jump to navigation

ខួប​ឆ្នាំ​ទី​៧០ សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណ​ឫទ្ធិ នរោត្ដម សុធារស ថ្ងៃអង្គារ 27 ខែមករា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
trackback

ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៥ នេះ គឺ​ជា​ថ្ងៃ​ខួប​សោយ​ព្រះ​ទិវង្គត​គម្រប់​៧០​ឆ្នាំ​គត់ នៃ​សម្ដេច​ក្រុម​ព្រះ​ នរោត្ដម សុធារស ព្រះ​រាជ​អយ្យកោ​ផ្ទាល់​នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​​។ ព្រះ​អង្គ​ជា​ព្រះរាជ​បុត្រា​នៃ​​ព្រះ​បាទ​សម្ដេច​ព្រះ ​នរោត្តម ​បរម​រាមា​ទេវាវតារ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​ នឹង​ចៅ​ចម​មាតា​ អៀម បុស្បា។ ក្រោយ​មក​ព្រះ​អង្គ​ត្រូវ​បាន​ស្ថាបនា​ព្រះ​យស​ឡើង​ជា «សម្ដេច​​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណឫទ្ធិ»

ទ្រង់​រៀប​អភិសេក​ជាមួយ​សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី​ ផង៉ា និង​មាន​ព្រះ​ឱរស​ ព្រះ​ធិតា​រួម​ព្រះ​អង្គ សរុប​៦​ព្រះ​អង្គ ក្នុង​នោះ គឺ ព្រះករុណា ព្រះបាទ នរោត្ដម សុរាម្រឹត និង​ ព្រះ​អង្គ​ម្ចាស់​ក្សត្រី​យ៍ នរោត្ដម រស្មី​សោភ័ណ ផង​ដែរ​។

ការ​សោយទិវង្គត

សម្ដេច​ព្រះ​រាជ​អយ្យកោ ទ្រង់​ព្រះ​ប្រឈួន​ដោយ​ព្រះ​រោគ​ជរាភាព​មក​ជា​វេលា​យូរ អាការ​ព្រះ​រោគ​ជួន​ធ្ងន់​ជួន​ស្រាល ហើយ​ត​មក​មិន​យូរ​ប៉ុន្មាន សម្ដេច​ព្រះ​រាជ​អយ្យិកា ជា​ព្រះ​អគ្គ​ជាយា​ទ្រង់​ព្រះ​ប្រឈួន​ជា​ទម្ងន់ ហើយ​ទ្រង់​ព្រះ​វិលាល័យ​ទៅ​មុន។ ត​អំពី​នោះ​មក អាការ​ព្រះ​រោគ​សម្ដេច​ព្រះ​រាជ​អយ្យកោ​ចួន​ធ្ងន់​ចួន​ស្រាល​មិន​ជា​ទី​កំណត់ លុះ​មក​ដល់​ថ្ងៃ ៧ ᧮ ៣ ឆ្នាំ​រការ​សប្ត​ស័ក ពុទ្ធ​សករាជ ២៤៨៨ (​តាម​ប្រក្រតិទិន​ថ្មី​) ទ្រង់​សោយ​ទិវង្គត​ដោយ​ព្រះ​រោគ​ជរាភាព ក្នុង​កំណត់​ព្រះ​ជន្មាយុ ៧៣ ព្រះ​វស្សា ត្រូវ​នឹង​ថ្ងៃ​ឲ ២៧ ខែ យ៉ាំងវិយេរ​ឆ្នាំ ១៩៤៥ វេលា​ម៉ោង ១៨ នឹង ១០ មីនុត។

ដំណឹង​សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​រាជ​អយ្យកោ​នេះ នាំ​ឲ្យ​កើត​វិយោគ​សៅសោក​ជា​យ៉ាង​ក្រៃលែង ចំពោះ​ដល់​ព្រះ​រាជ​វង្សា​នុវង្ស​ព្រម​ទាំង​នាហ្មឺន​សព្វ​មុខ​មន្រ្តី​ធំ – តូច ទាំង​ពួង ដរាប​ដល់​ប្រជាជន​ក្នុង​កម្ពុជ​រដ្ឋ​ទាំង​មូល។ តាម​ដោយ​ពិត នៅ​ក្រុង​ភ្នំពេញ​ទើប​តែ​ទទួល​វិប្បយោគ​ទុក្ខ​ថ្មី ៗ មិន​ទាន់​ជា​ស្រាក​ស្រាល​ស្រយាល​ចិត្ត ដោយ​សម្ដេច​ព្រះ​រាជ​អយ្យកា សោយ​ព្រះ​វិលាល័យ​ទៅ​ថ្មី ៗ រវាង​ពីរ​បី​ខែ​មុន​នេះ​ស្រាប់​តែ​មក​ពើបពះ​ប្រទះ​លើ​ទុក្ខ​ថ្មី​នេះ​ថែម​ទៀត។ នៅ​វេលា​មុន​សោយ​ព្រះ​ទិវង្គត​នោះ អាការ​ព្រះ​រោគ​មិន​ជា​ធ្ងន់​ប៉ុន្មាន​ទេ ហេតុ​នេះ​បាន​ជា​នៅ​វេលា​សោយ​ទិវង្គត ហាក់​ដូច​ជា​ទ្រង់​មិន​បាន​សោយ​ទុក្ខ​វេទនា​ឡើយ មាន​ព្រះ​ដំណើរ​ដោយ​ស្រួល​ល្អ ទាំង​នេះ​ដោយ​ព្រះ​រាជ​កុសល​បុញ្ញរាសី ដែល​ទ្រង់​បាន​អបរម្យ​មក​ជា​អនេក​ប្រការ ជួយ​ឧបត្ថម្ភ​ឲ្យ​ទ្រង់​មាន​ព្រះ​រាជ​ដំណើរ​យាង​ទៅ​កាន់​បរលោក​នាយ ដោយ​ក្សេមក្សាន្ត​សម្រាន្ត​ព្រះ​ហ្ឫទ័យ។

ក្រសួង​ពុទ្ធ​សាសន​បណ្ឌិត្យ​ដែល​មាន​ទ្រង់​ជា​អធិបតី សូម​បង្អោន​កាយ – វាចា – ចិត្ត ចូល​កាន់​មរណ​សញ្ញា​ដោយ​សេចក្ដី​គោរព ចំពោះ​ព្រះ​សព​ទ្រង់​ព្រម​ទាំង​នឹក​រលឹក​ឃើញ ព្រះ​ឧបការ​គុណ​របស់​ទ្រង់ យ៉ាង​ជាក់​ច្បាស់ ទើប​ថ្វាយ​សៀវភៅ​ផ្សេង ៗ ដែល​ទ្រង់​បាន​និពន្ធ​មាន​ចំនួន​ជាង ១ ពាន់​សៀវភៅ ជា​អំណោយ​របស់​ក្រសួង​ដោយ​សេចក្ដី​គោរព សម្រាប់​ចែក​ជា​ធម្ម​បណ្ណាការ ថ្វាយ​ព្រះ​រាជ​កុសល​ក្នុង​ឱកាស​បុណ្យ​ព្រះ​មេរុ ពី​ថ្ងៃ ២ ដល់​ថ្ងៃ ៩ រោច​ខែ​មាឃ ព. ស. ២៤៨៨ ត្រូវ​នឹង​ថ្ងៃ អង្គារ ៣០ យ៉ាំងវិយេរ ដល់​ថ្ងៃ​អង្គារ ៦ ហ្វេវរិយេរ ឆ្នាំ ១៩៤៥។

សូម​អាន​ជីវ​ប្រវត្តិ​លម្អិត​របស់​ទ្រង់ «ចុច​ទី​នេះ»។

_____________________________________________________
អាន​ផង​ដែរ​
១. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ
២. សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី នរោត្ដម ផង៉ាង៉ាម
៣. ខួប​ឆ្នាំ​ទី​១៤៥ ប្រសួត​នៃ​​សម្ដេច​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណ​ឫទ្ធិ នរោត្ដម សុធារស

មតិ»

1. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ | ស្រែ​ខ្មុក - ថ្ងៃពុធ 28 ខែមករា 2015

[…] ————————————————————- អត្ថបទ​ទាក់ទង៖ ១. បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម ២. បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម (ត​ចប់) ៣. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ៖ លិខិត​កម្ពុជា​ប្ដឹង​អង្គការ​សហប្រជាជាតិ​រឿង​ថៃ​ឈ្លាន​ពាន​ព្រះ​វិហារ ឆ្នាំ​១៩៦៦ ៤. ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ ៥. សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី នរោត្ដម ផង៉ាង៉ាម ៦. ខួប​ឆ្នាំ​ទី​៧០ សោយ​ព្រះ​ទិវង្គត​ន… […]

2. សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី នរោត្ដម ផង៉ាង៉ាម | ស្រែ​ខ្មុក - ថ្ងៃពុធ 28 ខែមករា 2015

[…] _____________________________________________________ អាន​ផង​ដែរ​៖ ១. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ ២. ខួប​ឆ្នាំ​ទី​៧០ សោយ​ព្រះ​ទិវង្គត​ន… […]

3. ខួប​ឆ្នាំ​ទី​១៤៥ ប្រសួត​នៃ​​សម្ដេច​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណ​ឫទ្ធិ នរោត្ដម សុធារស | ស្រែ - ថ្ងៃចន្ទ 23 ខែតុលា 2017

[…] _____________________________________________________ អាន​ផង​ដែរ​៖ ១. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ ២. សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី នរោត្ដម ផង៉ាង៉ាម ៣. ខួប​ឆ្នាំ​ទី​៧០ សោយ​ព្រះ​ទិវង្គត​ន… […]

4. Repost : គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 8 ខែ​កុម្ភៈ 2020

[…] នរោត្ដម ផង៉ាង៉ាម ៦. ខួបឆ្នាំទី៧០ សោយព្រះទិវង្គតនៃសម្ដេ…៧. អត្ថបទប្រែ៖ នៅពីក្រោយ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: