jump to navigation

មជ្ឈ​មណ្ឌល​ព្យាបាល​មនុស្ស​ចាស់ ព្រះ​សីហនុរាជ ថ្ងៃអង្គារ 13 ខែមករា 2015

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

មជ្ឈ​មណ្ឌល​ព្យាបាល​មនុស្ស​ចាស់ ព្រះ​សីហនុរាជ ជា​មន្ទីរ​ពេទ្យ​ឯកទេស​ថ្មី​បំផុត ដែល​ត្រូវ​បាន​ស្ថាបនា​ឡើង​ជា​លើក​ដំបូង​បង្អស់​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា តាម​ព្រះ​រាជ​តម្រិះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​សម្ដេច​ព្រះ​មហាក្សត្រីយ៍ នរោត្ដម មុនីនាថ សីហនុ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ឧទ្ទិស​ថ្វាយ​ព្រះ​រាជ​កុសល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម សីហនុ ព្រះ​មហា​វីរ​ក្សត្រិយ៍ ព្រះ​វរ​រាជ​បិតា​ជាតិ​ខ្មែរ ព្រះ​អគ្គ​មគ្គុទេសក៍​ដ៏​ឆ្នើម​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នៃ​ប្រជា​ពល​រដ្ឋ​កម្ពុជា និង​ដើម្បី​ជា​គុណ​ប្រយោជន៍​ដ៏​ឧត្ដម​ចំពោះ​ការ​ថែ​រក្សា​សុខភាព​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​មាន​វ័យ​ចាស់​ជរា​គ្រប់​រូប​ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា​។

សម្ដេច​ព្រះ​មហា​ក្សត្រីយ៍ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ព្រះ​អង្គ​ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ​ប្រោស​ព្រះ​រាជ​ទាន​នាម​មជ្ឈ​មណ្ឌល​ថ្មី​នេះ​ថា «​មជ្ឈ​មណ្ឌល​ព្យាបាល​មនុស្ស​ចាស់ ព្រះ​សីហនុ​រាជ​» ដើម្បី​ទុក​ជា​ទី​រឭក​ចង​ចាំ​ដល់​ព្រះ​រាជ​គុណូប្បការ​ដ៏​ធំ​ធេង​របស់​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​មហា​វីរ​ក្សត្រិយ៍ ជា​ទី​ស្រឡាញ់​របស់​ព្រះ​អង្គ​។ ​មជ្ឈ​មណ្ឌល​ព្យាបាល​មនុស្ស​ចាស់ ព្រះ​សីហនុ​រាជ មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ផ្លូវ​លេខ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ​។

មជ្ឈ​មណ្ឌល​ព្យាបាល​មនុស្ស​ចាស់ ព្រះ​សីហនុ​រាជ កំពង់​ដំណើរ​ការ​សាង​សង់ ដែល​ជា​ដង្វាយ​ដ៏​សប្បុរស​ពី​ឥស្សរ​ជ​ន​ជាតិ អន្តរជាតិ និង​ជន​រួម​ជាតិ បាន​ចូល​រួម​ក្នុង​ឱកាស​ដែល​ប្រជាជាតិ​ខ្មែរ​មាន​ទុក្ខ​សោក ស្រណោះ​អាឡោះ​អាល័យ​ចំពោះ​ការ​យាង​ចូល​ព្រះ​ទិវង្គត​នៃ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​មហា​វីរ​ក្សត្រិយ៍ ព្រះ​វរ​រាជ​បិតា​ជាតិ​ខ្មែរ​។

ស្រង់​ចេញ​ពី​គេហ​ទំព័រ​ព្រះ​មហា​វីរ​ក្សត្រិយ៍

_______________________________________________
អាន​ផង​ដែរ​
១. ព្រះ​រាជ​ពិធី​សម្ពោធ​អគារ​មណ្ឌល​ព្យាបាល​មនុស្ស​ចាស់ «​ព្រះ​សីហនុ​រាជ​»

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: