jump to navigation

ទៅ​ចូល​រួម​ពិធីការ​អតីត​មិត្រ​រួម​ការងារ​នៅ​វៀងច័ន្ទន៍ ថ្ងៃសៅរ៍ 28 ខែ​កុម្ភៈ 2015

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, ພາສາລາວ.
3 comments

ព្រឹក​មិញ​នេះ (​២៨ កុម្ភៈ ២០១៥​) ងើប​តាំង​ពី​ម៉ោង​ប្រាំ​ព្រឹក​ដើម្បី​ធ្វើ​ដំណើរ​ទៅ​នគរ​ហ្លួង​វៀងច័ន្ទន៍ នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ (​ស​បប​ លាវ​) ដើម្បី​ចូល​រួម​ពិធី​មង្គល​ការ​របស់​អតីត​មិត្រ​រួម​ការ​ងារ​ម្នាក់​​។ មក​ដល់​វៀងច័ន្ទន៍​នៅ​ម៉ោង​ប្រមាណ​១០​គត់ ហើយ​ដែល​ពិធី​គេ​នឹង​ចាប់​ផ្ដើម​នៅ​ប្រមាណ​ម៉ោង​១០​កន្លះ​ព្រឹក​។ ពិធី​រៀប​ការ​នៅ​លាវ មាន​ភាព​សាមញ្ញ​អស្ចារ្យ​ណាស់​ (អាន​ប្រកាស​៖ ពិធី​រៀប​ការ​នៃ​ជន​ជាតិ​លាវ​)​។

បន្ទាប់​ពី​ចូល​រួម​ពិធី​មង្គល​ការ និង​ស្រស់​ស្រូប​អាហារ​ថ្ងៃ​ត្រង់​រួច​មក ខ្ញុំ​ក៏​ត្រូវ​រក​សណ្ឋាគារ​ស្នាក់​នៅ​មួយ​យប់​នេះ ដើម្បី​នៅ​រង់​ចាំ​ចូល​រួម​ពិធី​ទទួល​ទាន​អាហារ​មង្គល​ការ​នា​ពេល​ល្ងាច​ និង​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ នា​ព្រឹក​ថ្ងៃ​ស្អែក​។

ដោយ​អស់​កម្លាំង ដ្បិត​មិន​បាន​សម្រាក​គ្រប់​គ្រាន់​ពី​យប់​មិញ ខ្ញុំ​នៅ​ដេក​ក្នុង​បន្ទប់​សណ្ឋាគារ​ពេញ​មួយ​ល្ងាច​រហូត​ដល់​ម៉ោង​ប្រមាណ​៨​.៣០​នាទី​យប់ ទើប​ទៅ​ចូល​រួម​ពិធី​លៀង​អាហារ​មង្គល​ការ និង​ត្រឡប់​មក​សណ្ឋាគារ​សម្រាក​វិញ​នៅ​ប្រមាណ​ម៉ោង​១២​យប់​៕

ប្រទល់​ដែន​ថៃ​លាវ (​ប៉ែក​ខាង​ថៃ​)
ប្រទល់​ដែន​លាវ​ថៃ (​ប៉ែក​ខាង​លាវ​)

_________________________________________________
អាន​ផង​ដែរ​
១. ត្រឡប់​មក​ពី​វៀងច័ន្ទន៍​វិញ
២. ពិធី​រៀប​ការ​នៃ​ជន​ជាតិ​លាវ

Advertisements

ថៃ​ចេញ​ធនបត្រ​១០០​បាទ​គំរូ​ថ្មី ថ្ងៃសុក្រ 27 ខែ​កុម្ភៈ 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
10 comments

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – ម្សិលមិញនេះ (២៦ កុម្ភៈ ២០១៥) ធនាគារជាតិថៃបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រភេទក្រដាសប្រាក់គំរូថ្មី ១០០បាទ ដែលចេញសម្រាប់ថ្វាយព្រះកិត្តិយសអតីតមហាក្សត្រិយ៍ថៃ សម្ដេចព្រះចៅតាកសិន មហារាជ។

ក្រៅពីនេះធនបត្រគំរូថ្មីរបស់ថៃ ត្រូវបានរចនាឡើងតាមរូបបែបដែលមានភាពស្រស់ស្អាត និងមានបច្ចេកទេសការពារការផលិតធនបត្រក្លែងក្លាយផងដែរ ដែលអាចត្រួតពិនិត្យមើលដោយភ្នែកទទេ និងម៉ាស៊ីនបានយ៉ាងងាយ។

ធនបត្រ១០០បាទគំរូថ្មីនេះ ជាច្បាប់ទី១៦ របស់ថៃ ហើយដែលមានខ្នាត និងព័ណ៌ដូចធនបត្រលើកមុន (ច្បាប់ទី១៥) ផងដែរ ដែលមានវិមាត្រ ៧២ គុណនឹង ១៥០ មិល្លិម៉ែត្រ។ លក្ខណៈជារួមមានព័ណ៌ក្រហម។ បច្ចុប្បន្ននេះ១០០បាទថៃមានចំនួនប្រមាណ១២.៥០០រៀល។

គួរបញ្ជាក់ដែរថា ក្រដាសប្រាក់ប្រភេទ១០០បាទនេះ បានបោះពុម្ពគ្រាមុន គឺកាលពីឆ្នាំ២០១២ កន្លងទៅ ក្នុងឱកាសអបអរបុណ្យចម្រើនព្រះជន្មព្រះរាជទាយាទថៃ សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលុងករណ៍ ស្យាមមកុដរាជកុមារ គម្រប់៦០ព្រះវស្សារបស់ព្រះអង្គ៕

ប្រភេទប្រាក់បាទថៃគំរូថ្មី ១០០បាទ ដែលបានដាក់ចេញឲ្យចរាចរកាលពីម្សិលមិញនេះ (ផ្នែកខាងមុខ នឹងខ្នង)

________________________________________________
អានផងដែរ
១. ថៃចេញក្រដាសប្រាក់១០០បាតថ្មី អបអរបុណ្យចម្រើនព្រះជន្មមហាក្ស័ត្រិយ៍ខ្លួន
២. ថៃចេញក្រដាសប្រាក់ថ្មីពីរប្រភេទទៀត អបអរបុណ្យស្ដេចខ្លួន
៣. ថៃចេញធនបត្រគំរូថ្មី ៥០០ បាទ
៤. ការយល់ច្រឡំ និងការសរសេរពាក្យ «បាទ» ជា «បាត»
៥. ថៃចេញធនបត្រ១០០បាទថ្មីមួយទៀត អបអរខួប៦០ឆ្នាំ សម្ដេចព្រះទេព
៦. ធនបត្រ៥០០.០០០បាទ
៧. ថៃដាក់ឲ្យប្រើប្រាស់ធនបត្រគំរូថ្មី ប្រភេទ១០០០បាទ
៨. ថៃចេញធនបត្រប្រភេទ៧០បាទ ឆ្លងបុណ្យខួបឆ្នាំទី៧០គ្រងរាជសម្បត្តិ
៩. ថៃចេញធនបត្រ៥០០បាទថ្មី អបអរបុណ្យចម្រើនព្រះជន្មព្រះរាជិនី
១០. ថៃ​ចេញ​ធនបត្រ​មួយ​ឈុត​ធំ​ថ្មី រំឭក​ដល់​អតីត​ព្រះ​មហា​ក្សត្រិយ៍​ រាមា​ទី​៩
១១. ថៃ​ចេញ​ធនបត្រ​ឈុត​ថ្មី ប្រាកដ​ព្រះ​បរម​ឆាយាល័ក្ខណ៍​រាមា​ទី​១០

ស្វាគមន៍​​សមមិត្ត ចូម្មលី ជ័យសរ (ចូមម៉ៈលី សៃយ៉ៈសន) ថ្ងៃ​ព្រហស្បតិ៍ 26 ខែ​កុម្ភៈ 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, វីដេអូ, ພາສາລາວ.
3 comments

ចូម្មលី ជ័យសរ (ចូមម៉ៈលី សៃយ៉ៈសន)
ຈູມມະລີ ໄຊຍະສອນ

សម​មិត្ត ចូម្មលី ជ័យសរ (​លាវ​សរសេរ ຈູມມະລີ ໄຊຍະສອນ ស្មើ​​នឹង​ភាសា​ខ្មែរ​គឺ​ ចូមម៉ៈលី សៃយ៉ៈសន​) កើត​នៅ​ថ្ងៃទី​៦ មីនា ឆ្នាំ​១៩៣៦ ក្នុង​ខេត្ត​អត្តពើ ដែល​ស្ថិត​នៅ​ភាគខាងត្បូង ប្រទេសលាវ​។ សម​មិត្ត​​ត្រូវបាន​ជ្រើសរើស​ជា​សមាជិក​គណៈកម្មាធិការ​​មជ្ឈឹម​​របស់​​បក្ស​ប្រជាជន​​បដិវត្តន៍​លាវ (ប​ប​ប​ល​) នៅក្នុង​សម័យ​ប្រជុំ​បក្ស​លើក​​ទី​៣ នា​ឆ្នាំ​១៩៨២ ហើយ​ក្លាយជា​សមាជិក​ប្ដូរ​វេន​នៃ​មន្ត្រី​ប្រតិបត្តិ​របស់​គណៈកម្មកា​រ​មជ្ឈឹម​ ប​ប​ប​ល​​ និង​ជា​ប្រធាន​​លេខាធិការដ្ឋាន​គណៈកម្មាធិការ​មជ្ឈឹម ក្នុង​ឆ្នាំ​១៩៨៦​។ សម​មិត្ត ចូម្មលី ជ័យសរ បាន​ជាប់​ឆ្នោត​ជាថ្មី​ម្ដងទៀត​ជា​សមា​ជិ​ក​នៃ​មន្ត្រី​ប្រតិបត្តិ​របស់​គណៈកម្មាធិការ​មជ្ឈឹម​បបបល នៅក្នុង​​សម័យ​ប្រជុំ​បក្ស​​លើក​ទី​៥ ឆ្នាំ​១៩៩១, ​សម័យ​ប្រជុំ​បក្ស​​លើក​ទី​៦ ឆ្នាំ​១៩៩៦ និង ​សម័យ​ប្រជុំ​បក្ស​លើក​ទី​៧ នៅ​ឆ្នាំ​២០០១ របស់​​បបប​ល​​។

សម​មិត្ត ចូម្មលី ជ័យសរ បាន​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារប្រទេស​​ពី​ខែសីហា ឆ្នាំ​១៩៩១ ដល់ ខែ​មីនា ឆ្នាំ​១៩៩៣​​។ ចាប់ពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​១៩៩៨ ដល់​ខែ​មីនា ឆ្នាំ​២០០១ សម​មិត្ត ចូម្មលី ជ័យសរ មាន​តួនាទី​ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារ​ប្រទេស​។

សម​មិត្ត ចូម្មលី ជ័យសរ កាន់​តំណែង​ជា​អនុ​​ប្រធាន​ប្រទេស ​ចាប់ពី​ខែ​មីនា ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៦​។ សម​មិត្ត​​ត្រូវបាន​ជ្រើសរើស​ជា​អគ្គលេខាធិការ​​បបបល នៅ​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០០៦ នៅក្នុង​សម័យ​ប្រជុំ​បក្ស​​លើក​ទី​៨ បន្ត​តំណែង​​ពី​​សម​មិត្ត​ ខាំតៃ ស៊ីផាន់ដន រួចហើយ​បន្ត​តំណែង​ជា​ប្រធាន​ប្រទេស នៅ​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០០៦​៕

អាន​ព័ត៌មាន​ស្ដី​អំពី​ដំណើរ​ទស្សនកិច្ច​៖

ទំនាក់​ទំនង​ការ​ទូត​រវាង ប្រទេស​កម្ពុជា និង​ប្រទេស​លាវ ថ្ងៃពុធ 25 ខែ​កុម្ភៈ 2015

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, ພາສາລາວ.
add a comment

ប្រទេស​កម្ពុជា និង​ប្រទេស​លាវ បាន​ភ្ជាប់​ទំនាក់​ទង​ការ​ទូត​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៥៦ និង​បាន​ផ្ដាច់​ទំនាក់​ទំនង​ការ​ទូត នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ និង​បាន​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូត​ជា​ថ្មី​ឡើង​វិញ នៅ​ខែ​មករា ឆ្នាំ​១៩៧៩​។ នា​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ ឆ្នាំ​២០១១ ប្រទេស​ទាំង​ពីរ​បាន​ប្រារព្ធ​ខួប​លើក​ទី​៥៥​ឆ្នាំ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា​លាវ ក្នុង​បរិយាកាស​ស្និទ្ធ​ស្នាល​បំផុត​។

នៅ​ក្នុង​វិស័យ​ទេស​ចរណ៍ នៅ​រយៈ​ពេល​៦​ខែ ​ក្នុង​ឆ្នាំ​២០១៣ ភ្ញៀវ​ទេសចរណ៍​លាវ មក​ទស្សនា​ប្រទេស​កម្ពុជា មាន​ចំនួន​៣៧៦.២២៦​នាក់​។ ជាមួយ​គ្នា​នេះ ទំនាក់​ទំនង​ពាណិជ្ជកម្ម​ក្នុង​រយៈ​ពេល​៦​ខែ ឆ្នាំ​២០១៣ ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​លាវ មាន​ទំហំ ១៩៦.៦១៤ ដុល្លារ និង​ការ​នាំ​ចូល​ពី​លាវ មក​កម្ពុជា ២​.៦៧៧.៥៤១​​​ដុល្លារ។ ដោយ​ឡែក​លើ​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​លាវ មាន​ចំនួន​៥៧​នាក់ និង​និស្សិត​លាវ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​កម្ពុជា មាន​ចំនួន ៤៣​នាក់​។

នៅ​ក្នុង​រយៈ​ពេល​កន្លង​មក​នេះ ប្រទេស​លាវ និង​កម្ពុជា បាន​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គ្នា​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ បម្រើ​ផល​ប្រយោជន៍​ប្រទេស និង​ប្រជាជន​ទាំង​ពីរ​កម្ពុជា លាវ​៕

ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​ចុង​ក្រោយ​មួយ​ទៀត នៃព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ថ្ងៃអង្គារ 24 ខែ​កុម្ភៈ 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, រាមកេរ្ដិ៍, វីដេអូ.
8 comments

នៅ​ក្នុង​ខ្សែ​វីដេអូ​មួយ​ស្ដី​អំពី​ព្រះ​វិហារ​វត្ត​ព្រះ​កែវ​មរកត ដែល​​ផលិត​ឡើង​កាល​ពី​ខែ​តុលា ឆ្នាំ​១៩៩៥ ដោយ​ព្រះ​បរម​រាជ​វាំង និង​ដែល​មាន​ព្រះ​រាជ​ឱង្ការ​ដោយ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ដោយ​ព្រះ​អង្គ​ផ្ទាល់​នោះ មាន​ព្រះ​រាជ​បំណង និង​បណ្ដាំ​ធំ​ៗ​ចំនួន​ពីរ ទី​មួយ​គឺ​ក្រោយ​ពេល​ព្រះ​អង្គ​សុវណ្ណ​គត​ទៅ ព្រះ​អដ្ឋិ​របស់​ទ្រង់​សូម​បញ្ចុះ​នៅ​ក្នុង​ព្រះ​ចេតិយ​គន្ធ​បុប្ផា នា​ព្រះ​បរម​រាជ​វាំង​។ ព្រះ​រាជ​បណ្ដាំ​នេះ​ត្រូវ​បាន​បំពេញ​រួច​ស្រេច​ហើយ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​មក​នេះ​។

ឯ​ព្រះ​រាជ​បណ្ដាំ និង​វត្ថុ​បំណង​របស់​ទ្រង់​ទី​២ នោះ គឺ​ស្ដី​អំពី​រូប​គំនូរ​ស្ដី​អំពី​រឿង​រាម​កេរ្តិ៍​នៅ​តាម​ថែវ​ជុំ​វិញ​ព្រះ​វិហារ​ព្រះ​កែវ​មរកត ដែល​បាន​ខូច​ខាត​អស់​ជា​ច្រើន​នៅ​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ព្រះ​នគរ​ ហើយ​ដែល​តាម​ព្រះ​រាជ​ឱង្ការ រូប​គំនូរ​ដែល​ជា​សម្បត្តិ​របស់​ប្រជាជាតិ​យើង​នេះ មាន​តម្លៃ​ដ៏​មហា​សាល មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ​។

ព្រះ​រាជ​បំណង និង​បណ្ដាំ​ចុង​ក្រោយ​មួយ​ទៀត​នេះ គឺ​ព្រះ​អង្គ​ចង់​ឃើញ​​រូប​គំនូរ​នេះ ត្រូវ​បាន​ស្ដារ​ឡើង​វិញ ឲ្យ​ល្អ​ដូច​ដើម​តាំង​ពី​ក្រោម​ដល់​លើ និង​ព្រះ​អង្គ​សង្ឃឹម​ថា នឹង​មាន​ប្រទេស​​ធំ​មួយ​ពីរ​ណា​មួយ​ជួយ​​ធ្វើ​ឲ្យ​គំនូរ​ទាំង​នោះ​ល្អ​ឡើង​វិញ​។ សង្ឃឹម​ថា​ព្រះ​រាជ​បំណង​របស់​ទ្រង់​មួយ​នេះ នឹង​ត្រូវ​បាន​បំពេញ​នា​ពេល​ឆាប់​ៗ​នេះ​ជា​ពុំ​ខាន​៕

រូប​គំនូរ​បុរាណ​រឿង​រាម​កេរ្តិ៍​​នៅ​តាម​ថែវ​នៃ​ព្រះ​វិហារ​ព្រះ​កែវ​មរកត ដែល​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​នេះ​ព្រះ​នគរ

រូប​គំនូរ​បុរាណ​រឿង​រាម​កេរ្តិ៍​​នៅ​តាម​ថែវ​នៃ​ព្រះ​វិហារ​ព្រះ​កែវ​មរកត ដែល​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​នេះ​ព្រះ​នគរ

__________________________________________________________
អានផងដែរ
១. មត៌កដូនតានឹងត្រូវបានជួសជុលស្ដារឡើងវិញ?
២. មត៌កដូនតាត្រូវបានបំភ្លេចចោល
៣. ព្រះ​បរម​អដ្ឋិ​ត្រូវ​បាន​តម្កល់​តាម​ព្រះ​រាជ​បណ្ដាំ
៤. ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង​មួយ​ទៀត​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ទំនង​ត្រូវ​បាន​បំពេញ
៥. គំនូរ​បុរាណ​នៅ​ព្រះ​វិហារ​ព្រះ​កែវ បាត់​បង់​តាំង​ពី​ពេល​ណា​?
៦. វឌ្ឍន​ភាព​នៃ​ការ​បំពេញ​ព្រះ​រាជ​បណ្ដាំ​​ហ្លួង​រតន​កោដ្ឋ

នឹក​ព្រះ​អង្គ​! ថ្ងៃចន្ទ 23 ខែ​កុម្ភៈ 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
add a comment

រូប​នេះ​ គឺ​ថត​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១២ នា​ព្រះ​រាជ​ដំណាក់​ក្រុង​ប៉េកាំង ក្នុង​ឱកាស​នាយក​រដ្ឋ​មន្ត្រី​ចិន​ វេន ចែប៉ាវ ចូល​គាល់​ព្រះ​អង្គ ដោយ​ព្រះ​អង្គ​​យាង​ចេញ​ទទួល​ភ្ញៀវ​យ៉ាង​រាក់​ទាក់​តាម​ទម្លាប់​របស់​ព្រះ​អង្គ​។

ព្រះ​រាជ​សុខភាព​ព្រះ​អង្គ​មើល​ទៅ​ហាក់​មាំ​ទាំ និង​មិន​នឹក​ស្មាន​សោះ​ឡើយ​ថា​រយៈ​ពេល​២៦៩​ថ្ងៃ​មក​ទៀត ព្រះ​អង្គ​សោយ​ព្រះ​ទិវង្គត​ចាក​ចោល​ប្រជា​រាស្ត្រ​ជា​ទី​ស្នេហា​នៃ​ទ្រង់​៕

មក​ស្រុក​ថៃ​វិញ ថ្ងៃអាទិត្យ 22 ខែ​កុម្ភៈ 2015

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
1 comment so far

ល្ងាច​ថ្ងៃ​អាទិត្យ (​២២ កុម្ភៈ​ ២០១៥​) ខ្ញុំ​បាន​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​ហើយ ​តាម​ជើង​យន្តហោះ​អ៊ែរ អាស៊ី​ លេខ FD៦០៧ បន្ទាប់​ពី​ទៅ​ស្រុក​ខ្មែរ​កាល​ពី​​ថ្ងៃ​អង្គារ កន្លង​មក​នេះ​​

ទិដ្ឋភាព​លើ​យន្តហោះ​ពី​ភ្នំពេញ មក​បាងកក នា​ល្ងាច​មិញ​នេះ

__________________________________________________
អាន​ផង​ដែរ​៖
១. មក​កម្ពុជា

%d bloggers like this: