jump to navigation

អនុមោទនា មាឃ​បូជា ព.ស.​២៥៥៨ ថ្ងៃអង្គារ 3 ខែ​កុម្ភៈ 2015

Posted by សុភ័ក្ត្រ in វីដេអូ, អំពីស្រុកខ្មែរ.
trackback

មាឃ​បូជា (អាន​ថា៖ មាឃៈបូជា មិន​មែន​អាន មាឃបូជា ទេ) វចនានុក្រម​ខ្មែរ ទំព័រ​៨៧២ ន. (សំ.បា. មាឃ + បូជា) ការ​ធ្វើ​បូជា​ក្នុង​ខែ​មាឃ។ ឈ្មោះ​បុណ្យ​មួយ​សម្រាប់​ពុទ្ធ​សាសនា ធ្វើ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ រំឮក​ដល់ សាវក​សន្និបាត “ការ​ប្រជុំ​សាវ័ក” នៃ​ព្រះ​សម្ពុទ្ធ​ដែល​ហៅ​ថា ចាតុរង្គ​សន្និបាត “ការ​ប្រជុំ​មាន​អង្គ​បួន” គឺ

  1. ថ្ងៃ​នោះ​ព្រះ​ចន្ទ្រ​ចរ​ចូល​ដល់​មាឃ​នក្សត្រ (ថ្ងៃ​ពេញ​បូរណ៌មី​ខែ​មាឃ),
  2. ព្រះ​ភិក្ខុ​សង្ឃ​ចំនួន​១.២៥០ រូប ឥត​បាន​កំណត់​ពេល​គ្នា​ជា​មុន​សោះ ក៏​ស្រាប់​តែ​មក​ប្រជុំ​ព្រម​គ្នា ក្នុង​សំណាក់​ព្រះ​បរម​សាស្ដា,
  3. ព្រះ​ភិក្ខុ​សង្ឃ​ទាំង​អម្បាល​នោះ​សុទ្ធ​តែ​ជា​ឯហិភិក្ខុ​ដូច​គ្នា​ទាំង​អស់,
  4. ព្រះ​ភិក្ខុ​សង្ឃ​ទាំង​នោះ​សុទ្ធ​តែ​ជា​ព្រះ​អរហន្ត។

ការ​ប្រជុំ​មាន​អង្គ​៤​ដូច្នេះ ក្នុង​ពុទ្ធ​សម័យ​មាន​តែ​ម្ដង​គត់, ក្នុង​វេលា​នោះ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ឱវាទ​បាតិមោក្ខ…។

ពួក​ពុទ្ធមាមក​ជន​គ្រប់​ប្រទេស​ក្នុង​សាសន​កាល​រៀង​មក កំណត់​យក​ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ​រាល់​ឆ្នាំ ថា​ជា​ថ្ងៃ​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​បូជាៈ ថ្ងៃ​មាឃ​បូជា, ធ្វើ​មាឃ​បូជា, បុណ្យ​មាឃ​បូជា។

  • ឆ្នាំ​នេះ​មាឃ​បូជា ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​៣ ខែ​កុម្ភៈ គ.ស.​២០១៥។

ព្រះ​ធម្ម​វិសេស​ទេសនា​អំពី​បុណ្យ​មាឃ​បូជា
សម្ដេច​ព្រះ​សង្ឃរាជ ជោតញ្ញាណោ ជួន ណាត

_______________________________________________
អាន​ព័ត៌មាន​
១. ពិធី​បុណ្យ​មាឃបូជា ឆ្នាំនេះ ប្រារព្ធ​ឡើង​នៅ​ទី​រួម​ខេត្តសៀមរាប​
២. ព្រះសង្ឃ និងពុទ្ធបរិស័ទ នៅសៀមរាប គ្រោងរៀបចំ ដង្ហែក្បួន ព្យុហយាត្រា មាឃមហាបូជា ទ្រង់ទ្រាយធំ
៣. ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរ ជាង១ពាន់អង្គ-នាក់ ប្រារព្ធពិធី មាឃបូជា នៅភ្នំព្រះរាជទ្រព្យ
៤. ប្រវត្តិ​បុណ្យមាឃបូជា
៥. បន្តិច​ទៀតនេះ​!យុវជន​​​ជាង​១​ពាន់​នាក់​នឹង​​​​​​ចូល​រួម​ដង្ហែ​​​ថ្មើរ​ជើង​បុណ្យ​មាឃ​បូជា​ ជុំវិញ​ក្រុង​សៀមរាប
៦. ព្រះសង្ឃ និងពុទ្ធបរិស័ទ នៅសៀមរាប បានធ្វើបុណ្យ ដាក់បាត្រ ព្រះសង្ឃ ១.២៥០អង្គ ក្នុងថ្ងៃមាឃបូជា
៧. ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរ ជាង១ពាន់អង្គ-នាក់ ប្រារព្ធពិធីបុណ្យ មាឃបូជា នៅភ្នំព្រះរាជទ្រព្យ
៨. ស្វែង​យល់​ពី​ប្រវត្តិ មាឃ​បូជា​ ក្នុង​ព្រះ​ពុទ្ធ​សាសនា
៩. ព្រះមហាក្សត្រ យាង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​មាឃបូជា នៅ​ហោព្រះ​អង្គ​ចេក ព្រះអង្គ​ចម
១០. ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​មាឃ​បូជា និង​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា
១១. . ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា

Advertisements

មតិ»

1. គ.ស.​២០១៥ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 3 ខែ​កុម្ភៈ 2015

[…] ០៣ កុម្ភៈ – ពិធីបុណ្យមាឃបូជា […]

2. ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​មាឃ​បូជា និង​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 8 ខែ​កុម្ភៈ 2015

[…] និង​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា ៣. អនុមោទនា មាឃ​បូជា ព.ស.​២៥៥៨ ៤. ปฏิทินวันพระใหญ่ ประจำปี […]

3. ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែមិថុនា 2015

[…] និង​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា ៣. អនុមោទនា មាឃ​បូជា ព.ស.​២៥៥៨ ៤. ปฏิทินวันพระใหญ่ ประจำปี 2558 […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: