ពង្រីកខ្សែរត់ទី១ រថយន្តក្រុងសាធារណៈ ថ្ងៃចន្ទ 1 ខែកញ្ញា 2014
Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.trackback
ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ នេះ រថយន្តក្រុងសាធារណៈរបស់រាជធានីភ្នំពេញ ដែលមានមួយខ្សែរត់ពីស្ពានជ្រោយចង្វារដល់ផ្សារច្បារអំពៅ តាមបណ្ដោយមហាវិថីព្រះមុនីវង្សនោះ បានត្រូវពង្រីកខ្សែរត់វែងជាងនេះ ដោយចាប់តាំងពីគីឡូម៉ែត្រលេខ៩ មកដល់ក្ដីតាកុយ អតីតព្រំប្រទល់រាជធានីភ្នំពេញ ជាមួយនឹងខេត្តកណ្ដាល។ ការពង្រីកខ្សែរត់ទី១នេះ ជាគម្រោងមួយស្ថិតក្នុងចំណោមគម្រោងបន្ថែមខ្សែរត់ចំនួន៣ខ្សែរបស់សាលារាជធានីភ្នំពេញ។
ថ្មីៗសាលារាជធានីភ្នំពេញ បានបញ្ជាទិញរថយន្តក្រុងសាធារណៈមួយទឹកពីសាធារណរដ្ឋកូរ៉េ ចំនួនរហូតដល់ទៅ៤០គ្រឿងឯណុះសម្រាប់គម្រោងរថយន្តក្រុងសាធារណៈរបស់រាជធានីភ្នំពេញ។
សូមបញ្ជាក់ថាគម្រោងរថយន្តក្រុងសាធារណៈជាលើកទី២របស់ក្រុងភ្នំពេញនេះ ត្រូវបានចាប់ដំណើរការកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៤ មកម្ល៉េះ ដោយមានមួយខ្សែរត់លើមហាវិថីព្រះមុនីវង្សនេះឯង។ សម្រាប់ខ្សែទី២ និងខ្សែទី៣ សាលារាជធានី មានគម្រោងនឹងចាប់ផ្ដើមនៅក្នុងខែកញ្ញា ឆ្នាំ២០១៤ នេះផងដែរ៕
_______________________________________________
អានផងដែរ៖
១. សាលារាជធានីភ្នំពេញបន្ថែមរថយន្តក្រុង៤០គ្រឿងទៀត ឯតម្លៃនៅ១៥០០រៀលដដែល
២. ឡានក្រុងភ្នំពេញ៖ អនាគតមួយដែលស្រអាប់
៣. លោក ហ៊ុន សែន៖ រដ្ឋត្រៀមខ្លួនខាត ប៉ុន្តែមិនឲ្យសេវារថយន្តក្រុងដួលរលំឡើយ
៤. សាលាក្រុងពង្រីកសេវារថយន្តក្រុងបន្ថែម ៣ ខ្សែនៅ ខែកញ្ញា
៥. បីខ្សែថ្មី ជាមួយនឹងរថយន្តក្រុងថ្មី៤០គ្រឿង
៦. សាលារាជធានីប្រកាសពីដំណើរការដឹកជញ្ជូនភ្ញៀវសេវារថយន្តក្រុងដឹកអ្នកដំណើរមានចំនួន៣ខ្សែ
៧. រថយន្តក្រុងខ្សែទី១ ពីគីឡូម៉ែត្រលេខ៩ ដល់ក្តីតាកុយ ចាប់ផ្តើមថ្ងៃនេះ
៨. ផែនទីរថយន្តក្រុងសាធារណៈភ្នំពេញ
៩. បានជិះរថយន្តក្រុង
១០. ជ្រុងមួយនៃរថយន្តក្រុងសាធារណៈនៅភ្នំពេញ
[…] _______________________________________________ អានផងដែរ៖ ១. សាលារាជធានីភ្នំពេញបន្ថែមរថយន្តក្រុង៤០គ្រឿងទៀត ឯតម្លៃនៅ១៥០០រៀលដដែល ២. ឡានក្រុងភ្នំពេញ៖ អនាគតមួយដែលស្រអាប់ ៣. លោក ហ៊ុន សែន៖ រដ្ឋត្រៀមខ្លួនខាត ប៉ុន្តែមិនឲ្យសេវារថយន្តក្រុងដួលរលំឡើយ ៤. សាលាក្រុងពង្រីកសេវារថយន្តក្រុងបន្ថែម ៣ ខ្សែនៅ ខែកញ្ញា៥. ពង្រីកខ្សែរត់ទី១ រថយន្តក្រុង… […]
[…] ___________________________________________________ អានផងដែរ៖ ១. ឡុងដុង កំពុងមានរថយន្តក្រុងបម្រើសាធារណជន ២. បីខ្សែថ្មី ជាមួយនឹងរថយន្តក្រុងថ្មី៤០គ្រឿង៣. ពង្រីកខ្សែរត់ទី១ រថយន្តក្រុង… […]
[…] អានផងដែរ៖ ១. ពង្រីកខ្សែរត់ទី១ រថយន្តក្រុង…២. បីខ្សែថ្មី […]
[…] អានផងដែរ៖ ១. ពង្រីកខ្សែរត់ទី១ រថយន្តក្រុង…២. បីខ្សែថ្មី […]
[…] អានផងដែរ៖ ១. ពង្រីកខ្សែរត់ទី១ រថយន្តក្រុង…២. បីខ្សែថ្មី […]