jump to navigation

ពិធី​បិទ​មាស​អង្គ​ព្រះ​ចេតិយ​ស្វេតិកុន ថ្ងៃចន្ទ 9 ខែ​កុម្ភៈ 2015

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, វីដេអូ.
7 comments

លោក​អ្នក​ប្រាកដ​ជា​បាន​ស្គាល់​អំពី​ភាព​ល្បាញ​ល្បី​នៃ​អង្គ​ព្រះ​ចេតិយ​ស្វេតិកុន​របស់​ប្រទេស​ភូមា​​ហើយ​។ កាល​ពី​ខ្ញុំ​ទៅ​ប្រទេស​នេះ នា​ខែ​ធ្នូ កន្លង​ទៅ​នេះ ខ្ញុំ​មាន​ភ័ព្វ​បាន​ឃើញ​ពិធី​ដែល​ប្រជាជន​ភូមា អ្នក​មាន​ជំនឿ​មុះ​មុត​លើ​ព្រះ​ពុទ្ធ​សាសនា​ប្រារព្ធ​ពិធី​បិទ​មាស​លើ​អង្គ​ព្រះ​ចេតិយ​ទាំង​មូល​​ ដែល​ពិធី​នេះ​ធ្វើ​ឡើង​រៀង​រាល់​៥​ឆ្នាំ​ម្ដង​។

មក​ដល់​ទី​សក្ការ​ចេតិយ​ស្វេតិកុន​​ភ្លាម​​សំឡេង​លាន់​ឮ​សូរ​ប៉ុក​ប៉ាក់​ៗៗ រន្ទឺ​ឡើង​ជាប់​មិន​ដាច់​នោះ​គឺ​ជា​សំឡេង​ដែល​ជាង​កំពុង​ធ្វើ​ពិធី​បិទ​ភ្ជាប់​បន្ទះ​មាស​ទៅ​លើ​អង្គ​ព្រះ​ចេតិយ​ស្វេតិកុន​។ តាំង​ពី​ព្រលឹម​មក ប្រជា​រាស្ត្រ​ភូមា​ជា​ច្រើន​នាក់​បាន​មក​អង្គុយ​រង់​ចាំ​ជា​ស្រេច (​សម្រាប់​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ធ្វើ​ការ​បរិច្ចាគ​បន្ទះ​មាស​) ដើម្បី​ដល់​វេន​របស់​ខ្លួន​ធ្វើ​ពិធី​​ផ្ដល់​បន្ទះ​មាស​សម្រាប់​ឲ្យ​ជាង​យក​ទៅ​បិទ​លើ​អង្គ​ព្រះ​ចេតិយ​។

សម្រាប់​អ្នក​បរិច្ចាគ​ជា​បុរស​ភេទ ហើយ​ដែល​មាន​បំណង​ឡើង​យក​ទៅ​បិទ​ផ្ទាល់​នោះ គេ​មាស​កន្លែង​​ពិសេស​មួយ​សម្រាប់​ឡើង​យក​ទៅ​បិទ​ផ្ទាល់ និង​អាច​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​ផង​ទៀត​។ ដោយ​ឡែក​ចំពោះ​នារី​ភេទ​វិញ មិន​អាច​ឡើង​ទៅ​លើ​អង្គ​ព្រះ​ចេតិយ​ទេ គឺ​គេ​មាន​ពិធី​ពិសេស​មួយ ដោយ​ឲ្យ​អ្នក​បរិច្ចាគ​មក​ធ្វើ​ពិធី រួច​ប្រគល់​បន្ទះ​មាស​លើ​ក្បួន​មួយ​រួច​រូត​តាម​ខ្សែ​រ៉ត ដើម្បី​ឲ្យ​ជាង​នៅ​ខាង​លើ​ព្រះ​ចេតិយ​ធ្វើ​ពិធី​បិទ​ជំនួស​។

សូម​បញ្ជាក់​ថា​តាម​ការ​សាក​សួរ មួយ​បន្ទះ​មាស ដែល​យក​ទៅ​បិទ​នោះ មាន​តម្លៃ​មិន​តិច​ជាង​២០​លាន​រៀល​ទេ​៕

ដូន​ចាស់​បរិច្ចាគ​កំពង់​ថត​រូប​ទុក​អនុស្សាវរីយ៍​

ពិធី​ដាក់​បន្ទះ​មាស​លើ​ខ្សែ​រ៉ត

បញ្ជូន​ទៅ​លើ​អង្គ​ព្រះ​ចេតិយ

កម្មករ​កំពុង​ធ្វើ​ពិធី​បិទ​បន្ទះ​មាស​លើ​អង្គ​ព្រះ​ចេតិយ

___________________________________________
អានផងដែរ
១. មក​ដល់​ក្រុង​រ៉នកុន ប្រទេស​ភូមា
២. ទៅ​សក្ការ​ព្រះ​ចេតិយ​ស្វេតិកុន
៣. ស្វេតិកុន នា​រាត្រី​កាល
៤. ជំនឿ​ដ៏​អស្ចារ្យ​លើ​ព្រះ​ពុទ្ធ​សាសនា​របស់​ប្រជាជន​ភូមា

%d bloggers like this: