jump to navigation

ព្រះ​មហា​ក្សត្រិយ៍​ថៃ​ផ្អាក​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ពរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម ថ្ងៃសុក្រ 5 ខែធ្នូ 2014

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ព្រឹក​នេះ (​៥ ធ្នូ ២០១៤​) សំណាក់​ព្រះ​រាជ​វាំង​ថៃ​បាន​ចេញ​សេចក្ដី​ប្រកាស​ផ្អាក​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ពរ​ព្រះ​មហា​ក្សត្រិយ៍ ក្នុង​ឱកាស​ចម្រើន​ព្រះ​ជន្ម​ព្រះ​អង្គ​គម្រប់​ខួប​​៨៧​ព្រះ​វស្សា​។ ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ពរ​ព្រះ​មហា​ក្សត្រិយ៍​ដែល​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ព្រះ​អង្គ​តែង​យាង​ចេញ​មក​ជួប​នាហ្ម៉ឺន​សព្វ​មុខ​មន្ត្រី​ ព្រម​ទាំង​ប្រជា​រាស្ត្រ​ព្រះ​អង្គ​។ សេចក្ដី​ប្រកាស​នេះ​បាន​ធ្វើ​ប្រជា​រាស្ត្រ​ថៃ​នាំ​គ្នា​ព្រួយ​បារម្ភ​ពី​ព្រះ​រាជ​សុខ​ភាព​របស់​ព្រះ​មហា​ក្សត្រិយ៍​ខ្លួន​។ តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ សំណាក់​ព្រះ​រាជ​វាំង​ថៃ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ព្រះ​រាជ​សុខភាព​ព្រះ​អង្គ​ល្អ​ធម្មតា គ្រាន់​តែ​គណៈ​ពេទ្យ​ដែល​រក្សា​ព្រះ​អង្គ​តម្រូវ​ឲ្យ​ព្រះ​អង្គ​សម្រាក​ឲ្យ​បាន​ច្រើន​តែ​ប៉ុណ្ណោះ​។

រៀង​រាល់​ថ្ងៃ​ទី​៥ ខែ​ធ្នូ គឺ​ជា​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍​ថៃ នៅ​ទូទាំង​ប្រទេស ប្រជាជន​ថៃ​នាំ​គ្នា​ប្រារព្ធ​ពិធី ដោយ​នាំ​គ្នា​ស្លៀក​ពាក់​អាវ​ព័ណ៌​លឿង ដែល​ជា​ព័ណ៌​សម្គាល់​ព្រះ​មហា​ក្សត្រិយ៍​ថៃ​ផង​ដែរ​។ ទោះ​បី​ជា​ពិធី​ផ្លូវ​ការ​មិន​បាន​ធ្វើ​ក៏​ដោយ ក៏​ប្រជា​រាស្ត្រ​ថៃ​ជា​ច្រើន​ពាន់​នាក់​បាន​នាំ​គ្នា​​មក​រង់​ចាំ និង​ថ្វាយ​ព្រះ​ពរ​ព្រះ​មហា​ក្សត្រិយ៍​ខ្លួន​នៅ​ឯ​មន្ទីរ​ពេទ្យ ទី​ដែល​ព្រះ​មហា​ក្សត្រិយ៍​ខ្លួន​កំពុង​ប្រថាប់​ព្យាបាល​ព្រះ​រោគ​។

ព្រះ​មហា​ក្សត្រិយ៍​ថៃ ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​បរមិន្ទ្រ មហា ភូមិពល អតុល្យតេជ មហិត្លាធិបេស​រាមា​ធិបតី ចក្រី​នរបតិន្ទ្រ ស្យាម​មិន្ទ្រា​ធិរាជ បរម​នាថ​បពិត្រ គឺ​ជា​ព្រះ​មហា​ក្សត្រិយ៍​ដែល​គ្រង​រាជ្យ​យូរ​ជាង​គេ​បំផុត​មួយ​ព្រះ​អង្គ​នៅ​ក្នុង​ពិភព​លោក​នេះ​។ បច្ចុប្បន្ន​ព្រះ​អង្គ​កំពុង​ប្រថាប់​ព្យាបាល​ព្រះ​រោគ​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​នា​ក្រុង​បាងកក ដោយ​សារ​រោគ​ជរា​។ ព្រះ​មហា​ក្សត្រិយ៍​ថៃ​ដែល​បច្ចុប្បន្ន​មាន​ព្រះ​ជន្ម​៨៧​ព្រះ​វស្សា​នោះ ធ្លាប់​មាន​ព្រះ​រាជ​ឱង្ការ​ថា ព្រះ​អង្គ​នឹង​​តាំង​ព្រះ​ទ័យ ឲ្យ​មាន​ព្រះ​ជន្មាយុ​យឺន​យូរ​រហូត​ដល់​១២០​ឆ្នាំ​៕

រូប​ភាព​ប្រជាជន​ថៃ​មក​ថ្វាយ​ព្រះ​ពរ​ព្រះ​មហា​ក្សត្រិយ៍​របស់​ខ្លួន​នៅ​មន្ទីរ​ពេទ្យ ទី​ព្រះ​អង្គ​ប្រថាប់​ព្យាបាល​ព្រះ​រោគ

_________________________________________________
អាន​ផង​ដែរ
១. ថៃ​ចាត់​បុណ្យ​ធំ ខួប​៧​ជុំ ចម្រើន​ព្រះ​ជន្ម​ស្ដេច
២. មហាក្ស័ត្រិយ៍​ថៃ​បង្ហាញ​ព្រះ​ភ័ក្ត្រ​ក្នុង​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៣. ថៃ​ចាត់​បុណ្យ​ធំ​ឆ្លង​ព្រះ​ជន្ម​មហាក្ស័ត្រិយ៍​ខ្លួន
៤. ប្រជាជន​ថៃ​រាប់​សែន​នាក់​ចេញ​មក​គាល់​ស្ដេច​ខ្លួន​នា​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៥. ថៃ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះ​ជន្ម​មហា​ក្សត្រិយ៍​ខ្លួន​ទី​៨៦​ព្រះ​វស្សា
៦. ថៃ​ចាត់​ឆ្លង​បុណ្យ​ចម្រើន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា ព្រះ​មហា​ក្សត្រិយ៍

មតិ»

1. ប្រជាជន​ថៃ​រាប់​សែន​នាក់​ចេញ​មក​គាល់​ស្ដេច​ខ្លួន​នា​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 6 ខែធ្នូ 2014

[…] […]

2. ថៃ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះ​ជន្ម​មហា​ក្សត្រិយ៍​ខ្លួន​ទី​៨៦​ព្រះ​វស្សា | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 6 ខែធ្នូ 2014

[…] […]

3. ថៃ​ចាត់​បុណ្យ​ធំ​ឆ្លង​ព្រះ​ជន្ម​មហាក្ស័ត្រិយ៍​ខ្លួន | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 6 ខែធ្នូ 2014

[…] […]

4. មហាក្ស័ត្រិយ៍​ថៃ​បង្ហាញ​ព្រះ​ភ័ក្ត្រ​ក្នុង​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 6 ខែធ្នូ 2014

[…] […]

5. ថៃ​ចាត់​បុណ្យ​ធំ ខួប​៧​ជុំ ចម្រើន​ព្រះ​ជន្ម​ស្ដេច | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 6 ខែធ្នូ 2014

[…] […]

6. ថៃ​ចាត់​ឆ្លង​បុណ្យ​ចម្រើន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា ព្រះ​មហា​ក្សត្រិយ៍ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 6 ខែធ្នូ 2015

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: