jump to navigation

សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​) ថ្ងៃចន្ទ 15 ខែកញ្ញា 2014

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

កកន​៖ កាល​ពី​ដើម​ខែ​នេះ ខ្ញុំ​បាន​ដាក់​ប្រកាស​មួយ​ដែល​មាន​ឈ្មោះ​ថា «សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង» បន្ទាប់​ពី​មាន​ប្រិយ​មិត្រ​ជា​ច្រើន​បាន​ឆ្ងល់ និង​ចង់​ដឹង​ពី​ប្រពៃណី​នៃ​ការ​ប្រើ​ប្រាស់​កោដ្ឋ​ដាក់​សព ហើយ​ដែល​បាន​បាត់​បង់​ក្នុង​សង្គម​កម្ពុជា​យើង​។ ប្រកាស​នោះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ហួស​ពី​ការ​ស្មាន​ពី​សំណាក់​ប្រិយ​មិត្រ​ដែល​​បាន​ចូល​មក​អាន​។ ប្រសិន​បើ​លោក​អ្នក​មិន​ទាន់​បាន​អាន​ភាគ​ទី​១ ខ្ញុំ​សូម​ណែ​នាំ​ឲ្យ​អាន​សិន មុន​នឹង​អាន​​ភាគ​ទី​២​នេះ​​។ ថ្ងៃ​នេះ ដូច​តាម​ការ​សន្យា ខ្ញុំ​សូម​បន្ត​ភាគ​ទី​២ នៃ​ប្រកាស «សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង» ដូច​ត​ទៅ​៖

មាន​រឿង​រ៉ាវ​ជា​ច្រើន​ ទោះ​ពិត​ក្ដី មិន​ពិត​ក្ដី​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​សម័យ​នេះ មិន​និយម​ប្រើប្រាស់​កោដ្ឋ​សម្រាប់​ដាក់​សព​ខ្លួន​។ ទី​១ នោះ​គឺ​ភាព​វេទនា​នៃ​សព​ដែល​ត្រូវ​បត់​បែន ពង្រួញ​ខ្លួន​ឲ្យ​សម​ស្រប​ដើម្បី​ដាក់​បញ្ចូល​ក្នុង​កោដ្ឋ ខុស​ពី​ការ​ដាក់​ដេក​ធម្មតា​នៅ​ក្នុង​ម្ឈូស (ការ​នេះ​ប្រហែល​ជា​ការ​ពិត​)​។ ទី​២ នោះ គឺ​ការ​ចោះ​គូថ​ ដើម្បី​ដាក់​ឈើ​ទ្រ​រាង​កាយ ឬ​រហូត​ដល់​មាន​ពាក្យ​ចចាម​អារ៉ាម​ជា​​ច្រើន​ថា​សព​ត្រូវ​វះ​យក​គ្រឿង​ក្នុង​ចេញ ដូច​សព​មាន់​សព​ទា​ជា​ដើម​។ល។​ ពាក្យ​ឮ​ទាំង​នេះ បើ​ទោះ​ពិត​ក្ដី​មិន​ពិត​ក្ដី គ្មាន​នរណា​អាច​សន្និដ្ឋាន​បាន​ឡើយ សូម្បី​នៅ​ប្រទេស​ថៃ ដែល​ប្រកាន់​ប្រពៃណី​បូរាណ​ខ្ជាប់​ក៏​គង់​នៅ​មិន​មាន​នរណា​អាច​បក​ស្រាយ​ឲ្យ​បាន​ច្បាស់​លាស់​ក៏​ទេ​ដែរ​។

រូប​គំនូរ​របស់​អ្នក​សារព័ត៌មាន​លោក​ខាង​លិច​ស្ដី​អំពី​ការ​ដាក់​សព​នៃ​ស្ដេច​រាមា​ទី​៤​របស់​ថៃ

អាថ៌កំបាំង​នៃ​សព​ក្នុង​កោដ្ឋ​​នេះ នឹង​នៅ​ជា​មន្ទិល ជា​ពិសេស​នៅ​ក្នុង​សម័យ​ដែល​កោដ្ឋ​​ស្ទើរ​តែ​ត្រូវ​បាន​ឈប់​ប្រើ​ប្រាស់​ទាំង​ស្រុង​ទៅ​ហើយ​។ អ្នក​ដែល​ដឹង​ឮ​ទៀត​សោត មិន​ព្រម​បក​ស្រាយ​ប្រាប់​ឲ្យ​ដឹង បណ្ដោយ​ឲ្យ​អ្នក​ដទៃ​នៅ​តែ​សង្ស័យ និង​ស្មាន​ៗ​តែ​ប៉ុណ្ណោះ​។ ទោះ​បី​កាល​ពី​នៅ​សម័យ​ប្រើ​កោដ្ឋ​ទៀត​សោត​ ពិធី​​កម្ម​នានា​ក៏​សុទ្ធ​តែ​ធ្វើ​ឡើង​ដោយ​ស្ងាត់​ៗ ហើយ​អ្នក​ដែល​មិន​មាន​ការ​ពាក់​ព័ន្ធ​ រួម​ទាំង​ញាតិ​មិត្រ​នៃ​សព​ផង ត្រូវ​អញ្ជើញ​ឲ្យ​ចេញ​ទៅ​ក្រៅ ដោយ​មិន​ឲ្យ​មើល​ពិធី​កម្ម​នានា​នៃ​សព​ផង​ដែរ​។ រឿង​ហេតុ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​គិត​ថា​ប្រហែល​ជា​មិន​គួរ​ឲ្យ​មើល​ពិត​ប្រាកដ​មែន​ហើយ ទាក់​ទង​នឹង​ពិធី​កម្ម​សព​នេះ​។ វា​ប្រហែល​ជា​ការ​ធ្វើ​ទារុណ​មួយ​ទៅ​លើ​សព​ក៏​ថា​បាន លោក​អ្នក​សាក​ល្បង​គិត​ទៅ​មើល​ប្រសិន​បើ​សព​មាន​រូប​រាង​ធំ​ធាត់​វិញ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​កោដ្ឋ​​ដែល​មាន​​រៀង​ដ៏​តូច​ចង្អៀត​មួយ​បែប​នេះ​។

អំពី​កោដ្ឋ

ជា​ទូ​ទៅ​កោដ្ឋ​​មាន​ពីរ​សណ្ឋាន គឺ​ផ្នែក​ខាង​ក្នុង និង​​ផ្នែក​ខាង​ក្រៅ​។ ចំពោះ​កោដ្ឋ​​ដែល​លោក​អ្នក​ឃើញ​នៅ​ពេល​ដង្ហែ​នោះ​គឺ​ជា​កោដ្ឋ​​ផ្នែក​ខាង​ក្រៅ ដែល​ពេល​ខ្លះ​ធ្វើ​អំពី​លោហៈ ឬ​ឈើ​ ឬ​បិទ​ឈើ​ក្បាច់, ឈើ​ខ្លឹម​ចន្ទន៍ ជា​ដើម​។ល។ ទៅ​តាម​​ការ​រចនា​នៃ​ម្ចាស់​បុណ្យ​ ក៏​ដូច​ជា​ទៅ​តាម​ឋានៈ​នៃ​សព​។ បើ​នៅ​ប្រទេស​ថៃ​វិញ កោដ្ឋ​​ផ្នែក​ខាង​ក្រៅ​នេះ​មាន​រូប​រាង​ផ្សេង​ៗ​គ្នា​ទៅ​តាម​បណ្ដា​ស័ក្ដិ៍​នៃ​សព​ផង​ទៀត​។ (អាន​ប្រកាស​៖ ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ)

ផ្នែក​ខាង​ក្នុង​គឺ​ជា​កោដ្ឋ​ដែល​ត្រូវ​ដាក់​សព​ពិត​ប្រាកដ នៅ​ពេល​ដែល​សព​ត្រូវ​បាន​ធ្វើ​ពិធី​សុកាំ (ការ​រៀប​ចំ​សព ព្រម​ទាំង​វេច​ខ្ចប់​​រួច​រាល់​) រួច​រាល់​ហើយ​។ ជា​ទូទៅ​កោដ្ឋ​​ផ្នែក​ខាង​ក្នុង​នេះ ធ្វើ​អំពី​លោហៈ និង​ជួន​កាល​អាច​ធ្វើ​អំពី​មាស ឬ​បិទ​មាស​ផង​ទៀត ជា​ពិសេស​ចំពោះ​ព្រះ​បរម​សព​ស្ដេច​​ផែន​ដី ​ហើយ​មាន​គម្រប​បិទ​ត្រឹម​ត្រូវ​ដូច​កោដ្ឋ​​ផ្នែក​ខាង​ក្រៅ​ដែរ​។

នៅ​បាត​ខាង​ក្រោម​នៃ​កោដ្ឋ​​ផ្នែក​ខាង​ក្នុង​វិញ តាម​សំណាញ់​ក្រឡាចត្រង្គ​ដែល​ធ្វើ​អំពី​ដែក​​។ នៅ​ពី​ក្រោម​ទ្រ​ដោយ​ទម្រ​កោដ្ឋ​ ព្រម​ទាំង​មាន​ចោះ​ប្រហោង​សម្រាប់​បង្ហូរ​ទឹក​រងៃ​ដែល​ចេញ​ពី​សព​ តាម​បំពង់​​បង្ហូរ​ទឹក​រងៃ​ផង​ដែរ​។ កាល​ពី​សម័យ​ដើម​បំពង់​បង្ហូរ​ទឹក​រងៃ​នេះ ធ្វើ​អំពី​ឫស្សី​ចោះ​ប្រហោង ឯ​សម័យ​ក្រោយ​ៗ​មក​នេះ គេ​ធ្វើ​អំពី​បំពង់​ជ័រ​។ អាន​ភាគ​បន្ត

ទិដ្ឋភាព​រួម​នៃ​កោដ្ឋ

__________________________________________________
អាន​ផង​ដែរ
១. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់
២. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ
៣. កោដ្ឋ
៤. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា
៥. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ
៦. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង
៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​)
៨. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ
៩. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ​ក្នុង​នគរ​ថៃ

Advertisements

មតិ»

1. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង | ស្រែ​ខ្មុក - ថ្ងៃចន្ទ 15 ខែកញ្ញា 2014

[…] អាន​ភាគ​បន្ត […]

2. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 15 ខែកញ្ញា 2014

[…] ____________________________________________________ អាន​ផង​ដែរ៖ ១. កោដ្ឋ ២. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម ៣. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * ៤. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា ៥. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៦. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មា… […]

3. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 15 ខែកញ្ញា 2014

[…] ______________________________________________________ ប្រកាស​ទាក់ទង៖ ១. ម្ចាស់​បង ស្ដេច​ថៃ​សោយ​ទិវង្គត ២. សារមន្ទី​ជាតិ​ថៃ ៣. ទស្សនកិច្ច​សិក្សា៖ ព្រះបរមរាជ​វាំង​ក្រុង​បាងកក ៤. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ៥. កោដ្ឋ ៦. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ៧. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ៨. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៩. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មា… […]

4. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 15 ខែកញ្ញា 2014

[…] _______________________________________________ អាន​បន្ថែម៖ ១. កោដ្ឋ ២. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ៣. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៤. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ៥. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៦. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មា… […]

5. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃចន្ទ 15 ខែកញ្ញា 2014

[…] _______________________________________________ អាន​បន្ថែម៖ ១. កោដ្ឋ ២. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ៣. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៤. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ៥. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៦. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មា… […]

6. កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 15 ខែកញ្ញា 2014

[…] _______________________________________________ អាន​បន្ថែម៖ ១. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ២. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម ៣. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * ៤. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា ៥. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៦. កាល​ទ្រង់​ប្រពាស​អឺរ៉ុប ៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៨. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មា… […]

7. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 14 ខែវិច្ឆិកា 2014

[…] អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មា… […]

8. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែធ្នូ 2014

[…] អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មា… ៨. សព​ក្នុង​កោដ្ឋ […]

9. 2014 in review​៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១៤ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 16 ខែមករា 2015

[…] 4សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មា…8 COMMENTSSeptember 2014 […]

10. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​កុម្ភៈ 2015

[…] ដោយ​ឡែក​នៅ​ខែ​សីហា និង​កញ្ញា វិញ មាន​ដូច​ជា ចំអក​គេ ភ្លេច​គិត​ម្ចាស់​ឯង​, រឿង​រ៉ាវ​មន្ត្រី​យួន និង​កម្ពុជា​ក្រោម​, ហួស​ចិត្ត​ពី​រឿង​យួន​សុំ​ឲ្យ​ខ្មែរ​ចាត់​វិធានការ​ក្រុម​ដុត​ទង់​ជាតិ​វា​, ដំណាក់​កាល​នេះ​ពហិការ​ទំនិញ​វៀតណាម​គឺ​ជា​ជម្រើស​ប្រសើរ​បំផុត​, សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង និង សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មា…​។ […]

11. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ​ក្នុង​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែមករា 2016

[…] អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៦. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មា…៧. សព​ក្នុង​កោដ្ឋ […]

12. Repost: ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 23 ខែតុលា 2016

[…] អាថ៌កំបាំងដែលគ្មាននរណាដឹង ៦. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណ…៧. សពក្នុងកោដ្ឋ […]

13. Repost: ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 27 ខែ​កុម្ភៈ 2017

[…] អាថ៌កំបាំងដែលគ្មាននរណាដឹង ៧. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណ… ៨. សពក្នុងកោដ្ឋ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: