jump to navigation

លោក កឹម សុខា ក្លាយ​ជា​អនុ​ប្រធាន​ទី​១ នៃ​រដ្ឋសភា ថ្ងៃ​អង្គារ 26 ខែ​សីហា 2014

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

ដូច​ការ​គ្រោង​ទុក នា​ព្រឹក​ថ្ងៃ​អង្គារ នេះ (​២៦ សីហា ២០១៤​) រដ្ឋសភា​ខ្មែរ​បាន​សម្រេច​បោះ​ឆ្នោត​រើស​លោក​អនុ​ប្រធាន​គណៈបក្ស​សង្គ្រោះ​ជាតិ កឹម សុខា ឲ្យ​ធ្វើ​ជា​អនុ​ប្រធាន​ទី​១ ដោយ​សំឡេង​ឆ្នោត​១១៦​រូប​នៃ​សមាជិក​សភា​ខ្មែរ​សរុប​១២៣​រូប​។ ការ​សម្រេច​ផ្ដល់​តំណែង​ជា​អនុ​ប្រធាន​ទី​១ នៃ​រដ្ឋ​សភា​នេះ គឺ​កើត​ឡើង​ក្រោយ​មាន​ដំណោះ​ស្រាយ​នយោបាយ​រវាង​គណៈ​បក្ស​ដែល​ជាប់​ឆ្នោត​ទាំង​ពីរ​ ដែល​បាន​ជាប់​គាំង​​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នោះ​មក​។

នរណា​ជា​ កឹម សុខា

ឯកឧត្ដម កឹម សុខា​ [អាន​ថា៖ គឹម-សុ-ខា] គឺ​ជា​អនុប្រធាន​រដ្ឋសភា, ​តំណាង​រាស្ត្រ មណ្ឌល​កំពង់ចាម របស់​គណៈបក្ស​​សិទ្ធិ​មនុស្ស នៅ​អណត្តិ​ទី​៤ ពី​ឆ្នាំ​២០០៨ ដល់​២០១៣, ជា​អ្នក​នយោបាយ, ព្រឹទ្ធសមាជិក និង​ជា​ប្រធាន អនុប្រធាន​​គណៈបក្ស​នយោបាយ​នៅ​កម្ពុជា។

| ប្រវត្តិ |

ឯកឧត្ដម កឹម សុខា កើត​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​១៩៥៣ នៅ​ឃុំ​ឧត្ដម​សូរិយា, ស្រុក​ត្រាំ​កក់, ខេត្ត​តាកែវ។

| ការ​សិក្សា |

  • ១៩៨១ – ១៩៨៧ : អនុបណ្ឌិត​វិទ្យាសាស្ត្រ សាកលវិទ្យាល័យ Praque Chemistry Technology សាធារណ​រដ្ឋ​ឆែក
  • ១៩៧៣ – ១៩៧៥ : មហា​វិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ឆ្នាំ​ទី​២
  • ១៩៧០ – ១៩៧៣ : សញ្ញាប័ត្រ​មធ្យមសិក្សា​កម្រិត​២ វិទ្យាល័យ​បឹង​កក់ (ទួល​គោក)

| ឡើង​កាន់​តំណែង |

ឯកឧត្ដម កឹម សុខា បាន​ក្លាយ​ជា​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា​ជាតិ កាល​ពី​ថ្ងៃ​អង្គារ ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤ ដោយ​មាន​អ្នក​តំណាង​រាស្ត្រ​ចំនួន​១១៦​រូប​បោះ​ឆ្នោត​គាំទ្រ​លោក ក្រោយ​កិច្ច​ព្រម​ព្រៀង​នយោបាយ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​គណៈ​បក្ស​ជាប់​ឆ្នោត​ពីរ គឺ​គណៈបក្ស​ប្រជាជន​កម្ពុជា និង​គណៈបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ការ​បោះ​ឆ្នោត​សាកល​ឆ្នាំ​២០១៣​។

ក្រៅ​ពី​នោះ ឯកឧត្ដម កឹម សុខា គឺ​ជា​តំណាង​រាស្ត្រ មណ្ឌល​កំពង់​ចាម របស់​គណៈបក្ស​ សិទ្ធិ​មនុស្ស នៅ​អណត្តិ​ទី​៤ ពី​ឆ្នាំ​២០០៨ ដល់​២០១៣ និង​នៅ​អណត្តិ​ទី​៥ លោក​ក៏​បាន​ជាប់​ឆ្នោត​ជា​ថ្មី ក្នុង​នាម​សមាជិក​គណៈបក្ស​សង្គ្រោះ​ជាតិ​។

| តំណែង​នានា |

  • ២០១៤ – ២០១៥ : អនុ​ប្រធាន​ទី​១​រដ្ឋសភា​ជាតិ
  • ២០១២ – ២០១៣ : អនុ​ប្រធាន​គណៈបក្ស​សង្គ្រោះ​ជាតិ
  • ២០០៧ – ២០១២ : បង្កើត និង​ជា​ប្រធាន​គណៈបក្ស​សិទ្ធិ​មនុស្ស
  • ២០០២ – ២០០៧ : ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស
  • ១៩៩៩ – ២០០២ : ព្រឹទ្ធសមាជិក និង​ប្រធាន​គណៈ​កម្មការ​ទី១

| ជីវិត​គ្រួសារ |

ឯកឧត្ដម កឹម សុខា​  រៀប​អាពាហ៍​ពិពាហ៍ និង​មាន​កូន​ចំនួន​២​នាក់ គឺ​៖

  1. កឹម មនោ​វិទ្យា
  2. កឹម សម​ធីតា

__________________________________________
អាន​ផង​ដែរ​៖
១. ពី​សាមញ្ញ​ជន​មក​ជា​អ្នក​នយោបាយ​ឆ្នើម
២. ​ដំណើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: