​បោះ​ឆ្នោត​ជាង​មួយ​ឆ្នាំ​មក​នេះ ជា​ការ​ពិត​ឥត​ប្រកែក​បាន​គេ​បាន​សង្កេត​ឃើញ​សន្ទុះ​ថ្មី​នៃ​ការ​ងើប​ឡើង​នូវ​ប្រជា​រាស្ត្រ​ខ្មែរ​ឋានៈ​ក្រី​ក្រ ឬ​ប្រជាជន​ខ្មែរ​ដែល​បាន​បាត់​បង់​ឱកាស​នៅ​ក្នុង​សង្គម​កម្ពុជា​ថ្មី ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​វណ្ណៈ​អ្នក​មាន​កើន​ឡើង​ជា​លំដាប់​ៗ​។ អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ គឺ​សន្ទុះ​នៃ​ការ​ងើប​ឡើង​របស់​បង​ប្អូន​ខ្មែរ​ដែល​បាត់​បង់​ឱកាស​ទាំង​នោះ​បាន​ងាក​ចេញ​ពី​ការ​គាំទ្រ​គណៈបក្ស​មួយ​ដែល​ធ្លាប់​តែ​បង្កើត​ឡើង​ដោយ​វណ្ណៈ​ប្រជាជន​ក្រី​ក្រ​នេះ​ឯង នោះ​គឺ​គណៈបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​កាន់​អំណាច​អស់​ជា​ច្រើន​ទសវត្សរ៍​នៅ​កម្ពុជា​។

តាម​រយៈ​លទ្ធផល​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ សន្ទុះ​នៃ​កំណើន​សំឡេង​ឆ្នោត​គាំទ្រ​គណៈបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​សន្មត​ថា​ជា​គណៈបក្ស​ប្រឆាំង​នៅ​កម្ពុជា​នោះ មាន​ការ​កើន​ឡើង​ដូច​មេឃ​និង​ដី ហើយ​ក្នុង​ខណៈ​នេះ​សន្ទុះ​នៃ​ប្រជាប្រិយភាព​របស់​គណៈបក្ស​កាន់​អំណាច (គណៈបក្ស​ប្រជាជន​កម្ពុជា​) ក៏​បាន​ធ្លាក់​ចុះ​ដូច​ដី​និង​មេឃ​ដូច្នេះ​ដែរ​។ ចាប់​តាំង​ពី​ការ​ឃោសនា​បោះ​ឆ្នោត​រហូត​ដល់​ក្រោយ​ពេល​បោះ​ឆ្នោត គេ​ហាក់​សង្កេត​ឃើញ​ពី​ភាព​ហ៊ឺហារ​នៃ​ការ​ចំណាច​ទឹក​ប្រាក់​ច្រើន​សន្ធឹក​សន្ធាប់​ពី​គណៈបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ចាត់​ក្បួន​គ្រប់​វិធី​ដើម្បី​ឃោសនា​រក​សំឡេង​មើល​ទៅ​គួរ​ឲ្យ​សម្បើម​អស្វារ្យ​។ អ្នក​គាំទ្រ​គណៈបក្ស​នេះ (គណៈ​បក្ស​ប្រជាជន​កម្ពុជា​) បាន​ផ្ទុយ​ស្រឡះ​ពី​ក្រុម​វណ្ណៈ​អន់​ថយ​ក្នុង​សង្គម មក​ជា​ពពួក​វណ្ណៈ​អ្នក​មាន​អ្នក​បាន​ទៅ​វិញ​។

តែ​យើង​ក៏​ឃើញ​ពី​ភាព​ខុស​គ្នា​វិញ បែរ​ជា​គណៈ​បក្ស​សង្គ្រោះ​ជាតិ​ឯណុះ​ក្លាយ​មក​ជា​ការ​តស៊ូ​រវាង​វណ្ណៈ​នានា​ស្ដែង​ឲ្យ​ឃើញ​ពី​ការ​គាំទ្រ​ឥត​សំចៃ​ពី​បង​ប្អូន​ខ្មែរ ដែល​រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក មាន​ទាំង​អ្នក​រត់​ម៉ូតូ​ ស៊ីក្លូ​ កង់​បី ជា​ដើម​។ល។ នាំ​គ្នា​ចេញ​មក​ហែ​ក្បួន​គាំទ្រ​នូវ​អ្វី​ដែល​គេ​ជឿ​ជាក់​ថា​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ពួក​គេ នៅ​ក្នុង​សង្គម​មួយ​ដែល​ពួក​គេ​កំពុង​តែ​បោះ​បង់​ចោល និង​កាន់​តែ​បាត់​បង់​ឱកាស​ទៅ​ៗ​។

យើង​ក៏​គួរ​គប្បី​ចង​ចាំ​ដែរ​ថា​អ្វី​ដែល​បាន​នឹង​កំពុង​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ ដូច​ជា​អយុត្តិធម៌​សង្គម​, ការ​រើស​អើង​, ភាព​ក្រី​ក្រ​, ការ​បាត់​បង់​ឱកាស​… ។ល។ និង​។ល។ គឺ​សុទ្ធ​តែ​ជា​អ្វី​ដែល​គណៈបក្ស​ប្រជាជន​កម្ពុជា​សព្វ​ថ្ងៃ​ធ្លាប់​យក​ទៅ​ប្រើ​ប្រាស់​ដើម្បី​ទាក់​ទាញ​ប្រជា​ប្រិយភាព​របស់​ខ្លួន​។ តែ​គួរ​ឲ្យ​សង្វេគ​ណាស់​ខណៈ​ដែល​នា​ពេល​បច្ចុប្បន្ន​ ដោយ​ចេតនា​ឬ​អចេតនា គណៈបក្ស​នេះ​បាន​បំភ្លេច​ចោល​នូវ​អ្វី​ៗ​ដែល​ខ្លួន​ធ្លាប់​តស៊ូ​ជាមួយ​ប្រជាជន​។

វា​ប្រហែល​មិន​ជា​សាមញ្ញ​ពេក​ទេ ដែល​ក្រុម​ប្រជាជន​ក្រី​ក្រ​ងើប​ឡើង​តស៊ូ ដើម្បី​ជីវភាព​របស់​ពួក​គេ ហើយ​លះ​បង់​ការ​គាំទ្រ​ចំពោះ​ក្រុម​មួយ​ដែល​ធ្លាប់​ទាញ​ចំណេញ​ពី​ទ្រឹស្ដី​វណ្ណៈ​ក្រី​ក្រ​នេះ​។ ហើយ​អ្វី​ដែល​ជា​ទី​មិន​គួរ​មើល​រំលង​ទៀត​នោះ​គឺ​ថា ចលនា​របស់​វណ្ណៈ​ក្រី​ក្រ​នេះ អាច​ញ៉ាំង​ឲ្យ​អ្នក​និយម​កណ្ដាល ព្រម​ទាំង​ប្រជាជន​ពិភព​លោក​មើល​ឃើញ​កាន់​តែ​ច្បាស់ ហើយ​ថា​ជ័យ​ជម្នះ​របស់​ពួក​គេ (វណ្ណៈ​ក្រី​ក្រ) ប្រហែល​ជា​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​សម្រាប់​កម្ពុជា​៕

ការ​ផ្លាស់​ប្ដូរ​គឺ​ជា​ក្ដី​សង្ឃឹម​តែ​មួយ​គត់​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​ចាត់​ថា​វណ្ណៈ​ក្រី​ក្រ​នៅ​កម្ពុជា (ការ​ធ្វើ​បាតុកម្ម​កន្លង​មក​របស់​បង​ប្អូន​ប្រជាជន​ខ្មែរ​)

_________________________________________________
អាន​ផង​ដែរ​៖
១. នៅ​ពេល​ដែល​សំឡេង​មនុស្ស​ខ្មែរ​ជាង​ពាក់​កណ្ដាល​ទៀត ត្រូវ​បាន​រដ្ឋ​បំភ្លេច​ចោល
២. នៅ​ពេល​ដែល​ពួក​អាណាធិបតេយ្យ​គ្រប់​គ្រង​នគរ

មតិ»

1. នៅ​ពេល​ដែល​សំឡេង​មនុស្ស​ខ្មែរ​ជាង​ពាក់​កណ្ដាល​ទៀត ត្រូវ​បាន​រដ្ឋ​បំភ្លេច​ចោល | ស្រែ​ខ្ម - ថ្ងៃចន្ទ 21 ខែកក្កដា 2014

[…] […]

2. Lovepeehs05 - ថ្ងៃចន្ទ 21 ខែកក្កដា 2014

តាមពិតទៅប្រជាពលរដ្ឋក្រីក្រ ឬប្រជាជនកណ្តាលថ្នាក់ក្រោម មិនបានគាំទ្រគណបក្សប្រជាជនតាំងពិដើមទីមកម្លេះ ឬចាប់តាំងពី ការបោះឆ្នោតនៅឆ្នាំ១៩៩៣មកម្លេះ។ ការឈ្នះសន្លឹកឆ្នោតរបស់ គណបក្សប្រជាជនទំនងជាបន្លំច្រើនជាងសន្លឹកឆ្នោតពិត តាមរយៈ គជប ដែលបង្កើតឡើងដោយខ្លួនឯងផង រួមគំនិតឃុបឃិតគ្នា។ល។

3. នៅ​ពេល​ដែល​ពួក​អាណាធិបតេយ្យ​គ្រប់​គ្រង​នគរ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 26 ខែកក្កដា 2014

[…] […]

4. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​កុម្ភៈ 2015

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: