jump to navigation

កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​រាជានុកោដ្ឋ ថ្ងៃសៅរ៍ 23 ខែសីហា 2014

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

តាមទំនៀមព្រះរាជពិធីបុណ្យព្រះមេរុ នៃអង្គព្រះមហាក្សត្រិយ៍ ព្រះមហាក្សត្រិយានីខ្មែរ រាជការតែងរៀបចំឲ្យមានការផលិតកាសអនុស្សាវរីយ៍ឡើងដើម្បីរំឭកដល់ព្រះអង្គ ព្រមទាំងចែកទៅភ្ញៀវជាតិ និងអន្តរជាតិនានា នាថ្ងៃថ្វាយព្រះភ្លើងផងដែរ។ សម្រាប់ទំនៀមជាប្រពៃណីនេះត្រូវបានប្រារព្ធធ្វើឡើងគ្រប់ៗអង្គព្រះមហាក្សត្រិយ៍ទាំងអស់ រហូតមកដល់បុណ្យព្រះមេរុនៃព្រះបរមរតនកោដ្ឋនាពេលថ្មីៗនេះផងដែរ។

ខាងក្រោមនេះជាកាសអនុស្សាវរីយ៍ដែលរំឭកពីបុណ្យព្រះមេរុនៃព្រះករុណា ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ ចមចក្រពង្ស ព្រះរាជានុកោដ្ឋ ដែលបានប្រព្រឹត្តទៅនៅព្រះរាជធានីភ្នំពេញ ក្នុងឆ្នាំថោះ នពស័ក ព.ស.២៤៧០ ដែលត្រូវនឹង គ.ស.១៩២៨ ឆ្នាំបារាំងសេស។

អំពីកាសអនុស្សាវរីយ៍

ផ្នែកខាងមុខ៖ មានព្រះបរមរមឆាយាល័ក្ខណ៍នៃព្រះករុណា ព្រះរាជានុកោដ្ឋ នៅចំកណ្ដាល និងអមព័ទ្ធជុំវិញដោយរង្វង់មូល ដោយនៅខាងក្នុងមានចារិកអក្សរបារាំងសេសថា «FUNÉRAILLES DE SA MAJESTÉ SISOWATH ROI DU CAMBODGE 1928»។

ផ្នែកខាងខ្នង៖ មានរូបព្រះមេរុ ដែលជាតំណាងនៃបុណ្យព្រះមេរុ ចំកណ្ដាលនៃកាស និងអមព័ទ្ធជុំវិញដោយរង្វង់មូល ដោយនៅខាងក្នុងមានចារិកជាអក្សរមូលខ្មែរ ថា «បុនមេរុព្រះបាទសំម្ដេចព្រះសីសុវតិ ព្រះចៅក្រុងកម្ពុជាធិប្ដី ក្នុងឆ្នាំថោះ នពសក្ស ព.ស.២៤៧០»។

ព្រះករុណាព្រះបាទ សម្ដេចព្រះសិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី ស្ដេចសុវណ្ណគត នាទីក្រុងភ្នំពេញចតុម្មុខមង្គល នៅវេលាម៉ោង១៦:០០នាទី នាថ្ងៃទី០៩ ខែសីហា គ.ស.១៩២៧ រួមព្រះជន្មបាន៨៧វស្សា ទ្រង់គ្រងរាជ្យក្នុងព្រះនគរខ្មែរបាន២៣ឆ្នាំ។ អានបន្ថែម៖ ព្រះរាជពិធីបុណ្យព្រះបរមសពព្រះករុណាព្រះបាទ សម្ដេចព្រះសិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជា

___________________________________________________
អានផងដែរ៖
១. ព្រះរាជពិធីបុណ្យព្រះបរមសពព្រះករុណាព្រះបាទ សម្ដេចព្រះសិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជា
២. កាស និងតែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍រំឭកថ្ងៃសោយព្រះទិវង្គត ហ្លួងសុវណ្ណកោដ្ឋ និងហ្លួងខត្តិយកោដ្ឋ
៣. កាសអនុស្សាវរីយ៍បុណ្យរាជាភិសេកហ្លួងសិរីសុវត្ថិ មុនីវង្ស
៤. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ
៥. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះបរមរតនកោដ្ឋ
៦. កាសអនុស្សាវរីយ៍ឆ្លងខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី
៧. កាសអនុស្សាវរីយ៍បុណ្យរាជាភិសេកហ្លួងសិរីសុវត្ថិ

មតិ»

1. កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍​រំឭក​ថ្ងៃ​សោយ​ព្រះ​ទិវង្គត ហ្លួង​សុវណ្ណ​កោដ្ឋ ន - ថ្ងៃចន្ទ 25 ខែសីហា 2014

[…] ___________________________________________________ អាន​ផង​ដែរ​៖ ១. ២៤ មេសា ថ្ងៃ​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​មហាក្សត្រិយ៍​ខ្មែរ​ពីរ​ព្រះ​អង្គ២. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព… […]

2. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្ - ថ្ងៃចន្ទ 25 ខែសីហា 2014

[…] __________________________________________________ អាន​ផង​ដែរ៖ ១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម ២. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * ៣. សិរីសុវត្ថិ ៤. ហ្លួង​សិរីសុវត្ថិ និង​ភាព​រន្ទឺ​​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ៥. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ៦. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា ៧. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៨. កោដ្ឋ ៩. កាល​ទ្រង់​ប្រពាស​អឺរ៉ុប ១០. រូប​ចាស់​និទាន​ថ្មី៖ ពិធី​សម្ពោធ​រូប​សំណាក​ហ្លួង សិរីសុវត្ថិ១១. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព… […]

3. តា ម៉ាប់ - ថ្ងៃចន្ទ 25 ខែសីហា 2014

ចុះ កាស សម្ដេចបរមរតនកោដ្ឋ នេះដូចម្ដេចទៅ មិនដែលនឹងឃើញសោះ !

សុភ័ក្ត្រ - ថ្ងៃចន្ទ 25 ខែសីហា 2014

ខ្ញុំ​ក៏​មិន​ទាន់​បាន​ឃើញ​ដែរ ក៏​ប៉ុន្តែ​តាម​ព័ត៌មាន​ដែល​ខ្ញុំ​បាន​ដឹង​​កាល​ពី​ការ​រៀប​ចំ​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ កាស​អនុស្សាវរីយ៍​ព្រះ​បរម​រតន​កោដ្ឋ ក៏​ធ្វើ​តាម​លំនាំ​នេះ​ដែរ ដោយ​ម្ខាង​មាន​រូប​ព្រះ​បរម​មេរុ និង​ម្ខាង​មាន​ព្រះ​ឆាយាលក្ខណ៍​ព្រះ​អង្គ គឺ​អនុវត្ត​​តាម​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ ហើយ​ដែល​អនុវត្ត​ត​ៗ​មក​តាម​បូរាណ​រាជ​បវេណី​នោះ​ឯង​។ សម្ដេច​យាយ​ជា​អ្នក​ជូន​កាស​អនុស្សាវរីយ៍​នេះ​នៅ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ទៅ​ភ្ញៀវ​នានា​ដោយ​ព្រះ​អង្គ​ឯង​​៕

តា ម៉ាប់ - ថ្ងៃអង្គារ 26 ខែសីហា 2014

ទៅរកនៅផ្សារទួលទំពូង ។

4. កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 23 ខែកក្កដា 2015

[…] អាន​ផង​ដែរ​៖ ១. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព… ២. កាស […]

5. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 28 ខែសីហា 2015

[…] និង​ហ្លួង​ខត្តិយកោដ្ឋ ៣. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព…៤. ព្រះ​ករុណា​ម្ចាស់​ជីវិត នរោត្ដម […]

6. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​​បរម​រតន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 5 ខែ​កុម្ភៈ 2016

[…] ___________________________________________________ អាន​ផង​ដែរ​៖ ១. ២. កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍​រំឭក​ថ្ងៃ​សោយ​ព្រះ​ទិវង្គត ហ្លួង​សុវណ្ណ​កោដ្ឋ និង​ហ្លួង​ខត្តិយកោដ្ឋ ៣. កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស ៤. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ ៥. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព… […]

7. កាស​អនុស្សាវរីយ៍​​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 26 ខែ​មេសា 2016

[…] __________________________________________________________ អានផងដែរ៖ ១. កាសរាជាភិសេក ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត ព្រះចៅក្រុងកម្ពុជាធិបតី ក្នុងឆ្នាំមមែ សប្ដស័ក ព.ស.២៤៦៨ ២. កាសអនុស្សាវរីយ៍បុណ្យរាជាភិសេកហ្លួងសិរីសុវត្ថិ មុនីវង្ស ៣. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះរ… […]

8. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែសីហា 2016

[…] និងហ្លួងខត្តិយកោដ្ឋ ៣. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះរ…៤. ព្រះករុណាម្ចាស់ជីវិត នរោត្ដម […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: