jump to navigation

លាវ​ចាប់​ផ្ដើម​ជួស​ជុល​ឡើង​វិញ ហោ​ព្រះ​កែវ វៀងចន្ទន៍ ថ្ងៃ​ព្រហស្បតិ៍ 11 ខែធ្នូ 2014

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

កាល​ពី​ថ្ងៃ​ទី​៥ និង​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លង​មក​នេះ រដ្ឋការ​លាវ បាន​ចាប់​ផ្ដើម​ពិធី​សាសនា​ដើម្បី​ធ្វើ​ការ​ជួស​ជុល​​ឡើង​វិញ ជា​ផ្លូវ​ការ​នូវ​ហោ​ព្រះ​កែវ​មរកត ដែល​ជា​អតីត​ទី​តម្កល់​ព្រះ​កែវ​មរកត​ដ៏​ល្បី​ល្បាញ និង​បច្ចុប្បន្ន​ត្រូវ​បាន​តម្កល់​ឯ​វត្ត​ព្រះ​កែវ នា​ក្រុង​បាងកក ប្រទេស​ថៃ​នោះ​។

សមមិត្ត ប៊ុនញ័ង វរចិត្រ វាយ​គង​៩​ដង ដើម្បី​ប្រារព្ធ​ពិធី​ផ្លូវ​ការ

ដោយ​មាន​ការ​ត្រៀម​សម្រាប់​ការ​ជួស​ជុល​គ្រា​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​មក​នេះ​ រដ្ឋការ​កុម្មុយនីស្ត​លាវ បាន​អនុម័ត​ឲ្យ​មាន​ការ​ស្ដារ និង​ជួស​ជុល​ឡើង​វិញ រាប់​ថា ជា​លើក​ទី​៣​ហើយ ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​លាវ ក្នុង​ការ​ជួស​ជុល​ហោ​ព្រះ​កែវ​មួយ​នេះ ដែល​លើក​ចុង​ក្រោយ​បំផុត​​គឺ​ធ្វើ​នៅ​ប្រមាណ​៧០​ឆ្នាំ​មុន​នេះ​។ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លង​មក​នេះ ប្រធាន​ក្រុម​នយោបាយ​បក្ស​ប្រជាជន​បដិវត្ត​លាវ និង​ជា​អនុ​ប្រធានាធិបតី​លាវ សមមិត្ត ប៊ុនញ័ង វរចិត្រ បាន​ធ្វើ​ជា​ប្រធាន​ពិធី​សាសនា​ដើម្បី​បើក​ការ​ជួល​ជុល និង​ស្ដារ​ឡើង​វិញ​ ដោយ​មាន​ការ​និមន្ត​ព្រះ​សង្ឃ​ចំនួន​៤៥​អង្គ និង​ធ្វើ​ការ​ដាក់​បាត្រ​ព្រះ​សង្ឃ ក្រោយ​ពិធី​ផង​ដែរ​។

កាល​ពី​ដើម​ឆ្នាំ​នេះ រដ្ឋការ​លាវ បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ប្រើ​ប្រាស់​ថវិកា​រហូត​ដល់​ទៅ​៧.០០០​លាន​គីប (ប្រាក់​លាវ​) ឬ​ប្រមាណ​៣.៦៨៨​លាន​រៀល សម្រាប់​ការ​ស្ដារ និង​ជួស​ជុល​​ហោ​ព្រះ​កែវ​នេះ ហើយ​ដែល​ត្រូវ​ធ្វើ​ឲ្យ​រួច​រាល់​ទាន់​បុណ្យ​ប្រវត្តិសាស្ត្រ​នា​ឆ្នាំ​ក្រោយ គឺ​បុណ្យ​គម្រប់​៤០​ឆ្នាំ​នៃ​ការ​បង្កើត​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ និង​បុណ្យ​គម្រប់​៤៥០​ឆ្នាំ​ នៃ​ការ​កសាង​វត្ត​ព្រះ​កែវ​ ក្រុង​វៀងច័ន្ទន៍ នេះ​ផង​ដែរ​​។

តាម​ប្រវត្តិ​សាស្ត្រ​ជាតិ​លាវ ព្រះ​កែវ​មរកត ធ្លាប់​ត្រូវ​បាន​ប្រតិស្ឋាន​​នៅ​ក្នុង​ក្រុង​វៀងច័ន្ទន៍ ប្រមាណ​២០០​ឆ្នាំ រាប់​តាំង​ពី​ពេល​ដែល​ សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ បាន​សាង​វត្ត​នេះ​ឡើង​មក ដើម្បី​ធ្វើ​ជា​ព្រះ​អារាម​ហ្លួង និង​ប្រតិស្ឋាន​ព្រះ​កែវ​មរកត ដែល​ព្រះ​អង្គ​បាន​អញ្ជើញ​មក​ពី​នគរ​ជៀង​ហ្ម៉ៃ (អាណាចក្រ​ល៉ា្នន៉ា​​) ពេល​ដែល​ព្រះ​អង្គ​ត្រឡប់​មក​គ្រង​នគរ​ចន្ទបុរី​​​ឝ្រី​សត្តនាគ​នហុត។ តែ​អស់​រយៈ​ពេល​២៣០​ឆ្នាំ​មក​នេះ នៅ​ក្នុង​ហោ​ព្រះ​កែវ​មិន​មាន​ព្រះ​កែវ​មរកត​ទេ គឺ​មាន​តែ​បល្ល័ង្ក ដោយ​ព្រះ​កែវ​មរកត​ត្រូវ​បាន​អញ្ជើញ​ទៅ​ប្រថាប់​នៅ​ក្រុង​ធនបុរី និង​បច្ចុប្បន្ន​គឺ​នៅ​ក្រុង​បាង​កក ប្រទេស​ថៃ​៕

ពិធី​សាសនា​បើក​ការ​ជួស​ជុល​ហោ​ព្រះ​កែវ​ក្រុង​វៀងចន្ទន៍
ពិធី​រាប់​បាត្រ​ព្រះ​សង្ឃ​៤៥​អង្គ

____________________________________________________
អាន​ផង​ដែរ​
១. លាវ​ចំណាយ​ប្រាក់​ជាង​៣​ពាន់​លាន​រៀល ស្ដារ​ឡើង​វិញ​ហោ​ព្រះ​កែវ ក្រុង​វៀងច័ន្ទន៍
២. សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ

Advertisements

មតិ»

1. លាវ​ចំណាយ​ប្រាក់​ជាង​៣​ពាន់​លាន​រៀល ស្ដារ​ឡើង​វិញ​ហោ​ព្រះ​កែវ ក្រុង​វៀងច័ន្ទន៍ | ស្រែ​ខ្ - ថ្ងៃ​ព្រហស្បតិ៍ 11 ខែធ្នូ 2014

[…] ____________________________________________________ អាន​ផង​ដែរ​៖ ១. លាវ​ចាប់​ផ្ដើម​ជួស​ជុល​ឡើង​វិញ ហោ​… […]

2. សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែធ្នូ 2014

[…] ___________________________________________ ប្រកាស​ប្រហាក់​ប្រហែល​៖ ១. លាវ​សាង​អនុស្សាវរីយ៍​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​មួយ​ទៀត​នៅ​ភាគ​ខាង​ត្បូង​ជាប់​កម្ពុជ​ប្រទេស ២. លាវ​ចេញ​ធនប័ត្រ​១​សែន​គីប ឆ្លង​ខួប​វៀងច័ន្ទន៍​៤៥០​ឆ្នាំ ៣. សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ (​ត​ចប់​) ៤. លាវ​ចាប់​ផ្ដើម​ជួស​ជុល​ឡើង​វិញ ហោ​… […]

3. អំពី​វត្ត​ព្រះ​ស្រី​រតន​សាស្ដារាម ឬ​វត្ត​ព្រះ​កែវ​នៃ​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 28 ខែ​មីនា 2017

[…] ____________________________________________________ អានផងដែរ៖ ១. គំនូរបុរាណនៅព្រះវិហារព្រះកែវ បាត់បង់តាំងពីពេលណា? ២. វត្តបវរនិវេឝវិហារ ទីសាងព្រះផ្នួសនៃមហាក្សត្រិយ៍ខ្មែរពីរព្រះអង្គ ៣. តាមស្នាមព្រះបាទាព្រះសុវណ្ណកោដ្ឋ៖ វត្តព្រះជេតុពនវិមលមង្គលារាម ទីបឋមបរមរាជាភិសេក ៤. តាមស្នាមព្រះបាទាព្រះរាជានុកោដ្ឋ៖ វត្តបវរនិវេឝវិហារ ៥. លាវចាប់ផ្ដើមជួសជុលឡើងវិញ ហោព្រះកែវ… […]

4. Repost : សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 20 ខែមិថុនា 2019

[…] ___________________________________________ ប្រកាស​ប្រហាក់​ប្រហែល​៖ ១. លាវ​សាង​អនុស្សាវរីយ៍​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​មួយ​ទៀត​នៅ​ភាគ​ខាង​ត្បូង​ជាប់​កម្ពុជ​ប្រទេស ២. លាវ​ចេញ​ធនប័ត្រ​១​សែន​គីប ឆ្លង​ខួប​វៀងច័ន្ទន៍​៤៥០​ឆ្នាំ ៣. សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ (​ត​ចប់​) ៤. លាវ​ចាប់​ផ្ដើម​ជួស​ជុល​ឡើង​វិញ ហោ​… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: