jump to navigation

ពិធី​ផ្ដល់​ទឹក​ស័ង្ខ​ក្នុង​ទម្រង់​អាវាហ​វិវាហ​មង្គល​ខ្មែរ ថ្ងៃ​ព្រហស្បតិ៍ 27 ខែវិច្ឆិកា 2014

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, ภาษาไทย.
trackback

ប្រសិនបើលោកអ្នកកើតក្រោយសម័យកម្ពុជាប្រជាធិបតេយ្យ ឬនៅពេលលោកអ្នកទទួលឥទ្ធិពលពីវិស័យភាពយន្តថៃក្នុងអំឡុងទសវត្សរ៍១៩៩០ នោះយើងនឹងឃើញនូវទម្រង់រូបភាពមួយនៃការផ្ដល់ទឹកស័ង្ខនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិថៃ។ សម្រាប់លោកអ្នកប្រហែលជាដឹងហើយថា ពិធីនេះមិនមានទេ នៅក្នុងទម្រង់អាពាហ៍ពិពាហ៍ខ្មែរបច្ចុប្បន្ននេះ។

តើទម្រង់អាពាហ៍ពិពាហ៍ខ្មែរមានពិធីនេះដែរឬទេ?

មួយរយភាគរយនៅក្នុងសម័យបច្ចុប្បន្ននេះ សម្រាប់សាមញ្ញជនមិនមានពិធីចាក់ទឹកស័ង្ខនោះទេ។ ហេតុនេះប្រសិនបើមានការរៀបចំពិធីនេះ ប្រហែលជាទទួលរងការពេបជ្រាយពីសង្គមថាធ្វើតាមថៃ ជាមិនខាន។ តែតាមរយៈភ័ស្ដុតាងនានាមានជារូបភាពចាស់ៗជាដើម យើងសង្កេតឃើញមានពិធីចាក់ទឹកស័ង្ខនេះ មាននៅក្នុងពិធីរៀបអាវាហវិវាហមង្គលនៅក្នុងព្រះបរមរាជវាំងខ្មែរផងដែរ កាលពីសម័យមុនសង្គ្រាម។

ការប្រើប្រាស់ស័ង្ខសម្រាប់ពិធីចាក់ទឹក មិនថាតែនៅក្នុងពិធីរៀបមង្គលការ គឺទំនងមានប្រភពចេញមកពីអារ្យធម៌នៃព្រាហ្មណ៍សាសនាដែលខ្មែរទទួលយកពីអតីតកាលនោះឯង។ សម្រាប់នៅក្នុងព្រះបរមរាជវាំង ដែលសាសនាព្រាហ្មណ៍ត្រូវបានប្រកាន់ខ្ជាប់នៅឡើយ សម្រាប់ព្រះរាជពិធីក្សត្រិយ៍ជាច្រើននោះ ពិធីផ្ដល់ទឹកស័ង្ខនៅក្នុងទម្រង់អាពាហ៍ពិពាហ៍ប្រហែលជាមានតែចំពោះពិធីរៀបអភិសេកមង្គលសម្រាប់បណ្ដាក្រុមព្រះញាតិតែប៉ុណ្ណោះ។ (នេះគ្រាន់តែក្ដីសន្និដ្ឋានរបស់ស្រែខ្មុក)។ ដោយឡែកសម្រាប់ប្រជាជនទូទៅប្រហែលជាមិនមានពិធីនេះទេ នៅក្នុងទម្រង់រៀបអាពាហ៍ពិពាហ៍។ ប្រសិនបើមានមែន ម្ល៉េះសព្វថ្ងៃឃើញមានពិធីនេះហើយ។

រូបភាពទី១៖ សម្ដេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមនារីរតន៍ សិរីវឌ្ឍនា កំពុងប្រទានទឹកស័ង្ខថ្វាយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម បុទមបុប្ផា និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ក្នុងព្រះរាជពិធីអភិសេកមង្គល នាព្រះបរមរាជវាំងចតុម្មុខមង្គល
រូបភាពទី២៖ សម្ដេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមនារីរតន៍ សិរីវឌ្ឍនា កំពុងប្រទានទឹកស័ង្ខថ្វាយអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សម្យល មុនីពង្ស និងអ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម តារាវតី ក្នុងព្រះរាជពិធីអភិសេកមង្គល កាលពីថ្ងៃទី៩ ខែធ្នូ គ.ស.១៩៦៧ នាព្រះបរមរាជវាំងចតុម្មុខមង្គល

សម័យក្រោយមក ជាពិសេសនៅពេលដែលរបបរាជាធិតេយ្យត្រូវបានលុបបំបាត់ចោល នាគ.ស.១៩៧០ នោះ ព្រះរាជពិធីក្សត្រិយ៍ជាច្រើនត្រូវបានអវត្តមាន មួយផ្នែកដោយកង្វះធនធានមនុស្ស ព្រមទាំងមួយផ្នែកទៀតដោយធនធាននៃថវិកា ដែលជាហេតុធ្វើឲ្យរាជវង្សខ្មែរ កាត់បន្ថយពិធីជាច្រើន បើទោះបីជាពិធីនានាត្រូវបានសើរើខ្លះមកវិញក្ដី។ សម័យបច្ចុប្បន្ននេះ ដោយសារមិនសូវឃើញមានពិធីរៀបអាពាហ៍របស់ក្រុមរាជវង្សខ្មែរនៅក្នុងព្រះបរមរាជវាំង ជាហេតុក៏មិនបានធ្វើឲ្យយើងឃើញពីពិធីផ្ដល់ទឹកស័ង្ខនេះផងដែរ។

សម្រាប់ការរៀបអាពាហ៍ពិពាហ៍នៅក្នុងប្រពៃណីវិញ ការផ្ដល់ទឹកស័ង្ខ ក៏មិនមានន័យខុសពីការផ្ដល់សុខសួស្ដីដល់គូស្វាមីភរិយាថ្មី និងការជូនពរពីបណ្ដាមាតាបិតាទាំងសង្ខាង និងញាតិចាស់ទុំដែលចូលរួមក្នុងពិធីមង្គល ស្រដៀងនឹងពិធីចងដៃដែរ។ ការចាក់ទឹកស័ង្ខក្នុងទម្រង់អាពាហ៍ពិពាហ៍របស់សាមញ្ញជនថៃ ក៏មិនត្រូវបានធ្វើឡើងជាទូទៅដែរ ពោលគឺឃើញមានតែនៅក្នុងទីក្រុងបាងកក និងភាគកណ្ដាលរបស់ប្រទេសថៃខ្លះតែប៉ុណ្ណោះ។ តំបន់ផ្សេងៗទៀតរបស់ថៃ ក៏មិនមានពិធីនេះដែរ៕

_________________________________________________
អានផងដែរ
១. អាពាហ៍ពិពាហ៍ថៃមានលក្ខណៈសាមញ្ញ
២. ពិធីរៀបការនៃជនជាតិលាវ
៣. អាវាហមង្គលរបស់ជនជាតិភូមា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: