jump to navigation

សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ (​ត​ចប់​) ថ្ងៃអង្គារ 25 ខែវិច្ឆិកា 2014

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

ត​ពី​ប្រកាស​មុន ចុច​ទី​នេះ

ព្រះ​ពុទ្ធ​សាសនា​នៅ​ក្នុង​រជ្ជ​សម័យ​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ មាន​ភាព​រីក​ចម្រើន​ខ្លាំង​ណាស់​។ ព្រះ​អង្គ​បាន​កសាង​វត្ត​ជា​ច្រើន​កន្លែង និង​ជា​ពិសេស​នោះ​គឺ​ព្រះ​ធាតុ​ហ្លួង​ជា​ថ្មី​ឡើង​វិញ យ៉ាង​ធំ​សម្បើម​សម្រាប់​ជា​បូជនីយដ្ឋាន​នៅ​ក្នុង​ព្រះ​រាជ​អាណាចក្រ​លាវ​។ ក្រៅ​ពី​នោះ ព្រះ​អង្គ​បាន​កសាង​វត្ត​ប្រមាណ​១២០​វត្ត​នៅ​ក្នុង​បរិវេណ​កំពែង​ក្រុង និង​បាន​សាង​ហោ​ព្រះ​កែវ សម្រាប់​ប្រតិស្ឋាន​អង្គ​ព្រះ​កែវ​មរកត​ដែល​យក​មក​ពី​ជៀងហ្ម៉ៃ​ផង​ទៀត​។ សម័យ​នោះ​ដែរ វិស័យ​អក្សរ​សិល្ប៍​ក៏​មាន​ភាព​រីក​ចម្រើន​ ដោយ​មាន​ការ​តាក់​តែង​រឿង​វណ្ណកម្ម​នានា មាន​ ស័ង្ខ​សិល្ប​ជ័យ​, ព្រះ​លក្សណ៍​ព្រះ​រាម (រាម​កេរ្តិ៍​លាវ​) ជា​ដើម​។ល។

ព្រះ​ធាតុ​ហ្លួង​ឯ​ក្រុង​វៀងចន្ទន៍

ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ ទ្រង់​បាន​ផ្លាស់​រាជ​ធានី​ពី​ក្រុង​ជៀង​ខាំ មក​នៅ​វៀងច័ន្ទន៍ និង​បាន​ប្រតិដ្ឋាន​ព្រះ​កែវ​មរកត និង​ព្រះ​សែកខាំ (ព្រះ​ពុទ្ធ​សិហិង្គ ឬ​ព្រះ​សិង្គ​) នៅ​វៀងច័ន្ទន៍ ដោយ​ហៅ​ថា​វៀងចន្ទន៍​លាន​ជាង ចំណែក​ឯ​ព្រះ​បាង​វិញ​ប្រតិដ្ឋាន​ឯ​ក្រុង​ជៀងទង ទើប​ហៅ​ឈ្មោះ​ថា​ហ្លួង​ព្រះ​បាង​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ និង​ជួន​កាល​ក៏​ហៅ​ថា​លាង​ជាង​ហ្លួង​ព្រះ​បាង​​

ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ ទ្រង់​បាន​ដឹក​នាំ​រាជ​អាណាចក្រ​លាន​ជាង​របស់​ទ្រង់​ឲ្យ​រួច​ផុត​ពី​ចំណុះ​ភូមា ពេញ​មួយ​រជ្ជ​សម័យ​ព្រះ​អង្គ ទោះ​បី​ជា​អាណាចក្រ​ល៉ា្នន៉ា​​ និង​អយុធ្យា បាន​ធ្លាក់​ទៅ​ជា​នគរ​ចំណុះ​ភូមា នៅ​គ្រា​គ.ស.​១៥៥៨ និង​១៥៦៤ ទៅ​ហើយ​ក្ដី​។ ក៏​ប៉ុន្តែ​នៅ​ពេល​ព្រះ​អង្គ​បាន​ចូល​ទិវង្គត ក្នុង​ព.ស.​២១១៤ ឬ​ប្រមាណ​គ.ស.​១៥៧១ និង​ប្រមាណ​៣​ឆ្នាំ​មក ព្រះ​ចៅ​ហង្សាវតី​បុរេងណង បាន​លើក​ទ័ព​មក​វាយ​លាវ និង​ទទួល​បាន​ជ័យ​ជម្នះ បាន​ចាប់​យក​ជាមួយ​ព្រះ​ឱរស​ទោល​របស់​​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ ដែល​ប្រសូត​នៅ​ឆ្នាំ​ព្រះ​អង្គ​សោយ​ទិវង្គត​នោះ​ទៅ​ជាមួយ​ជា​ឈ្លើយ​។ ក្រោយ​មក​ផែន​ដី​លាវ​ក៏​ពើប​ប្រទះ​ភាព​ហ្វឹក​វរ​ដោយ​ការ​ដណ្ដើម​រាជ្យ​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​។

រហូត​មក​ដល់​ព.ស.​២១៣៤ ឬ​ប្រមាណ​គ.ស.​១៥៩១ ព្រះ​ថេរ​ចៅ​អធិការ​វត្តនានា​របស់​លាវ​បាន​ប្រជុំ​គ្នា​ជា​ឯកច្ឆ័ន្ទ​បញ្ជូន​ទូត​ទៅ​យាង​ព្រះ​អង្គ​ម្ចាស់​កែវ​កុមារ ដែល​ជា​បុត្រ​របស់​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ ត្រឡប់​ពី​ភូមា​មក​គ្រង​រាជ្យ​វិញ និង​វេលា​នោះ​ព្រះ​ចៅ​បុរេងណង​សោយ​ទិវង្គត ឯ​ភូមា​ក៏​ចុះ​ទន់​ខ្សោយ​។ ព្រះ​អង្គ​ម្ចាស់​កែវ​កុមារ​ក៏​បាន​ឡើង​គ្រង​រាជ្យ​សម្បត្តិ​នៅ​ព.ស.​២១៣៥ ឬ​គ.ស.​១៥៩២ ព្រម​ទាំង​បាន​ប្រកាស​ឯករាជ្យ​ពី​នគរ​ភូមា​៕

___________________________________________
ប្រកាស​ប្រហាក់​ប្រហែល​៖
១. សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ

Advertisements

មតិ»

1. សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 25 ខែវិច្ឆិកា 2014

[…] នៅ​សម័យ​ក្រោយ​មក​អាណាចក្រ​​អាណាចក្រ​ល៉ា្នន៉ា មិន​មាន​ក្សត្រិយ៍​គ្រប់​គ្រង​ទើប​មាន​ការ​ដង្ហែ​ចៅ​ជ័យ​ជេដ្ឋោ ឬ​ជេដ្ឋវាំង​សោ ព្រះ​ឱរស​នៃ​ព្រះ​ចៅ​ពោធិសារ ទៅ​គ្រង​នគរ​ល៉ា្នន៉ា នា​ព.ស.​២០​៨៩ ឬ​ប្រមាណ​គ.ស.​១៥៤៦​ មក​គ្រង​រាជ្យ​ជា​ក្សត្រិយ៍​អង្គ​ទី​១៥​។ នៅ​ពេល​ដែល​ព្រះ​ចៅ​ពោធិសារ​សោយ​ព្រះ​ទិវង្គត​​នៅ​គ.ស.​១៥៤៧ (​ព្រះ​អង្គ​រង​ឧប្បត្តិ​ដំរី​ដួល​សង្កត់​ខណៈ​ប្រពាស​ព្រៃ និង​សោយ​ព្រះ​ទិវង្គត​៣​សប្ដាហ៍​ក្រោយ​មក​) ព្រះ​ឱរស​ទាំង​ហ្លាយ​បាន​នាំ​គ្នា​ដណ្ដើម​រាជ្យ​សម្បត្តិ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អាណាចក្រ​បែក​ជា​២ គឺ​ផ្នែក​ខាង​ជើង និង​ផ្នែក​ខាង​ត្បូង​។ ព្រះ​ចៅ​ជ័យ​ជេដ្ឋោ​នៃ​ល៉ា្នន៉ា ទើប​លើក​ទ័ព​មក​វាយ​ក្រុង​លាន​ជាង ព្រម​ទាំង​បាន​ដង្ហែ​ព្រះ​កែវ​មរកត ដែល​ប្រតិស្ឋាន​ឯ​វត្ត​បុប្ផារាម ជៀងហ្ម៉ៃ រួម​ទាំង​ព្រះ​ពុទ្ធ​សិហិង្គ (​ព្រះ​សិង្គ​) និង​ព្រះ​កែវ​ស​ទៅ​ជាមួយ​ផង​។ ទ្រង់​បាន​ដណ្ដើម​រាជ្យ​សម្បត្តិ​ពី​ស្ដេច​គ្រង​នគរ​ទាំង​ពីរ​បាន និង​បាន​ដាក់​ឈ្មោះ​ក្រុង​ថ្មី​ថា ក្រុង​ឝ្រី​សត្តនាគ​នហុត ព្រម​ទាំង​បាន​ឡើង​គ្រង​រាជ្យ​​សម្បត្តិ​ជា​មហា​រាជ​អង្គ​ទី​២​របស់​លាវ និង​មាន​ព្រះ​នាម​​ថា «​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​»​​។ អាន​ភាគ​បន្ត […]

2. Repost : សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 20 ខែមិថុនា 2019

[…] នៅ​សម័យ​ក្រោយ​មក​អាណាចក្រ​​អាណាចក្រ​ល៉ា្នន៉ា មិន​មាន​ក្សត្រិយ៍​គ្រប់​គ្រង​ទើប​មាន​ការ​ដង្ហែ​ចៅ​ជ័យ​ជេដ្ឋោ ឬ​ជេដ្ឋវាំង​សោ ព្រះ​ឱរស​នៃ​ព្រះ​ចៅ​ពោធិសារ ទៅ​គ្រង​នគរ​ល៉ា្នន៉ា នា​ព.ស.​២០​៨៩ ឬ​ប្រមាណ​គ.ស.​១៥៤៦​ មក​គ្រង​រាជ្យ​ជា​ក្សត្រិយ៍​អង្គ​ទី​១៥​។ នៅ​ពេល​ដែល​ព្រះ​ចៅ​ពោធិសារ​សោយ​ព្រះ​ទិវង្គត​​នៅ​គ.ស.​១៥៤៧ (​ព្រះ​អង្គ​រង​ឧប្បត្តិ​ដំរី​ដួល​សង្កត់​ខណៈ​ប្រពាស​ព្រៃ និង​សោយ​ព្រះ​ទិវង្គត​៣​សប្ដាហ៍​ក្រោយ​មក​) ព្រះ​ឱរស​ទាំង​ហ្លាយ​បាន​នាំ​គ្នា​ដណ្ដើម​រាជ្យ​សម្បត្តិ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អាណាចក្រ​បែក​ជា​២ គឺ​ផ្នែក​ខាង​ជើង និង​ផ្នែក​ខាង​ត្បូង​។ ព្រះ​ចៅ​ជ័យ​ជេដ្ឋោ​នៃ​ល៉ា្នន៉ា ទើប​លើក​ទ័ព​មក​វាយ​ក្រុង​លាន​ជាង ព្រម​ទាំង​បាន​ដង្ហែ​ព្រះ​កែវ​មរកត ដែល​ប្រតិស្ឋាន​ឯ​វត្ត​បុប្ផារាម ជៀងហ្ម៉ៃ រួម​ទាំង​ព្រះ​ពុទ្ធ​សិហិង្គ (​ព្រះ​សិង្គ​) និង​ព្រះ​កែវ​ស​ទៅ​ជាមួយ​ផង​។ ទ្រង់​បាន​ដណ្ដើម​រាជ្យ​សម្បត្តិ​ពី​ស្ដេច​គ្រង​នគរ​ទាំង​ពីរ​បាន និង​បាន​ដាក់​ឈ្មោះ​ក្រុង​ថ្មី​ថា ក្រុង​ឝ្រី​សត្តនាគ​នហុត ព្រម​ទាំង​បាន​ឡើង​គ្រង​រាជ្យ​​សម្បត្តិ​ជា​មហា​រាជ​អង្គ​ទី​២​របស់​លាវ និង​មាន​ព្រះ​នាម​​ថា «​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​»​​។ អាន​ភាគ​បន្ត […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: