jump to navigation

ព្រះ​រាជ​រថ​បុស្បុក​នាគ​រាជ ក្បាល​៣៦ ថ្ងៃចន្ទ 2 ខែ​កុម្ភៈ 2015

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
9 comments

ព្រះរាជរថបុស្បុកនាគរាជ ក្បាល៣៦ គឺជាព្រះរាជរថថ្មីមួយដែលត្រូវបានសាងឡើងសម្រាប់ព្រះរាជពិធីបុណ្យព្រះមេរុ នៃព្រះករុណា ព្រះបរមរតនកោដ្ឋ កាលពីព.ស.២៥៥៦ (គ.ស.២០១៣)។

ព្រះរាជរថដ៏ល្អវិចិត្រ មានប្រដាប់ដោយក្បាច់ចម្លាក់បិទកញ្ចក់ នៅខាងមុខមានរចនាជារូបនាគដែលមានសរុប៣៦ និងចំកណ្ដាលមានទម្រមញ្ជូសា ប្រកដោយបុស្បុក រចនារូបត្រាព្រះចៅក្រុងកម្ពុជា ឬព្រះរាជសង្ហារទាំង៤ទិស។

ព្រះរាជរថនេះ ប្រើជាពិសេសក្នុងព្រះរាជពិធីដង្ហែព្រះបរមសព ព្រះករុណា ព្រះមហាវីរក្សត្រិយ៍ ព្រះបរមរតនកោដ្ឋ នាព្រឹកថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣៕៚

នេះកាលព្រះរាជរថបុស្បុកនាគរាជ ក្បាល៣៦ ដង្ហែព្រះបរមសព

_______________________________________________
អានផងដែរ
១. ព្រះសលៀងសុវណ្ណវិចិត្រ
២. ព្រះទីន័ងសិវិកា ឬព្រះវ
៣. ព្រះសលៀងសសម្រាប់ព្រះមហាក្សត្រីយ៍
៤. ព្រះសលៀង
៥. ព្រះសលៀងស
៦. មកមើលរាជរថដង្ហែព្រះបរមសពហ្លួងរតនកោដ្ឋ

%d bloggers like this: