jump to navigation

សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​) ថ្ងៃ​សុក្រ 14 ខែ​វិច្ឆិកា 2014

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

ប្រកាស​សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង​ត្រូវ​បាន​ដាក់​ផ្សាយ​ជា​លើក​ដំបូង​​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៤ (​ភាគ​ទី​១​ និង​ភាគ​២​) ប្រសិន​បើ​លោក​អ្នក​មិន​ទាន់​បាន​អាន សូម​ចូល​ទៅ​អាន​ទាំង​ពីរ​ភាគ​នេះ​សិន​​។ សូម​អរគុណ​!

នៅ​ពេល​ពិធី​បូជា​​សព ឬ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព មាន​តែ​កោដ្ឋ​​​ផ្នែក​ខាង​ក្នុង​ទេ ដែល​ត្រូវ​យក​ទៅ​តាំង​នៅ​ព្រះ​មហា​បញ្ចា​ ដែល​ជា​ព្រះ​មហា​បញ្ចា​ទាប​មួយ ខុស​ពី​ព្រះ​មហា​បញ្ចា​៩​ជាន់​តម្កល់​ព្រះ​​បរម​សព​សម្រាប​ព្រះ​រាជ​ពិធី​​បុណ្យ​។ នៅ​កម្ពុជា​យើង ជា​ពិសេស​​កាល​គ្រា​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ព្រះ​ករុណា ព្រះ​បរម​កោដ្ឋ​ព្រះ​បរម​សព​ពិត​ត្រូវ​បាន​តម្កល់​​សម្រាប់​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នេះ​។ ចំណែក​ឯ​នៅ​ប្រទេស​ថៃ​ឯណុះ​វិញ នា​សម័យ​បច្ចុប្បន្ន​នេះ មាន​​ពិធី​មួយ​ដែល​គេ​ហៅ​ថា​ពិធី​ថ្វាយ​ព្រះ​ភ្លើង ឬ​បូជា​បញ្ឆោត ដោយ​​គេ​ដាក់​តាំង​កោដ្ឋ (កោដ្ឋ​ផ្នែក​ខាង​ក្នុង) ​ដើម្បី​ធ្វើ​ពិធី​នេះ​​។ ជា​​ទូទៅ​គ្រាន់​តែ​ជា​កោដ្ឋ​ទទេ ឬ​យ៉ាង​ហោច​ណាស់​បញ្ចុះ​គ្រឿង​ ឬ​​របស់​ប្រើ​ប្រាស់​នានា​ដែល​ជា​របស់​អ្នក​ស្លាប់​តែ​ប៉ុណ្ណោះ​។

ដូច​ដែល​បាន​រៀប​រាប់​កាល​ពី​ប្រកាស​លើក​មុន​ហើយ​ដែល​ថា​កោដ្ឋ​ផ្នែក​ខាង​ក្នុង​នេះ​សម្រាប់​ព្រះ​បរម​សព​ស្ដេច​ផែន​ដី អាច​ធ្វើ​​ឡើង​រហូត​ដល់​ទៅ​វត្ថុ​មាន​តម្លៃ​មាន​ប្រាក់ ឬ​​មាស​ជា​ដើម​។ល។ តាម​ទំនៀម​បុរាណ ទាំង​នៅ​នគរ​សៀម និង​ខ្មែរ គឺ​ឃើញ​ថា​មាន​​ភាព​ដូច​គ្នា​។ ពេល​ដែល​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​រួច ព្រះ​កោដ្ឋ​ផ្នែក​ខាង​ក្នុង​នេះ​ តែង​តែ​ត្រូវ​បាន​យក​ទៅ​រំលាយ​ចែក​ចាយ​ជា​​ប្រាក់​បំណាច់​ដល់​ក្រុម​ភូសា​មាលា ឬ​ក្រុម​ខ្ញុំ​ព្រះ​រាជ​ការ​នានា​តាម​​ព្រះ​រាជ​អធ្យាស្រ័យ និង​តាម​ព្រះ​រាជ​បណ្ដាំ​។ នៅ​ឯ​នគរ​ខ្មែរ​យើង​​វិញ ព្រះ​កោដ្ឋ​មាស​នៃ​ព្រះ​ករុណា​ព្រះ​សុវណ្ណកោដ្ឋ ក៏​ត្រូវ​បាន​​រំលាយ​យក​មក​សូន​ជា​​ព្រះ​ជិនរង្សី​រាជិក​នរោត្ដម ក្រោយ​ពេល​​ដែល​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​រួច​តាម​ព្រះ​រាជ​បណ្ដាំ​របស់​ព្រះ​​​អង្គ​ផង​ដែរ​។ គឺ​ព្រះ​បដិមា​ឈរ​ដ៏​ធំ​មួយ​ដែល​យើង​ឃើញ​តាំង​នៅ​​ក្នុង​ព្រះ​វិហារ​វត្ត​ព្រះ​កែវ​មរកត​នា​ព្រះ​បរម​រាជ​វាំង​សព្វ​ថ្ងៃ​នេះ​។ (​សូម​អាន​ប្រកាស​ព្រះ​ជិនរង្សី​រាជិក​នរោត្ដម​)​។

សរុប​សេចក្ដី​មក ទំនៀម​នៃ​ការ​ដាក់​សព​ចូល​ក្នុង​កោដ្ឋ​ ដែល​ជា​ភាសា​បាលី​នោះ ទំនង​ជា​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ឥណ្ឌា​បូរាណ​​​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ជន​ជាតិ​ដើម​ដែល​រស់​នៅ​ក្នុង​​ប្រទេស​កម្ពុជា​យើង ឬ​ជន​ជាតិ​ខ្មែរ​បុរាណ​ក៏​មាន​ទំនៀម​ដាក់​សព​​ចូល​ទៅ​ក្នុង​ក្រឡ​ផង​ដែរ ឬ​ដែល​ជា​កោដ្ឋ តាម​ការ​សន្និដ្ឋាន​នេះ​​ឯង​។

ប្រពៃណី​នៃ​ការ​ប្រើ​ប្រាស់​កោដ្ឋ​ត្រូវ​បាន​បាត់​បង់​​យ៉ាង​ច្បាស់​នៅ​​ក្នុង​សង្គម​ខ្មែរ ពោល​គឺ​ចាប់​តាំង​ពី​ប្រទេស​យើង​ធ្លាក់​ចូល​ក្នុង​ភ្នក់​​ភ្លើង​សង្គ្រាម ព្រម​ទាំង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ដែល​ប្រពៃណី​​បុរាណ រួម​និង​អារ្យធម៌​ខ្មែរ​បុរាណ​នានា​ត្រូវ​បាន​លុប​បំបាត់​។ ជាមួយ​គ្នា​នេះ​ដែល​បណ្ដា​អ្នក​ចេះ​ដឹង​នានា​​ទាក់​ទង​នឹង​ប្រពៃណី ​វប្បធម៌​ទាំង​នោះ​ក៏​ត្រូវ​បាន​ស្លាប់ និង​បាត់​បង់​ជីវិត​ដែល​ជា​ហេតុ​​មិន​មាន​អ្នក​ទទួល​វេន​បន្ត​ឡើយ​។ ដោយ​តាម​កាល​វេលា និង​​វិវឌ្ឍនាការ​សង្គម​ ប្រពៃណី​នៃ​ការ​​ប្រើ​ប្រាស់​កោដ្ឋ​សម្រាប់​ដាក់​សព​​ទំនង​ប្រហែល​មិន​អាច​កើត​មាន​ឡើង​វិញ​ទេ​នៅ​ក្នុង​សង្គម​ខ្មែរ ទោះ​បី​ដូច​រូប​ភាព​ជា​គ្រឿង​ឥស្សរិយយស​​តាម​បែប​សង្គម​ថៃ​​បច្ចុប្បន្ន​ក៏​ដោយ​៕​៚

ព្រះ​កោដ្ឋ​តម្កល់​ព្រះ​បរម​សព​​​នៃ​ហ្លួង​សុវណ្ណ​កោដ្ឋ​​លើ​ព្រះ​មហា​បញ្ចា​៩​ជាន់
រូប​គំនូរ​នៃ​ទិដ្ឋភាព​រួម​នៃ​ព្រះ​កោដ្ឋ
ទម្រ​ព្រះ​កោដ្ឋ​ផ្នែក​ខាង​ក្នុង
គ្រឿង​សុកាំ​របស់​ថៃ មាន​របាំង​ព្រះ​ភ័ក្ត្រ​ជា​ដើម ដែល​ត្រូវ​យក​ចេញ​ពេល​ថ្វាយ​ព្រះ​ភ្លើង
ពិធី​បូជា​សព​បែប​បញ្ឆោត ដោយ​មាន​ដាក់​កោដ្ឋ​ (ផ្នែក​ខាង​ក្នុង​) សម្រាប់​ធ្វើ​ពិធី (​ប្រពៃណី​ថៃ​បច្ចុប្បន្ន​)

__________________________________________________
អាន​ផង​ដែរ
១. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់
២. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ
៣. កោដ្ឋ
៤. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា
៥. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ
៦. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង
៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​)
៨. ព្រះ​ជិនរង្សី​រាជិក​នរោត្ដម
៩. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ
១០. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ​ក្នុង​នគរ​ថៃ

Advertisements

មតិ»

1. ព្រះ​ជិនរង្សី​រាជិក​នរោត្ដម | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 14 ខែ​វិច្ឆិកា 2014

[…] __________________________________________________ អាន​ផង​ដែរ៖ ១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម ២. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មា… […]

2. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​) | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 14 ខែ​វិច្ឆិកា 2014

[…] __________________________________________________ អាន​ផង​ដែរ៖ ១. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ២. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៣. កោដ្ឋ ៤. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ៥. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ៦. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មា… […]

3. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 14 ខែ​វិច្ឆិកា 2014

[…] __________________________________________________ អាន​ផង​ដែរ៖ ១. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ២. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៣. កោដ្ឋ ៤. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ៥. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ៦. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​) ៧. . សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មា… […]

4. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 14 ខែ​វិច្ឆិកា 2014

[…] ____________________________________________________ អាន​ផង​ដែរ៖ ១. កោដ្ឋ ២. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម ៣. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * ៤. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា ៥. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៦. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​) ៨. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មា… […]

5. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 14 ខែ​វិច្ឆិកា 2014

[…] ______________________________________________________ ប្រកាស​ទាក់ទង៖ ១. ម្ចាស់​បង ស្ដេច​ថៃ​សោយ​ទិវង្គត ២. សារមន្ទី​ជាតិ​ថៃ ៣. ទស្សនកិច្ច​សិក្សា៖ ព្រះបរមរាជ​វាំង​ក្រុង​បាងកក ៤. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ៥. កោដ្ឋ ៦. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ៧. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ៨. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៩. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​) ១០. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មា… […]

6. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 14 ខែ​វិច្ឆិកា 2014

[…] _______________________________________________ អាន​បន្ថែម៖ ១. កោដ្ឋ ២. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ៣. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៤. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ៥. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៦. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​) ៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មា… […]

7. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 14 ខែ​វិច្ឆិកា 2014

[…] _______________________________________________ អាន​បន្ថែម៖ ១. កោដ្ឋ ២. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ៣. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៤. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ៥. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៦. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​) ៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មា… […]

8. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 3 ខែ​ធ្នូ 2014

[…] __________________________________________________ អាន​ផង​ដែរ៖ ១. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ២. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៣. កោដ្ឋ ៤. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ៥. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ៦. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​) ៨. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មា…៩. អភូត​ហេតុ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ម្ចាស់​ជីវិត​លាវ ស្រី​សវាងវង្ស […]

9. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 11 ខែ​កុម្ភៈ 2015

[…] ជ័យ​ជេដ្ឋា​ធិរាជ​, សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មា…​, សម្ដេច​ព្រះ​រាជ​អយ្យិកា […]

10. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ​ក្នុង​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​មករា 2016

[…] (​ត​) ៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មា…៨. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ […]

11. Repost: ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 23 ខែ​តុលា 2016

[…] អាថ៌កំបាំងដែលគ្មាននរណាដឹង (ត) ៧. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណ…៨. ប្រពៃណីកោដ្ឋនៅក្នុងនគរលាវ […]

12. Repost: ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 27 ខែ​កុម្ភៈ 2017

[…] __________________________________________________ អានផងដែរ៖ ១. ការរំលាយសពព្រះមហាក្ស័ត្រិយ៍ និងអ្នកមានឋានៈខ្ពង់ខ្ពស់ ២. អាថ៌កំបាំងការរំលាយព្រះសពព្រះរាមមហាក្សត្រិយ៍ថៃ ៣. កោដ្ឋ ៤. ការបាត់បង់ប្រពៃណី «កោដ្ឋ» នៅក្នុងប្រទេសកម្ពុជា ៥. ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ ៦. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង ៧. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (ត) ៨. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណ…៩. អភូតហេតុថ្ងៃថ្វាយព្រះភ្លើងម្ចាស់ជីវិតលាវ ស្រីសវាងវង្ស ១០.  ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបាទស្រីស្វាងវង្ស ១១. សិល្បៈព្រះមេរុរបស់លាវ ១២. មកមើលមេរុអតីតប្រធានសង្ឃលាវ ១៣. “កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុងនគរថៃ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: