jump to navigation

សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី នរោត្ដម ផង៉ាង៉ាម ថ្ងៃ​ព្រហស្បតិ៍ 18 ខែធ្នូ 2014

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
trackback

ឆ្នាំ​២០១៤ នេះ គឺ​ជា​ខួប​ឆ្នាំ​ទី​១៤០ ឆ្នាំ​ប្រសូត និង​ខួប​ទី​៧០ ឆ្នាំ​វិលាល័យ នៃ​អតីត​ត្រកូល​ខត្តិយ​មួយ​ព្រះ​អង្គ​​។ បុគ្គល​សំខាន់​មួយ​ព្រះ​អង្គ​នៃ​តំណ​ពង្ស​ត្រកូល​ខត្តិយ​នរោត្តម បរម​ព្រហ្ម​បរិរក្ស​ ហើយ​ដែល​ព្រះ​អង្គ​ក៏​បាន​ប្រទាន​នូវ​ព្រះ​រាជ​បុត្រា តំណ​​ពង្ស​ក្សត្រិយ៍​ខ្មែរ​មួយ​ព្រះ​អង្គ​ទៀត​។ សម្ដេច នរោត្ដម ផង៉ាង៉ាម ព្រះ​អង្គ​ត្រូវ​បាន​ស្ថាបនា​​ព្រះ​​ឋានន្តរ​សក្តិ​ខ្ពង់​ខ្ពស់​ជា «​សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី​» មុន​ពេល​ព្រះ​អង្គ​វិលាល័យ​នា គ.ស.​១៩៤៤​។ ដើម្បី​សិក្សា​រៀន​សូត្រ​ពី​ប្រវត្តិ​​ខត្តិយ​ក្សត្រីយ៍​អង្គ​នេះ សូម​ជូន​ព្រះ​ប្រវត្តិ​ត្រួស​ៗ​ខាង​ក្រោម​នេះ ដូច​ត​ទៅ​៖

សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី នរោត្ដម ផង៉ាង៉ាម [អាន​ថា៖នៈ-រោត-ដំ-ផៈ-ង៉ា-ង៉ាម] ព្រះ​អង្គ​​ជា​ព្រះ​រាជ​បុត្រ​ព្រះ​បាទ​សម្ដេច​ព្រះ ​នរោត្តម ​បរម​រាមា​ទេវាវតារ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​ និង​​ចៅ​ចម​មាតា ​សុជា​តបុប្ផា (ថាន់) និង​ជា​មហេសី​នៃ​សម្ដេច​​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណឫទ្ធិ នរោត្ដម សុទ្ធារស

| ព្រះ​​ប្រវត្តិ |

សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី នរោត្ដម ផង៉ាង៉ាម ទ្រង់​ប្រសូត​នា​ខែ​វិច្ឆិកា នា​​ឆ្នាំ​១៨៧៤ ជា​ព្រះ​រាជ​បុត្រី​​​ពៅ​​នៃ​ចៅ​ចម​មាតា ​សុជា​តបុប្ផា (ថាន់) ព្រះ​ស្នំ​ឯក ជា​ព្រះ​ជាយា​នៃ​ព្រះ​ករុណា​ព្រះ​បាទ នរោត្ដម

| ការ​រៀប​អភិសេក |

សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី នរោត្ដម ផង៉ាង៉ាម ទ្រង់​រាជាភិសេក​ជាមួយ​នឹង​សម្ដេច​​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណឫទ្ធិ នរោត្ដម សុទ្ធារស នៅ​ខែ​អាសាធ​ ឆ្នាំ​មមី ​ឆស័ក ​ព.ស.​២៤៣៧ ត្រូវ​នឹង​ឆ្នាំ​១៨៩៥ ដោយ​មាន​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង ជា​ព្រះ​វរ​រាជ​បិតា ទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះ​រាជ​ទាន​ទឹក​ស័ង្ខ​វិវាហ​មង្គល​ផង។

សម្ដេច​ព្រះ​រាជ​អយ្យកា​ និង​សម្ដេច​ព្រះ​រាជ​អយ្យកា ទាំង​ពីរ​ព្រះ​អង្គ​នេះ ទ្រង់​មាន​ព្រះ​ឱរស​ព្រះ​ធិតា ៦ ព្រះ​អង្គ​គឺ៖

  1. ព្រះ​អង្គ​ម្ចាស់​ក្សត្រា​ នរោត្ដម សុរាម្រឹត ប្រសូត្រ​នៅ ​ថ្ងៃ​សៅរ៍ ៨ រោច ខែ​ផល្គុន ​ឆ្នាំ​មមែ ​សប្តស័ក ព.ស.២៤៣៨ បាន​សម្ដេច​ព្រះ​រាជ​ធីតា ស៊ីសុវត្ថិ ​កុសុមៈ​ ជា​ព្រះ​រាជ​បុត្រី​ ព្រះ​បាទ​សម្ដេច​ព្រះ ​សិរីសុវត្ថិ ​មុនី​វង្ស ព្រះ​ចៅ​ក្រុង​កម្ពុជា​ជា​ព្រះ​ជាយា ដែល​ជា​សម្ដេច​ព្រះ​វរ​រាជ​មាតា – បិតា នៃ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​ នរោត្ដម សីហនុ
  2. ព្រះ​អង្គ​ម្ចាស់​ក្សត្រា នរោត្ដម រស្សពង្ស (​ប្រសូត​នា​រាជ​ធានី​ភ្នំពេញ ឆ្នាំ​១៩០៩​)
  3. ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ នរោត្ដម អាកាសនីយ៉ា (​ប្រសូត​នា​រាជធានី​ភ្នំពេញ ឆ្នាំ​១៨៩២​, សុគត ១៩០៧)
  4. ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្ដម រស្មី​សោភ័ណ ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១២ កើត​ ខែ​កត្តិក ​ឆ្នាំ​កុរ ​ឯក​ស័ក ព.ស.២៤៤២។ បាន​ឡើង​ព្រះ​យស​ជា​ សម្ដេច​ព្រះ​បិតុច្ឆា​រស្មី​សោភ័ណ។
  5. ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ នរោត្ដម ផាវ៉ាឫទ្ធិ (​ប្រសូត​នា​រាជធានី​ភ្នំពេញ ឆ្នាំ​១៨៩៦)
  6. ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ នរោត្ដម យ៉ិងលេក (​ប្រសូត​នា​រាជធានី​ភ្នំពេញ ឆ្នាំ​១៩០០)

| ព្រះ​ឋានន្តរ |

ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្ដម ផង៉ាង៉ាម ព្រះ​អង្គ​ត្រូវ​បាន​ស្ថាបនា​ព្រះ​ឋានន្តរ​សក្តិ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ជា​​ «សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី» ក្នុង​រជ្ជកាល​​នៃ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​ នរោត្ដម សីហនុ​។

| ការ​សោយទិវង្គត |

សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី នរោត្ដម ផង៉ាង៉ាម ទ្រង់​ព្រះ​វិលាល័យ​នា​ឆ្នាំ​១៩៤៤ នា​ព្រះ​រាជ​ធានី​ភ្នំពេញ​។

_____________________________________________________
អាន​ផង​ដែរ​
១. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ
២. ខួប​ឆ្នាំ​ទី​៧០ សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណ​ឫទ្ធិ នរោត្ដម សុធារស
៣. ខួប​ឆ្នាំ​ទី​១៤៥ ប្រសួត​នៃ​​សម្ដេច​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណ​ឫទ្ធិ នរោត្ដម សុធារស

មតិ»

1. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែធ្នូ 2014

[…] ————————————————————- អត្ថបទ​ទាក់ទង៖ ១. បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម ២. បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម (ត​ចប់) ៣. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ៖ លិខិត​កម្ពុជា​ប្ដឹង​អង្គការ​សហប្រជាជាតិ​រឿង​ថៃ​ឈ្លាន​ពាន​ព្រះ​វិហារ ឆ្នាំ​១៩៦៦ ៤. ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ ៥. សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្… […]

2. ទេវតាចិត្តល្អ - ថ្ងៃអង្គារ 30 ខែធ្នូ 2014

សួស្តីបងស្រែខ្មុក! អរគុណចំពោះការស្រាវជ្រាវរបស់បងទុកចែកជូនប្រិយមិត្តបានអានគ្រប់ៗគ្នា។តែខ្ញុំឆ្ងល់ត្រង់ថា នរោត្ដម ផង៉ាង៉ាម និងព្រះអង្គម្ចាស់នរោត្តម សុធារសជាបុត្រាបុត្រីរបស់ព្រះបាននរោត្តមដូចគ្នា។ តើព្រះអង្គម្ចាស់ទំាងពីររៀបអភិសេកដូចម្តេចទៅ?

សុភ័ក្ត្រ - ថ្ងៃអង្គារ 30 ខែធ្នូ 2014

មាតា​ទី​ទៃ​ពី​គ្នា​ រៀប​អភិសេក​បាន​ មិន​ខុស​ឆ្គង​អ្វី​ទេ។

3. ទេវតាចិត្តល្អ - ថ្ងៃអាទិត្យ 4 ខែមករា 2015

អូ! ញ៉ុមយល់ហើយ។ អរគុណបងចំពោះការឆ្លើយតប។

4. ខួប​ឆ្នាំ​ទី​៧០ សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណ​ឫទ្ធិ នរោត្ដម សុធ - ថ្ងៃពុធ 28 ខែមករា 2015

[…] _____________________________________________________ អាន​ផង​ដែរ​៖ ១. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ ២. សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្… […]

5. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​កុម្ភៈ 2015

[…] (​ត​ចប់​)​, សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្…​, ព្រះ​សលៀង​សុវណ្ណ​វិចិត្រ​, […]

6. ខួប​ឆ្នាំ​ទី​១៤៥ ប្រសួត​នៃ​​សម្ដេច​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណ​ឫទ្ធិ នរោត្ដម សុធារស | ស្រែ - ថ្ងៃចន្ទ 23 ខែតុលា 2017

[…] ១. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ ២. សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្… ៣. ខួប​ឆ្នាំ​ទី​៧០ […]

7. Repost : គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 8 ខែ​កុម្ភៈ 2020

[…] ៤. ស្រមោលទំនាក់ទំនងថៃ-ខ្មែរ ៥. សម្ដេចព្រះរាជអយ្យិកា ខត្តិយកល្យាណ៍…៦. ខួបឆ្នាំទី៧០ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: