jump to navigation

ព្រះ​ជិនរង្សី​រាជិក​នរោត្ដម ថ្ងៃសៅរ៍ 30 ខែសីហា 2014

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

ប្រសិន​បើ​លោក​អ្នក​នាង​បាន​ទៅ​ទស្សនា​ព្រះ​វិហារ​ព្រះ​កែវ​មរកត​រតនារាម​ នា​បរិវរណ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល នោះ​លោក​អ្នក​នាង នឹង​បាន​ឃើញ​ព្រះ​បដិមា​ឈរ​ដ៏​ធំ​មួយ​ដែល​ជា​តំណាង​ព្រះ​ស្រីអារ្យ​មេត្រី​ ដែល​សាង​ឡើង​អំពី​មាស​។

ព្រះ​ជិនរង្សី​រាជិក​នរោត្ដម

ព្រះ​ពុទ្ធ​រូប​ទ្រង់​ឈរ​មួយ​ព្រះ​អង្គ​ធំ​នេះ ទ្រង់​តាំង​ក្នុង​បុស្បុក​ធំ​មួយ ដែល​សាង​ឡើង​ដោយ​ព្រះ​ករុណា ព្រះ​រាជានុកោដ្ឋ តាម​ព្រះ​រាជ​បណ្ដាំ​នៃ​ព្រះ​ករុណា ព្រះ​សុវណ្ណ​កោដ្ឋ ដែល​ជា​សម្ដេច​ព្រះ​ជេដ្ឋា​ ក្រោយ​ព្រះ​អង្គ​សុវណ្ណគត​។

ព្រះ​ពុទ្ធ​រូប​នេះ​សាង​ឡើង​អំពី​មាស​សុទ្ធ​ដែល​មួយ​ទម្ងន់​៩០​គីឡូ​ក្រាម (រួម​ទាំង​ជើង​ទ្រ និង​ឆ័ត្រ​រួត​ខាង​លើ​) ព្រះ​ទាំង​មាន​ដាំ​ត្បូង​ពេជ្រ​ទាំង​តូច​ទាំង​ធំ​ចំនួន​សរុប​ទាំង​អស់​២០៨៦​គ្រាប់​ពេជ្រ។ ត្បូង​ដែល​ធំ​ជាង​គេ គឺ​ស្ថិត​នៅ​លើ​ម្កុដ​មាន​ទំហំ​២៥​លី និង​បន្ទាប់​មក​ពេជ្រ​នៅ​លើ​ព្រះ​សុរង​មាន​ទំហំ​២០​លី​។

ព្រះ​ពុទ្ធ​រូប​នេះ​សាង​ឡើង​ក្នុង​គ្រា​ គ.ស.​១៩០៤ ដោយ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ចម​ចក្រ​ពង្ស ព្រះ​រាជានុកោដ្ឋ តាម​ព្រះ​រាជ​បណ្ដាំ​របស់​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម ព្រហ្ម​បរិរក្ស ព្រះ​សុវណ្ណ​កោដ្ឋ​។ មុន​ពេល​ព្រះ​អង្គ​ចូល​សុវណ្ណគត (ព្រះ​សុវណ្ណកោដ្ឋ) ព្រះ​អង្គ​មាន​ព្រះ​រាជ​បន្ទូល​ផ្ដាំ​ថា «​ក្រោយ​ពេល​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ​ហើយ ត្រូវ​យក​កោដ្ឋ​មាស​មក​រំលាយ​ដើម្បី​ធ្វើ​ព្រះ​ពុទ្ធ​រូប​មួយ​ព្រះ​អង្គ​តំណាង​ឲ្យ​ព្រះ​ស្រីអារ្យ​មេត្រី​​»។

ព្រះ​ករុណា​ព្រះ​រាជានុកោដ្ឋ ដែល​បាន​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ​ជេដ្ឋា​នោះ ព្រះ​អង្គ​បាន​ចាត់​ចែង​តាម​ព្រះ​រាជ​បណ្ដាំ​ដោយ​សាង​ព្រះ​ពុទ្ធ​រូប​នេះ​ឡើង​ ដើម្បី​ឧទ្ទិស​មគ្គ​ផល​ថ្វាយ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម (ព្រះ​សុវណ្ណកោដ្ឋ​) សូម​ឲ្យ​ព្រះ​អង្គ​បាន​ទាន់​ព្រះ​ស្រីអារ្យមេត្រី ក្នុង​ឆ្នាំ​៥០០០ នៃ​ពុទ្ធ​សករាជ ហើយ​បាន​ព្រះ​រាជ​ទាន​ព្រះ​នាម​ព្រះ​ពុទ្ធ​រូប​អង្គ​ថ្មី​នៃ​ព្រះ​នគរ​នេះ​ថា «​ព្រះ​ជិនរង្សី​រាជិក​នរោត្ដម​»​៕

ឯកសារ​ព្រះ​បរម​រាជ​វាំង

ព្រះ​ជិនរង្សី​រាជិក​នរោត្ដម តម្កល់​ក្នុង​បុស្បុក​នា​ព្រះ​វិហារ​ព្រះ​កែវ​មរកត​រតនា​រាម

__________________________________________________
អាន​ផង​ដែរ
១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម
២. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​)
៣. អត្ថបទ​ប្រែ ៖ “ព្រះ​កែវ​មរកត” នៅ​ព្រះ​បរម​រាជ​វាំង​ភ្នំពេញ ខុស​គ្នា​ពី​ថៃ​ទេ? វត្ថុ​ក្នុង​ព្រះ​វិហារ​មាន​តម្លៃ​ប៉ុន្មាន​?
៤. ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​បញ្ចុះ​បឋម​សិលា​ជួស​ជុល​ព្រះ​វិហារ​ព្រះ​កែវ​មរកត

មតិ»

1. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 31 ខែសីហា 2014

[…] ______________________________________________ អាន​ផង​ដែរ៖ ១. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ២. កោដ្ឋ ៣. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * ៤. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា ៥. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៦. ព្រះ​ហត្ថលេខា​របស់​ហ្លួង​ព្រះ​សុវណ្ណ​កោដ្ឋ ៧. repost: ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម ៨. ជុំវិញ​ព្រះនាម​នៃ​ព្រះបាទ “ នរោត្តម​” ៩. King Norodom’s Court ១០. ២៤ មេសា ថ្ងៃ​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​មហាក្សត្រិយ៍​ខ្មែរ​ពីរ​ព្រះ​អង្គ១១. ព្រះ​ជិនរង្សី​រាជិក​នរោត្ដម […]

2. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 14 ខែវិច្ឆិកា 2014

[…] ដូច​ដែល​បាន​រៀប​រាប់​កាល​ពី​ប្រកាស​លើក​មុន​ហើយ​ដែល​ថា​កោដ្ឋ​ផ្នែក​ខាង​ក្នុង​នេះ​សម្រាប់​ព្រះ​បរម​សព​ស្ដេច​ផែន​ដី អាច​ធ្វើ​​ឡើង​រហូត​ដល់​ទៅ​វត្ថុ​មាន​តម្លៃ​មាន​ប្រាក់ ឬ​​មាស​ជា​ដើម​។ល។ តាម​ទំនៀម​បុរាណ ទាំង​នៅ​នគរ​សៀម និង​ខ្មែរ គឺ​ឃើញ​ថា​មាន​​ភាព​ដូច​គ្នា​។ ពេល​ដែល​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​រួច ព្រះ​កោដ្ឋ​ផ្នែក​ខាង​ក្នុង​នេះ​ តែង​តែ​ត្រូវ​បាន​យក​ទៅ​រំលាយ​ចែក​ចាយ​ជា​​ប្រាក់​បំណាច់​ដល់​ក្រុម​ភូសា​មាលា ឬ​ក្រុម​ខ្ញុំ​ព្រះ​រាជ​ការ​នានា​តាម​​ព្រះ​រាជ​អធ្យាស្រ័យ និង​តាម​ព្រះ​រាជ​បណ្ដាំ​។ នៅ​ឯ​នគរ​ខ្មែរ​យើង​​វិញ ព្រះ​កោដ្ឋ​មាស​នៃ​ព្រះ​ករុណា​ព្រះ​សុវណ្ណកោដ្ឋ ក៏​ត្រូវ​បាន​​រំលាយ​យក​មក​សូន​ជា​​ព្រះ​ជិនរង្សី​រាជិក​នរោត្ដម ក្រោយ​ពេល​​ដែល​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​រួច​តាម​ព្រះ​រាជ​បណ្ដាំ​របស់​ព្រះ​​​អង្គ​ផង​ដែរ​។ គឺ​ព្រះ​បដិមា​ឈរ​ដ៏​ធំ​មួយ​ដែល​យើង​ឃើញ​តាំង​នៅ​​ក្នុង​ព្រះ​វិហារ​វត្ត​ព្រះ​កែវ​មរកត​នា​ព្រះ​បរម​រាជ​វាំង​សព្វ​ថ្ងៃ​នេះ​។ (​សូម​អាន​ប្រកាស​៖ ព្រះ​ជិនរង្សី​រាជិក​នរោត្ដម​)​។ […]

3. អត្ថបទ​ប្រែ ៖ “ព្រះ​កែវ​មរកត” នៅ​ព្រះ​បរម​រាជ​វាំង​ភ្នំពេញ ខុស​គ្នា​ពី​ថៃ​ទេ? វត្ថុ​ក្នុង - ថ្ងៃអង្គារ 2 ខែកក្កដា 2019

[…] «​ព្រះ​ជិនរង្សី​រាជិករោត្ដម​» […]

4. ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​បញ្ចុះ​បឋម​សិលា​ជួស​ជុល​ព្រះ​វិហារ​ព្រះ​កែវ​មរកត | ស្រែ​ខ - ថ្ងៃអង្គារ 19 ខែ​ឧសភា 2020

[…] និងទំនាក់ទំនងនគរខ្មែរ ៤. ព្រះ​ជិនរង្សី​រាជិក​នរោត្ដម ៥. អត្ថបទ​ប្រែ ៖ “ព្រះ​កែវ​មរកត” […]

5. ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​បញ្ចុះ​បឋម​សិលា​ជួស​ជុល​ព្រះ​វិហារ​ព្រះ​កែវ​មរកត | ស្រែ​ខ - ថ្ងៃអង្គារ 19 ខែ​ឧសភា 2020

[…] និងទំនាក់ទំនងនគរខ្មែរ ៤. ព្រះ​ជិនរង្សី​រាជិក​នរោត្ដម ៥. អត្ថបទ​ប្រែ ៖ “ព្រះ​កែវ​មរកត” […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: