jump to navigation

អាពាហ៍​ពិពាហ៍​ថៃ​មាន​លក្ខណៈ​សាមញ្ញ ថ្ងៃសៅរ៍ 31 ខែមករា 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ថ្ងៃសៅរ៍ (៣១ មករា ២០១៥) នេះ ខ្ញុំបានទៅចូលរួមពិធីរៀបការរបស់សហជីវិនម្នាក់នៅឯខេត្តភាគឦសានមួយរបស់ថៃ។ ជនជាតិថៃមើលទៅមិនសូវដូចខ្មែរយើងទេ យូរៗឃើញរៀបការមួយ ឯនៅស្រុកខ្មែរវិញ មិនបាច់ ម្នាក់ៗឃើញតែងរអ៊ូ រឿងសំបុត្រការ ហាហាហា…។

ងាកមកពីរឿងរៀបការបែបថៃវិញ ឃើញថាមានភាពសាមញ្ញខ្លាំងណាស់ ខុសគ្នាពីពិធីរៀបការរបស់ខ្មែរដូចមេឃនិងដី ថ្វីបើប្រទេសយើងនៅជិតគ្នាក្ដី។ ពិធីរៀបការថៃមើលទៅហាក់ធម្មតា មិនមានអ៊ឹកធឹកដូចខ្មែរយើងទេ។

ដំបូងឡើយគេចាប់ផ្ដើមហែខាន់ស្លា ឬហែកូនកំឡោះនៅម៉ោង៩និង៩នាទី គេរាប់ថាជាម៉ោងល្អ ដ្បិតលេខ៩ថៃ បញ្ចេញសំឡេងថា ការឈានទៅមុខនោះឯង។ ពិធីការថៃ គ្មានភ្លេង គ្មានភ្លាត់ គ្មានផ្លែឈើ៣៦មុខអីទេ។ គឺក្នុងពេលហែកូនកំឡោះនោះ មានតែអ្នកដើរពីក្រោយ ចាំស្រែក «ហ៊ី ហ៊ោៗៗៗ» ចប់។

មកដល់មុខផ្ទះកូនក្រមុំ មានសាច់ញាតិកូនក្រមុំចាំលាងជើង (ស្រដៀងខ្មែរដែរ) កូនកំឡោះ មុននឹងឡើងផ្ទះកូនក្រមុំ។ រួចហើយចែកលុយ ទៅតាមដំណាក់កាលនីមួយៗ ព្រមទាំងមានផ្លាស់ប្ដូរស្រាបៀរគ្នាម្នាក់មួយដបជាការស្រេច។

ពេលទៅដល់លើផ្ទះគេធ្វើពិធីបំពាក់ចិញ្ចៀនខ្សែក ដូចគ្នានឹងខ្មែរយើងដែរ (សម្រាប់អ្នកដែលមិនភ្ជាប់ពាក្យ) តែអ្វីដែលសំខាន់នោះ គឺការប្រគល់ថ្លៃទឹកដោះ ទៅដល់ឪពុកម្ដាយខាងស្រី។

បន្ទាប់មកមានអាចារ្យធ្វើពិធីសូត្រចងបាយសី (សម្រាប់អ្នកបាងកក មិនធ្វើពិធីនេះទេ) និងផ្ដល់ឱវាទដល់ប្ដីប្រពន្ធថ្មី តដោយពិធីចងដៃ (អំបោះស) ដល់គូស្វាមីភរិយាថ្មី (ឯអ្នកបាងកក មិនមានចងដៃទេ តែជំនួសដោយការចាក់ទឹកស័ង្ខវិញ) ជាការស្រេចចប់ពិធីការយ៉ាងងាយ ដោយមិនអស់លុយច្រើនសោះឡើយ។

ចំណែកឯភ្ញៀវកិត្តិយសចូលរួមស្រស់ស្រូបអាហារក៏ចប់តែម្ដង ដោយពិធីធ្វើសរុបមិនទាំងដល់២ម៉ោងផង។ ចំណែកឯអ្នកមានទ្រព្យធនគេក៏មានពិធីជប់លៀងបន្ថែមពេលល្ងាចនៅតាមផ្ទះ ឬនៅតាមហាង តាមលទ្ធភាពដូចខ្មែរយើងដែរ។

សរុបទៅពិធីការបែបថៃឃើញថាមានភាពសាមញ្ញណាស់ មិនមានពិធីច្រើនដូចខ្មែរយើងទេ។ មើលទៅម្យ៉ាងរបស់គេដែរ៕

ពិធីហែកូនកំឡោះ

ពិធីលាងជើងកូនកំឡោះ

ទឹកលាងជើង

ពិធីបាយសី

ពិធីចងដៃកូនកំឡោះក្រមុំ

_________________________________________________
អានផងដែរ
១. ពិធីផ្ដល់ទឹកស័ង្ខក្នុងទម្រង់អាវាហវិវាហមង្គលខ្មែរ
២. ពិធីរៀបការនៃជនជាតិលាវ
៣. សំបុត្ររៀបការដ៏សាមញ្ញរបស់ជនជាតិថៃ
៤. ទៅរួមពិធីរៀបការមិត្តរួមការងារ
៥. អាវាហមង្គលរបស់ជនជាតិភូមា

មតិ»

1. ពិធី​ផ្ដល់​ទឹក​ស័ង្ខ​ក្នុង​ទម្រង់​អាវាហ​វិវាហ​មង្គល​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 2 ខែ​កុម្ភៈ 2015

[…] […]

2. ពិធី​រៀប​ការ​នៃ​ជន​ជាតិ​លាវ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 20 ខែ​មីនា 2015

[…] […]

3. សំបុត្រ​រៀប​ការ​​ដ៏​សាមញ្ញ​របស់​ជន​ជាតិ​ថៃ | ស្រែ​ខ្មុក - ថ្ងៃពុធ 2 ខែធ្នូ 2015

[…] ក្រៅ​ពី​ពិធី​រៀប​អាពាហ៍​ពិពាហ៍​បែប​សាមញ្ញ​ហើយ […]

4. ទៅ​រួម​ពិធី​រៀប​ការ​មិត្ត​រួម​ការងារ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 3 ខែធ្នូ 2015

[…] […]

5. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] […]

6. អាវាហមង្គល​របស់​ជនជាតិ​ភូមា | ស្រែ​ខ្មុក - ថ្ងៃអង្គារ 11 ខែតុលា 2016

[…] _____________________________________________________ អានផងដែរ៖ ១. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៥ ២. ជំនឿលើណាតនៅក្នុងសង្គមភូមា ៣. អាពាហ៍ពិពាហ៍ថៃមានលក្ខណៈសាមញ្ញ ៤. ពិធីរៀបការនៃជនជាតិលាវ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: