jump to navigation

សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) ថ្ងៃអង្គារ 10 ខែ​កុម្ភៈ 2015

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

សួស្ដី​ប្រិយ​មិត្រ​អ្នក​តាម​ដាន​ប្លក់​នេះ​ជាទី​មេត្រី, ឆ្នាំ​២០១៤ បាន​កន្លង​ទៅ និង​ធ្មេច​បើក​ៗ​ ឆ្នាំ​២០១៥ ក៏​បាន​កន្លង​ផុត​ទៅ​ជាង​មួយ​ខែ​ទៅ​ហើយ​ដែរ​​។ ដូច​​រៀង​រាល់​ឆ្នាំ​ដែរ ​ខ្ញុំ​តែង​តែ​ធ្វើ​សង្ខេប​ព្រឹត្តិការណ៍​នានា​ពេញ​មួយ​ឆ្នាំ​កន្លង​ទៅ​សម្រាប់​ប្រិយ​​មិត្រ​អ្នក​ដែល​ចូល​ចិត្ត​មក​អាន​នៅ​ទី​នេះ។ សម្រាប់​ឆ្នាំ​២០១៤ ក៏​ដូច​ជា​ឆ្នាំ​កន្លង​ទៅ​ដែរ វើដប្រេស្ស​បាន​ធ្វើ​ការ​សង្ខេប​ឲ្យ​​ប្លក់​មួយ​រួច​ជា​ស្រេច​ហើយ ព្រម​ជាមួយ​ទិន្នន័យ​សំខាន់​ៗ​មួយ​ចំនួន​ផង​ដែរ (សូម​អាន​ប្រកាស៖ 2014 in review​៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១៤​)។

ពេញ​មួយ​ឆ្នាំ​២០១៤​នេះ មាន​ប្រកាស​សរុប​ចំនួន​៣៦៧​ប្រកាស ហើយ​​ប្រកាស​ដែល​ជាប់​លេខ​មួយ និង​មាន​អ្នក​ចូល​អាន​​ច្រើន​ជាង​គេ​បំផុត​នោះ គឺ​ជា​ប្រកាស សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ដែល​បាន​ដាក់​កាល​ពីថ្ងៃ​ទី​៤ ខែ​កញ្ញា មាន​រហូត​ដល់​ទៅ​២៥៤៣​​ដង​​។​

មក​ដល់​ឆ្នាំ​២០១៤​​នេះ ប្លក់​នេះ​មាន​កំណើត​បាន​៩​ឆ្នាំ​ហើយ និង​មាន​អ្នក​មក​​ទស្សនា​ជា​ហូរ​ហែរ​ ក៏​ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ទី​២​ហើយ ដែល​ចំនួន​អ្នក​ចូល​ទស្សនា​ធ្លាក់​ចុះ យ៉ាង​ច្រើន​​​។ រហូត​មក​ដល់​ពេល​នេះ​មាន​ការ​​ចូល​មក​បើក​មើល​ប្រមាណ​​ជាង​៦​សែន​៤​ម៉ឺន​ដង។ ដោយ​ឡែក​សម្រាប់​​ឆ្នាំ​២០១៤​នេះ​មាន​ចំនួន​ចុច​ចូល​មើល​ ៧៧.២៨៩​ដង​ ឬ​ដែល​អាច​និយាយ​ថា​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​អ្នក​ចុច​ចូល​អាន​ចំនួន​​​២១១​ដង។ (អាន​​ប្រកាស​សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៤​)។

ប្រកាស​សំខាន់​ៗ​នៅ​ក្នុង​ខែ​មករា និង​ខែ​កុម្ភៈ ខ្ញុំ​បាន​ឧទ្ទិស​ទាំង​ស្រុង​ដាក់​ប្រកាស​នានា​ទាក់​ទង​នឹង​​ឡុងដុង កំពុង​មាន​រថ​យន្ត​ក្រុង​បម្រើ​សាធារណ​ជនគ្រឿង​រាជ​កកុធ​ភ័ណ្ឌ​​នៃ​នគរ​ក្រុង​ស្យាម​, បទ​រៀន​បាតុកម្ម​ថៃ​៖ ទង្វើ​នានា​ដែល​គ្មាន​ក្នុង​សម្បជញ្ញៈ​របស់​មេ​ដឹក​នាំ​ខ្មែរ​, ៧ មករា កំណើត​មួយ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ក្លាយ​ជា​ទាសករ​ជន​មួយ​ក្រុម​ជាង​៣០​ឆ្នាំ​, ស្ងាត់​ៗ​រដ្ឋាភិបាល​៤៩​ភាគ​រយ លួច​បំបែក​ខេត្ត​ថ្មី​មួយ​ទៀត​, វិនាស​ជន​ជាតិ​កូឡា នៅ​ប៉ៃលិន គួរ​តែ​ត្រូវ​បាន​សិក្សា​, ការ​យល់​ច្រឡំ និង​សរសេរ​ឈ្មោះ​រដ្ឋធានី​លាវ «វៀង​ចន្ទន៍​»​។

នៅ​ខែ​មីនា និង​មេសា មាន​ ពស់​ក្បាល​ពីរ​៖ ប៉ុក ផល្គុន ឬ ព្រះ​ពិសេស ពានិជ​, ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ​, សង្គម​មួយ​ដែល​រស់​ក្រោម​បទ​បញ្ជា និង​បទ​គំរាម​, នយោបាយ​ដើរ​ថយ​ក្រោយ​របស់​ប្រទេស​កម្ពុជា ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​, ទស្សនៈ​ស្រែ​ខ្មុក​អំពី​មេ​ដឹក​នាំ​, ព្រះ​មាតា​នៃ​សិល្បៈ​ខ្មែរ​, សេណារីយ៉ូ សម្រាប់ ហ៊ុន សែន ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​។

សម្រាប់​ឧសភា ខ្ញុំ​បាន​ដាក់​ប្រកាស​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​រដ្ឋ​ប្រហារ​នៅ​ប្រទេស​ថៃ ហើយ​ក្រៅ​ពី​នោះ​មាន​ដូច​ជា​ អា​​ត្រុន​មិន​ស្គាល់ «​ឈ្លូស​»​? ជា​ដើម​។ល។

នៅ​ខែ​មិថុនា និង​កក្កដា ​វិញ​មាន សម្រាប់​ខ្មែរ​នោះ មិន​មែន​ «​សៃហ្កន​» មិន​មែន «​ហូជីមិញ​» តែ​ជា «​ព្រៃ​នគរ​»​, ចម្លើយ​របស់​វៀតណាម​គឺ​ជា​ការ​ដាស់​សតិ​អ្នក​ដឹក​នាំ​ខ្មែរ​គ្រប់​រូប​, ម្ចាស់​អង្គរ​, បំភ្លៃ​ប្រវត្តិសាស្ត្រ​, នៅ​ពេល​ដែល​ពួក​អាណាធិបតេយ្យ​គ្រប់​គ្រង​នគរ​, នៅ​ពេល​វណ្ណៈ​អ្នក​ក្រី​ក្រ​ងើប​ឡើង​, ចេញ​លិខិត​ឆ្លង​ដែន​គំរូ​ថ្មី បន្ទាប់​ពី​រង់​ចាំ​អស់​ច្រើន​ឆ្នាំ ព្រម​ទាំង​ប្រកាស​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​។

ដោយ​ឡែក​នៅ​ខែ​សីហា និង​កញ្ញា វិញ មាន​ដូច​ជា ចំអក​គេ ភ្លេច​គិត​ម្ចាស់​ឯង​, រឿង​រ៉ាវ​មន្ត្រី​យួន និង​កម្ពុជា​ក្រោម​, ហួស​ចិត្ត​ពី​រឿង​យួន​សុំ​ឲ្យ​ខ្មែរ​ចាត់​វិធានការ​ក្រុម​ដុត​ទង់​ជាតិ​វា​, ដំណាក់​កាល​នេះ​ពហិការ​ទំនិញ​វៀតណាម​គឺ​ជា​ជម្រើស​ប្រសើរ​បំផុត​, សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង និង សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​)​។

នៅ​ខែ​តុលា វិច្ឆិកា និង​ធ្នូ វិញ មាន ប្រកាស​នានា​ទាក់​ទង​ទៅ​នឹង​ព្រះ​រាជ​ពិធី​ឆ្លង​សិរី​រាជ្យ​សម្បត្តិ​គ្រប់​១០​ឆ្នាំ​, ពិធី​ផ្ដល់​ទឹក​ស័ង្ខ​ក្នុង​ទម្រង់​អាវាហ​វិវាហ​មង្គល​ខ្មែរ​, ៨៨​ឆ្នាំ​នៃ​បុគ្គល​ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល​, សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ​, សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​)​, សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី នរោត្ដម ផង៉ាង៉ាម​, ព្រះ​សលៀង​សុវណ្ណ​វិចិត្រ​, និង​ប្រកាស អាសូរ​រាជានុស្សាវរីយ៍​ប្រវត្តិសាស្ត្រ​ខ្មែរ​។

មក​ដល់​ពេល​នេះ​បើ​ពិនិត្យ​មើល​ពី​ប្រភព​អ្នក​ទស្សនា​គឺ​នៅ​តែ​​មក​ពី​កម្ពុជា និង​អាមេរិក​ច្រើន​ជាង​គេ (៥៤,៧ % និង ១៦,២ %) បន្ទាប់​មក​មាន​ពី​ថៃ​ឡង់ដ៍ (៨,៥ %), វៀតណាម (៥,០ %), បារាំង (៣,០ %), អូស្ត្រាលី (១,៩ %), សាធារណរដ្ឋ​កូរ៉េ (១,៤ %), កាណាដា (១,៣ %), ជប៉ុន (១,២ %) និង​​តៃវ៉ាន់ (០,៩ %)​​​… ជា​បន្ត​បន្ទាប់ ដែល​សរុប​រួម​មាន​ ១៤៥​ប្រទេស (កើន​ឡើង​១២​ប្រទេស) រួម​ទី​កន្លែង​មិន​ស្គាល់​ប្រភព​ចំនួន​៤​ទី​តាំង​ទៀត។ ចប់​​សង្ខេប​ព្រឹត្តិការណ៍​ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) សម្រាប់​ឆ្នាំ​២០១៤​នេះ​ត្រឹម​នេះ​ឯង។ សូម​​អរគុណ​មិត្រ​ទាំង​ឡាយ ដែល​បាន​ចូល​មក​ទី​នេះ​ជា​ដរាប​រៀង​មក៕

​________________________________________________

អាន​ផង​ដែរ
១. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៤
២. 2014 in review​៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១៤
៣. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៤
៤. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៦. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ
៧. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ
៨. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១០ ក្នុង​ប្លក់​សុភ័ក្ត្រ​
៩. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្នុង​ប្លក់​សុភ័ក្ត្រ​
១០. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្នុង​ប្លក់​សុភ័ក្ត្រ​
១១. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ ក្នុង​ប្លក់​សុភ័ក្ត្រ​

មតិ»

1. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៤ | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​កុម្ភៈ 2015

[…] _________________________________________________________ អានផងដែរ៖ ១. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ខ្ញុំ ២. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១២ ៣. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៣ ៤. 2014 in review​៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១៤ ៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្… […]

2. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ ក្នុង​ប្លក់​សុភ័ក្ត្រ​ | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​កុម្ភៈ 2015

[…] ___________________________________________ អាន​ផង​ដែរ​អំពី៖ ១. សរុប​អ្នក​ទស្សនា​ប្រចាំ​ខែ​របស់​ប្លក់​សុភ័ក្ត្រ ២. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្នុង​ប្លក់​សុភ័ក្ត្រ​ ៣. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្នុង​ប្លក់​សុភ័ក្ត្រ​ ៤. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១០ ក្នុង​ប្លក់​សុភ័ក្ត្រ​ ៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ ៦. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ ៧. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) ៨. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្… […]

3. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្នុង​ប្លក់​សុភ័ក្ត្រ​ | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​កុម្ភៈ 2015

[…] ________________________________________________ អាន​ផង​ដែរ៖ ១. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០០៨ ២. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ ក្នុង​ប្លក់​សុភ័ក្ត្រ​ ៣. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្នុង​ប្លក់​សុភ័ក្ត្រ​ ៤. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១០ ក្នុង​ប្លក់​សុភ័ក្ត្រ​ ៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ ៦. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ ៧. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) ៨. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្… […]

4. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្នុង​ប្លក់​សុភ័ក្ត្រ​ | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​កុម្ភៈ 2015

[…] ________________________________________________ អាន​ផង​ដែរ៖ ១. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០០៩ ២. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្នុង​ប្លក់​សុភ័ក្ត្រ​ ៣. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ ក្នុង​ប្លក់​សុភ័ក្ត្រ​ ៤. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ខ្ញុំ ៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១០ ក្នុង​ប្លក់​សុភ័ក្ត្រ​ ៦. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ ៧. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ ៨. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) ៨. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្… […]

5. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១០ ក្នុង​ប្លក់​សុភ័ក្ត្រ​ | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​កុម្ភៈ 2015

[…] ២. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្… ៣. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ […]

6. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​កុម្ភៈ 2015

[…] ៣. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្… ៤. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ […]

7. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​កុម្ភៈ 2015

[…] ៣. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្… ៤. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ […]

8. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​កុម្ភៈ 2015

[…] ៤. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្… ៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ […]

9. 2014 in review​៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១៤ | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​កុម្ភៈ 2015

[…] ____________________________________________________________ ប្រកាស​ទាក់​ទង៖ ១. 2010 in review៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១០​ឲ្យ​អ្នក​ប្រើ​ប្រាស់ ២. 2011 in review៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១១ ៣. 2012 in review៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១២ ៤. 2013 in review៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១៣ ៥. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៤ ៦. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្… […]

10. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៤ | ស្រែ​ខ្មុក - ថ្ងៃពុធ 25 ខែ​កុម្ភៈ 2015

[…] ឆ្នាំ​២០១៤ ៣. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្…៤. […]

11. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៥ | ស្រែ​ខ្មុក - ថ្ងៃពុធ 20 ខែមករា 2016

[…] ______________________________________________________ ប្រកាស​ទាក់​ទង៖ ១. 2015 in review​៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១៥ ២. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៥ ៣. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៤ ៤. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៣ ៥. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១២ ៦. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១១ ៧. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១០ ៨. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០០៩ ៩. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០០៨ ១០. សរុប​អ្នក​ទស្សនា​ប្រចាំ​ខែ​របស់​ប្លក់​សុភ័ក្ត្រ​ (២០០៧) […]

12. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] ៤. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្… ៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ […]

13. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៦ | ស្រែ​ខ្មុក - ថ្ងៃពុធ 18 ខែមករា 2017

[…] ______________________________________________________ ប្រកាសទាក់ទង៖ ១. ឆ្នាំ២០១៦នេះ វើដប្រេស្សអាក់ខានសង្ខេបប្លក់ឲ្យអ្នកប្រើប្រាស់ ២. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៦ ៣. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៥ ៤. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៤ ៥. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៣ ៦. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១២ ៧. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១១ ៨. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១០ ៩. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០០៩ ១០. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០០៨ ១១. សរុបអ្នកទស្សនាប្រចាំខែរបស់ប្លក់សុភ័ក្ត្រ (២០០៧) […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: