jump to navigation

ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​​លើឝ​ហ្លា​នភាល័យ ឬ​រាមា​ទី​២ នៃ​រាជ​វង្ស​ចក្រី​ថៃ ថ្ងៃសុក្រ 10 ខែតុលា 2014

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ព្រះ​បាទ​សម្ដេច​ព្រះ​បរម​រាជ​វង្ស​ជេដ្ឋមហេស្វរ​សុន្ទរ ព្រះ​ពុទ្ធ​​លើស​ហ្លា​នភាល័យ ប្រសូត​​នៅ​ថ្ងៃ​ពុធ ៧​កើត ខែ​ផល្គុន ឆ្នាំ​កុរ វេលា​យាម​៥​ព្រឹក ត្រូវ​នឹង​​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ គ.ស.​១៧៦៧ និង​សុវណ្ណគត​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា គ.ស.​១៨២៤​​។ ទ្រង់​គ្រង​សិរីរាជ្យ​សម្បត្តិ​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា គ.ស.​១៨០៩ បន្ត​ពី​​ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក​មហា​រាជ ឬ​រាមា​ទី​១​

ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​​លើឝ​ហ្លា​នភាល័យ ឬ​រាមា​ទី​២

ព្រះ​រាជ​ជីវ​ប្រវត្តិ

ព្រះ​អង្គ​មាន​ព្រះ​នាម​ដើម​ថា ឆិម (​សម្ដេច​ព្រះ​ចៅ​លូក​យ៉ា​ធើ ចៅ​ហ្វា​ក្រុម​ហ្លួង​ឥសរសុន្ទរ​)​។ ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រ​អង្គ​ទី​៤ នៃ​ព្រះ​​​​​ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក​មហា​រាជ ឬ​រាមា​ទី​១​

ព្រះ​នាម​ពេញ

ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​​លើឝ​ហ្លា​នភាល័យ មាន​ព្រះ​នាម​ពេញ ពេល​ទ្រង់​គ្រង​រាជ្យ​ថា​៖

«​ព្រះ​បាទ​សម្ដេច​ព្រះ​បរម​រាជាធិរាជ​រាមាធិបតី ស្រីសិន្ទ្រ​បរម​មហា​ចក្រ​ពត្តិ​រាជាធិបតិន្ទ្រ ធរណិន្ទ្រាធិរាជ រតន​កាឝភាឞក្រវង្ស អង្គ​បរម​ធិបេឝ ត្រី​ភូវនេត្រ​វរ​នាយក តិលករតន​រាជ​ជាតិ​អាជាវ​ឝៃរ្យ សមុទ័យ​តរោមន្ត សកល​ចក្រវាឡាធិបេន្ទ្រ សុរិយេន្ទ្រាធិបតិន្ទ្រ ហរិហរិន្ទ្រាធាតាធិបតី ស្រី​វិបូលយគុណ​អកនិឞដ្ឋ ឫទ្ធិរាមេឝ្វរមហន្ត បរម​ធម្មិករាជាធិរាជតេជោ​ជ័យ​ព្រហ្ម​ទេពាតិទេពនរបតិន្ទ្រ ភូមិន្ទ្របរមាធិបេឝលោក​ជេដ្ឋវិសុទ្ធិ រតន​មកុដ​ប្រទេឝគតា មហា​ពុទ្ធាងកូរបរមបពិត្រ​»

ព្រះ​នាម​នេះ​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង​​ព្រះ​បរមាភិធេយ្យ​នៃ​ព្រះ​បិតា​ព្រះ​អង្គ (រាមា​ទី​១) ដ្បិត​នៅ​វេលា​នោះ ប្រទេស​ថៃ​មិន​មាន​ប្រពៃណី​ នៃ​ព្រះ​បរមាភិធេយ្យ​ខុស​ៗ​គ្នា​តាម​រជ្ជកាល​ក្សត្រិយ៍​ទេ​។

ត​មក​ព្រះ​បាទ​សម្ដេច​ព្រះ​ន័ងក្លៅ​ចៅយូហួ ឬ​រាមា​ទី​៣ ព្រះ​អង្គ​ប្រោស​ព្រះ​រាជ​ទាន​ថ្វាយ​ព្រះ​នាម​រាមា​ទី​២ នេះ​ថា ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​លើសហ្លា​នភាល័យ តាម​ព្រះ​នាម​របស់​ព្រះ​ពុទ្ធ​រូប​មួយ​ព្រះ​អង្គ ដែល​ទ្រង់​សាង​ឧទ្ទិស​ថ្វាយ​។ ត​មក​ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៤ ព្រះ​អង្គ​ប្រោស​ព្រះ​រាជ​ទាន​ព្រះ​នាម​ថ្មី​ជា ព្រះ​បាទ​សម្ដេច​ព្រះ​បរម​រាជ​ពង្សជេស្ឋ មហេស្វរសុទ្ទរ ត្រៃស្វេត្រគ​ជាតិ​សរ​មហាស្វាមិន្ទ្រ ស្យារសដិន្ទ្រវរោត្ដម បរន​ចក្រពត្តិរាជ ពិលាសធាតារាជាធិរាជ បរម​នាថបពិត្រ ព្រះ​ពុទ្ធ​លើស​ហ្លា​នភាល័យ​

នៅ​សម័យ​រជ្ជកាល​​ព្រះ​បាទ​សម្ដេច​ព្រះ​មង្កុដ​ក្លៅ​ចៅយូហួ ឬ​រាមា​ទី​៦ ព្រះ​អង្គ​បាន​ព្រះ​រាជ​ទាន​ព្រះ​នាម​ថ្មី​ថា ព្រះ​បាទ​សម្ដេច​ព្រះ​​រាមាធិបតី ស្រីសិន្ទ្រមហាឥសរសុទ្ទរ ព្រះ​ពុទ្ធ​​លើស​ហ្លា​នភាល័យ​

គ្រង​រាជ​សម្បត្តិ

នៅ​ពេល​ដែល​ព្រះ​បិតា​ព្រះ​អង្គ ឬ​រាមា​ទី​១ ទ្រង់​សុវណ្ណគត ព្រះ​អង្គ​បាន​ឡើង​សោយ​រាជ្យ​បន្ត ជា​ព្រះ​មហា​ក្សត្រិយ៍ អង្គ​ទី​២ នៃ​រាជ​វង្ស​ចក្រី​ ខណៈ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​បាន​៤២​ព្រះ​វស្សា​។

សុវណ្ណគត

ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​​លើឝ​ហ្លា​នភាល័យ ព្រះ​អង្គ​ប្រឈួន​ដោយ​ជំងឺ​គ្រុន​ធំ និង​មិន​ដឹង​ព្រះ​កាយ​រយៈ​ពេល​៨​ថ្ងៃ​។ ព្រះ​អាការ​ចុះ​ខ្សោយ​ជា​លំដាប់ និង​បាន​ចូល​ព្រះ​សុវណ្ណគត នា​ថ្ងៃ​ទី​២១ ខែ​កក្កដា គ.ស.​១៨២៤ រួម​ព្រះ​ជន្ម​បាន​៥៧​ព្រះ​វស្សា និង​គ្រង​រាជ្យ​បាន​១៥​ឆ្នាំ​។

____________________________________________________
អាន​ផង​ដែរ​៖
១. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក​មហា​រាជ ឬ​រាមា​ទី​១ បរម​បឋម​អង្គ​ក្សត្រិយ៍​នៃ​រាជ​វង្ស​ចក្រី​ថៃ
២. ព្រះ​បាទ​សម្ដេច​ព្រះ​ន័ងក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៣ នៃ​រាជ​វង្ស​ចក្រី​ថៃ
៣. ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៤ នៃ​រាជ​វង្ស​ចក្រី​ថៃ
៤. ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៥ នៃ​រាជ​វង្ស​ចក្រី​ថៃ
៥. ព្រះ​បាទ​សម្ដេច​ព្រះ​មង្កុដ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៦ នៃ​រាជ​វង្ស​ចក្រី​ថៃ
៦. ព្រះ​បាទ​សម្ដេច​ព្រះ​ប៉ុក​ក្លៅ​ចៅ​យូហួ ឬ​​រាមា​ទី​៧ នៃ​រាជ​វង្ស​ចក្រី​ថៃ
៧. ព្រះ​បាទ​សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​អានន្ទ​មហិតល ព្រះ​អដ្ឋ​ម​រាមា​ធិបតិន្ទ្រ ឬ​​រាមា​ទី​៨ នៃ​រាជ​វង្ស​ចក្រី​ថៃ

មតិ»

1. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក​មហា​រាជ ឬ​រាមា​ទី​១ បរម​បឋម​អង្គ​ក្សត្រិយ - ថ្ងៃអាទិត្យ 12 ខែតុលា 2014

[…] (ព្រះ​ចៅ​អ៊ូទង), សម្ដេច​ព្រះ​រាមាធិបតី​ទី​២ (ព្រះជេដ្ឋា) […]

2. ព្រះ​បាទ​សម្ដេច​ព្រះ​ន័ងក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៣ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែធ្នូ 2014

[…] […]

3. ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៤ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 18 ខែមករា 2015

[…] […]

4. ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៥ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 15 ខែ​មីនា 2015

[…] […]

5. ព្រះ​បាទ​សម្ដេច​ព្រះ​មង្កុដ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៦ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 31 ខែ​ឧសភា 2015

[…] […]

6. ព្រះ​បាទ​សម្ដេច​ព្រះ​ប៉ុក​ក្លៅ​ចៅ​យូហួ ឬ​​រាមា​ទី​៧ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 10 ខែកក្កដា 2015

[…] […]

7. ព្រះ​បាទ​សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​អានន្ទ​មហិតល ព្រះ​អដ្ឋ​ម​រាមា​ធិបតិន្ទ្រ ឬ​​រាមា​ទី - ថ្ងៃសៅរ៍ 15 ខែសីហា 2015

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: