jump to navigation

ពុង ឈីវកេក​, ក្ដី​សង្ឃឹម​​នៃ​សករាជ​ថ្មី​របស់​កម្ពុជា ថ្ងៃ​ចន្ទ 28 ខែ​កក្កដា 2014

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, បុគ្គល​សំខាន់, បោះ​ឆ្នោត​២០១៣, អំពីស្រុកខ្មែរ.
trackback

ប៉ុន្មាន​សប្ដាហ៍​មក​នេះ​សភាព​ការណ៍​នយោបាយ​នៅ​កម្ពុជា ហាក់​មាន​ការ​វិវត្ត​ទៅ​យ៉ាង​លឿន​ហួស​ពី​ការ​រំពឹង​ទុក​។ អ្វី​ៗ​បាន​ព្រម​ព្រៀង​គ្នា​យ៉ាង​រលូន​រវាង​គណៈបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​កម្ពុជា​។ ព្រឹក​មិញ​នេះ សភា​ខ្មែរ (សភា​ដែល​អាច​ធ្វើ​អ្វី​ៗ​បាន​ទាំង​អស់​) បាន​សម្រេច​ទទួល​ស្គាល់​បេក្ខភាព​មេ​បក្ស​សង្គ្រោះ​ជាតិ​ជា​សមាជិក​ថ្មី​របស់​ខ្លួន​។ គេ​ឃើញ​ស្នាម​ញញឹម​ជា​ច្រើន​របស់​មេ​ដឹក​នាំ​ជាន់​ខ្ពស់ គូ​បដិបក្ខ​រាប់​ឆ្នាំ​ទាំង​ពីរ ដែល​ម្ដង​នេះ​ទៀត​ហាក់​រីក​ដូច​​ផ្កា​ត្រូវ​ទឹក ហើយ​ដែល​អាច​នឹង​រោយ​នៅ​ពេល​អនាគត​ខាង​មុខ​នេះ​បន្ទាប់​ពី​អស់​សំណើម​នៃ​ទឹក​ទៅ ទៅ​តាម​កាល​វដ្ត​នៃ​តថ​។

អ្វី​ដែល​គួរ​ជា​ទី​មោទន និង​ប្រហែល​ជា​ក្ដី​សង្ឃឹម​នៃ​ប្រជាជន​ខ្មែរ​ជា​ច្រើន​នាក់​ទៀត​នោះ ​សម្រាប់​ថ្ងៃ​នេះ គឺ​ការ​រួម​ចំណែក​​នៃ​សង្គម​ស៊ីវិល​ទៅ​ក្នុង​កិច្ចការ​របស់​រដ្ឋ ជា​ពិសេស​ការងារ​រសើប​មួយ​ដែល​ជា​រឿយ​ៗ​តែង​មាន​ការ​ប្រទាញ​ប្រទង់​គ្នា នោះ​គឺ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​យុត្តិធម៌ និង​តម្លា​ភាព​មួយ ដែល​ស្ដែង​ពី​សុឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជាជន​ខ្មែរ​។

លោក​ស្រី ពុង ឈីវកេក

លោក​ស្រី ពុង ឈីវកេក ដែល​ពេញ​មួយ​ថ្ងៃ​នេះ គ្រប់​បណ្ដាញ​ព័ត៌មាន រួម​ទាំង​ប្រជាជន​ខ្មែរ​ដែល​ស្នេហា​រឿង​រ៉ាវ​របស់​ប្រទេស​ខ្លួន បាន​នាំ​គ្នា​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​រហូត​ដល់​ពេល​ល្ងាច​ថ្ងៃ​នេះ ព័ត៌មាន​ពី​ការ​ចូល​រួម​របស់​លោក​ស្រី​នៅ​ក្នុង​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ឬ​គ.ជ.ប. ដែល​ជា​សមាសភាព​តែ​ម្នាក់​គត់ ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង និង​ជា​ពិសេស​គឺ​ការ​យល់​ព្រម​ចូល​រួម​របស់​លោក​ស្រី ទៅ​ក្នុង​កិច្ចការ​ដ៏​ពិសិដ្ឋ​របស់​ប្រទេស​ជាតិ​នេះ​។

ស្ថិត​ក្នុង​​សភាព​ដ៏​ឈ្លាស​វៃ​របស់​លោក​ស្រី​ចំពោះ​តំណែង​នេះ លោក​ស្រី​ក៏​មិន​ភ្លេច​ឡើយ​ក្នុង​ការ​ចង​ចំណង​ជាមួយ​រដ្ឋ​​នូវ​លក្ខខណ្ឌ​ដែល​គេ​មើល​ឃើញ​ថា គ្មាន​ហេតុផល​ណា​មួយ​ដែល​គួរ​ត្រូវ​បាន​បដិសេធ និង​គួរ​ជា​ទី​យល់​ស្រប​សម្រាប់​បុព្វ​ហេតុ​ជាតិ នោះ​គឺ​ ការ​ធានា​ពី​ឯករាជ្យភាព និង​អព្យា​ក្រិត​ភាព​នៃ​ស្ថាប័ន​ជាតិ​ (​គ.ជ.ប.) សម្រាប់​​សិទ្ធិ​ស្វ័យ​ភាព​របស់ខ្លួន​ ទាំង​ក្នុងការ​ជ្រើសរើស​បុគ្គលិក​ជំនាញ គ្រប់គ្រង និង​មាន​ស្វ័យភាព​សម្រេចចិត្ត​ដោយ​ខ្លួន​ឯង រួម​ទាំង​មាន​ឯករាជ្យភាព​ទាំង​ថវិកា​ផងដែរ។

សម្រាប់​សមាជិក​ភាព​របស់​លោក​ស្រី​​ទៅ​ក្នុង​ស្ថាប័ន​ជាតិ​ដ៏​ធំ​មួយ​ទៀត​នេះ​, លោក​ស្រី ពុង ឈីវកេក​ បាន​នឹង​កំពុង​ក្លាយ​ជា​​ក្ដី​សង្ឃឹម​​នៃ​សករាជ​ថ្មី​របស់​កម្ពុជា​។ សករាជ​ថ្មី ដែល​ស្រស់​ថ្លា​សម្រាប់​អនាគត​កម្ពុជា​មួយ​ឆន្ទៈ​របស់​ពល​រដ្ឋ​ខ្មែរ​ត្រូវ​បាន​សម្ដែង​ចេញ​យ៉ាង​ពិត​ប្រាកដ​។ កម្ពុជា​កំពុង​រង់​ចាំ​ស្នាដៃ​របស់​លោក​ស្រី​​, ពុង ឈីវកេក​!

អាន​ប្រវត្តិ​លោក​ស្រី ពុង ឈីវកេក ចុច​ទី​នេះ​!

__________________________________________
អាន​ផង​ដែរ​
១. កិច្ច​ជាប់​គាំង​នយោបាយ​ស្រុក​ខ្មែរ​នឹង​ត្រូវ​បញ្ចប់​?
២. លោ​កស្រី​​ពុង ឈី​វ​កេក ​បដិសេធ​​តំណែង​​សមាជិក​​ទី៩​នៃ​​គ.ជ.ប​​ថ្មី​
៣. ក្ដី​សង្ឃឹម​នៃ​សករាជ​ថ្មី​របស់​កម្ពុជា​ត្រូវ​បាន​រលាយ​បាត់​បង់

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: