jump to navigation

ព្រះ​បាទ​សម្ដេច​ព្រះ​ន័ងក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៣ នៃ​រាជ​វង្ស​ចក្រី​ថៃ ថ្ងៃពុធ 3 ខែធ្នូ 2014

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ព្រះ​បាទ​សម្ដេច​ព្រះ​ន័ងក្លៅ​ចៅ​យូហួ ព្រះ​មហា​ចេស្ដា​រាជ​ចៅ ជា​ព្រះ​មហា​ក្សត្រិយ៍​ថៃ​អង្គ​ទី​៣ នៃ​រាជ​វង្ស​ចក្រី​។ ព្រះ​អង្គ​គឺ​ជា​បុត្រា​ច្បង​នៃ ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​​លើឝ​ហ្លា​នភាល័យ (​រាមា​ទី​២​) និង​ចៅ​ចម​មាតា​រៀម​។ ស្ដេច​ប្រសូត​នា​ថ្ងៃ​ច័ន្ទ្រ ១០​រោច​ ខែ​​ផល្គុន ឆ្នាំ​មមែ វេលា​ម៉ោង​២២​.៣០​នាទី​ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​មីនា គ.ស.​១៧៨៧​។ ព្រះ​អង្គ​បាន​ឡើង​សោយ​រាជ្យ​សម្បត្តិ នា​ថ្ងៃ​អាទិត្យ ៧​កើត​ ខែ​​ស្រាពណ៍ ឆ្នាំ​វក ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែ​កក្កដា គ.ស.​១៨២៤ ដោយ​សោយ​រាជ្យ​បាន​២៧​ឆ្នាំ​។

ព្រះ​បាទ​សម្ដេច​ព្រះ​ន័ងក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៣

ព្រះ​រាជ​ជីវ​ប្រវត្តិ

កាល​ពី​នៅ​ជា​កុមារ ព្រះ​អង្គ​មាន​ព្រះ​យស​ជា​ហ្មម​ចៅ​ថាប់​​។ នៅ​ខណៈ​ដែល​​ព្រះ​បិតា​ព្រះ​អង្គ​បាន​ឡើង​ឋានៈ​ជា​សម្ដេច​ព្រះ​មហា​ឧ​បរាជ ព្រះ​អង្គ​ទើប​ឡើង​ឋានៈ​ជា ព្រះ​ចៅ​ហ្លាន​ធើ ព្រះ​អង្គ​ម្ចាស់​ថាប់​។

ត​មក​នៅ​ព្រះ​បិតា​ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​ជា​រាមា​ទី​២ នៃ​រាជ​វង្ស​ថៃ ព្រះ​អង្គ​ក៏​បាន​ឡើង​ឥស្សរិយយស​ជា​​ព្រះ​អង្គ​ម្ចាស់​ថ្នាក់​ឯក និង​មាន​ព្រះ​នាម​ថា​ព្រះ​ចៅ​លូក​យ៉ា​ធើ ព្រះ​អង្គ​ម្ចាស់​ថាប់ និង​រហូត​មក​ដល់​គ.ស.​១៨១៣ ព្រះ​អង្គ​ត្រូវ​បាន​តំឡើង​ជា​ព្រះ​ចៅ​លូក​យ៉ា​ធើ ក្រុម​ហ្ម៉ឺន​ចេស្ដា​បតិន្ទ្រ​។

ព្រះ​នាម​ពេញ

នៅ​ពេល​ដែល​ក្រុម​ហ្ម៉ឺន​ចេស្ដា​បតិន្ទ្រ​ ទ្រង់​បាន​ឡើង​គ្រង​រាជ្យ ទ្រង់​មាន​ព្រះ​នាម​ក្នុង​ព្រះ​សុវណ្ណប័ដ​ថា​៖

«​ព្រះ​បាទ​សម្ដេច​ព្រះ​បរម​រាជា​ធិរាជ​រាមា​ធិបតី ឝ្រី​សិន្ទ្របរម​មហា​ចក្រ​ពត្តិ​រាជា​ធិបតិន្ទ្រ ធរណិន្ទ្រាធិរាជ រ័តនា​កាឝភាសក្រ​វង្ស អង្គ​បរមាធិបេឝ្រ ត្រីភូ​វនេត្រ​វរ​នាយក តិល​ក​រ័តន​រាជ​ជាតិ​អាជាវ​សៃយ សមុ​ទ័យ​តរោម្ត សាកល​ចក្រ​វាលាធិ​បេន្ទ្រ សុរិ​យេន្ទ្រា​ធិ​បតិន្ទ្រ ហរិ​ហរិន្ទ្រា​ធាធិបតី ឝ្រី​សុវិបូល្យ គុណ​អថ​ពិស្ឋ ឫទ្ធិ​រាមេឝ្វរ ធម្មិក​រាជាធិរាជ តេជោ​ជ័យ ព្រហ្ម​ទេពាតិ​ទេព​នឫបតិន្ទ្រ ភូមិន្ទ្រ​បរមាធិបេឝ្រ លោក​ជេដ្ឋា​វិសុទ្ធិ មង្កុដ​ប្រទេឝ​គតា មហា​ពុទ្ធ​ធាងកូរ បរម​បពិត្រ ព្រះ​ពុទ្ធ​ចៅយូហួ​»​។

ត​មក​ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ (​រាមា​ទី​៤​) បាន​ប្រទាន​ព្រះ​បរមាភិធៃយ​ថ្មី​ជា «​ព្រះ​បាទ​សម្ដេច​ព្រះ​បរមាធិ​វរ​ស្រេដ្ឋ មហា​ចេស្ដា​បតិន្ទ្រ ស្យាមិន្ទ្រ​វិរោត្ដម បរម​ធម្មិក​មហា​រាជាធិរាជ បរម​នាថ​បពិត្រ ព្រះ​ន័ងក្លៅ​ចៅ​យូ​ហួ​» ព្រម​ទាំង​ហៅ​ដោយ​ខ្លី​ថា «​ព្រះ​បាទ​សម្ដេច​ព្រះ​ន័ង​ក្លៅ​ចៅ​យូហួ​»​។

នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា គ.ស.​១៩១៦ ព្រះ​បាទ​សម្ដេច​ព្រះ​មង្កុដ​ក្លៅ​ចៅ​យូហួ មាន​ប្រកាស​ឲ្យ​ប្រទាន​ព្រះ​បរមាភិធៃយ ជា «ព្រះ​បាទ​សម្ដេច​ព្រះ​រាមាធិបតី​ ឝ្រី​សិន្ទ្រ​មហា​ចេស្ដា​បតិន្ទ្រ ព្រះ​ន័ង​ក្លៅ​ចៅ​យូហួ​» ឬ «​ព្រះ​បាទ​សម្ដេច​ព្រះ​រាមាធិបតី​ទី​៣​»​។

នៅ​គ្រា​គ.ស.​១៩៩៨ ព្រះ​បាទ​សម្ដេច​ព្រះ​បរមិន្ទ្រ​​មហា​ភូមិពល​អតុល្យតេជ (រាមា​ទី​៩​) បាន​ថ្វាយ​ព្រះ​នាម​ថ្មី​ជា «​ព្រះ​មហា​ចេស្ដា​រាជ​ចៅ​»​ ដែល​ប្រែ​សេចក្ដី​ថា ស្ដេច​ផែន​ដី​ដ៏​ធំ​មហិមា​

គ្រង​រាជ​សម្បត្តិ

នៅ​ពេល​ដែល​ទ្រង់​កាន់​កាប់​រាជការ​ជា​ផ្នែក​ក្រុម​ផែ (​សម័យ​រាមា​ទី​២​) ទ្រង់​បាន​នាំ​សំពៅ​ផ្ទុក​ទំនិញ​ទៅ​លក់​ដូរ​នៅ​ក្រៅ​ប្រទេស​ទទួល​បាន​កម្រៃ​ជា​ច្រើន​ពេញ​ព្រះ​ឃ្លាំង រហូត​ដល់​ព្រះ​បិតា​ព្រះ​អង្គ​ហៅ​ព្រះ​អង្គ​ថា ចៅ​សួ​​។ នៅ​ពេល​ដែល​រាមា​ទី​២​សោយ​ព្រះ​ទិវង្គត​ទៅ មិន​មាន​ការ​ត្រាស់​ប្រគល់​រាជ្យ​សម្បត្តិ​ដល់​បុត្រា​ណា​ម្នាក់ទេ​។ ខុនណាង និង​ព្រះ​រាជ​វង្ស​គ្រប់​គ្នា​ក៏​ឃើញ​ថា​ព្រះ​អង្គ (ខណៈ​នោះ​មាន​ឋានៈ​ជា​ក្រុម​ហ្ម៉ឺន​ចេស្ដា​បតិន្ទ្រ​) ខណៈ​មាន​ព្រះ​ជន្ម​៣៧​ព្រះ​វស្សា ទ្រង់​ចេះ​ដឹង​កិច្ច​ការ​ស្រុកទេ ទើប​ព្រម​ព្រៀង​គ្នា​ប្រគល់​រាជ្យ​សម្បត្តិ​ថ្វាយ​ព្រះ​សោយ​រាជ្យ​ជា​រជ្ជកាល​ទី​៣​។

សុវណ្ណគត

នៅ​ថ្ងៃ​ទី​២ ខែ​មេសា​ គ.ស.​១៨៥១ ព្រះ​បាទ​សម្ដេច​ព្រះ​ន័ងក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៣ នៃ​រាជ​វង្ស​ចក្រី​ថៃ ព្រះ​អង្គ​បាន​សុវណ្ណគត រួម​ព្រះ​ជន្ម​​បាន​៦៤​វស្សា និង​គ្រង​រាជ្យ​បាន​២៧​ឆ្នាំ​៕

____________________________________________________
អាន​ផង​ដែរ​៖
១. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក​មហា​រាជ ឬ​រាមា​ទី​១ បរម​បឋម​អង្គ​ក្សត្រិយ៍​នៃ​រាជ​វង្ស​ចក្រី​ថៃ
២. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​​លើឝ​ហ្លា​នភាល័យ ឬ​រាមា​ទី​២ នៃ​រាជ​វង្ស​ចក្រី​ថៃ
៣. ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៤ នៃ​រាជ​វង្ស​ចក្រី​ថៃ
៤. ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៥ នៃ​រាជ​វង្ស​ចក្រី​ថៃ
៥. ព្រះ​បាទ​សម្ដេច​ព្រះ​មង្កុដ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៦ នៃ​រាជ​វង្ស​ចក្រី​ថៃ
៦. ព្រះ​បាទ​សម្ដេច​ព្រះ​ប៉ុក​ក្លៅ​ចៅ​យូហួ ឬ​​រាមា​ទី​៧ នៃ​រាជ​វង្ស​ចក្រី​ថៃ
៧. ព្រះ​បាទ​សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​អានន្ទ​មហិតល ព្រះ​អដ្ឋ​ម​រាមា​ធិបតិន្ទ្រ ឬ​​រាមា​ទី​៨ នៃ​រាជ​វង្ស​ចក្រី​ថៃ

មតិ»

1. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក​មហា​រាជ ឬ​រាមា​ទី​១ បរម​បឋម​អង្គ​ក្សត្រិយ - ថ្ងៃ​ព្រហស្បតិ៍ 4 ខែធ្នូ 2014

[…] […]

2. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​​លើឝ​ហ្លា​នភាល័យ ឬ​រាមា​ទី​២ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុ - ថ្ងៃ​ព្រហស្បតិ៍ 4 ខែធ្នូ 2014

[…] […]

3. ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៤ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 18 ខែមករា 2015

[…] […]

4. ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៥ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 15 ខែ​មីនា 2015

[…] […]

5. ព្រះ​អង្គ ​អេង | ស្រែ​ខ្មុក - ថ្ងៃពុធ 27 ខែ​ឧសភា 2015

[…] ឱរស​អ្នក​អង្គ អេង នៅ​ក្នុង​ផែន​ដី​រជ្ជកាល​ទី​៣ នៅ​ក្នុង​ទេព​មហានគរ […]

6. ព្រះ​បាទ​សម្ដេច​ព្រះ​មង្កុដ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៦ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 31 ខែ​ឧសភា 2015

[…] […]

7. តាម​ស្នាម​ព្រះ​បាទា​ព្រះ​រាជានុកោដ្ឋ៖ វត្ត​បវរ​និវេឝ​វិហារ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 29 ខែមិថុនា 2015

[…] ព្រះ​ន័ងក្លៅ​ចៅយូហួ (ថៃ៖ […]

8. ព្រះ​បាទ​សម្ដេច​ព្រះ​ប៉ុក​ក្លៅ​ចៅ​យូហួ ឬ​​រាមា​ទី​៧ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 10 ខែកក្កដា 2015

[…] […]

9. ព្រះ​បាទ​សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​អានន្ទ​មហិតល ព្រះ​អដ្ឋ​ម​រាមា​ធិបតិន្ទ្រ ឬ​​រាមា​ទី - ថ្ងៃសៅរ៍ 15 ខែសីហា 2015

[…] […]

10. ទំនៀម​ផ្លាស់​ប្ដូរ​គ្រឿង​ទ្រង់​ព្រះ​កែវ​មរកត​នៅ​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: