jump to navigation

អាសូរ​រាជានុស្សាវរីយ៍​ប្រវត្តិសាស្ត្រ​ខ្មែរ ថ្ងៃចន្ទ 8 ខែធ្នូ 2014

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

កន្លងទៅថ្មីៗខ្ញុំបានទៅទស្សនាទីរមណីដ្ឋានប្រវត្តិសាស្ត្រភ្នំដូនពេញ ប្រភពកំណើតនៃរាជធានីដ៏អស្ចារ្យរបស់ខ្មែរ រួចក៏បន្តទៅសក្ការរាជានុស្សាវរីយ៍ព្រះករុណា ព្រះសិរីសុវត្ថិ ដែលសាងខាងត្បូងវត្តនោះ។ តែអ្វីដែលហួសចិត្ត និងរន្ធត់ឥតឧបមានោះគឺថា ទីសក្ការ និងប្រភពនៃប្រវត្តិសាស្ត្រកាត់ថ្លៃមិនបានរបស់ខ្មែរ ត្រូវបានគេបោះបង់ និងបណ្ដាលឲ្យព្រៃស្មៅដុះក្រាស់ស្ទើរព័ទ្ធជុំវិញព្រះបរមរូប មើលទៅគួរឲ្យសង្វេគយ៉ាងខ្លាំង។

សំណង់ប្រវត្តិសាស្ត្រ ស្ដីអំពីការប្រគល់ដែនដីភាគខាងលិចនៃកម្ពុជា (បាត់ដំបង, សៀមរាប, សិរីសោភ័ណ្ឌ) មកនគរខ្មែរវិញ ក្នុងរជ្ជកាលព្រះករុណា ព្រះបរមរាជានុកោដ្ឋ រួមនិងសិលាចារិក មានតម្លៃជាប្រវត្តិសាស្ត្រ ដែលសូម្បីសម័យខ្មែរក្រហមមិនបានបំផ្លាញចោលផងនោះ បច្ចុប្បន្នបែរជាមិនមានគេថែរក្សាឲ្យបានស័ក្ដិសមជាសំណង់ប្រវត្តិសាស្ត្រសម្រាប់កូនខ្មែររៀនសូត្រ។ គួរអនិច្ចាក្រៃ។

សិលាចារិកទាំងសង្ខាងក្រៅពីរលប់ស្ទើរបាត់តួអក្សរទៅហើយនោះ ពេលនេះបានបន្ថែមព័ទ្ធដោយស្មៅក្រាស់ដុះស្ទើរមើលលែងចង់ឃើញផ្ទាំងសិលាទៅទៀត។ ប្រការនេះវាអាចឈានទៅដល់ការខូចខាតទៅថ្ងៃណាមួយមិនខាន ដោយហេតុផលនៃកង្វះនៃការថែទាំ និងការពារ។ វាគួរឲ្យសោកស្ដាយណាស់ ប្រសិនបើព្រលឹងខ្មែរជាប្រវត្តិសាស្ត្រមួយនេះ ដួលរំលំទៅនៅថ្ងៃណាមួយ។

អាជ្ញាធរមានសមត្ថកិច្ចគួរចាត់វិធានការណ៍ថែទាំ ព្រមទាំងផ្ដល់តម្លៃ លើកទឹកចិត្តឲ្យកូនខ្មែរមកសិក្សារៀនសូត្រពីទីប្រវត្តិសាស្ត្រនេះ ដើម្បីជាប្រយោជន៍ជាតិទៅថ្ងៃមុខ និងស័ក្តិសមជារាជានុស្សាវរីយ៍ដើម្បីសម្ដែងដឹងព្រះមហាករុណាទិគុណដ៏លើសលន់នៃព្រះករុណា ព្រះបរមរាជានុកោដ្ឋដែលព្រះអង្គមានចំពោះផែនដី និងជាពិសេសការប្រគល់ដែនដីពិសិដ្ឋភាគខាងលិចនៃព្រះនគរយើងនេះ៕៚

ទិដ្ឋភាពទូទៅនៃរាជានុស្សាវរីយ៍ត្រូវបានព្រៃស្មៅដុះគ្របពេញស្ទើរមួយរយភាគរយ
ព្រៃស្មៅដុះពេញស្ទើរគ្របព្រះបរមរូប
ព្រៃស្មៅដុះគ្របសិលាចារិកស្ទើរ១០០ភាគរយទៅហើយ

___________________________________________________
អានផងដែរ៖
១. រូបចាស់និទានថ្មី៖ ពិធីសម្ពោធរាជានុស្សាវរីយ៍ហ្លួង សិរីសុវត្ថិ
២. ព្រះបរមរូបថ្មីនៃហ្លួងសិរីសុវត្ថិ ឯសាលារចនា
៣. ព្រះបរមរូបថ្មីនៃហ្លួងសីហនុ ឯសាលារចនា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: