jump to navigation

នៅ​ពេល​ដែល​ពួក​អាណាធិបតេយ្យ​គ្រប់​គ្រង​នគរ ថ្ងៃសុក្រ 25 ខែកក្កដា 2014

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

វា​ពិត​ជា​គួរ​ឲ្យ​អាណោច​អាធ័ម សម្រាប់​ប្រទេស​ខ្មែរ និង​ប្រជាជន​ខ្មែរ​ដែល​មាន​អ្នក​គ្រប់​គ្រង​ប្រកប​ដោយ​ចិត្ត​ពាល ពោល​គឺ​មើល​ងាយ​ជាតិ​សាសន៍​ខ្លួន​បំណង​ផ្គាប់​ចិត្ត​ចៅហ្វាយ​តែ​មួយ​មុខ​គត់​។ ជា​រឿយ​ៗ​ខ្ញុំ​បាន​ឃើញ​ប្រកាស​ជា​ច្រើន​ចេញ​ពី​គេហទំព័រ​អ្វី​ដែល​គេ​ហៅ​ថា​អង្គភាព​ប្រតិកម្ម​រហ័ស របស់​រដ្ឋាភិបាល​​៤៩​ភាគ​រយ​សព្វ​ថ្ងៃ​ តែ​​ខ្ញុំ​មិន​ដឹង​ថា​ជា​គេ​ហ​ទំព័រ​ពិត​ឬ​ក៏​ក្លែង​ក្លាយ​ទេ​។ តែ​ប្រសិន​បើ​ជា​គេហទំព័រ​ពិត​ និង​សម្ដី​ពិត​មែន​នោះ វា​ពិត​ជា​គួរ​ឲ្យ​ខ្លោច​ផ្សា​ណាស់​សម្រាប់​នគរ​ «កម្មពុជា​»។

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ នៅ​ខណៈ​ដែល​ស្ថានភាព​តាន​តឹង បណ្ដាល​មក​ពី​​ការ​និយាយ​បំភ្លៃ​ប្រវត្តិសាស្ត្រ​យ៉ាង​ងងើល​ពី​សំណាក់​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា ស្ដី​អំពី​សាវតារ​កម្ពុជា​ក្រោម​មក​ មតិ​សាធារណជន​បាន​នឹង​កំពុង​រង់​ចាំ​មើល​ប្រតិកម្ម​របស់​រដ្ឋាភិបាល​៤៩​ភាគ​រយ​សព្វ​ថ្ងៃ ហើយ​ដែល​គ្មាន​អ្វី​គួរ​ឆ្ងល់​ពី​ការ​នៅ​ស្ងាត់​ស្ងៀម​មិន​តប​ត​ចំពោះ​វៀតណាម​នោះ​។

ការ​ប្រមាថ​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​ពី​សំណាក់​ជន​ជាតិ​យួន​ម្ដង​ហើយ​ម្ដង​ទៀត វា​ពិត​ណាស់​ធ្វើ​ឲ្យ​ខ្មែរ​ឈឺ​ចាប់​ តែ​អ្វី​ដែល​គួរ​ឲ្យ​ឈឺ​ចាប់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​នៅ​ពេល​ដែល​ខ្មែរ​គ្នា​ឯង នៅ​ពេល​មិន​បាន​ជួយ​ឈឺ​ចាប់​ហើយ បែរ​ជា​ជួយ​សត្រូវ (វៀតណាម​) មក​មើល​ងាយ​ ខ្មែរ​គ្នា​ឯង​ទៅ​ទៀត​។ ជាក់​ស្ដែង​ដូច​ជា​មតិ​របស់​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​រដ្ឋាភិបាល​៤៩​ភាគ​រយ​ខាង​ក្រោម​នេះ​ជា​សក្ខីភាព​ស្រាប់​។

វា​គួរ​ឲ្យ​អនិច្ចា​ណាស់​សម្រាប់​ប្រទេស​ខ្មែរ នៅ​ខណៈ​ដែល​ខ្មែរ​គ្រាន់​តែ​ទាម​ទារ​ឲ្យ​ជាតិ​ដទៃ​ដែល​និយាយ​ប្រមាថ​មើល​ងាយ​ខ្លួន​ឲ្យ​សុំ​ទោស តែ​បែរ​ជា​អ្នក​ដឹក​នាំ​ខ្លួន​ចោទ​ថា​ជា​ជន​បង្ក​បញ្ហា ជា​ជន​អាណា​ធិបតេយ្យ​ទៅ​វិញ​? ហើយ​វា​រឹត​តែ​អនិច្ចា​ទៅ​ទៀត នៅ​ពេល​ដែល​គ្រប់​គ្នា​ រួម​ទាំង​ពិភព​លោក​ទាំង​មូល​ដឹង​ឮ​ថា​សម្ដី​ជន​ជាតិ​យួន (អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម​) គឺ​ជា​អ្នក​បំភ្លៃ​ប្រវត្តិសាស្ត្រ​នោះ តែ​បែរ​ជា​អ្នក​ដឹក​នាំ​ខ្លួន​​ចោទ​ថា​ខ្មែរ​គ្នា​ឯង​ជា​អ្នក​មិន​ស្គាល់​ប្រវត្តិសាស្ត្រ​ទៅ​វិញ​?

និយាយ​ឲ្យ​ខ្លី វា​រឹង​រឹត​តែ​គួរ​ឲ្យ​ឆ្ងល់​ណាស់ ថា​តើ​ជន​ជាតិ​ខ្មែរ​ដែល​នាំ​គ្នា​តវ៉ា​ស្ថានទូត​យួន ទាំង​នោះ​ជា​ពួក​អាណាធិបតេយ្យ ឬ​ថា​ខ្មែរ​មាន​ថ្នាក់​គ្រប់​គ្រង​អណាធិបតេយ្យ​ឬ​យ៉ាង​ណា​នោះ​ទេ​? ហើយ​ថា​សម្ដី​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​រូប​នេះ កំពុង​​តែ​ក្លាយ​ជា​អ្នក​នាំ​ពាក្យ និង​ការពារ​ផល​ប្រយោជន៍​ប្រទេស​វៀតណាម​ឬ​យ៉ាង​ណា​នោះ​ទេ នៅ​ពេល​ដែល​មតិ​ទាំង​នោះ​ហាក់​ដូច​ជា​ក្រឡាប់​ចាក់ មិន​សម​ជា​ «​ខ្មែរ​» សោះ​ឡើយ​នោះ​៕

_________________________________________________
អាន​ផង​ដែរ​៖
១. វៀតណាម​ក្នុង​នយោបាយ​បន្ថយ​មិត្រ​បង្កើន​សត្រូវ
២. នៅ​ពេល​វណ្ណៈ​អ្នក​ក្រី​ក្រ​ងើប​ឡើង
៣. បំភ្លៃ​ប្រវត្តិសាស្ត្រ
៤. សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​បាតុ​កម្ម​តាម​ការ​គ្រោង​ទុក​ជា​លើក​ទី​បី​
៥. ដំណាក់​កាល​នេះ​ពហិការ​ទំនិញ​វៀតណាម​គឺ​ជា​ជម្រើស​ប្រសើរ​បំផុត
៦. ហួស​ចិត្ត​ពី​រឿង​យួន​សុំ​ឲ្យ​ខ្មែរ​ចាត់​វិធានការ​ក្រុម​ដុត​ទង់​ជាតិ​វា
៧. រឿង​រ៉ាវ​មន្ត្រី​យួន និង​កម្ពុជា​ក្រោម

មតិ»

1. បំភ្លៃ​ប្រវត្តិសាស្ត្រ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 26 ខែកក្កដា 2014

[…] […]

2. វៀតណាម​ក្នុង​នយោបាយ​បន្ថយ​មិត្រ​បង្កើន​សត្រូវ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 26 ខែកក្កដា 2014

[…] […]

3. នៅ​ពេល​វណ្ណៈ​អ្នក​ក្រី​ក្រ​ងើប​ឡើង | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 26 ខែកក្កដា 2014

[…] […]

4. តា ម៉ាប់ - ថ្ងៃអាទិត្យ 27 ខែកក្កដា 2014

មិនដឹងថានរណាកាន់អាខោននោះទេ តែ ផៃ ស៊ីផាន មានអាខោនផ្ទាល់ខ្លួនឈ្មោះ https://www.facebook.com/siphan.phay?fref=ts

5. សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​បាតុ​កម្ម​តាម​ការ​គ្រោង​ទុក​ជា​លើក​ទី​បី​ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 12 ខែសីហា 2014

[…] […]

6. ដំណាក់​កាល​នេះ​ពហិការ​ទំនិញ​វៀតណាម​គឺ​ជា​ជម្រើស​ប្រសើរ​បំផុត | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 14 ខែសីហា 2014

[…] […]

7. ហួស​ចិត្ត​ពី​រឿង​យួន​សុំ​ឲ្យ​ខ្មែរ​ចាត់​វិធានការ​ក្រុម​ដុត​ទង់​ជាតិ​វា | ស្រែ​ខ្មុក - ថ្ងៃសុក្រ 15 ខែសីហា 2014

[…] […]

8. រឿង​រ៉ាវ​មន្ត្រី​យួន និង​កម្ពុជា​ក្រោម | ស្រែ​ខ្មុក - ថ្ងៃសុក្រ 22 ខែសីហា 2014

[…] […]

9. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​កុម្ភៈ 2015

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: