jump to navigation

ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៤ នៃ​រាជ​វង្ស​ចក្រី​ថៃ ថ្ងៃសុក្រ 16 ខែមករា 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ព្រះ​បាទ​សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​មង្កុដ ព្រះ​ចម​ក្លៅ​ចៅ​យូហួ គឺ​ជា​ព្រះ​មហា​ក្សត្រិយ៍​ថៃ​ព្រះ​អង្គ​ទី​៤ នៃ​រាជ​វង្ស​ចក្រី មាន​ព្រះ​នាម​ដើម​ថា ចៅហ្វា​មង្កុដ សម្មតិ​ទេវាវង្ស​ពង្ស​ឥស្សរ​ក្សត្រិយ៍​។ ព្រះ​អង្គ​ប្រសូត​នា​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​​អស្សុជ ឆ្នាំ​ជូត ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​​១៨០៤ នៅ​ក្នុង​រជ្ជកាល​រាមា​ទី​១​​។ ព្រះ​អង្គ​គឺ​ជា​ព្រះ​ឱរស​អង្គ​ទី​៤៣ និង​ជា​លំដាប់​ទី​២​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​​ពុទ្ធ​​លើឝ​ហ្លា​នភាល័យ និង​សម្ដេច​ព្រះ​ស្រី​សុរិយេន្ទ្រា​បរម​រាជិនី​។

ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ​ឡើង​សោយ​រាជ​សម្បត្តិ​នា​ថ្ងៃ​ពុធ​ ១​កើត​ខែ​ចេត្រ ឆ្នាំ​កុរ ទោ​ស័ក ព.ស.​២៣៩៤ គ.ស.​​១៨៥១ និង​សោយ​រាជ្យ​បាន​១៦​ឆ្នាំ​៦​ខែ ព្រម​ទាំង​មាន​ព្រះ​រាជ​ឱរស ព្រះ​រាជ​ធិតា​ទាំង​អស់​សរុប​៨២​ព្រះ​អង្គ​។ ព្រះ​អង្គ​ស្ដេច​សុវណ្ណគត​នា​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែ​អស្សុជ ឆ្នាំ​រោង វេលា​ម៉ោង​១៩​.០០ ត្រូវ​នឹង​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​១៨៦៨ រួម​ព្រះ​ជន្ម​៦៤​វស្សា​។

ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៤

ព្រះ​រាជ​ជីវ​ប្រវត្តិ

ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ​ ជា​ព្រះ​​ឱរស​អង្គ​ទី​៤៣ នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​​លើឝ​ហ្លា​នភាល័យ​។ ព្រះ​អង្គ​មាន​ព្រះ​ជេដ្ឋា និង​ព្រះ​អនុជា​រួម​ព្រះ​មាតា​សរុប​៣​ព្រះ​អង្គ​។ នៅ​ពេល​ដែល​សម្ដេច​ព្រះ​បរម​ជនក​នាថ​ស្ដេច​ឡើង​គ្រង​រាជ្យ​ជា​ព្រះ​មហា​ក្សត្រិយ៍​អង្គ​ទី​២ នៃ​ព្រះ​បរម​រាជ​ចក្រី​វង្ស​មក ព្រះ​អង្គ​បានស្ដេច​ចូល​​មក​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង រហូត​ដល់​គ.ស.​១៨១២ ព្រះ​អង្គ​មាន​ព្រះ​ជន្ម​បាន​៩​វស្សា ទើប​មាន​ចាត់​ព្រះ​រាជ​ពិធី​កោរ​ជុក​ចម្រើន​ព្រះ​នាម​ជា​ចៅ​ហ្វា​ តាម​ព្រះ​សុវណ្ណប័ដ​ថា សម្ដេច​ព្រះ​ចៅ​លូក​យ៉ាធើ ចៅ​ហ្វា​មង្កុដ​សម្មតិវង្ស​ពង្ស​ឥសូរ​ក្សត្រិយ៍ ខត្តិយរាជ​កុមារ​។

ព្រះ​នាម​ពេញ

នៅ​ពេល​ឡើង​គ្រង​រាជ្យ​ជា​ព្រះ​មហា​ក្សត្រិយ៍​ថៃ ព្រះ​អង្គ​មាន​ព្រះ​នាម​តាម​ចារឹក​នៃ​ព្រះ​សុវណ្ណ​ប័ដ​ថា​៖

«​​ព្រះ​បាទ​សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​មង្កុដ​សុទ្ធិ សម្មតិ​ទេព្យ​ពង្ស​វង្សាតិស្រ​ក្សត្រិយ៍ វរ​ខត្តិយស​រាជ​និករោត្ដម ចាតុរតន​បរម​មហា​ចក្រពត្តិ​រាជ​សង្កាស ឧភតោ​សុជាតិ​សងសុទ្ធិគ្រោះហណី ចក្រី​បរម​នាថ អតិសួ​រាជ​រាមវរ័ងកូរ សុចរិត​មូល​សុសាធិ​តឧកឫស្ស​វិបូល បុព៌ា​តូល្យក​ឫស្ដាភិនិហារ​សុភាធិការ​រ័ង្ស​ឫស្ដិ ធញ្ញល័ក្សណ៍ វិចិត្រ​សោភា​គស៌ពាង្គ មហា​ជនោតមាង្គ​ប្រ​នត​បាទ​បង្កជ​យុគគល ប្រសិទ្ធិ​ស័ពសុភពល​ឧត្ដម បរម​សុខុ​មាល្យ​មហា​បុរសយ​រតន សិក្សា​ពិពឌ្ឍន​សព្វ​កោសល សុវិសុទ្ធិវិមល​សុភសីល​មហាចារ្យ ពេជ្រញាណ​ប្រភាពៃរោជន៍ អនេក​កោដិសាធុ​គុណ​វិបុល្យ​សន្ដាន ទិព្យ​ទេពួតារ ពៃសាល​កិត្តិគុណ​អតុល្យ​ពិសេស សព្វ​ទេវេសរានុរក្ស​ឯក​អគ្គ​មហា​បុរស សុតពុទ្ធ​មហា​ក្រវី ត្រី​បិដកាទិកោសល វិមលប្រី​ជា​មហា​ឧត្ដម​បណ្ឌិត សុន្ទ្រ​វិចិត្រ​បដិភាណ បរិបូរណ៍​គុណសារ ស័ស្យា​មាទិលោកយតិកល មហា​បរិវារ​នាយក​អនន្ត មហ័ន្ត​វរ​ឫទ្ធិ​តេជ សព្វ​ពិសេស សិរិន្ធ្រ​មហា​ជន្និករ​សមោសរ​សម្មតិ ប្រសិទ្ធិ​វរ​យស​មហោតម​បរម​រាជ​​សម្បត្តិ នព្ប​តុល​ស្វេតឆត្រាតិឆត្រ សិរិ​រតនោ​បល័ក្សណ​មហា​រាជាភិសេកាភិសិត សព្វ​ទស​ទិស​វិជិត្រ​វិជៃយ សកល​មហា​ហៃសូ​វរិន​មហា​ស្យាមិន្ទ្រ មហេសូរ​មហិន្ទ្រ មហា​រាជាវរោត្ដម បរម​នាថ ជាតិ​អាជាវស្រ័យ ពុទ្ធាទិត្រៃ​រតន​សរណា​រក្ស ឧកឫស្ត​ស័ក្ដិ​អគ្គ​នរេស្រាធិបតី មេត្តា​ករុណា​សីត​លហ​ឫទ័យ អនោបម័យ​បុណ្យ​ការ​សកល​ពៃ​សាល​មហា​រស្ដាធិបេន្ទ្រ បរមេន្ទ្រ​ធម្មិក​មហា​រាជាធិរាជ បរម​នាថ​បរម​បពិត្រ ព្រះ​ចម​ក្លៅ​ចៅ​យូ​ហួ​​»​​។

គ្រង​រាជ​សម្បត្តិ

នៅ​ពេល​ដែលព្រះ​បាទ​សម្ដេច​ព្រះ​ន័ងក្លៅ​ចៅ​យូហួ ស្ដេច​សុវណ្ណគត​នា​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​​១៨៥១ ព្រះ​រាជ​វង្ស និង​សេនាបតី​មាន​មតិ​យល់​ស្រប​​ថ្វាយ​រាជ​សម្បត្តិ​ដល់​សម្ដេច​ព្រះ​ចៅ​ណង​យ៉ា​ធើ ចៅ​ហ្វា​មង្កុដ ដែល​ពេល​គ្រា​នោះ ព្រះ​អង្គ​កំពុង​ទ្រង់​​ព្រះ​ភ្នួស​នៅ​ឡើយ​។

សុវណ្ណគត

ព្រះ​អង្គ​ស្ដេច​សុវណ្ណគត​នា​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែ​អស្សុជ ឆ្នាំ​រោង វេលា​ម៉ោង​១៩​.០០ ត្រូវ​នឹង​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​១៨៦៨ រួម​ព្រះ​ជន្ម​៦៤​វស្សា​ សោយ​រាជ្យ​បាន​១៦​ឆ្នាំ​៦​ខែ​។

____________________________________________________
អាន​ផង​ដែរ​៖
១. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក​មហា​រាជ ឬ​រាមា​ទី​១ បរម​បឋម​អង្គ​ក្សត្រិយ៍​នៃ​រាជ​វង្ស​ចក្រី​ថៃ
២. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​​លើឝ​ហ្លា​នភាល័យ ឬ​រាមា​ទី​២ នៃ​រាជ​វង្ស​ចក្រី​ថៃ
៣. ព្រះ​បាទ​សម្ដេច​ព្រះ​ន័ងក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៣ នៃ​រាជ​វង្ស​ចក្រី​ថៃ
៤. ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៥ នៃ​រាជ​វង្ស​ចក្រី​ថៃ
៥. ព្រះ​បាទ​សម្ដេច​ព្រះ​មង្កុដ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៦ នៃ​រាជ​វង្ស​ចក្រី​ថៃ
៦. ព្រះ​បាទ​សម្ដេច​ព្រះ​ប៉ុក​ក្លៅ​ចៅ​យូហួ ឬ​​រាមា​ទី​៧ នៃ​រាជ​វង្ស​ចក្រី​ថៃ
៧. ព្រះ​បាទ​សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​អានន្ទ​មហិតល ព្រះ​អដ្ឋ​ម​រាមា​ធិបតិន្ទ្រ ឬ​​រាមា​ទី​៨ នៃ​រាជ​វង្ស​ចក្រី​ថៃ
៨. វរ​វង្ស សូរ​វង្ស អំណោយ​​ពី​អតីត​ព្រះ​ចៅ​ផែន​ដី​ខ្មែរ ថ្វាយ​អតីត​ព្រះ​ចៅ​ផែន​ដី​សៀម

មតិ»

1. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក​មហា​រាជ ឬ​រាមា​ទី​១ បរម​បឋម​អង្គ​ក្សត្រិយ - ថ្ងៃអាទិត្យ 18 ខែមករា 2015

[…] […]

2. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​​លើឝ​ហ្លា​នភាល័យ ឬ​រាមា​ទី​២ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុ - ថ្ងៃអាទិត្យ 18 ខែមករា 2015

[…] […]

3. ព្រះ​បាទ​សម្ដេច​ព្រះ​ន័ងក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៣ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 18 ខែមករា 2015

[…] […]

4. ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៥ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 15 ខែ​មីនា 2015

[…] […]

5. ថៃ​ចាត់​សាង «​ឧទ្យាន​រាជ​ភ័ក្ដិ​» រំឭក​ដល់​បុព្វ​មហា​ក្សត្រិយ៍ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​ឧសភា 2015

[…] […]

6. ព្រះ​អង្គ ​អេង | ស្រែ​ខ្មុក - ថ្ងៃពុធ 27 ខែ​ឧសភា 2015

[…] ដួង នៅ​ក្នុង​ផែន​​ដី​ព្រះបាទ​សម្ដេច​ព្រះ​ចម​ក្លៅ រជ្ជកា…។ ប្រសូត​នៅ​ក្នុង​ទេព​មហានគរ […]

7. ព្រះ​បាទ​សម្ដេច​ព្រះ​មង្កុដ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៦ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 31 ខែ​ឧសភា 2015

[…] […]

8. ការ​ព្យាយាម​លែង​ប្រើ​ «​អក្សរ​ខម​​ខ្មែរ​» ​នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃពុធ 1 ខែកក្កដា 2015

[…] […]

9. ព្រះ​បាទ​សម្ដេច​ព្រះ​ប៉ុក​ក្លៅ​ចៅ​យូហួ ឬ​​រាមា​ទី​៧ នៃ​រាជ​វង្ស​ចក្រី​ថៃ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 10 ខែកក្កដា 2015

[…] […]

10. ថៃ​សាង​ស្រេច​រូប​សំណាក​បុព្វ​មហា​ក្សត្រិយ៍​ទាំង​៧​អង្គ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 28 ខែកក្កដា 2015

[…] […]

11. មក​មើល​ច្បាស់​ៗ មុខ​មាត់​នៃ​រូប​សំណាក​​ក្សត្រិយ៍​ថៃ​ទាំង​៧​អង្គ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 3 ខែសីហា 2015

[…] […]

12. ព្រះ​បាទ​សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​អានន្ទ​មហិតល ព្រះ​អដ្ឋ​ម​រាមា​ធិបតិន្ទ្រ ឬ​​រាមា​ទី - ថ្ងៃសៅរ៍ 15 ខែសីហា 2015

[…] […]

13. ព្រះ​មហា​ពិជ័យ​មង្កុដ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 20 ខែកញ្ញា 2015

[…] ដែល​រជ្ជកាល​ទី​៤ (​រាមា​ទី​៤​) […]

14. វរ​វង្ស សូរ​វង្ស អំណោយ​​ពី​អតីត​ព្រះ​ចៅ​ផែន​ដី​ខ្មែរ ថ្វាយ​អតីត​ព្រះ​ចៅ​ផែន​ដី​សៀម | ស្រែ - ថ្ងៃអង្គារ 20 ខែតុលា 2015

[…] […]

15. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: