jump to navigation

ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា ថ្ងៃអាទិត្យ 10 ខែសីហា 2014

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
trackback

កកន៖ អត្ថបទ​ខាង​ក្រោម​នេះ ខ្ញុំ​បាទ​បាន​បក​ប្រែ​ពី​គេហទំព័រ​ភាសា​ថៃ​មួយ​ចំនួន​ដែល​គេ​និយាយ​អំពី​ខ្មែរ​យើង។ គោលបំណង​របស់​ខ្ញុំ​គឺ​ខិត​ខំ​រក្សា​ទុក​ឯកសារ​នានា​ដែល​មាន​តម្លៃ​ដ៏​ពិសិដ្ឋ​ដែល​បាន​បាត់​បង់​ទៅ​ដោយ​សារ​សង្គ្រាម​នៅ​នគរ​របស់​យើង។ តាម​ពិត​ទៅ​ឯកសារ​ខាង​ក្រោម​នេះ​មាន​ច្បាប់​ដើម​ជា​ភាសា​ខ្មែរ​ទេ តែ​ត្រូវ​សម្ដេច​ក្រុម​ពញា​តម្រុង​រាជានុភាព របស់​ថៃ​បាន​ឲ្យ​គេ​បក​ប្រែ​ទៅ​ជា​ភាសា​ថៃ ដោយ​មាន​ចំណង​ជើង​ថា “ราชกำหนดกรุงกัมพูชา” ឬ “រាជ​កំណត់​ក្រុង​កម្ពុជា”។ ហេតុ​ដូច​នេះ​ការ​បក​ប្រែ​របស់​ខ្ញុំ​មិន​សូវ​ជា​ពិស្ដា​ទេ គួរ​ពុំ​គួរ​សូម​អភ័យ​ទោស។

នៅ​ទី​នេះ ខ្ញុំ​បាទ​ប្រើ​ពាក្យ “សិរីសុវត្ថិ” ជា​ជាង​ពាក្យ “ស៊ីសុវត្ថិ” ដ្បិត​មាន​ឯកសារ​ជា​ច្រើន​ក៏​បាន​ប្រើ​ពាក្យ​នេះ​ដែរ រួម​នឹង​ពាក្យ “ស្រីសុវត្ថិ” ផង​ដែរ។ ចំណែក​ឯ​ពាក្យ “ស៊ីសុវត្ថិ” នេះ​គឺ​ប្រហែល​ជា​សរសេរ​តាម​សំនៀង​ភាសា​ថៃ ដែល​សម័យ​នោះ មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​ណាស់​មក​លើ​នគរ​ខ្មែរ។ ទ្រង់​សិរីសុវត្ថិ​ទៀត​សោត​ក៏​បាន​ស្នាក់​នៅ​ស្រុក​សៀម​អស់​រយៈ​កាល​យ៉ាង​ធំ។ ថៃ​គេ​​សរសេរ​ថា “ศรีสวัสดิ์” គឺ “ឝរី​សវ័សតិ៍” ឬ “​ឝ្រី​សុវត្ថិ” ឬ “ស្រី​សុវត្ថិ” ដែល​ជា​សំណេរ​ចុង​ក្រោយ​តាម​ខេមរភាសា។ តែ​ដោយ​នៅ​ក្នុង​ភាសា​ថៃ “ឝរ” ឬ “ឝ្រ” ឬ “ស្រ” នេះ​គេ​បញ្ចេញ​សំឡេង​តែ “ស” ទេ ទើប​ជា​ហេតុ​គេ​បញ្ចេញ ជា “ស៊ីសុវត្ថិ” មិន​មែន “ស្រី​សុវត្ថិ” ទេ៕

ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ* ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ស្ដេច​សុវណ្ណគត នា​ទីក្រុង​ភ្នំពេញ​ចតុម្មុខ​មង្គល នៅ​វេលា​ម៉ោង​១៦:០០​នាទី នា​ថ្ងៃ​ទី​០៩ ខែ​សីហា គ.ស.​១៩២៧ រួម​ព្រះជន្ម​បាន​៨៧​វស្សា ទ្រង់​គ្រង​រាជ្យ​បាន​២៣​ឆ្នាំ។

ព្រះ​រាជ​ពិធី​ថ្ងៃ​ទី​មួយ ចម្អាស​ទឹក​ព្រះ​បរម​សព ចំណែក​ឯ​ផែន​មាស​ដែល​យក​មក​គ្រប​ព្រះ​ភ័ក្ត្រ​នោះ ជា​ផែន​មាស​ដែល​មាន​ចារឹក​អាយតនៈ​៦ (បរមាភិធេយ្យ និង​ម៉ោង​វេលា​ព្រះ​រាជ​សម្ភព និង​ស្ដេច​សុវណ្ណគត) មាន​ផ្ដិត​ព្រះ​ភ័ក្ត្រ​ដោយ​ប្រាក់​គ្រប​ពី​លើ​ដោយ​ផែន​មាស និង​មាន​​ទ្រង់​សំពត់​ប្រាក់​គ្រប​លើ​ព្រះ​អង្គ។

នៅ​ពេល​ចម្អាស​ទឹក​នោះ គឺ​ធ្វើ​លើ​ព្រះ​ទែន​ដោយ​មាន​ថាស ឬ​សង្កសី​នៅ​ពី​ក្រោម​ព្រះ​ទែន ព្រះ​ករុណា​អង្គ​ថ្មី ថ្វាយ​ព្រះ​សុគន្ធ បាគូ​ផ្លុំ​ស័ង្ខ។ នៅ​ពេល​ចម្អាស​រួច​រាល់​ហើយ ក៏​អញ្ជើញ​ព្រះ​សព​ទៅ​ប្រតិស្ឋាន​លើ​ព្រះ​ទែន​ដែល​សុវណ្ណគត។

សុវណ្ណគត​នា​ថ្ងៃ​អង្គារ វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ពុធ ទើប​ធ្វើ​ពិធី​ទ្រង់​គ្រឿង​ព្រះ​មហាសុកាំ

គ្រឿង​ព្រះ​មហា​សុកាំ​ប្រកប​ដោយ

ព្រះ​សំពត់​ប្រាក់​២​ម៉ែត្រ ក្រាល​ថ្វាយ​ខាង​ក្រោម និង​៤​ម៉ែត្រ​ទៀត​គ្រប​ថ្វាយ​ខាង​លើ និង​ថ្វាយ​ឆ្លង​ព្រះ​អង្គ​ព្រែ​១ ឆ្លង​ព្រះ​អង្គ​ដោយ​មាន​រចនា​ដោយ​ប្រាក់​មាន​ត្បូង​ទទឹម​១ ព្រះ​សំពត់​ប្រាក់​​១ សង្វាល​មាស​មាន​ប្រចាំ​យាម​ដាំ​ពេជ្រ​២ ជាយ​សំពត់​មាស​១​គូ រយោង​មាស​១ ឥន្ទធនូ​មាស​១ ខ្សែ​ទ្រនាប់​មាស​១ វល័យ​ព្រះ​ករ​មាស​២ វល័យ​ព្រះ​បាទ​មាស​២ ឆ្លង​ព្រះ​បាទ​មាស​១​គូ ព្រះ​ទម្រង់​មាស​ដាំ​មក៌ត​ឈុត​១ បារ៉ត​៨​តម្លឹង ជាមួយ​នឹង​មាស​១​ផែន ទម្ងន់​១​តម្លឹង ដាក់​ទុក​ក្នុង​ព្រះ​ឱស្ឋ និង​ឆ្លង​ព្រះ​ភ័ក្ត្រ​ (របាំង​មុខ) មាស។

នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ ដែល​រក្សា​ទុក​ព្រះ​អាលក្សណ៍​នោះ​បាន​និយាយ​ដា គ្រឿង​ដែល​ថ្វាយ​ព្រះ​បរម​សព​ទាំង​អស់​នោះ​មាន​តម្លៃ​សរុប​ជាង​១០.០០០​ហ្វ្រង់ ជា​ព្រះ​រាជ​ទ្រព្យ​របស់​ព្រះ​ករុណា​នៃ​ព្រះ​បរម​រាជា​នុកោដ្ឋ និង​ដែល​ត្រូវ​យក​ចេញ​នៅ​ពេល​ដែល​អញ្ជើញ​ព្រះ​បរម​សព​ដាក់​ក្នុង​ព្រះ​កោដ្ឋ​ប្រាក់​បណ្ដេញ​មាស និង​របស់​អស់​ទាំង​នេះ​នឹង​ត្រូវ​យក​ទៅ​សាង​ជា​ព្រះ​ពុទ្ធ​រូប​១​អង្គ ថ្វាយ​ជា​ព្រះ​រាជ​កុសល​ដល់​ព្រះ​ករុណា​ព្រះ​បរម​កោដ្ឋ។

នៅ​វេលា​ម៉ោង​១៦ ក្រុម​សាលា​រចនា​ មក​ថត​រូប​ព្រះ​បរម​សព​ដែល​ប្រតិស្ឋាន​នៅ​លើ​ព្រះ​ទែន។

អញ្ជើញ​ព្រះ​បរម​សព ឡើង​អង្គុយ​ប្រណម​ព្រះ​ហស្ថ​ថ្វាយ​បង្គុំ​ព្រះ​ពុទ្ធ​រូប និង​វេច​ខ្ចប់​ព្រះ​បរម​សព​ដោយ​កំណាត់​សំពត់​ស​ និង​កំណាត់​សំពត់​ព្រែ​រុំ​​រួច​ស្រេច​ហើយ ក្រុម​ភូសា​មាលា អញ្ជើញ​ព្រះ​បរម​សព​​ដាក់​ចូល​ក្នុង​ព្រះ​បរម​កោដ្ឋ​មាស។

ថ្ងៃ​សុក្រ ទី​០៩ ខែ​កញ្ញា គ.ស.​១៩២៧ (ក្រោយ​ពី​សុវណ្ណគត​១​ខែ) ព្រះ​ សិរីសុវត្ថិ ​មុនីវង្ស ក្សត្រិយ៍​ព្រះ​អង្គ​ថ្មី ថ្វាយ​ព្រះ​នាម​ឲ្យ​ក្ស័ត្រិយ៍​ដែល​សុវណ្ណគត​ថា “ព្រះ​ករុណា​ព្រះ​បរម​រាជានុកោដ្ឋ“។

ពិធី​នៅ​ក្នុង​ថ្ងៃ​ទី​០២ ខែ​មីនា គ.ស.​១៩២៨ (ក្រោយ​សុវណ្ណគត​៧​ខែ) អញ្ជើញ​ព្រះ​សព​ដាក់​ក្នុង​ព្រះ​បរម​កោដ្ឋ​មាស (កម្ពស់​២​ម៉ែត្រ​៨០​សង់ទីម៉ែត្រ) ដើម្បី​ដាក់​លើ​រាជ​រថ​ហែរ​ទៅ​ព្រះ​មេរុ។ ខ្ញុំ​រាជការ និង​ប្រជាជន​តែង​គ្រឿង​ព័ណ៌​ស​កាន់​ទុក្ខ។ មាន​ស្រី​យំ​ប្រចាំ​យាម​ចំនួន​២០​នាក់ កោរ​សក់​ស្លៀក​ស​ពាក់​ស ស្រែក​យំ​តាម​បទព្រះ​រាជ​និពន្ធ បាន​តែង​ថ្វាយ​សម្រាប់​ព្រះ​បរម​សព។ នៅ​ពេល​ដែល​ស្រែក​យំ​ថ្វាយ​នោះ មាន​ស្គរ​ឈ្នះ​១០​វាយ​បន្ទរ​ផង៕

__________________________________________________
អាន​ផង​ដែរ
១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម
២. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ *
៣. សិរីសុវត្ថិ
៤. ហ្លួង​សិរីសុវត្ថិ និង​ភាព​រន្ទឺ​​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ​នៅ​ក្រៅ​ប្រទេស
៥. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់
៦. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា
៧. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ
៨. កោដ្ឋ
៩. កាល​ទ្រង់​ប្រពាស​អឺរ៉ុប
១០. រូប​ចាស់​និទាន​ថ្មី៖ ពិធី​សម្ពោធ​រូប​សំណាក​ហ្លួង សិរីសុវត្ថិ
១១. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​រាជានុកោដ្ឋ
១២. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង

មតិ»

1. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​រាជានុកោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 25 ខែសីហា 2014

[…] […]

2. កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 23 ខែកក្កដា 2015

[…] ព្រះ​រាជានុកោដ្ឋ ២. កាស […]

3. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 28 ខែសីហា 2015

[…] ___________________________________________________ អាន​ផង​ដែរ​៖ ១. អំពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​កាញ្ចន​កោដ្ឋ ២. កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍​រំឭក​ថ្ងៃ​សោយ​ព្រះ​ទិវង្គត ហ្លួង​សុវណ្ណ​កោដ្ឋ និង​ហ្លួង​ខត្តិយកោដ្ឋ ៣. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​រាជានុកោដ្ឋ ៤. ព្រះ​ករុណា​ម្ចាស់​ជីវិត នរោត្ដម សុរាម្រឹត នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ៥. ខួប​ទី​៥៥​ឆ្នាំ សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា​ព្រះ​មហាកាញ្ចនកោដ្ឋ ៦. អំពី​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ ៧. ខួប​ឆ្នាំ​ទី​៥៥ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ […]

4. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែសីហា 2016

[…] ___________________________________________________ អានផងដែរ៖ ១. អំពីព្រះរាជពិធីថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ ២. កាស និងតែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍រំឭកថ្ងៃសោយព្រះទិវង្គត ហ្លួងសុវណ្ណកោដ្ឋ និងហ្លួងខត្តិយកោដ្ឋ ៣. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះរាជានុកោដ្ឋ ៤. ព្រះករុណាម្ចាស់ជីវិត នរោត្ដម សុរាម្រឹត នៃព្រះរាជអាណាចក្រកម្ពុជា ៥. ខួបទី៥៥ឆ្នាំ សោយព្រះទិវង្គតនៃព្រះករុណាព្រះមហាកាញ្ចនកោដ្ឋ ៦. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ៧. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រះមេរុ ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ៨. កាសរាជាភិសេក ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត ព្រះចៅក្រុងកម្ពុជាធិបតី ក្នុងឆ្នាំមមែ សប្ដស័ក ព.ស.២៤៦៨ ៩. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះបរមរតនកោដ្ឋ ១០. កាសអនុស្សាវរីយ៍ឆ្លងខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី ១១. អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ១២. ព្រះរាជកំណត់បុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ១៣. ការដោះលែងអ្នកទោសនាថ្ងៃថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ […]

5. កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃសុក្រ 27 ខែកក្កដា 2018

[…] ព្រះរាជានុកោដ្ឋ ២. កាស […]

6. Repost: កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 27 ខែសីហា 2020

[…] ___________________________________________________ អានផងដែរ៖ ១. អំពីព្រះរាជពិធីថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ ២. កាស និងតែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍រំឭកថ្ងៃសោយព្រះទិវង្គត ហ្លួងសុវណ្ណកោដ្ឋ និងហ្លួងខត្តិយកោដ្ឋ ៣. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះរាជានុកោដ្ឋ ៤. ព្រះករុណាម្ចាស់ជីវិត នរោត្ដម សុរាម្រឹត នៃព្រះរាជអាណាចក្រកម្ពុជា ៥. ខួបទី៥៥ឆ្នាំ សោយព្រះទិវង្គតនៃព្រះករុណាព្រះមហាកាញ្ចនកោដ្ឋ ៦. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ៧. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រះមេរុ ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ៨. កាសរាជាភិសេក ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត ព្រះចៅក្រុងកម្ពុជាធិបតី ក្នុងឆ្នាំមមែ សប្ដស័ក ព.ស.២៤៦៨ ៩. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះបរមរតនកោដ្ឋ ១០. កាសអនុស្សាវរីយ៍ឆ្លងខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី ១១. អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ១២. ព្រះរាជកំណត់បុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ១៣. ការដោះលែងអ្នកទោសនាថ្ងៃថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ ១៤. អំពីព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិព្រះមហាកាញ្ចនកោដ្ឋ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: